សាលារាជធានីប្រកាសឲ្យបណ្តាម្ចាស់ផ្ទះបណ្តែតទឹកលើទន្លេប្រញាប់រុះរើចេញក្នុងពេល១សប្តាហ៍
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃពុធនេះ បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះបណ្តែតទឹក និងជាម្ចាស់បែចិញ្ចឹមត្រីលើផ្ទៃទន្លេ រុះរើ ឬចល័តបែចិញ្ចឹមត្រី និងផ្ទះទូកតូចៗទាំងនោះចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុកពេលត្រឹម១សប្តាហ៍ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមិថុនានេះ ជាកំហិត។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីស្តីពី ការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ចេញនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះបញ្ជាក់ថា ការលួចសាងសង់សំណង់អនាធិបតេយ្យនៅលើទន្លេ រួមមានទាំងលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងផ្ទះតូចៗ...
សង្គមស៊ីវិល១២ស្ថាប័ន ប្រារព្ធទិវាបរិស្ថានពិភពលោកតាមប្រព័ន្ធអនឡាញរយៈពេល៥ថ្ងៃ
អង្គការសង្គមស៊ីវិល និងសហគមន៍ ចំនួន១២ស្ថាប័ន នៅទី១ ខែមិថុនា ឆ្នាំ២០២១នេះ ប្រកាសគ្រោងប្រារព្ធទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ «បរិស្ថានជាបញ្ហាសកលដែលគ្រប់គ្នាមានសិទ្ធិ និងករណីយកិច្ចចូលរួមការពារថែរក្សាប្រកបដោយបរិយាប័ន្ន» តាមរយៈប្រព័ន្ធអនឡាញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់អង្គការសមាគមដែលមានដូចជា សមាគម បណ្ដាញយុវជនកម្ពុជា អង្គការអភិវឌ្ឍធនធានយុវជន និងស្ថាប័នសង្គមស៊ីវិលជាច្រើនទៀតសរុបចំនួន១២ ចេញនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការប្រារព្ធទិវាបរិស្ថានពិភពលោកតាមអនឡាញនេះ នឹងធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៥...
កម្មវិធីបំលែងសំឡេងនិយាយខ្មែរទៅជាអត្ថបទសរសេរត្រូវបានដាក់ឱ្យដំណើរការ
អ្នកស្រាវជ្រាវបណ្ឌិត្យសភាបច្ចេកទេសវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយនិងទូរគមនាគមន៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី (APP) ដែលអាចប្រែក្លាយសំឡេងនិយាយភាសាខ្មែរ ទៅជាអត្ថបទសរសេរបាន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។
Blog: សញ្ជាតិខ្មែរ និងអត្ថប្រយោជន៍
ច្បាប់ស្ដីពីសញ្ជាតិដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩៦ បានបែងចែកសញ្ជាតិជាបីប្រភេទ គឺសញ្ជាតិខ្មែរពីកំណើត សញ្ជាតិខ្មែរដោយរៀបអាពាហ៍ពិពាហ៍ និងសញ្ញាតូបនីយកម្ម។
សញ្ជាតិខ្មែរពីកំណើត គឺសំដៅទៅលើការផ្ដល់សញ្ជាតិខ្មែរតាំងពីកំណើត។ តាមមាត្រា៤នៃច្បាប់ដដែលបានកំណត់ជាពីរចំណុច។
ចំណុច១ «ត្រូវបានសញ្ជាតិខ្មែរ បើទោះកើតនៅទីណាក៏ដោយ» ករណីទីមួយកូនមានខាន់ស្លាដែលកើតមកពីឳពុក ឬម្ដាយមានសញ្ជាតិខ្មែរ ករណីពីរកូនឥតខាន់ស្លាដែលកើតមកពីឪពុកម្ដាយមានសញ្ជាតិខ្មែរទទួលស្គាល់ ករណីទីបីកូនដែលឪពុកម្ដាយមិនទទួលស្គាល់ កាលបើតុលាការចេញសាលក្រមថា កូននោះពិតជាកើតពីឳពុក ឬម្ដាយដែលមានសញ្ជាតិខ្មែរ។
ចំណុចទី២ «ត្រូវបានសញ្ជាតិខ្មែរ ដោយកើតក្នុងប្រទេសកម្ពុជា» ករណីទីមួយកូនដែលកើតពីឳពុកឬម្ដាយបរទេស ដែលបានកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ករណីទីពីរកូនដែលកើតចេញពីឳពុក ឬ...
CYN និយាយថាបទល្មើសព្រៃឈើកើនឡើងខណៈប្រទេសកំពុងមានវិបត្តិកូវីដ
សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការចំនួន ១១៣ករណី កាលពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ខណៈប្រទេសជាតិកំពុងមានវិបត្តិកូវីដ ហើយនេះបង្ហាញពីការគំរាមកំហែងជាបន្តយ៉ាងធ្ងន់ធ្ងរដល់គម្របព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃ។
មនុស្ស៥នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ និងមានអ្នកឆ្លងថ្មី៣០៣នាក់
ក្រសួងសុខាភិបាលនៅថ្ងៃពុធនេះប្រកាសថា មានមនុស្ស៥នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩ និងមានអ្នកឆ្លងថ្មី៣០៣នាក់ និងជាសះស្បើយចំនួន២៣៩នាក់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមម៉ោង៧:០០ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៥នាក់ ដែលជាជនជាតិខ្មែរទាំងអស់ ក្នុងនោះមានបុរសអាយុ៦៥ឆ្នាំ ១នាក់ និង៧២ឆ្នាំ ១នាក់ និងស្រ្តីអាយុ៤៨ឆ្នាំ ១នាក់ និង៤០ឆ្នាំ ១នាក់។
ក្រសួងក៏បានចេញសេចក្ដីប្រកាសមួយទៀត ដែលបញ្ជាក់អំពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន៣៤១នាក់...
អ្នកភូមិអូប៉ោងនៅខេត្តសៀមរាប ស្នើអាជ្ញាធរពន្លឿនការតបណ្តាញអគ្គិសនីចូលក្នុងភូមិ
(សៀមរាប) - ចម្ងាយប្រហែលជាង ៣០គីឡូម៉ែត្រ ពីក្រុងសៀមរាប នៅភូមិមួយចំនួនក្នុងស្រុកបន្ទាយស្រី នៅមិនទាន់មានចរន្តអគ្គិសនីប្រើប្រាស់នៅឡើយ ដែលធ្វើឱ្យពួកគាត់ត្រូវប្រើចរន្តអគ្គិសនីដែលបានមកពីការចាប់អាគុយ និងសូឡា ដើម្បីបំភ្លឺនៅពេលរាត្រី ខណៈប្រជាជនខ្លះទៀត ដែលមានលទ្ធភាព បានទិញម៉ាស៊ីនភ្លើងមកប្រើប្រាស់ តែត្រូវចំណាយអស់ថ្លៃសាំងច្រើន និងបង្ករជាសំឡេងរំខាន នាពេលរាត្រី។
បទពិសោធន៍ឆ្លងកាត់ជំងឺបាក់ទឹកចិត្តរបស់អ្នកនិពន្ធម្នាក់
អ្នកនិពន្ធប្រលោមលោកខ្មែរម្នាក់ដែលបានឆ្លងកាត់ជំងឺបាក់ទឹកចិត្ត បានរៀបរាប់ពីបទពិសោធន៍ និងវិធីដោះស្រាយបញ្ហា រួមទាំងការនិពន្ធសៀវភៅ «មនុស្សបាក់ទឹកចិត្ត»។
កញ្ញា គឹម ឌីណា គឺជាអតីតនិស្សិតអក្សសាស្រ្តអង់គ្លេសនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងបានក្លាយជាអ្នកនិពន្ធប្រលោមលោកខ្មែរប្រចាំហាងសៀវភៅ Le Story និងជាពិធីការិនីឯករាជ្យ។ ក្រៅពីនេះកញ្ញា ក៏ជាអ្នកសរសេរអត្ថបទភាពយន្ត និងទំនុកច្រៀង ចម្រៀងក្នុងប្រលោមលោករបស់ខ្លួនដែរ។ ស្នាដៃសៀវភៅរបស់កញ្ញាមានដូចជា ភរិយាខ្ញុំអាយុ១៨ឆ្នាំ មនុស្សបាក់ទឹកចិត្ត ស្នេហ៍អស់ពីហឫទ័យ និងផ្ការីកវិញទេ?។
កញ្ញា គឹម ឌីណា បានប្រាប់...
អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង ០៧រូប ត្រូវបានផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញមុនកាលកំណត់
អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន ០៧រូប ត្រូវបានព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីផ្តល់សិទ្ធិ ធ្វើនយោបាយឡើងវិញមុនកាលកំណត់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
ក្រសួងប្រកាសករណីវិជ្ជមានកូវីដថ្មី ៦១៨នាក់ ខណៈជាង ៤០០នាក់មិនទាន់រកកន្លែងព្យាបាលបាន
ក្រសួងសុខាភិបាលបានប្រកាសថាមានគិតថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មានករណីមានវេជ្ជមានវីរុសកូវីដ-១៩
ថ្មីចំនួន ៦១៨នាក់ មានអ្នកជាសះស្បើយចំនួន ៦០នាក់ និងប្រមាណជាង ៤០០នាក់មិនទាន់កំណត់កន្លែងសម្រាកព្យាបាលបាន។
លោក គុយ ធីតា៖ ការទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នាធ្វើឲ្យសង្គមមានសមភាព និងយុត្តិធម៌
អ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានទទួលរងផលប៉ះពាល់ទាំងសម្ពាធផ្លូវចិត្តខ្លួនឯង និងក្រុមគ្រួសារជាច្រើន ដែលធ្វើឲ្យអ្នកស្រឡាញ់ភេទដូចគ្នាទាំងឡាយនៅកម្ពុជា មិនហ៊ានសម្រេចជ្រើសរើសមនុស្សខ្លួនឯងស្រឡាញ់ហើយជ្រើសរើសគូអនាគត ដើម្បីបំពេញមុខមាត់របស់គ្រួសារ និងសង្គម។
លោក គុយ ធីតា ស្ថាបនិកសមាគមអ្នកស្រឡាញ់ភេទដូចគ្នា ដែលមានឈ្មោះថា ក្តីស្រឡាញ់គឺចម្រុះ គឺជាកូនទី៥ ក្នុងចំណោមកូនទាំង៦នាក់ ដែលមានស្រុកកំណើតនៅឯខេត្តសៀមរាប ហើយក៏ជាអតីតនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត បានផ្តល់បទសម្ភាសន៍ដល់ Newsroom Cambodia ទាំងទឹកមុខពេញទៅដោយក្តីសង្ឃឹម និងការរំពឹងយ៉ាងមុតមាំ អំពីការបង្កើតសមាគមអ្នកស្រឡាញ់ភេទដូចគ្នា ដែលមានឈ្មោះថា «ក្តីស្រឡាញ់គឺចម្រុះ...
ពលរដ្ឋប្រឈមវិបត្តិសុខភាពផ្លូវចិត្តច្រើនដោយសារជំងឺកូវីដ១៩នៅបន្ដអូសបន្លាយការរាលដាល
កម្ពុជាបានចាប់ផ្ដើមការតស៊ូប្រឆាំងនឹងជំងឺកូវីដ១៩តាំងពីដើមឆ្នាំ២០២០មក។ រហូតមកដល់ពេលនេ កម្ពុជាបានជួបព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍បីដងធំៗ ដោយការរាលដាលក្នុងសហគមន៍លើកចុងក្រោយ ត្រូវបានប្រកាសរកឃើញនៅថ្ងៃទី២០ កុម្ភៈ ២០២១ ឬត្រូវបានហៅថាព្រឹត្តិការណ៍ ២០កុម្ភៈ គឺជាការឆ្លងមានលក្ខណៈទ្រង់ទ្រាយធំ និងមានរយៈពេលវែងជាងលើកមុនៗ ដែលមកទល់នឹងពេលនេះ កម្ពុជានៅតែមិនទាន់អាចបិទបញ្ចប់ព្រឹត្តិការណ៍នេះនៅឡើយទេ។
ការបន្ដអូសបន្លាយពេលរាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាលើកនេះ បាននាំឱ្យមានបញ្ហាប្រឈមជាច្រើនដល់ប្រជាជនទូទៅ ទាំងដោយផ្ទាល់ និងដោយប្រយោល ដូចជាការប្រឈមនឹងបញ្ហាជីវភាព សេដ្ឋកិច្ច និងតម្រូវឱ្យមានការផ្អាករាល់សកម្មភាពផ្សេងៗ ជាពិសេសអត្រានៃការឆ្លងស្ថិតក្នុងកម្រិតខ្ពស់មួយ ព្រមទាំងមានអ្នកស្លាប់ជាបន្តបន្ទាប់ជាដើម។ ព្រឹត្តិការណ៍ទាំងនេះ ក៏ធ្វើឲ្យមនុស្សជាច្រើនងាយមានបញ្ហាធ្លាក់ទឹកចិត្ត...
ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន១៧៨នាក់ និងស្លាប់ចំនួនពីរនាក់
ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន១៧៨នាក់ និងស្លាប់ចំនួនពីរនាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានប្រកាសថា នៅគិតត្រឹមម៉ោង ៧:០០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន១៧៨ និងស្លាប់ចំនួនពីរនាក់ដែលជា ខណ:មានអ្នកជាសះស្បើយចំនួន៣៨នាក់។
គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប៤,៨៧៤នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន២,៥៤៤នាក់ អ្នកជាសះស្បើយសរុប២,២៩០ និងស្លាប់សរុបចំនួន៣៥នាក់៕
ពលរដ្ឋលក់ដូរពេលយប់ត្អូញត្អែរបាត់ចំណូលទ្រទ្រង់ជីវភាពអំឡុងបម្រាមបិទចរាចរ
(ភ្នំពេញ)៖ ក្នុងរាត្រីថ្ងៃទី១ខែមេសា ២០២១ ជាថ្ងៃចាប់ផ្តើមការដាក់បម្រាមគោចរ គេសង្កេតឃើញថា គ្រប់ដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញដែលធ្លាប់តែមានសកម្មភាពលក់ដូរ និងចរាចរណ៍ទៅមកឈូឆរឥតដាច់ ប្រែក្លាយទៅជាស្ងប់ស្ងាត់ ឃើញតែលម្ហដងផ្លូវល្វឹងល្វើយ បំភ្លឺដោយអំពូលភ្លើងមានបង្គោលអមផ្លូវច្រូងច្រាង ព្រមជាមួយក្រុមអាជ្ញាធរមានសមត្ថកិច្ច ឈរជើងប្រចាំការទៅតាមទីតាំងគោលដៅរបស់ពួកគាត់រៀងៗខ្លួន។
ក្រសួងប្រកាសមានករណីវិជ្ជមានជំងឺកូវីដថ្មីចំនួន ១៨១ និងស្លាប់ចំនួន ៣នាក់
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន ១៨១ និងស្លាប់ចំនួន៣នាក់ជាជនខ្មែរទាំងអស់ ស្រ្តីពីរនាក់ និងបុរសម្នាក់។
ចៅក្រមជាតិ និងអន្តរជាតិសាលាក្ដីខ្មែរក្រហមចេញសេចក្តីសម្រេចខ្វែងគ្នាលើសំណុំរឿងលោកមាស មុត
អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហមចេញដីកាដំណោះស្រាយ ឬហៅថាសេចក្តីសម្រេចពីរដែលផ្ទុយគ្នារវាងសហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិ ដោយធ្វើឲ្យមានការពន្យារពេលជំនុំជម្រះអតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត ក្នុងសំណុំរឿង ០០៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម ចេញនៅថ្ងៃពុធសប្តាហ៍មុន បញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានចេញដីកាដំណោះស្រាយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ បញ្ជូនសំណុំរឿងលោក មាស មុត ទៅជំនុំជម្រះ ប៉ុន្តែក្នុងថ្ងៃតែមួយនោះ សហចៅក្រមស៊ើបអង្កេតជាតិបានចេញដីកាសម្រេចលើកលែងការចោទប្រកាន់។
ការចេញដីកាដំណោះស្រាយនៅថ្ងៃតែមួយ ដោយមានអំណះអំណាងខុសៗគ្នា រវាងសហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិលើករណីថា តើត្រូវចេញដីកាបញ្ជូនសំណុំរឿងលោក មាស...