ក្រសួងអប់រំប្រកាសឲ្យគ្រឹះស្ថានអប់រំបើកដំណើរការឡើងវិញ
ក្រសួងអប់រំបានប្រកាសនៅថ្ងៃអង្គារ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា គ្រឹះស្ថានសិក្សាចំណេះដឹងទួទៅឯកជនសាធារណៈទាំងអស់នឹងបើកបវេសនាឡើងវិញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
លោក ហ៊ុន សែន ថា កម្ពុជានឹងទិញវ៉ាក់សាំងជម្ងឺកូវីដ១៩ដែលទទួលស្គាល់ពី WHO តែប៉ុណ្ណោះ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះប្រកាសថា កម្ពុជាត្រូវរងចាំរហូតមានការទទួលស្គាល់ជាក់លាក់ពីអង្គការសុខភាពពិភពលោក (WHO) ទើបអាចបញ្ជាទិញវ៉ាក់សាំងពីប្រទេសណាមួយបាន។
កម្ពុជាចាប់ផ្តើមផលិតដំណក់ប្រេងដំបូងបន្ទាប់ពីពន្យាពេលជាច្រើនឆ្នាំ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា កម្ពុជាបានចាប់ផ្តើមផលិតដំណក់ប្រេងដំបូងរបស់ខ្លួន នៅក្នុងប្លុក A នៃឈូងសមុទ្រថៃ បន្ទាប់ពីមានការពន្យាពេលជាច្រើនឆ្នាំមកហើយ។
ពាណិជ្ជកម្មកម្ពុជា-ថៃ កើនដល់៩ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតថៃ និងកម្ពុជា លោកនាយករដ្ឋមន្រ្តីថៃ បានផ្ញើលិខិតមួយជូនលោកនាយករដ្ឋមន្រ្តីកម្ពុជាដោយលើកឡើងថា ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងកម្ពុជាបានកើនឡើងយ៉ាងលឿនពីប្រមាណ ៣០០លានដុល្លារអាមេរិកកាលពី២០ឆ្នាំមុន ឈានមកជាង៩ ប៊ីលានដុល្លារអាមេរិក (៩ពាន់លាន) នៅឆ្នាំ២០១៩។
នគរបាលខេត្តព្រះសីហនុបន្តអះអាងថា ការស្លាប់យុវតីអង់គ្លេស មិនមែនជាករណីសម្លាប់ ឬរំលោភទេ
ស្នងការនគរបាលខេត្តព្រះសីហនុ លោកជួន ណារិន្ទ បានអះអាងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះថា ការស្លាប់ជនជាតិអង់គ្លេស Amelia Bambridge កាលពីឆ្នាំ ២០១៩ គឺមិនមែនជាករណីសម្លាប់ ឬរំលោភទេ បន្ទាប់ពីមានរបាយការណ៍ព័ត៌មានថ្មីនេះថាបានរកឃើញជាតិថ្នាំសណ្តំ នៅក្នុងរាងកាយរបស់នាងមុនពេលស្លាប់។
ក្រសួងសុខាភិបាលហាមឃាត់មន្ទីរពេទ្យឯកជនពីការព្យាបាលអ្នកជំងឺកូវីដ១៩
ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានហាមឃាត់មន្ទីពេទ្យឯកជនទាំងអស់ពីការព្យាបាលអ្នកជំងឺកូវីត ១៩ ហើយជំរុញឲ្យបញ្ជូនអ្នកសង្ស័យថាមានជំងឺកូវីតមកមន្ទីពេទ្យបង្អែករដ្ឋ នៅទូទាំងខេត្ត និងមន្ទីពេទ្យមិត្តភាព ខ្មែរសូវៀតជាបន្ទាន់។
សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់លោក សម រង្ស៊ី ពីបទជេរប្រមាថដល់ព្រះមហាក្សត្រ
លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោក សម រង្ស៊ី ពីបទជេរប្រមាថដល់អង្គព្រះមហាក្សត្រ ជាការចោទប្រកាន់ចុងក្រោយបំផុតលើអតីត អតីតមេដឹកនាំបក្សដែលបច្ចុប្បន្នរស់នៅនិរទេស។
Vox Pop: ទស្សនៈចំពោះការបង្កើតច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា
អ្នកស្រលាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជានៅតែប្រឈមនឹងការរើសអើង បើទោះបីជាអ្នកស្រលាញ់ភេទដូចគ្នាត្រូវបានទទួលស្គាល់ដោយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ថាមានសិទ្ធិស្មើគ្នាដូចប្រជាពលរដ្ឋជាទូទៅក្តី។
Vox Pop: អ្នកបើកបរកង់បីខ្មែរត្អូញត្អែរពីបញ្ហាប្រាក់ចំណូលធ្លាក់ចុះ ដោយសារកំណើនកង់បីឥណ្ឌា
អ្នកបើកបរកង់បីខ្មែរមួយចំនួនត្អូញត្អែរថា ពួកគេកំពុងតែជួបបញ្ហាប្រាក់ចំណូលធ្លាក់ចុះ ដោយសារប្រជាជនខ្មែរងាកមកធ្វើដំណើរដោយកង់បីឥណ្ឌា ឬ ការប្រើប្រាស់បច្ចេកវិទ្យាលើទូរស័ព្ទដៃសម្រាប់ស្វែងរកមធ្យោបាយធ្វើដំណើរជំនួសវិញ។
Vox PoP: ទស្សនៈចម្រុះដោយអ្នកនៅភ្នំពេញអំពីព័ត៌មាននៅលើហ្វេសប៊ុក
បណ្តាញសង្គមហ្វេសប៊ុកបានក្លាយជាកន្លែងសម្រាប់ការចែកចាយព័ត៌មានយ៉ាងសំខាន់នៅប្រទេសកម្ពុជា ដែលក្នុងនោះមានទាំងព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ក៏ដូចជាព័ត៌មានមិនពិត ដែលនេះជះឥទ្ធិពលមិនល្អដល់សង្គម។
ក្រសួងសុខាភិបាល៖ មិនមានអ្នកឆ្លងជម្ងឺកូវីដ១៩ថ្មី ខណៈអ្នកជាសះស្បើយមានចំនួន៤នាក់
ក្រសួងសុខាភិបាលនៅថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថាមានករណីជាសះស្បើយជំងឺកូវីដ ១៩ចំនួន០៤នាក់ និងមិនមានករណីវិជ្ជមានថ្មីនោះទេ។
BLOG – ការ Live លក់ផលិតផលដោយ ប្រេីទង្វេីអសីលធម៌ គឺជាការប្រឈមមុខ នឹងបញ្ហាយូរអង្វែងដល់សង្គម
ការ Live លក់ដោយប្រេីនូវទង្វេីអសីលធម៌ គឺជាការប្រឈមមុខនឹងបញ្ហាយូរអង្វែងដល់សង្គម ដោយហេតុថាមនុស្សខ្វះនូវឧត្តមគតិដ៏ត្រឹមត្រូវ បាត់បង់តម្លៃភាពជាមនុស្ស ព្រោះតែអគតិ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសវ័យជំទង់ងាយរងឥទ្ធិពលខ្លាំងបំផុតមួយ។
Vox Pop: អ្នកធាក់ស៊ីក្លូជួបការលំបាកនឹងជីវភាព ខណៈការប្រើប្រាស់ស៊ីក្លូធ្លាក់ចុះ
ស៊ីក្លូគឺជាមធ្យោបាយធ្វើដំណើរសម្រាប់មនុស្សរាប់ទសវត្សមកហើយ ក៏ប៉ុន្តែក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើស៊ីក្លូបានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសតាំងពីមានការរីករាលដាលវីរុសកូវីដ ១៩ ក្នុងឆ្នាំ២០២០នេះ។
កសិករអាចនឹងបោះបង់ការដាំត្រសក់ប្រសិនបើតម្លៃនៅតែបន្តធ្លាក់ចុះ
កសិករនៅបណ្ដាខេត្តមួយចំនួនព្រួយបារម្ភអំពីជីវភាពរបស់ពួកគេ ខណៈដែលដំណាំត្រសក់មានតម្លៃថោក ហើយថា ពួកគេអាចនឹងបោះបង់មុខរបរមួយនេះដោយសារមិនអាចផ្គត់ផ្គង់ជីវភាពគ្រប់គ្រាន់។
តុលាការព្រះសីហនុផ្ដន្ទាទោសឪពុកដែលរំលោភកូនស្រីខ្លួនឯងឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ
សាលាដំបូងខេត្តព្រះសីហនុ កាលថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២០ បានផ្ដន្ទាទោសបុរសជាឪពុកដែលមានអាយុ៤១ឆ្នាំពីបទរំលោភសេពសន្ថវៈទៅលើកូនស្រីរបស់ខ្លួនដែលមានអាយុ១២ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសកម្មភាពដើម្បីកុមារ។
លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មការកណ្ដាលរបស់បក្ស
គណបក្សប្រជាជនកម្ពុជា ហៅកាត់ថា CPP បានតែងតាំងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មការកណ្ដាល ទៅតាមសំណើរបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្ដាលរបស់បក្ស។ នេះបើតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា។