ក្នុងពេលបច្ចុប្បន្ន គេសង្កេតឃើញ​សិស្សនិស្សិត​រៀន​នៅ​មហាវិទ្យាល័យ ​និង​សាកល​វិទ្យាល័យ​​មួយចំនួន​បានជ្រើសរើស​ការសិក្សា​បណ្តើរ ​និង​ធ្វើការងារបណ្តើរ​​ដើម្បីផ្គត់ផ្គង់​ជីវភាព​របស់​ពួកគាត់ ​និង​ដើម្បិ​​ទទួលបានបទពិសោធន៍​។​

Newsroom​ Cambodi​a​ បាន​សម្ភាស​យុវជន​ចំនួន​​​​​​៥នាក់​អំពីការយល់ឃើង​របស់ពួក​គាត់លើ​ការសិក្សា​ផង និងធ្វើការងារផង​។ 

​កញ្ញា​ កេត ចរិយា ​ជានិស្សិតឆ្នាំទី២​ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប​ ជំនាញគណនេយ្យ​ យល់​ឃើញថា ការធ្វើការងារផង​ និង​ការរៀនផង​ជារឿងល្អ​សម្រាប់ខ្លួនឯង​បើ​ទោះបី​ត្រូវ​ហត់​នឿយ​បន្តិច​។

​កញ្ញានិយាយថា​៖ «បើ​ចំពោះ​ខ្ញុំអា​ហ្នឹ​ង​វា​អត់​អីបង​គិត​ថាល្អ​វាទីមួយអាចជួយ​ខ្លួនឯង​និង​ជួយ​គ្រួសារ​ហើយ​ណា​មួយ​យើង​អាច​បទ​ពិសោធន៍ថ្មីៗ​ដែល​យើង​ចូល​ធ្វើ​ការ​បើ​ចំពោះខ្ញុំ​ធ្វើកា​រ​ផង​និង​រៀន​ផង​វា​អាច​ហត់​បន្តិច​មែន​ប៉ុន្តែ​ក៏​យើង​អាច​ជួយ​ខ្លួនឯង​បានច្រើន​ព្រោះ​អីយើងសិក្សា​ពីអ្នក​ជុំវិញ​ខ្លួនបាន​ច្រើនយើង​អាចដឹងពី​សង្គមបានច្រើន​»។

កញ្ញា​​ កេត ចរិយា​ ជានិស្សិតឆ្នាំទី២​ជំនាញគណនេយ្យ ​(រូបភាព​ ៖ ឃីម ​សុគន្ធី)

លោក ខៀវ ថាវរី​ ជានិស្សិតប​ញ្ចប់ការសិក្សា​ផ្នែកព័ត៌មានវិទ្យា​ យល់​ឃើញ​ថា ​ការ​ធ្វើបែប​នេះអាច​ជួយដោះស្រាយបញ្ហាជីវភាព​ ព្រម​ទាំង​ទទួល​បាន​បទពិសោធន៍​នៅលើការងារ​ ប៉ុន្តែ​អាច​ទទួល​បាន​លទ្ធផល​មិន​ល្អ​លើការសិក្សា​។​

លោក​និយាយថា​៖​ «សម្រាប់​ខ្ញុំផ្ទាល់​ធ្វើការ​តាំងឆ្នាំទី១​រហូត​ដល់ឆ្នាំទី៤​គឺខ្ញុំ​ធ្វើការ​រហូត​។ទីមួយ​ដោយសារ​កត្តាជីវភាព​បើពួកគាត់​អត់ធ្វើការទេ​នោះពួកគាត់​អត់មាន​ថវិការដើម្បីរៀន​ត អាហ្នឹង​ក៏ជាបញ្ហាមួយ​សម្រាប់​និស្សិត​ដែល​ព្យាយាម​រៀនផ​ងនិង​ធ្វើការងារផង​»។

លោកខៀវ​ ថាវរី​ ជានិស្សិត​បញ្ចប់ការ​សិក្សាផ្នែកព័ត៌មានវិទ្យា​​ ( រូបភាព ៖ ឃីម សុគន្ធី)​

​លោក​បន្ថែម​ថា៖​​ «​សម្រាប់​​ពួកគាត់រៀន​ផង​ធ្វើការ​ផង​ក៏អត់​បាន​ជាលទ្ធផលល្អ​ក្នុង​ការរៀន​ដោយ​សារ​តែគាត់អត់មានពេលរៀន​​ស្វែងយល់ខ្លួនឯង​ស្វែងយល់​អ្វីដែលថ្មី​នៅលើsocial media​ (​បញ្តាញសង្គម)​ ប៉ុន្តែដោ​យសារ​តែគាត់ជាប់​រវល់​ធ្វើការ​ចឹងការរៀន​របស់គាត់​​​​​​​​ក៏​ធ្លាក់ សម្រាប់ខ្ញុំ​ផ្ទាល់ចាប់អត់​សូវ​បាន​»។

កញ្ញា អ៊ាម​ សុភៈវឌ្ឍតី​​ ជាសិស្ស​បញ្ចប់ការសិក្សា​ផ្នែករូបវិទ្យា​ យល់ឃើញថា ​ការធ្វើបែបនេះ​មាន​ទាំងផល​លំបាក ​និងផលល្អ។​

កញ្ញានិយាយថា៖​ «​នៅពេលខ្ញុំ​នៅជានិស្សិតឆ្នាំទី​មួយក៏ខ្ញុំរៀនផងធ្វើការផងចឹង​ផលលំបាករបស់ខ្ញុំគឺអត់មានពេល​ស្វ័យសិក្សា​ខ្លួនឯង​ចឹងនៅពេល​ដែលខ្ញុំមករៀន​​គឺពេលដែលគ្រូ​ដាក់កិច្ចការឱ្យ​​​ធ្វើជុំមិត្តភក្តិ​ គឺភាគច្រើនខ្ញុំ​អត់សូវ​បាននៅទេ​ គឺខ្ញុំ​ទៅផ្ទះ​ទៅ​ធ្វើ​កា​របន្ត​ចឹង​ហា៎បង​។ ចំណែកផលល្អ​គឺយើងទទួល​បានបទពិសោធន៍ថ្មី​យើងបានរកប្រាក់​កម្រៃ​ដើម្បី​​ជួយផ្គត់ផ្គង់​ការរៀនបន្ថែមទៀត​»។

កញ្ញា​ អ៊ាម​​ សុភៈវឌ្ឍតី​​ ជាសិស្ស​បញ្ជប់ការ​សិក្សា​ផ្នែករូបវិទ្យា​ ( រូបភាព ៖ ឃីម សុគន្ធី)​

កញ្ញា​ រម៉ាស​​​ ប្យែង​​​ មកពី​ខេត្តរតនៈគីរី​​ រៀន​ផ្នែក​អភិវឌ្ឍន៍សហគមន៍​ យល់​ឃើញ​ថា យុវជនអាចទទួលបានបទពិសោធន៍​​ប៉ុន្តែ​អាច​ប៉ះពាល់​ដល់សុខភាព​។​

កញ្ញានិយាយថា​៖​​ «​​សម្រាប់ខ្ញុំ​​ផ្ទា​ល់​និស្សិត​​ដែល​​កំពុង​​រៀន​​ផង​​ធ្វើការផង​​ជួយ​​អោយ​​គាត់​​ទទួល​​បាន​ពីការងារ​ជួយ​​ទទួល​បា​នបទ​ពិសោធន៍​ចំណេះ​ដឹង​ហើ​យ​ជួយ​ប​ង្កើន​នៅសមត្ថភាព​កាន់តែច្រើន​។ ផលលំបាក​ទាក់ទង​កន្លែង​ធ្វើការ​ឆ្ងាយ​ពីសាលា​ ពេលខ្លះ​យើងមកសាលា​អត់​ទាន់​ ហើយពេល​ខ្លះ​​ហត់ ​ស្រេ្តស​ច្រើន ​ហើយ​សុខភាព​ខ្សោយ​បែប​ហ្នឹង»។​

កញ្ញា​ រម៉ាស​​ ប្យែង​​​​ រៀន​ផ្នែកអភិវឌ្ឍន៏សហគមន៍​​( រូបភាព​ ៖ ឃីម​ សុគន្ធី)​

លោក យ៉ែម វិបុណ្យ​​ មកពីខេត្តស្វាយ​រៀង ​​​សិក្សាផ្នែ​កអ​ក្សសាស្រ្តខ្មែរ​យល់​ឃើញ​ថា ការសិក្សា​ផង​ធ្វើការផង​មិនសូវលំបាក​ទេបើ​ចេះបែងចែក​ពេលវេលា។​

លោក យ៉ែម វិបុណ្យ ​សិក្សាផ្នែកអក្សសាស្រ្តខ្មែរ​ ​(រូបភាព ​៖ ឃីម ​សុគន្ធី​)

លោកនិយាយថា​៖ «ទស្សនៈខ្ញុំ​សម្រាប់ធ្វើការ​ផងរៀនផង​ទីមួយវា​អត់សូវ​លំបាក​ប៉ុន្មាន​ទេ​​ យើងអាចរកលុយខ្លួនឯង​បានហើយ​យើងចាយ​លុយ​ខ្លួនឯ​ងផ្ទា​ល់ មិនត្រូ​វការ​ចាយលុយ​អ្នកផ្ទះ​ហើយណា​មួយ​ទៀង​យើង​អាច​ស្វែង​យល់​ពីសមត្ថភាព​របស់​យើង​ថាយើង​​ធ្វើ​បាន​កម្រិត​ណា​ហើយ​ណាមួ​យ​ទៀត​យើង​អាច​មាន​លុយចាយ​ខ្លួលឯង​​ផ្ទាល់​អាច​ចង់​ទិញ​អីក៏​បានតាមចិត្ត​។​ហើយ​សម្រាប់​ការរៀនគឺវា​អត់សូវ​លំបាក​ប៉ុន្មាន​ទេ​បង​ដោយសារ​តែ​យើង​បែងចែង​ពេលវេលា​ច្បាស់លាស់​សម្រាប់​ពេលវាលា​រៀន​និង​ធ្វើការ។​ កិច្ចការសាលា​ដូចខ្ញុំធ្វើ​ការពេលព្រឹក​​រៀន​​ពេលថ្ងៃ​ចឹងខ្ញុំ​អាច​ធ្វើកិ​ច្ចការសាលា​ពេលយប់»៕