Home Blog Page 5

តុលាការភ្នំពេញ​ឃុំ​ខ្លួន​សកម្មជន​៤នាក់​ពាក់ព័ន្ធនឹង​ការ​​អត្ថាធិប្បាយ​ពី​តំបន់​អភិវឌ្ឍន៍​ត្រីកោ​ណ (CLV)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនសកម្មជន​សង្គម​បួន​នាក់ដោ​យ​ចោទពីបទ​ញុះញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹង​ការ​ធ្វើ​អត្ថាធិប្បាយ​ពី​តំបន់​អភិវឌ្ឍន៍​ត្រីកោ​ណ (CLV)។​ សេចក្ដីប្រកាសព័ត៌មាន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ស្ដីពី​ចំណាត់ការ​លើ​សំណុំរឿង​ញុះញង់​បង្ក​ឱ្យមា​នភា​ព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គមរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បង្ហាញថា​ តុលាការសម្រេចឃុំខ្លួនមនុស្ស ៤នាក់ គឺ លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា លោក ចក់ ប៊ាមុន្នី លោក សាន សិទ្ធ។​​ សេចក្ដីប្រកាសព័ត៌មាន​ដដែល​បញ្ជាក់ថា៖ «បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ...

អ្នករាយការណ៍ពិសេស អ.ស.ហ​ ស្នើកម្ពុជាអនុវត្តច្បាប់ឱ្យត្រឹមត្រូវ ខណៈឃើញមានការរិតត្បិតលំហ​ស៊ីវិល​និង​នយោបាយ

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីធិត ម៉ាន់តាផន (Vitit Muntarbhorn) អំពាវនាវឱ្យកម្ពុជាអនុវត្តច្បាប់ជាតិឱ្យត្រឹមត្រូវ និងអនុលោម​តាម​ច្បាប់អន្តរជាតិ ខណៈលោកសង្កេត​ឃើញ​មាន​ការ​បំភិត​បំភ័យ និងរំលោភសិទ្ធិពលរដ្ឋ និង​អ្នកនយោបាយនៅកម្ពុជា។

កម្ពុជា​-​វៀតណាម​ ​នឹង​មាន​ជើង​​ហោះ​ហើរ​ត្រង់​​​ពី​​ហាណូយ​​មក​​​ភ្នំពេញ​ចាប់ពី​ចុង​ខែតុលា​

កម្ពុជា​ និង​វៀតណាម​ នឹង​មាន​​​ការ​ហោះ​ហើរ​ត្រង់​ថ្មី​​ពី​ទីក្រុង​ហាណូយ​​មក​កាន់​រាជធានី​​ភ្នំពេញ ចាប់​ពី​ចុង​ខែ​តុលា​ទៅ​ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​​កាន់​តែ​ប្រសើរ​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​។ បើតាម​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​​លោក ​ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​​បញ្ជាក់​ថា ​កម្ពុជា​ និង​វៀតណាម​ នឹង​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​ថ្មី​ពី​ទីក្រុង​ហាណូយ​ មក​កាន់​​រាជធានី​​ភ្នំពេញ​ តាម​រយៈ​ក្រុមហ៊ុន​​អាកាសចរណ៍​ អង្គរអ៊ែរ​ និង​ក្រុមហ៊ុន​វៀតណាម​ Airlines។ ​​ការ​ហោះ​ហើរ​ជា​ផ្លូវ​ការ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៧​ ខែ​តុលា​ ឆ្នាំ​២០២៤​ នេះ​។ ក្នុង​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ដដែល​បន្ថែម​ថា...

អាជ្ញាធរកំចាត់មីន​ណែនាំ​ឱ្យ​ប្រយ័ត្ន​​ចំពោះ​​សំណល់ជាតិផ្ទុះ​អំឡុង​ពេល​ និង​ក្រោយ​ទឹក​ជំនន់​​

អាជ្ញាធរកំចាត់មីនកម្ពុជាណែនាំ​ឱ្យអ្នកពាក់ព័ន្ធ​​​​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះមីន​ និង​សំណល់​ជាតិ​ផ្ទុះ​​ពី​​សង្គ្រាម​ដែល​អាច​ហូរ​មក​ជាមួយ​ទឹក​ជំនន់​ដោយសារ​ការ​ច្រោះដី​ពី​តំបន់​មាន​មីន​ និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម​។​ យោងតាម​​សេចក្តីជូន​ដំណឹង​របស់​អាជ្ញាធរកម្ពុជា​គ្រប់គ្រងសកម្មភាពកំចាត់មីន និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារមីន ចេញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលខេត្តមួយ​ចំនួន​កំពុង​រង​ឥទ្ធិពលទឹក​ភ្លៀង និង​អាច​បង្ក​ជាទឹក​ជំនន់ មីន និង​សំណល់ជាតិផ្ទុះ​ពី​សង្គ្រាម​មួយ​ចំនួន​អាច​ត្រូវ​បាន​ប្រទះឃើញ​​ដោយសារ​ការ​ហូរ​ច្រោះ​ដី ឬ​ហូរ​តាម​ខ្សែទឹក​ផ្សេងៗ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ។ ប្រធានអាជ្ញាធរ​មីន​​ណែនាំ​ដល់​ប្រតិបត្តិករបោសសម្អាតមីន គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​​គ្រោះមហន្តរាយ ក្រសួង​អប់រំ និងអគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ចូលរួម​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះមីន និង​សំណល់ជាតិ​ផ្ទុះ​​ដែល​អាច​ហូរ​មកជាមួយ​ទឹក​ជំនន់។ ណែនាំ​ឱ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​អាជ្ញាធរមូលដ្ឋាន​ជាបន្ទាន់ ​ប្រសិនបើ​ប្រទះ​ឃើញ​មីន​ និង​សំណល់ជាតិ​ផ្ទុះ​ពីសង្គ្រាម។ អាជ្ញាធរមីន​ក៏​បាន​​ណែនាំ​ឱ្យ​រៀប​ចំ​ខ្លឹម​សារ​​ផ្សព្វផ្សាយ និង​អប់រំ​ពីគ្រោះ​ថ្នាក់​បង្ក​ដោយ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ក្នុង​ពេល និង​ក្រោយ​ទឹកជំនន់។​...

ក្រសួង​សុខា​ភិ​បាលណែនាំ​ឱ្យ​បរិភោគ​អំបិល​ ខ្លាញ់​ ​និង​​ស្ករតិច​​ ដើម្បី​សុខភាព​​​បេះ​ដូង​​​

ក្រសួង​សុខា​ភិ​បាល​​ដាក់​​ចេញ​​វិធាន​​កា​រ​​​​​ផ្សព្វផ្សាយ​​សារ​​ណែនាំ​អំពី​របប​អាហារ​ប្រចាំ​ថ្ងៃ​​​​​ «តិចអំបិល​ តិចខ្លាញ់​ តិច​ស្ករ​ សុខភាព​​​បេះ​ដូង​​​ អាយុ​​យឺន​យូរ​» ​​ដើម្បី​កាត់បន្ថយ​​​ជំងឺ​បេះដូង និង​​​ឡើង​សម្ពាធឈាម​។​ ​វិធានការ​របស់​ក្រសួង​សុខា​ភិ​បាល​ដាក់​ចេញ​នា​ពេល​ថ្មីៗនេះ​ជាបន្តបន្ទាប់ ​​តាមរយៈ​​ទូរស័ព្ទ​នៅ​ពេល​ខល​ចេញ​ (call tune) ការ​ផ្សាយ​លើ​​ផ្ទាំង​បដា​​តាម​ដងផ្លូវ និង​តាម​បណ្តាញអ៊ីនធឺណិត​ជាដើម ដោយណែនាំ​ឱ្យ​កាត់​បន្ថយការ​ទទួល​ទាន​សារជាតិ​ប្រៃ ដូចជា​អំបិល ទឹក​ស៊ីអ៊ីវ ទឹកត្រី ប៊ីចេង និង​ម្សៅស៊ុប។ កាត់បន្ថយ​ការ​ទទួលទាន​ខ្លាញ់សត្វ ខ្លាញ់កៃច្នៃ អាហារបំពង ចៀន និង​កាត់បន្ថយ​ការទទួល​ទាន​ភេសជ្ជៈ​ផ្អែម...

ពលរដ្ឋមួយចំនួន​បារម្ភ​ថា​​​​​ តំបន់ត្រីកោណអភិវឌ្ឍន៍​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់ខេត្ត​​បួន​

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​​បង្ហោះ​សារ​បង្ហាញពីក្តីបារម្ភរបស់ពួកគេចំពោះការបង្កើត​តំបន់ត្រីកោណអភិវឌ្ឍន៍ (CVL) ថាអាចនឹងធ្វើឱ្យកម្ពុជាបាត់បង់ខេត្តចំនួន៤ នៅភូមិភាគឦសាន ទៅប្រទេស​វៀតណាម​​ ប៉ុន្តែលោក ហ៊ុន សែន​ ​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើនជាងគេ។ តំបន់អភិវឌ្ឍន៍ត្រីកោណ ហៅកាត់ថា(CLV) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយមា​ន​ការចូលរួម​សហប្រតិបត្តិការ​ពីភាគី​កម្ពុជា វៀតណាម និងឡាវ។ ក្នុងនោះមានចំនួន១៣ខេត្តដែលដាក់បញ្ចូលគ្នារួមមាន កម្ពុជាចំនួន ៤ខេត្តមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី មានប្រជាជនប្រមាណជា​៥សែននាក់។ ប្រទេសវៀតណាម...

តុលាការផ្តន្ទាទោសប្រធានបក្សភ្លើងទៀនដោយពិន័យជាប្រាក់ជាច្រើនលានរៀលពីបទបរិហារកេរ្តិ៍

ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោស​ប្រធាន​គណបក្ស​ភ្លើង​ទៀន​​ពី​បទ​បរិហា​​​​រ​កេរ្តិ៍​​ ជា​​​​សាធារណៈ​ដោយពិន័យជាប្រាក់ជាច្រើនលានដុល្លារអាមេរិក ខណៈដែលភាគីចុ​ង​​បណ្តឹ​​ង​​នៅ​​ក្នុង​​សំណុំ​​រឿង​​ព្រហ្មទណ្ឌនេះ ជំទាស់នឹងសាលក្រមដោយចាត់ទុកថា ជាការផ្តល់ភាព​អយុត្តិធម៌ និ​​ង​​ជាការប​​ង្កើត​​ការ​​ឈឺ​ចា​​ប់​​សម្រាប់ជនរងគ្រោះ។ នៅក្នុងអង្គសវនាការ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ហុក ពៅ ជា​ក្រុមប្រឹក្សា​​ជំនុំ​ជ​​ម្រះ​ នៃ​សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោស ប្រឆាំងលោក ទាវ វណ្ណុល ដោ​​យ​​​ពិ​ន័​យជាប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិកពីបទ «​បរិហារ​កេរ្តិ៍​ជា​សាធារណៈ »​ ។  តាមរយៈការប្រកាសសាលក្រមនេះ លោក...

អ្នក​បរិស្ថាន និង​ឃ្លាំមើល​សង្គម ចង់​ឱ្យ​ក្រសួង​បរិស្ថាន បន្ថែម​យន្តការ​ច្បាស់លាស់​លើ​បញ្ហា​ប្លាស្ទិក

អ្នក​ជំនាញ​បរិស្ថាន និង​អ្នកឃ្លាំមើល​សង្គម​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ចេញ​យន្តការ​ជាក់លាក់​បន្ថែម​ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្លាស្ទិក បន្ទាប់​ពី​រដ្ឋមន្រ្តីក្រសួង​បរិស្ថានអះអាង​ថា យុទ្ធនាការ​ចំនួន​ពីរ​ដែល​ដាក់ចេញ​ដោយ​ក្រសួង ​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​​បាន​​ជាង​៧៤​ភាគរយ ក្នុង​រយៈពេល​១១​ខែ​កន្លង​មក​នេះ។ ​ក្នុង​ពិធី​បើក​វេទិកា​ពិភាក្សា​លើក​ដំបូង​ស្តីពី​ការ​ការពារ​មហាសមុទ្រ និង​ជីវៈចម្រុះ​ក្នុង​សមុទ្រ​របស់​កម្ពុជា «កិច្ច​សន្ទនា​ពណ៌ខៀវ» ឬ (Blue Talks) កាលពី​​ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ២០២៤ នៅ​ខេត្ត​ព្រះសីហនុ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែង​ថា ក្នុង​​រយៈពេល​១១​ខែ​កន្លង​មក​នេះ ក្រសួង​បរិស្ថាន​បាន​ចាប់​ផ្តើម​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​តាម​រយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ»...

ពលរដ្ឋ​​នៅ​​ខេត្តរតនគិរី​១៧​នាក់​​ពុលផ្សិត​​​

ក្រសួងសុខាភិបាលណែនាំឱ្យ​ប្រុងប្រយ័ត្នពីការ​បរិភោគ​ផ្សិត ក្រោយ​មាន​ពលរដ្ឋ​ចំនួន​១៧​នាក់​បាន​ពុល​ផ្សិត​នៅ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃទី២១ ខែកក្កដា​នេះ។​ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រសួងសុខាភិបាល​ផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បញ្ជាក់ថា ប្រជាពលរដ្ឋនៅខេត្តរតនគិរីចំនួន១៧នាក់​បានពុលផ្សិត ក្នុងនោះមានស្រី៤នាក់ កំពុងទទួលការព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ បន្ទាប់ពី​​មានរោគសញ្ញារាក​ ចុកពោះ ក្អួត នៅភូមិឡុំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។​ ក្រសួង​សុខាភិបាល​បន្ថែម​ថា ក្នុងចំណោម​ផ្សិតរាប់ពាន់ប្រភេទ មានផ្សិត​ប្រហែល​១០​០​ប្រភេទ​​ដែលភាគច្រើនបណ្ដាលឱ្យ​ពុល​​នៅ​​ពេល​បរិភោគ​។ ដើម្បី​ចៀសវាងពីការ​ពុល​ផ្សិត ឬបង្កគ្រោះថ្នាក់ផ្សេងៗ ក្រសួងសុខាភិបាល​បានណែនាំ​ឱ្យ​​សួរ​ចាស់ៗ ឬអ្នកដែលស្គាល់ច្បាស់ថាផ្សិតនោះមិនធ្លាប់ពុលពីមុនមក​។  ចំពោះផ្សិត​ដែល​ពុល​នោះ​ត្រូវ​ប្រាកដ​ថាចំអិនបានត្រឹមត្រូវ...

Q&A: យុវជន​គួរ​ត្រៀម​ខ្លួន​​ជ្រើសរើស​មុខជំនាញ​​ និង​អាជីព​ក្រោយ​បញ្ចប់​​មធ្យម​សិក្សា​ទុតិយភូមិ​

ក្រោយបញ្ចប់ការសិក្សា មធ្យមសិក្សាទុតិយភូមិ យុវជនតែង​ស្វែងរក​សាកលវិទ្យាល័យ និង​មុខ​ជំនាញ​នៅថ្នាក់ឧត្តមសិក្សាសម្រាប់​​អាជីពនាពេលអនាគត។ ហើយ​ការជ្រើសរើស​ជំនាញ​ទា​មទារ​ឲ្យមានចំណេះដឹងមូលដ្ឋាន ក្នុងការជ្រើសរើសជំនាញ​សម្រាប់​ការសម្រេច​ចិត្ត​ច្បាស់​លាស់។ ខាងក្រោមនេះជា​កិច្ចសម្ភាស​រវាង កញ្ញា​ លីម ហ៊ូង អគ្គនាយិកា​ក្រុមហ៊ុន​ហ្វឺស សឹលូ​សិន​ ខេមបូឌា​​ ជាមួយកញ្ញា​ ​ហេង​ ស៊ីម៉ី សិក្ខាកាម​ញូវសន៍រូម​ខេមបូឌា៖ ​Q: ជម្រាបសួរ កញ្ញា​ លីម ហ៊ូង! A: ​ចាសជម្រាបសួរ! Q​: តើកញ្ញា​យល់ឃើញថាការសិក្សាថ្នាក់​ឧត្តមសិក្សាមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះ? A: ​ទីមួយ​ខ្ញុំសុំ​ឆ្លើយ​ឲ្យខ្លីថា ​ការ​សិក្សា​មាន​​សារៈ​សំខាន់​...

ក្រសួង​សុខាភិបាល​​​ហាម​ឃាត់​ការ​​​ទទួល​ទាន​ស្រា​ថ្នាំ​៣​ប្រភេទ​​​​​ផ្ទុក​សារធាតុ​ SILDENAFIL​

ក្រសួង​សុខា​ភិបាលជូន​ដំណឹង​ដល់​សាធារណជន​ពី​​ការ​ហាម​ឃាត់​​ការ​​ចែក​ចាយ​ លក់​ ឬទទួល​ទាន​ស្រា​ថ្នាំ​ចំនួន​៣​ប្រភេទ​ ដែល​​​​​​មាន​ផ្ទុក​សារធាតុ​​​ ​​​SILDENAFIL​ ធ្វើឱ្យ​​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សុខភាព​រ និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ ក្នុង​​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខា​ភិបាល​​ចេញ​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ ឆ្នាំ​២០២៤​ បញ្ជាក់​​ថា​ ស្រា​ថ្នាំ​ចំនួន​បី​ប្រភេទ​ដែល​ត្រូវ​ហាម​ឃាត់ មាន​ដូច Royal Health Wine EST:2005 ​ចំណុះ​ 500ml ស្រាថ្នាំ Royal Health Wine EST:2005 ចំណុះ​...

Q&A៖ ល្បែងអនឡាញ​បង្កឱ្យ​មាន​អសន្តិសុខ និង​ប៉ះពាល់​មុខ​មាត់កម្ពុជា​

ជាច្រើន​ឆ្នាំ​មកនេះ ល្បែង​អនឡាញ​កើត​មាន​ច្រើន​នៅ​កម្ពុជា ជាពិសេស​ក្នុង​ខេត្តព្រះសីហនុ។ បើតាម​សារព័ត៌មានក្នុង​ស្រុក​​ សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងអនឡាញ​​​ខុសច្បាប់​នៅ​ខេត្ត​ព្រះ​សីហនុ​​​ជាង៣ពាន់​កន្លែង និងឃាត់​ខ្លួន​មនុស្សជាង១ម៉ឺននាក់។ ខាងក្រោមនេះ​ជាកិច្ចសម្ភាសន៍​រវាង​លោកបណ្ឌិត ​យង់ ​ពៅ ​អ្នកជំនាញ​ខាង​ភូមិសាស្រ្ត​នយោបាយ ជាមួយ​​​សិក្ខាកាម Newsroom Cambodia៖ Q: ជម្រាបសួរ​លោកបណ្ឌិត! A: បាទ​ជម្រាបសួរ! Q: ជាដំបូង​នាងខ្ញុំ​​​សូម​សួរ​ថា តើល្បែង​អនឡាញ​ជាអ្វី? A: បើតាមការយល់ឃើញរបស់ខ្ញុំ ល្បែង​អនឡាញ​គឺជា​ការលេង​តាមប្រព័ន្ធ​បច្ចេកវិទ្យា​ដោយ​ប្រើប្រាស់​តាមប្រព័ន្ធអ៊ីនធឺណិត។ ​អ្នកលេង​អាចលេង​ជាសាកលបាន ​ហើយវាមានភាព​​រំខាន​ទាំងពេលវេលា ​រំខានទាំងសមត្ថកិច្ច​ក្នុងការគ្រប់គ្រង ​និងចំណូល​ទាំងគាត់ ​រដ្ឋមិនអាច​យក​ពន្ធ​ពី​ពួកគាត់ ​ឬគ្រប់គ្រង​បានទេ។ Q:...

ពលរដ្ឋចាត់ទុករបាយការណ៍នៃការធ្លាក់ចុះភាពក្រីក្រក្នុងខេត្តព្រះសីហនុ​មិន​ឆ្លុះ​ប​ញ្ចាំ​​ង​ពី​​ការពិត

ពលរដ្ឋដែលរស់នៅក្នុងខេត្តភាគនីរតី ចាត់ទុករបាយការណ៍ស្រាវជ្រាវ ចេញដោយ​​រដ្ឋបាល​​ខេត្ត​ព្រះ​​សី​​​ហ​នុ ដែលរកឃើញភាពក្រីក្រធ្លាក់១,៦៨ភាគរយនៅក្នុងឆ្នាំ២០២៣ និងបានជំរុញឱ្យខេត្តមួ​យនេះនាំ​​មុ​ខ​ដោ​​​យ​​កំណើនសេដ្ឋកិច្ចកើនឡើងក្នុងរង្វង់៦,៤ភាគរយថាជារបកគំហើញនេះ ដែល​មិនបានឆ្លុះបញ្ចាំងពី​ការ​ពិ​ត អំ​​ពី​​​​ជីវភាព និងសេដ្ឋកិច្ចរបស់ពលរដ្ឋនៅខេត្តជាក់ស្តែងនោះទេ។ លោក​ ម៉ន ស៊ីណា រស់នៅខេត្តព្រះសីហនុ ដែលបានផ្តល់បទសម្ភាសន៍ឱ្យគេហទំព័រ Newsroom Camb​od​ia ក្នុងចំណោមពលរដ្ឋមនុស្ស១០នាក់ផ្សេងទៀត ហើយ​អះអាងថាជាជនរងគ្រោះក្នុងវិវាទដីធ្លីរយៈ​ពេ​​​ល១​៤​ឆ្នាំ​ម​​ក​​ហើ​​យ និយាយថា របាយការណ៍ដែលចេញដោយរដ្ឋបាលខេត្តនេះ គឺផ្ទុយពីកា​រពិត​ដែ​​លព​ល​រដ្ឋគ្មា​ន​​ប្រាក់​ចំ​​ណូ​​​លណាមួយ ដែលជួយឱ្យមានកំណើនសេដ្ឋកិច្ច​បែបនេះទេ។លោកបន្តថាជាក់​ស្តែងក្រុម​គ្រួ​​សា​​​រ​​រ​​​បស់​លោក និងសហគមន៍ដែលលោកកំពុងរស់នៅ ត្រូវប្រឈមមុខសបគ្រប់ ដូចជាមានការគំរាមកំហែងឱ្យចេ​ញ​ពីទីតាំងរស់នៅ ដើម្បីឱ្យគេបានដីនោះយកទៅគ្រប់​គ្រ​ង...

សង្គមស៊ីវិល​ស្នើឱ្យ​​​ទម្លាក់​​ចោលបទចោទ​​​លើថ្នាក់​ដឹកនាំ​​​សមាគម IDEA ខេត្ត​ស្វាយរៀង

សង្គមស៊ីវិល​ស្នើឱ្យ​ស្ថាប័ន​តុលាការ​ទម្លាក់ចោល​​ការចោទ​ប្រកាន់​​លើលោក ជា ចាន់ថា ថ្នាក់​ដឹកនាំ​​​សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំខេត្ត​ស្វាយរៀង​​​​​ដែល​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធនឹង​​ការផ្សព្វផ្សាយ​ពីបេឡាជាតិសន្ដិសុខសង្គម​ហៅកាត់ថា ប.ស.ស។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​លើកឡើងថា លោក ជា ចាន់ថា​ ​បាន​ចុះទៅជួ​បអាជីវករ និងអ្នករត់​រឺម៉ក​ទេសចរណ៍​នៅក្រុង​បាវិត​ដើម្បី​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​​គាំពារ​សង្គម​ និង​ប្រាប់​អំពីអត្ថ​ប្រយោជន៍​នៃ​ការចូល​ជា​សមាជិក​បេឡាជាតិ​សន្ដិសុខ​សង្គម​ហៅកាត់​ថា ប.ស.ស សម្រាប់​បុគ្គលស្វ័យនិយោជន៍​ដើម្បី​ទទួល​បាន​របប​ថែទាំ​សុខភាព។ លោក​ថា ខណៈ​ពេល​​កំពុង​ផ្សព្វផ្សាយ​ ប៉ូលីសបានហៅលោក ជា ចាន់ថា ទៅប៉ុស្តិ៍ប៉ូលិស...

យុវជន និង​សង្គម​ស៊ីវិល​ថា​​​ការ​បញ្ឈប់​សិក្ខា​សាលា​​នៅ​ខេត្ត​បាត់ដំបងជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព

ក្រុមយុវជន​ និង​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​បញ្ឈប់​ការ​ជួបជុំ​ធ្វើ​សិក្ខាសាលា​​​​​​​​​​​​​​​​​​​​​​​របស់​យុវជន​នៅ​ខេត្តបាត់ដំបង​​ ជា​ការ​រឹត​ត្បិត​សិទ្ធិសេរីភាពរបស់​យុវជនក្នុងការ​បញ្ចេញមតិ និង​ការចូលរួម​ការងារ​សង្គម។ លើ​ទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បាន​ផ្សាយ​ថា កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ​អាជ្ញាធរមូលដ្ឋាន​​​បា​ន​​បញ្ឈប់​កម្មវិធី​​ជួប​ជុំ​របស់​ក្រុម​យុវជន​​​​​ប្រមាណ​ជា​៦០នាក់ ​​ដែល​ធ្វើ​ឡើងនៅ​រមណីយដ្ឋា​ន​មួយ​​កន្លែង​​ក្នុង​​ក្រុង​​បាត់ដំបង ​ដើម្បី​​ពិភាក្សា​​លើ​​ប្រធានបទ ​«ការលើក​កម្ពស់​ស្រ្តី​ក្នុង​ការ​ចូលរួម​កិច្ច​ការងារ​សង្គម​»​ ក្រោម​ហេតុ​ផល​​មិន​បានសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាមុន​សម្រាប់​ការជួប​ជុំ។ ​កញ្ញា ឆឹង ស្រីទូច មកពី​​​ក្រុមយុវជនស្នាមញញឹម​​ដែល​ជា​ក្រុម​រៀបចំ​សិក្ខា​សាលា​នោះ ប្រាប់ Newsroom Cambodia...

អ្នក​ឃ្លាំ​មើល​សង្គម​ចង់​ឃើញ​​​ធនាគារ​​​ទទួល​យក​ប្រាក់ដុល្លារ​​​ចាស់ ឬ​រហែក​នៅ​ទូទាំង​ប្រទេស

ធនាគារ​ជាតិ​នៃ​កម្ពុជាតម្រូវ​ឱ្យគ្រប់​ធនាគារ​ និង​ហិរញ្ញវត្ថុ​​​ខេត្ត​សៀមរាប​ទទួល​យក​ប្រាក់​ដុល្លារ​អាមេរិក​​​ចាស់ ​ឬ​ប្រឡាក់ ឬរហែក ​ដោយ​មិន​ទាមទារ​កម្រៃ​សេវា​ពី​អតិថិជន​របស់​ខ្លួន​​ដើម្បី​សម្រួល​ដល់ភ្ញៀវ​ទេសចរ​ ខណៈ​​អ្នក​ឃ្លាំមើល​​​បញ្ហា​សង្គម​ចង់​ឱ្យមាន​​ការ​អនុវត្ត​​​បែបនេះ​​នៅ​​​ទូទាំង​ប្រទេស។ ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​ធនាគារជាតិ​ចេញកាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៤ បញ្ជាក់ថា ក្រោយការពិភាក្សា​ជាមួយ​​តំណាងគ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​​ប្រចាំខេត្តសៀមរាប អំពីការ​សម្របសម្រួល​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារអាមេរិក ធនាគារជាតិ​បាន​ដាក់​ចេញ​យន្តការបន្ទាន់​ និង​បន្ត​បន្ទាប់​ដើម្បី​សម្រួល​ដល់​ការ​ចាយវាយ​របស់ភ្ញៀវទេសចរ​នៅ​ខេត្ត​សៀម​រាប។ ធនាគារ​ជាតិ​បញ្ជាក់​ក្នុង​​សេចក្ដីប្រកាស​ព័ត៌មាននោះ​ថា តម្រូវឱ្យ​សាខាធនាគារពាណិជ្ជ​ខេត្ត​សៀមរាប​​ទទួល​យក​ប្រាក់​ដុល្លារ​អាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវា​ពី​អតិថិជន លើក​លែងតែក្រដាសប្រាក់ក្លែងក្លាយ។​ ក្នុង​ករណី​ដែល​​ក្រដាស​ប្រាក់​ដុល្លារ​ចាស់​ខ្លាំង​ដែល​គិត​ថា​មិន​គួរ​បន្ត​ឱ្យ​ចរាចរ​នៅ​លើ​ទីផ្សារ​បាន​ ធនាគារ​ពាណិជ្ជ​​ក្នុង​ខេត្ត​សៀមរាប​ត្រូវ​បញ្ជូន​បន្ត​ទៅ​ប្តូរ​យក​ក្រដាស​ប្រាក់​ថ្មី​នៅ​សាខា​ធនាគារជាតិ​ខេត្ត​សៀមរាប ដោយ​ពុំ​មាន​គិត​កម្រៃ​សេវា​ និង​ពុំ​ចាំ​បាច់​រង់​ចាំ​ផ្ញើ​ទៅ​ទីស្នាក់​ការ​កណ្តាល​របស់​ធនាគារ​​ពាណិជ្ជ​នៅ​រាជធានី​ភ្នំពេញ។ សេចក្តីប្រកាស​ព័ត៌មាន​នោះ​បន្ថែម​ថា៖​ «តម្រូវ​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ទាំង​អស់​នៅ​ខេត្ត​សៀមរាប​ដាក់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ២០​ដុល្លារ​...

Latest News