fbpx
ពេល​និយាយពីប្រវត្តិសាស្ត្រ ទំនោរម្មណ៍​របស់​យុវជន​កម្ពុជា​សព្វថ្ងៃ​ហាក់​មិន​ចាប់​អារម្មណ៍ មិន​ខ្វល់​ខ្វាយ ចង់ដឹង ចង់រៀន និង​ចង់​សិក្សា​ពី​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ខ្លួនឯង​ឡើយ។ ដោយ​មើល​ឃើញ​ពី​ការធ្លាក់​ចុះ​នៃ​​ការ​សិក្សាប្រវត្តិសាស្ត្រ​បែប​នេះ​ហើយ ទើប​អ្នក​ឯកទេស​ផ្នែក​ប្រវត្តិ​សាស្ត្រ​លើកឡើង​​ថា នៅ​ពេល​ដែល​ប្រជាជន​ប្រទេស​មួយ​មិន​ចេះ​ប្រវត្តិសាស្ត្ររបស់ខ្លួន​ឯង នោះ​នឹង​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ធំ​នា​ថ្ងៃ​អនាគត
មានមនុស្សជាច្រើនបានឆ្លងកាត់នូវបទពិសោធន៏ដ៏ល្វីងជូរចត់ ក្នុងព្រឹត្តិការណ៏សង្គមអវិជ្ជមានជាច្រើន ហើយព្រឹត្តិការណ៏ទាំងនោះបានដិតដាមនិងតាមគម្រាមកំហែងពួកគេជាប់ក្នុងចិត្ត ដោយពុំមានថ្នាំក្នុងការព្យាបាលឲ្យបានជាសះស្បើយនោះទេ។
នៅពេល​និយាយ​ដល់​ពាក្យ​ថា «នយោបាយ» ប្រជាជន​កម្ពុជា​មួយ​ចំនួន​​ហាក់​​​មិន​សូវ​ចង់​តាម​ដាន មិន​សូវ​ចង់​គិត និង​ត្រិះរិះ​ពិចារណា នូវ​ហេតុការណ៍​ទាំងពួង​ដែល​បាន​កើតឡើង​ក្នុង​សង្គម​ជាតិ​ ​​ ជាពិសេស​​ពាក់ព័ន្ធ​នឹង​បញ្ហា​​ស​ន្តិសុខ​ជាតិ ការ​ការពារជាតិ គោលនយោបាយការបរទេស និង គោលនយោបាយរូបិយវត្ថុ​ជាដើម។
និយាយតាមបែបវិទ្យាសាស្ត្រ កោសិកាគ្រាប់ឈាម ក្នុងខ្លួនមនុស្ស ផ្សំពីសមាធាតុ ៤សំខាន់ៗគឺ ប្លាស្មា កោសិកាឈាមក្រហម កោសិកាឈាមស និងប្លាកែត។ ឈាម មានតួនាទី ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹម បង្កើតឲ្យមានកំណកឈាម ដឹកនាំកាកសំណល់ទៅតម្រងនោម និងថ្លើម គ្រប់គ្រងសីតុណ្ហភាព ក្នុងរាងកាយជាដើម។
ធនធាន​មនុស្ស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ធនធាន​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការជំរុញប្រទេសឲ្យមានការ​​អភិវឌ្ឍ និងរីកចម្រើន។ កត្តា​នេះ​ដើរ​តួ​សំខាន់​លើ​ស​​កត្តា​ដទៃ ​ដោយសារ​តែ​ការរីក​ចម្រើន​ផ្នែក​ផ្សេង​ទៀត ក៏​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ធនធាន​មនុស្ស​ដែរ​ដើម្បី​គ្រប់គ្រង ឬ​រៀបចំ​ដំណើរការ​ផ្សេងៗ​ឲ្យ​មាន​ភាព​រលូន និងមាន​ប្រសិទ្ធ​ភាព។ ការបណ្ដុះ​ធនធាន​មនុស្ស​នេះ​ទៀត​សោត គឺ​ត្រូវ​ពង្រឹងតាំងពីថ្នាក់​បឋមរហូតដល់ កម្រិតខ្ពស់។ ប៉ុន្តែបច្ចុប្បន្ននេះយើង​​​​​សង្កេតឃើញ​ថាការបោះបង់ចោលការសិក្សារបស់កុមារគឺដល់កម្រិតមួយដែលគួរឲ្យយើ​​ងកត់សម្គាល់។
ច្បាប់​ស្ដី​ពី​សញ្ជាតិ​ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​១៩៩៦ បាន​បែង​ចែក​សញ្ជាតិ​ជា​​បី​ប្រភេទ គឺ​សញ្ជាតិ​ខ្មែរ​ពី​កំណើត សញ្ជាតិ​ខ្មែរដោយ​រៀប​អាពាហ៍​ពិពាហ៍​ និង​សញ្ញា​តូប​នីយ​កម្ម​។ សញ្ជាតិ​ខ្មែរ​ពី​កំណើត​ គឺ​សំដៅ​ទៅ​លើ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​តាំង​ពី​កំណើត​។ តាម​មាត្រា៤​នៃ​ច្បាប់​ដដែល​បាន​កំណត់​ជា​ពីរ​ចំណុច​។ ចំណុច​១ ​«​ត្រូវ​បាន​សញ្ជាតិ​ខ្មែរ​ បើ​ទោះ​កើត​នៅ​ទី​ណា​ក៏​ដោយ​​» ករណី​ទី​មួយ​​កូន​មាន​ខាន់​ស្លា​ដែល​កើត​មក​ពី​ឳពុក​ ឬ​ម្ដាយ​មាន​សញ្ជាតិ​ខ្មែរ​ ករណី​ពីរ​កូន​ឥត​ខាន់​ស្លា​ដែល​កើត​មក​ពី​ឪពុក​ម្ដាយ​មាន​សញ្ជាតិ​ខ្មែរ​ទទួល​ស្គាល់​ ករណី​ទី​បីកូនដែល​ឪពុក​ម្ដាយ​មិន​ទទួល​ស្គាល់​ កាល​បើ​តុលាការ​ចេញ​សាលក្រម​ថា​ កូន​នោះ​ពិត​ជា​កើត​ពី​ឳពុក​ ឬម្ដាយ​ដែល​មាន​សញ្ជាតិ​ខ្មែរ​។ ចំណុចទី២ ​«ត្រូវបានសញ្ជាតិខ្មែរ ដោយកើតក្នុងប្រទេសកម្ពុជា​​» ករណីទីមួយ​កូន​ដែល​កើត​ពី​ឳពុក​ឬ​ម្ដាយ​បរទេស ​ដែល​បាន​កើត​និង​រស់​នៅ​ស្រប​ច្បាប់​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ករណីទីពីរ​កូន​ដែល​កើត​ចេញ​ពី​ឳពុក ឬ ម្ដាយ​មិន​ស្គាល់...
មានមនុស្សជាច្រើនតែងតែយល់ច្រលំថា អ្នកស្រឡាញ់ភេទ​ដូចគ្នា​មាន​តែ​បុរស​ស្រឡាញ់​បុរស​ដូចគ្នា ឬស្ត្រីស្រឡាញ់​ស្ត្រីដូចគ្នា។ ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​ការរកឃើញ​នូវ​អត្តសញ្ញាណ​ជាច្រើន​ដែល​យើង​មិន​អាច​ស្វែងរកឃើញអស់ ប៉ុន្តែមានការកំណត់នូវ​អក្សរឡាតាំង LGBTQ+ ដែលជា​ស្តង់ដារ​រួម​មួយ​ដើម្បី​កំណត់​សម្គាល់​ភេទ​នៃ​មនុស្ស​ស្ថិត​ក្នុង​ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​ដែល​លោក​អ្នក​គួរ​តែ​យល់​ដឹង។ អក្សរ L មកពីពាក្យថា Lesbian ដែលជាភាសាអង់គ្លេស តំណាង​ឲ្យ​ក្រុម​មនុស្ស​ដែល​មាន​​ភេទ​ជាស្ត្រី​ដែ​លតុបតែងខ្លួនជាបុរស មានអាកប្បកិរិយា​ដូចជាមនុស្សប្រុស។ រីឯអ្នក​ស្រឡាញ់​ភេទដូចគ្នា​ដែល​មាន​ភេទ​ជាស្រី្តមួ​យចំ​នួន ក៏​មិនមាន​បង្ហាញ​លក្ខណៈ​​ណាមួយ​ក្នុង​ការតុប​តែង​ខ្លួន​ឲ្យ​ដូច​ជាម​នុស្សប្រុសនោះដែរ ពោល​គឺ​ដូចជា​ស្រី​ទូទៅដែ​រ​ តែ​អ្វីដែ​ល​មាន​ភាព​ដូចគ្នា​នោះ ពួកគេ​ស្រឡាញ់ ឬ​ពេញចិត្ត​លើ​មនុស្ស​ស្រី​ដូចគ្នា​ប៉ុណ្ណោះ។ សម្រាប់​អ្នកដែល​ស្រឡាញ់​ភេទ​ជា​ស្រ្តីដូ​ចគ្នា​នេះអា​ច​នឹងមានអ្នក​ដែល​មាន​កាយ​វិការ​ ឬ​អត្តចរិ​ក​ដូចជា​មនុស្ស​ប្រុស ហើយ​ក៏​មាន​មួយចំនួន​មាន​កាយ​វិការ ឬ​អត្តចរិក​ដូចជា​មនុស្សស្រី​ដែល​ស្រឡាញ់​ភេទ​ផ្ទុយ​ផ​ង​ដែរ។ អក្សរ​ G មកពីពាក្យថា Gay ដែលជាភាសាឡាតាំង សំដៅ​ដល់​អ្នក​ដែល​តុបតែង​ខ្លួន​ដូចជា​បុរ​ស​ទូទៅ​ និងពេញចិត្តស្រឡាញ់​តែបុរសដូចគ្នាប៉ុណ្ណោះ។...
ការយាយីផ្លូវភេទគឺជាការបៀតបៀនមួយប្រភេទដែលពាក់ព័ន្ធនឹងការប្រើ​សកម្មភាព​ជាក់​ស្តែង ឬការសន្យាផ្តល់អ្វីមួយ ជាថ្នូរ​នឹង​ប្រយោជន៍​ខាង​ផ្លូវ​ភេទ។
សៀវភៅមានក្រដាសរាប់រយសន្លឹក ហើយនៅក្នុងក្រដាសទាំងអស់នោះ មានលាយលក្សណ៍ជាអក្សរ ដែលកើតចេញពីគំនិតនិងទស្សនៈរបស់អ្នកសរសេរ ឬអ្នកនិពន្ធ ហើយបង្កើតបានជាសៀវភៅថ្មីមួយក្បាល។ សៀវភៅល្អក៏ជាប្រភេទអាហារជំនួយរបស់ខួរក្បាល ដែលធ្វើអោយខួរក្បាលមានសុខភាពល្អ និងស្រស់ស្រាយ។ ដូច្នេះហើយបានជាយើងអាចនិយាយបានថាសៀវភៅជាមិត្តដ៏ល្អចំពោះយុវជន។
កម្ពុជា​ជាប្រទេស​​មាន​អាកាស​ធាតុ​ក្តៅ​ ហើយ​សើម។ ពន្លឺ​ព្រះ​អាទិត្យ​នៅ​កម្ពុជា​ជាទូទៅ​មាន​ភាព​ក្ដៅខ្លាំង។ ដោយ​សារ​​កា​រវល់​ក្នុង​ការងារ​ប្រចាំថ្ងៃ​ ធ្វើ​ឲ្យ​មនុស្ស​យើង​ម្នាក់ៗភ្លេ​ច​ក្នុង​ការថែររក្សា​ស្បែក ដែល​រង​ការប៉ះពាល់​ជាខ្លាំង​ដោយសារ​កម្ដៅ​ថ្ងៃ​។ កម្តៅ​ថ្ងៃ​អាច​បណ្ដាលឲ្យស្បែកស្ងួត មិនថា​ដង​ខ្លួន ឬ ស្បែក​មុខទេ។ ​
ឥទ្ធិពលនៃបច្ចេកវិទ្យា​ក្នុងវិស័យហ្គេមនៅតែបន្តកើនឡើងក្នុងល្បឿនយ៉ាងលឿនក្នុងសម័យកូវីដនេះ។ វា​បូក​​ផ្សំ​ការផ្សព្វផ្សាយ​ហ្គេម​ច្រើន​ហួសហេតុ និង​គ្មានច្បាប់​កំណត់​ចំពោះហ្គេ​មអ​នឡាញ​ឲ្យ​បាន​ច្បាស់​លាស់។ ចំពោះទស្សនៈរបស់ខ្ញុំបានកត់សម្គាល់ឃើញថា ទាំងហ្គេមទូរស័ព្ទ កុំព្យូទ័រ និង​វីដេអូ​បាន​កើន​ឡើង​ជា​លំដាប់ ដែលធ្វើឲ្យមនុស្សជាច្រើនបានរងផលប៉ះពាល់យ៉ាងខ្លាំងចំពោះឥទ្ធិពលមួយនេះ ។ ហ្គេមអនឡាញគឺបានក្លាយទៅជាសកម្មភាពកម្សាន្តច្រើនបំផុតរបស់ក្មេងៗនៅពេលបច្ចុប្បន្ននេះ​។ យ៉ាងណាមិ​ញ ក្មេងៗភាគច្រើនបានកាត់បន្ថយធ្វើសកម្មភាពក្រៅផ្ទះ ឬទៅលេងនៅខាងក្រៅច្រើន ដែល​ធ្វើ​ឲ្យ​ក្មេងៗ​ចំណាយពេលភាគច្រើនរបស់ពួកគេលេងហ្គេមអនឡាញ។ ហ្គេមអនឡាញប្រាកដជាមានឥទ្ធិពលតិច និងច្រើនលើចិត្តរបស់កុមារទៅតាមការលេងរបស់ពួកគេ។ ក្មេង​បាន​កាត់បន្ថយការសកម្មភាពផ្សេងៗ​ ឬគេចចេញពីឪពុកម្តាយ ឬមួយ​ក៏​អាច​គេច​ចេ​ញ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​​ដើ​ម្បី​បាន​លេង​ហ្គេម​របស់​ពួក​គេ វាបានជះឥទ្ធិពលដល់ផ្លូវចិត្តកុមារផងដែរ។ យ៉ាងណាមិញ ហ្គេមខ្លះនាំឲ្យក្មេងមានអាកប្បកិរិយាឆេវឆាវ ខ្លះទៀតធ្វើឲ្យពួកគេមានគំនិតឆេវឆាវ ​ធ្លាក់​ទឹក​​ចិត្ត និងមិននិយាយស្ដី ការកម្សាន្តដែលមិនចេះគិត ធ្វើឲ្យក្មេងលេងច្រើនហួសហេតុ ភ្លេច​បាយ​ភ្លេច​ទឹក...
បញ្ហាគឺជាធម្មជាតិម្យ៉ាងដែលមនុស្សគ្រប់រូបទាំងអស់តែងតែជួបប្រទះ ទោះបីមនុស្សភាគច្រើនមិនប្រាថ្នាចង់ជួបក៏ដោយ បញ្ហាខ្លះធ្វើឱ្យមនុស្សរស់ដូចស្លាប់ និងបញ្ហាខ្លះទៀតធ្វើឱ្យមនុស្សហ៊ានលះបង់ជីវិតខ្លួនឯង។ដូច្នោះហើយការដែលមានចំណេះដឹងទាក់ទងនឹងរបៀបដោះស្រាយបញ្ហា គ្រប់គ្រងបញ្ហា ម្យ៉ាងទៀតគេហៅថា សិល្បៈជីវិត វានាំឱ្យយើងសប្បាយ ច្រើនជាងកើតទុក្ខ។
រតនៈ វិសាល គឺជានិស្សិតវ័យក្មេងមកពី​ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងជ្រើសរើសជំនាញ គ្រប់គ្រង នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (Asia Euro University )។ វិសាល ទើបតែផ្លាស់ទីលំនៅមករស់នៅទីក្រុងភ្នំពេញជាមួយនឹងពូបង្កើតរបស់គេ ក្រោយពេលក្រសួងអប់រំអនុញាតឱ្យសិស្សទាំងអស់សិក្សាកំឡុងឆ្នាំ២០២០-២០២១ ជាប់ដោយស្វ័យប្រវត្តិ និងគ្មាននិទ្ទេស។
មនុស្ស​មិនអាច​មាន​ជី​វិត​ជា​រៀង​រហូត​នោះ​ទេ​​ នេះ​ជា​ប្រក្រតីភាព​នៅ​ក្នុង​ធម្មជាតិ​នេះ​។​ ការ​ចម្រើនសតិ​​ដើម្បី​លះសេចក្តី​ជាប់​ជំពាក់​នៅ​ក្នុង​ជីវិត​ ដោយ​សិក្សា​ និង​រលឹក​ថា​មនុស្ស​សត្វ​ក្នុង​លោក​មិនអាច​ឆ្លង​ផុត​នៃ​សេចក្តី​ស្លាប់​បាន​នោះ ជា​ការ​ហ្វឹក​ហាត់​ត្រៀម​ជា​មុន ហើយ​ការ​ស្លាប់​មក​ដល់ ​និង​មិន​មាន​ភាព​តក់​ស្លុត​អ្វីឡើយ​។ ការ​រលឹក​ដូច​នេះ ឆ្លុះ​បញ្ចាំង​ថាតើ​យើង​គួរ​រៀប​ចំ​ដំណើរ​ជីវិត​បែប​ណា​ និង​ត្រូវ​ធ្វើអ្វី​ខ្លះ​ដើម្បីប្រើ​ប្រាស់​ពេល​វេលា​ដែល​មាន​ក្នុង​បច្ចុប្បន្នឱ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​និង​ប្រក​ប​តម្លៃ​ខ្ពស់​មុន​ពេល​យើង​លាចាក​លោក​នេះ​។
បុរស​មានមាឌតូចល្អិត សំម្បុរខ្មៅស្រអែម​ម្នាក់​​ កំពុងអង្គុយញុំាកាហ្វេ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ កំពុងប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុកជាមួយ​ទឹក​មុខ​ញញឹម​ស្រស់​ស្រាយ​។
ជាការពិត ក្នុងបណ្ដាញសង្គម យើងមានសិទ្ធិចែករំលែក ហើយការចែកចាយនេះចង់មិនចង់ វា ពិតជាអាចជះឥទ្ធិពលដល់​អ្នក​ប្រើប្រាស់​ ដែល​​អាចមានទាំងល្អ និងមិនល្អ។