Home Blog Page 11

បទយកការណ៍៖ ទីផ្សារ និងទិន្នផលម្រេចកំពតបន្តធ្លាក់ចុះដោយសារ​បញ្ហា​អាកាសធាតុ​

កំពុងបេះម្រេច​បណ្ដើរជជែក​ជាមួយ​កសិករ​ពីនេះពីនោះបណ្ដើរ លោក ងួន ឡាយ ដែល​ជា​ប្រធាន​សមាគម​លើកក​ម្ពស់​ម្រេចកំពត និងជា​​​ម្ចាស់ចំការ​ម្រេច​មួយ​កន្លែង​​នៅ​ខេត្ត​កំពត​និយាយ​ថា ទីផ្សារ​ម្រេច​កំពត​កាន់តែថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣-២០១៤។ លោកសម្គាល់ឃើញថា យុទ្ធសាស្ដ្រ​ពង្រីកផ្ទៃដី​ដាំដុះ​ហាក់បីដូ​ចជា​គ្មាន​ប្រសិទ្ធភាព ដោយសារ​គ្មានល​ទ្ធភាពផ្គត់ផ្គង់​។ លោកបន្តប្រាប់ដោយកំពុងសម្លឹងមើលទៅកាន់ចំការម្រេច​របស់លោកថា​៖ ​«សណ្ឋានដីដាំដុះ​ចាប់​ផ្ដើម​អស់​ម្ដងបន្តិចៗ​ ផលិតផលដែលប្រមូលបានធ្វើខុសទីផ្សារដែលគេចង់​បាន​ ចំណែកឯទំហំ ពណ៌​វិញ​មិនចំគោលដៅ ជាពិសេសគ្មានតុល្យភាពក្នុងការចំណាយ។ ម្រេចប្រមាណ១៧ម៉ឺនគុម្ព ត្រូវបានបំផ្លាញដោយអាកាសធាតុ និង​ចំការ​ជាច្រើន​កន្លែង​ត្រូវ​បោះបង់​ចោល​ មូលហេតុ​ខ្វះ​ការគ្រប់គ្រង»។ ម្រេចកំពត​ត្រូវ​បាន​​​ចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅឆ្នាំ២០០៨ ហើយ​​ចុះបញ្ជីសម្គាល់ម៉ាកម្រេចកំពត​​នៅ​ក្រសួង​ពាណិជ្ជកម្មនៅថ្ងៃទី២​ មេសា​ ឆ្នាំ២០១០។...

​ក្រុមការងារ​គ្រប់គ្រង​ការ​ផ្សាយ​​ពាណិជ្ជកម្មផលិតផលគ្រឿង​ស្រវឹង ផ្តល់ក្តីសង្ឃឹមថានឹងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃគ្រឿងស្រវឹង ទាំងសេដ្ឋកិច្ច និងគ្រោះថ្នាក់ផ្សេងៗ

នៅតាមដងវិថីធំៗ តាម​ទីកន្លែង​សាធារណៈ​នានា ក្នុងទីក្រុងភ្នំពេញ ​និងតាមទីរួមខេត្តជាច្រើននៅ​កម្ពុជា គេឃើញមានផ្ទាំ​ង​ផ្ស​ព្វ​ផ្សា​យ​ពា​ណិ​ជ្ជ​ក​ម្ម ​ឬ​ផ្ទាំ​ង​ប៉ា​ណូផ្ស​ព្វ​ផ្សា​យ​​ផ​លិ​ត​ផលគ្រឿងស្រវឹង​យ៉ាង​ព្រោងព្រាត។ ក្រៅពីនេះ ក៏មាន​ផ្សព្វ​ផ្សាយ​​តាម​កញ្ចក់​ទូរទស្សន៍ កាសែត ទស្សនាវដ្តី និង​បណ្តាញ​​​សង្គម​យ៉ាង​ផុ​ស​ផុល​ផងដែរ។ ទាំងនេះ ជាយុទ្ធសាស្ត្រ​ទី​ផ្សា​រ ដើម្បី​ឱ្យអតិថិជន​បានស្គាល់ និង​ជំរុញ​ការ​ពិសារ​គ្រឿង​ស្រវឹង​ ដោយភ្ជាប់​ជាមួយ​​សារ​មួយចំនួនទាក់ទងនឹង​គុណសម្បត្តិស្រាបៀរ និង រសជាតិ​ឆ្ងាញ់កម្រិតពិភពលោក ព្រមទាំង​មោទនភាពជាតិ​ជាដើម។ ការផ្សព្វផ្សាយដ៏សន្ធឹកសន្ធាប់នេះ បង្កឲ្យមានការពិភាក្សាក្នុងចំណោមសាធារណជនជុំវិញផល​ប៉ះ​ពាល់​​ជាច្រើន​ដែលបង្កឡើងដោយគ្រឿងស្រវឹង ជាអាទ៍បញ្ហាសុខភាព គ្រោះថ្នាក់ចរាចរណ៍ ខាត​ពេលវេលា ថវិកា...

កម្មករអូសរទេះជាស្រ្តី៣នាក់ត្រូវនគរបាលប៉ោយប៉ែតបញ្ជូនទៅតុ​​លាការក្រោ​យសា​កសួ​រជា​ច្រើ​​នម៉ោង

ស្រ្តីជាកម្មករអូសរទេះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក​​សាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយសាកសួរអស់ពេលជាច្រើនម៉ោង ពាក់ព័ន្ធករណីហិ​ង្សាកា​លពី​ចុ​ង​​ខែឧសភា ឆ្នាំ២០២៤។

យុវជនមាតាធម្មជាតិនិងសង្គមស៊ីវិលថាការយកអង្គហេតុចាស់មកចោទសួរពួកគេជាថ្មីជារឿងមិនត្រឹមត្រូវ

ក្រុមចលនាមាតាធម្មជាតិលើកឡើងថាការដែលតុលាការលើកយកអង្គហេតុនៃរឿងក្ដីចាស់ដែលធ្លាប់កាត់ទោសពួកគេរួចហើយ មកដាក់បញ្ចូលក្នុងសំណុំរឿងបច្ចុប្បន្នជារឿងដែលមិនអាចទទួលយកបាន។

សហជីពនិងសង្គមស៊ីវិល១៧ស្ថាប័នជំរុញឲ្យក្រសួងការងារនិងភាគីរោងចក្របញ្ឈប់ការរើសអើងសហជីពមូលដ្ឋាន

ក្រុមអង្គការមិនមែនរដ្ឋាភិបាលចំនួន១៦ស្ថាប័ន នៅថ្ងៃនេះបានជំរុញឱ្យក្រសួងការងារ និងបណ្តុះ​​បណ្តា​ល​​វិ​ជ្ជាជីវៈរួមទាំងភាគីសហជីពរោងចក្រ ត្រូវ​ទទួលខុសត្រូវចំពោះការធ្វើឱ្យ​ខាតបង់ផលប្រយោ​ជន៍របស់​​ក​​ម្ម​​​ក​​រ និង​បញ្ឈប់រាល់ទម្រ់ងនៃការរើសអើងសហជីពមូលដ្ឋាន។

អាជ្ញាធរខេត្តបន្ទាយ​មានជ័យ បើក​ទ្វារទឹកអាងត្រពាំងថ្ម ក្រោយ​ពលរដ្ឋជាង១០០នាក់ តវ៉ារឿង​ខ្វះទឹក​ស្រោចដំណាំ​

ប្រជា​ពលរដ្ឋ​ជាង ១០០នាក់ រស់នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារ​ឱ្យអាជ្ញាធរបើកទ្វារ​​ទឹកអាងត្រពាំងថ្ម ដើម្បីជួយសង្គ្រោះដំណាំ​ស្រូវជាង ២០០០ហិកតា នៅផ្នែក​ខាងក្រោមអាង ហើយភ្លាមៗនោះអាជ្ញាធរ​ក៏បាន​បើកទ្វារទឹកទៅតាមការទាមទារ​របស់ពលរដ្ឋ​។

មន្ត្រីក្រសួងការងារ៖ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរនៅកម្ពុជា​​កើនឡើងជាង ២០% នៅ​​​ដើមឆ្នាំនេះ

មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា ការ​នាំចេញ​ផលិត​ផល​ក្នុងវិស័យវាយនភ័ណ្ឌ​​ ពីកម្ពុជា​​​ទៅ​​ក្រៅ​ប្រទេស មាន​ការ​កើនឡើងជាង ២០ភាគរយ​ ក្នុងរយៈពេល​៥ខែ​នៃ​ឆ្នាំ២០២៤នេះ​ បើធៀបនឹង​រយៈពេលដូចគ្នាកាលពី​ឆ្នាំ២០២៣ ក្នុងនោះសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជា​ទីផ្សារនាំទំនិញ​ពីកម្ពុជាច្រើនជាងគេ។​ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន ប្រាប់ Newsroom Cambodia នៅថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការនាំចេញផលិតផលក្នុងវិស័យវាយនភ័ណ្ឌ​កាត់​ដេរ​​របស់កម្ពុជា...

ក្រសួង​​​​ណែនាំជាថ្មី​ឱ្យក្រុមហ៊ុន​​កាត់បន្ថយការ​ផ្សាយលើសលប់​លើប្រព័ន្ធផ្សព្វផ្សាយ និង​បណ្តាញសង្គម​

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ណែនាំជាថ្មី​ដល់​ក្រុមហ៊ុន​ផលិត និងនាំចូល​គ្រឿងស្រវឹង កាត់បន្ថយការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញ​សង្គម​​ ខណៈ​​​លោក​​​សង្កេត​​ឃើញ​​ថា ក្រុមហ៊ុន​មួយចំនួន​ផ្សព្វ​ផ្សាយ​​ផលិត​ផលគ្រឿងស្រវឹងច្រើន​លើសលប់ពេក ដែលធ្វើ​ឱ្យ​ជះផលអវិជ្ជមានដល់សង្គម។

សង្គមស៊ីវិលជំរុញ​ឱ្យមានការពិនិត្យសុវត្ថិភាពទូកចម្លង ខណៈនៅតែមានករណីកុមារ​ស្លាប់ដោយសារលិចទូក

សង្គមស៊ីវិលមួយចំនួន ជំរុញ​ឱ្យ​អាជ្ញាធរបង្កើន​ការ​​យក​ចិត្តទុកដាក់​បន្ថែម​ទៀត​ ទៅ​លើ​សុវត្ថិភាព​ទូកចម្លង​​ឆ្លង​​ស្ទឹង​ ឬទន្លេ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ ខណៈករណីលិចទូកចម្លងនៅតែកើតមានឡើងជាបន្តបន្ទាប់។ ការលើកឡើងនេះ ធ្វើឡើងក្រោយពីហេតុការណ៍លិចទូកចម្លងនៅស្រុក​ប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បណ្តាលឱ្យ​​ក្មេងស្រី​អាយុ ១៣​ឆ្នាំ​ម្នាក់ស្លាប់។ បើតាម​អាជ្ញាធរ​ទូកចម្លងឆ្លងស្ទឹងនោះ មាន​សិស្ស​ប្រុសស្រីចំនួន ១៥នាក់ បាន​ជិះនៅលើទូក​នោះ ខណៈពេលដែល​ពួកគេ​ត្រឡប់​​ពីសាលា​រៀនទៅផ្ទះវិញ។ ​នាយកទទួលបន្ទុក​កិច្ចការ​ទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ(Licadho) លោក អំ សំអាត មាន​ប្រសាសន៍នៅថ្ងៃទី១០ ខែមិថុនា...

២នៅក្រៅបក្សរដ្ឋា​ភិបាលអះអាងថា​បើមិនអាចបញ្ច​ប់សមាជិកដែលចេញពី​​បក្សនឹងប៉ះពាល់ដល់​លទ្ធផល​ឆ្នោ​ត

គណបក្សនយោបាយចំនួន២បក្ស ដែលជាសម្ព័ន្ធភាពនិងគ្នានៅក្រៅរដ្ឋាភិបាល បានអះអាងថាប្រសិនបើមិន​​អា​ច​​​បញ្ចប់សមាជិកភាពមន្រ្តីរបស់ខ្លួនដែលបានដើរចេញពីបក្សទេ នោះមាន័យថាបញ្ហានេះនឹងជះឥទ្ធិពលអាក្រក់ និ​ងប៉ះពាល់ទៅដំណើលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រក្សា សម្រាប់នីតិកាលទី៤នេះ។ ការលើកឡើងនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា រវាងគណបក្សភ្លើង​ទៀ​ន និងគណបក្សឆន្ទៈខ្មែរ ស្តីពី «ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹ​ក្សា​ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤» នៅព្រឹកថ្ងៃទី១០ មិថុនា នេះ។ លោក គង់ មុនីកា ជាសមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ  មានប្រសាសន៍ថា...

សកម្មជនចលនាមាតាធម្មជាតិប្រតិកម្មចំពោះការចោទប្រកាន់របស់ក្រសួងបរិស្ថាន

ក្រុមសកម្មជនចលនាមាតាធម្មជាតិច្រានចោលចំពោះការចោទប្រកាន់របស់ក្រុមយុវជនសង្គមស៊ីវិលនៃក្រសួងបរិស្ថានដែ​​​ល​ថាសកម្មភាពរបស់ក្រុមខ្លួនស្ថិតនៅក្រោមសេណារីយ៉ូរបស់ជនបរទេស និងចោទប្រកាន់ថាផ្សព្វផ្សាយសកម្មភាពផ្អែ​​ក​​លើ​​​ជ្រុងតែម្ខាងដែលនាំឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន។ ប្រតិកម្មនេះកើតឡើងក្រោយការគណនីហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានបង្ហោះលិខិតថ្កោលទោសមួយច្បាប់របស់ក្រុមយុវជ​ន​សង្គមស៊ីវិល ដែលចេញកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា «លិខិតថ្កោលទោសចំពោះច​​ល​​នាយុវជនខុសច្បាប់ដែលយកវិស័យបរិស្ថានធ្វើជាឈ្នាន់នយោបាយ » ហើយវាយប្រហារមកលើសកម្មភាព និងកិច្ចខិត​​ខំ​​ប្រឹ​ងប្រែងរបស់ក្រសួងបរិស្ថាន។  កញ្ញា ភួង កែវរស្មី សកម្មជនម្នាក់ក្នុងចំណោមសកម្មជន នៃចលនាមាតាធម្មជាតិផ្សេងទៀត ប្រាប់ Newsroom Cambodia នៅចន្ទនេះថា កញ្ញាមិនដឹងថាក្រុមយុវជនសង្គមស៊ី​វិលដែលក្រសួងបរិស្ថានយកមកផ្សាយលើគណនីហ្វេសប៊ុកនោះមានប្រភពម កពីណានោះទេ ខណៈមិនដែលបានឃើ​​ញ​ចូលរួមសកម្មភាពណាមួយក្នុងកិច្ចការការពារបរិស្ថាន ប៉ុន្តែបែរជាមកចេញលិ​ខិ​ត​ចោទប្រកាន់ក្រុមខ្លួនដោយមិនមា​ន​​​ភស្តុតាងអ្វីច្បាស់លាស់ទៅវិញ។ យ៉ាងណាកញ្ញាថា...

នាយករដ្ឋមន្រ្តី៖ ជនដែលប្រព្រឹត្តពុករលួយក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការ​​ នឹងប្រឈមការចាត់វិធានការច្បាប់

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានព្រមានជាថ្មីថា​ ជន​ទាំង​ឡាយ​ណាដែ​ល​ប្រព្រឹត្តអំពើពុករលួយ ក្នុងការជ្រើសរើសមន្ដ្រីរាជការសាធារណៈ នឹងប្រឈមជាមួយការចាត់វិធានការតាមផ្លូវច្បាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុង​ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទ​រដ្ឋបាល រាជធានីភ្នំពេញ នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា បច្ចុប្បន្ន នៅតែមានករណីសូកប៉ាន់នៅក្នុងការប្រឡងចូលជាមន្ត្រីរាជការ តែយ៉ាង​ណាក៏​ដោយ​អង្គភាព​ប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការទៅលើករណីនេះ។ លោកមានប្រសាសន៍ថា៖ «មានករណីចង់ស៊ីឡាក់ មិនមែនអត់ទេ ប៉ុន្តែត្រូវការចូលរួម...

រដ្ឋាភិបាលរក្សា​​ជំហរ​​​ទប់ស្កាត់ការឆ្លងរាលដាល​ជំងឺអេដស៍ ខណៈ​សង្គមស៊ីវិលថា​មានការកើនឡើងនិង​ប្រហែលមិនអាច​​​ទប់​​​ស្កាត់​​​បាន

រាជរដ្ឋាភិបាល បន្តបង្ហាញគោលជំហរនៅក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺអេដស៍ ខណៈបញ្ហានេះ​ត្រូវបានសង្គមស៊ីវិលមើលឃើញថា ការឆ្លងមានការកើនឡើង និងប្រហែល​ជាមិនអាចទប់ស្កាត់បាន។ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ លោក ស៊ីម សូផៃ បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ​ថា រាជរដ្ឋាភិបាលមានមហិច្ឆតាក្នុង​ការ​កាត់​បន្ថយ​នូវ​អត្រា​ឆ្លងថ្មីនៃមេរោគអេដស៍ឱ្យ​មកនៅត្រឹមប្រមាណ ២០០នាក់ក្នុងមួយឆ្នាំ ខណៈគិតត្រឹមឆ្នាំ​២០២២ នៅមានអ្នកឆ្លងជារៀងរាល់ឆ្នាំប្រមាណ ១ ៤០០នាក់។ លោកមានប្រសាសន៍ថា៖ «ជាន័យបច្ចេកទេសយើងមិនអាចធ្វើឱ្យនៅសូន្យបានទេ ដូចខ្ញុំបានជម្រាបគោលដៅរបស់យើង គឺធ្វើម៉េចឱ្យ​​នៅប្រហែល ២០០នាក់ក្នុងមួយឆ្នាំ...

រដ្ឋាភិបាល​កំពុង​ពិនិត្យ​លើ​លិខិត​សុំទោស​របស់​លោក​ស៊ុន ចន្ធី

0
រដ្ឋាភិបាល​កម្ពុជា កំពុង​ពិនិត្យ​​​លើ​​​លិខិត​សុំទោស​​​របស់​ លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ ក្រោយ​ពី​មេដឹក​នាំ​គណបក្ស​រូបនេះ បាន​​ចេញ​​លិខិត​​សុំទោស​ជា​សាធារណៈ​ទៅ​លោក​នាយករដ្ឋ​មន្រ្តី​ ចំពោះការ​ថ្លែង​របស់​ខ្លួន​ធ្វើ​ឱ្យប៉ះពាល់​ដល់​កិត្តិយស​ និង​ការដឹកនាំ​របស់​រដ្ឋាភិបាល​​។ កាលពីចុងសប្តាហ៍មុន​នេះ មានការ​ផ្សព្វផ្សាយ​នូវ​​លិខិត​សុំទោស​ជា​សាធារណៈ​របស់​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ លោក​ ស៊ុន ចន្ធី ដែលក្នុងលិខិត​នោះ​មាន​តែ​ស្នាម​មេដៃ​ និងមិន​មាន​ចុះ​កាល​បរិច្ឆេទ។ លិខិត​នោះ​​ បាន​លើកឡើង​ថា លោកមានការ​​សោកស្តាយ និង​សុំទោស​​ចំពោះ​មតិ​លើក​ឡើងដោយ​អចេតនា ​ក្នុង​ពេលដែល​លោក​​​ជួប​ជា​មួយ​ពលរដ្ឋ​នៅ​ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ២០២៤...

សមត្ថកិច្ចស្វែងរកចាប់ខ្លួនអ្នករិះគន់រឿងស្តូបវៀតណាមនៅលើបណ្តាញសង្គម

លេខាធិការដ្ឋាន គ.ស.ព.ស. ប្រកាសបដិសេធចំពោះការបង្ហោះសាររបស់ម្ចា​ស់គណនីហ្វេសប៊ុកមួយពាក់​ព័ន្ធនឹងរឿងស្តូ​​ប​វៀ​តណា​ម ហើយព្រមានចាប់ខ្លួនក្រោមហេតុផលថាដើម្បីកុំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។

មន្ទីរអប់រំសម្រេច​ព្យួរ​សិទ្ធិ​​នាយក​និងនាយករង​៤រូប​​នៅ​​វិទ្យាល័យជាស៊ីមឈូកវ៉ា ក្រោយគ្រូ​និង​​សិស្ស​តវ៉ា​

មន្ទីរអប់រំ យុវជន និងកីឡា​រាជធានីភ្នំពេញ សម្រេចព្យួរសិទ្ធិ​នាយក​ និង​នាយ​ករងសរុបចំនួន ៤រូប នៅ​​វិទ្យាល័យ​​ជាស៊ីម ឈូកវ៉ា ហើយ​នឹងបង្កើតគណៈគ្រប់គ្រង​ជា​​បណ្តោះអាសន្ន ដើម្បី​​រ​ក​​​ដោះស្រាយ​​​ចំពោះ​​​​សំណើរ​របស់​គ្រូ​បង្រៀន និង​សិស្ស​​​ ដែល​​ស្នើឱ្យ​​ដកដំណែង​នាយក​​ និង​​នាយករង។

Latest News