ហូលពិតាន ជាផ្ទាំងក្រណាត់សម្រាប់បាំងនៅក្រោមដំបូល ឬជាឆាកសម្រាប់ពិធីបុណ្យសាសនាផ្សេងៗ។ ហូលពិតាន មានរំលេចពីសាច់រឿង និងរូបភាពផ្សេងៗក្នុងជំនឿសាសនា ដូចជារឿងពុទ្ធប្រវតិ្ត រឿងទសជាតក ព្រះពុទ្ធប្រាំអង្គ ទេវកថា សំណង់សាសនា គ្រឿងបូជា រូបមនុស្ស សត្វ ទង់ ដើមឈើ ទូក និងសំពៅជាដើម។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ហូលពិតាន ដែលជាស្នាដៃដ៏កម្រ និងមានតម្លៃ កំពុងរងផលប៉ះពាល់ និងអាចបាត់បង់។
ការទទួលរងផលប៉ះពាល់ដែលអាចឈានដល់ការបាត់បង់នេះ...