Most recent articles by:

នន់ រិទ្ធី (Non Rithy)

My name is Non Rithy. I come from Svay Rieng province, and I live in Phnom Penh. I am a 22-year-old man who is currently a second-year student and studying at Pannasastra University of Cambodia majoring in International Relations. Since I am organized and selected to join a training course, I am also a trainee who is taking journalism at CCIM. I am interested in being a journalist and a professional writer about news because it is playing a significant role for people living in this 21st century.

កូវីដ ១៩ ធ្វើឲ្យចំនួនពុទ្ធបរិស័ទថយចុះក្នុងពីធីបុណ្យភ្ជុំបិណ្ឌ

ជំងឺកូវីដ ១៩ បានធ្វើឲ្យ មានការថយចុះខ្លាំង ចំនួនពុទ្ធបរិស័ទមកចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាងឆ្នាំមុនៗ ដោយសារតែចំណូលពួកគាត់ត្រូវបានប៉ះពាល់ និងមានការភ័យខ្លាច ពីការឆ្លងវីរុសដ៏កាចសាហាវនេះ ផងដែរ

ការធ្លាក់ចុះសីលធម៌សង្គមកំពុងជាការព្រួយបារម្ភនៅកម្ពុជា

សីលធម៌សង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ហាក់​មាន​ការធ្លាក់​ចុះ ​ដោយ​សារ​ឃើញ​មាន​ករណី​ជាច្រើន​​បានកើតឡើង​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដូចជា​ការរំលោភ សម្លាប់ ការបំពាន​ផ្លូវភេទ​ទៅ​លើ​ស្ត្រី​ ការ​ផឹក​ស្រវឹង​ឡូឡា ការ​ស្រែក​ច្រៀង​ខារ៉ាអូខេ​ឮៗ រំខាន​អ្នក​ដទៃ​ជាដើម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភ​​​ក្នុង​បណ្តា​ប្រជាជាតិ​កម្ពុជា។ ក្រុមអ្នកជំនាញផ្នែកសីលធម៌លើកឡើងថា នៅ​ពេល​​ដែល​សីលធម៌សង្គម​​ធ្លាក់​ចុះ បើទោះបីជា​មានការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេដ្ឋកិច្ច​ឡើង​ខ្ពស់​ដល់​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​សង្គម​នោះ​មា​ន​សេចក្តី​សុខ​ក្សេមក្សាន្ត​បាន​ដែរ​។ ព្រះភិក្ខុ ពេញ វិបុល សាស្ត្រាចារ្យ​ផ្នែក​បណ្ដុះ​គុណធម៌​នៃ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា...

ហេតុអ្វីនៅតាមវត្តអារាមព្រះសង្ឃតែងសូត្រធម៌បរាពេលព្រឹកអំឡុងបោះបាយបិណ្ឌ?

ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីមួយ​ដែលពុទ្ធសាសនិកចំណាំ​ទៅ​វត្ត​ប្រគេន​ទេយ្យ​ទាន​ព្រះស​ង្ឃ  ស្ដាប់លោកសូត្រមន្ត និងឱវាទធម្មទេសនា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ​នៅ​​​​បច្ឆិមយាម ឬ​ពេលទៀបភ្លឺ ចាប់ពីបិណ្ឌ១ ដល់បិណ្ឌទី១៥ តាម​វត្ត​អារាម​ជាច្រើន​ ជាពិសេស​​នៅ​តាម​ជនបទ គេ​តែង​ឮ​សំឡេង​ស្មូតទំនួញ​ប្រេត និង​សូរ​សូត្រ​ធម៌​​ឮ​​រងំ​ ​បក់​មកតា​ម​ខ្យល់​ត្រជាក់​ធ្លាក់​ពេលទៀបភ្លឺ។  អមជាមួយនឹងសំឡេងមាន់រងាវ​ដាស់អស់អ្នកភូមិផងឱ្យ​ភ្ញាក់​ពីដំណេក​ ​រៀបចំ​ពូត​បាយ​ដំណើប ដើម្បីរូតរះ​ទៅ​បោះបាយបិណ្ឌ និងស្ដាប់លោកសូត្រធម៌​នៅ​ឯវត្តផង​នោះ...

សកម្មជនយុវជនម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប្រកាសបន្តធ្វើបាតុកម្មអហិង្សា

លោកមាន ព្រហ្មមុនី តំណាងអ្នកដឹកនាំបាតុកម្មដោយអហិង្សា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមបទចោទថា «ញុះញង់ឲ្យមាន​ភាពវឹកវរ​ដល់​​សន្តិសុខ​សង្គម» បន្ទាប់ពីបានប្រកាសបន្តបាតុកម្មអហិង្សា ទាមទារយុត្តិធម៌សង្គម។

ដំណើររួមចំណែកជួយសង្គ្រោះជីវិតកុមារ

ខណៈ​ព្រះសុរិយា​កំពុង​ជះ​ពន្លឺ​ក្រហម​ព្រឿងៗ​ពី​ទិស​ខាង​កើត ហាក់បីដូច​ជា​នាំ​យក​មក​ជាមួយ​នូវ​ពេល​វេលា​ដ៏​ល្អ​ដ​​ល់ព្រះ​សង្ឃ និស្សិត រួម​ជាមួយ​សប្បុរសជន​មួយក្រុម ក្នុង​ការជួបជុំ​គ្នា​ត្រៀម​ដំណើរ​ឡើង​រថយន្ត​​ទៅខេត្ត​សៀម​រាប។ រថយន្ត​​កំពុង​ចត​ចាំ​ក្រុម​អ្នក​ធ្វើ​ដំណើរ​ តាម​បណ្តោយ​​ដ​​ង​​មហាវិថី​ព្រះនរោត្តម  ខាងត្បូងវិ​មានឯករាជ្យ  ក្បែរ​សាកល​វិទ្យា​ល័យ​​មួយ​ ដែល​គេ​តែងតែ​ស្គាល់​ថា​ជា​កន្លែង​បណ្ដុះ​ទាំង​ចំណេះ​ជំនាញ​ទាំង​គុណធម៌​ដល់​​និស្សិត នោះ​គឺ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា។ ការធ្វើដំណើរ​អស់​រយ:ពេល​មួយ​ព្រឹក​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦ អស់​រយៈពេល​ប្រមាណ​ជា​បួន​ម៉ោង​ពីភ្នំពេញ​រហូត​ដល់​ទឹក​ដី​អង្គរ​ខេត្តសៀមរាប នោះ​គឺជា​ដំណើរ «សង្គហធម៌ ឬ​ដំណើរ​សង្គ្រោះ​ជីវិត​កុមារ» ដែល​ដឹកនាំ​ដោយ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ។ ដំណើរ​សង្គហធម៌ ​នោះ...

Vox Pop: ទស្សន:​យុវជន​ចំពោះ​ការ​ប្រើ​ប្រាស់​អក្សរ​ឡាតាំង​ជា​សំនៀង​ខ្មែរ​​

«ពួកគាត់ចាប់ផ្ដើមប្រើជាអក្សរ ឡាតាំងពេលដែលគាត់ដឹងក្ដី ឬចូលវ័យជំទង់ៗ អញ្ជឹងទៅវានាំឲ្យបាត់បង់អក្សរខ្មែរយើង ឬអក្សរជាតិរបស់យើង ដែលអ្នកប្រាជ្ញពីមុនៗ ដូចជាសម្ដេចជួន ណាត គឺលោកប្រឹងប្រែងណាស់ ធ្វើម៉េចឲ្យមានអក្សរជាតិយើងជារបស់ខ្លួនឯង»