ក្រសួង​សុខាភិបាល​​បានប្រកាស​ថា គិតត្រឹមម៉ោង៧:០០ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ
មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​​ចំ​នួន ៦២នាក់ ខណៈករណី​ព្រឹត្តិការណ៍​២០កុម្ភៈ បានឡើងដល់ ៧១២នាក់។

ក្នុង​សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល មានអ្នកជាសះស្បើយចំនួន ២២នាក់ ហើយ​​ក្នុងចំណោមករណីវិជ្ជមានកូវីដចំនួន ៦២នាក់​ មានជនជាតិខ្មែរចំនួន ៤៤នាក់ ជនជាតិចិនចំនូន ១៥នាក់ ជនជាតិឥណ្ឌូនេស៊ី ចំនួន ២នាក់ ​និងជនជាតិវៀតណាម ០១នាក់។

អ្នកដែលមានផ្ទុកជំងឺកូវីដ ១៩ កំពុងសម្រាកព្យាបាលសណ្ឋាគារក្រេតឌុក (អតីតសណ្ឋាគារអាងទែកុងទីណង់តាល់) ចំនូន០៨នាក់ មន្ទីរពេទ្យបង្អែកខេត្តព្រៃវែងចំនួន ០៧នាក់ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ០៨នាក់ មន្ទីរពេទ្យបង្អែកជ័យជម្នះខេត្តកណ្តាលចំនួន ១៦នាក់ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនចំនួន ១៣នាក់ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ១នាក់ និងចំនួន ០៩នាក់ទៀតក្រសួងនឹងជូនដំណឹងនៅពេលទទួលបានកន្លែងសម្រាកព្យាបាលបញ្ជូន។

សូមបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី១២ ខែមីនានេះមានចំនួនសរុប ៧១២នាក់​ រួមមានស្រ្តីចំនួន ៣៣៨នាក់ និងបុរសចំនួន៣៧៤នាក់។ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩សរុប ឡើងដល់ចំនួន១២២៥នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៦១៩នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៤នាក់ និងអ្នកស្លាប់មាន ០១នាក់ ជាករណីថ្មីបំផុតនៅកម្ពុជា៕