ក្រសួងសុខាភិបាលរកឃើញករណីថ្មីចំនួន ៩១នាក់ និងមានអ្នកជាសះស្បើយចំនួន ២៩នាក់
ក្រសួងសុខាភិបាលបានប្រកាសថា មានបានរកឃើញករណីថ្មីចំនួន ៩១នាក់ និងមានអ្នកជាសះស្បើយចំនួន ២៩នាក់ គិតថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។
លោក ហ៊ុន សែន បញ្ជាឲ្យត្រៀមដាក់អ្នកជំងឺកូវីដ១៩ មានអាការៈស្រាល ព្យាបាលតាមផ្ទះរៀងខ្លួន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះប្រកាសបញ្ជាឲ្យត្រៀមរៀបចំដាក់អ្នកជំងឺកូវីដ១៩ ដែលមានអាការៈស្រាល ឱ្យព្យាបាលនៅតាមផ្ទះរបស់ខ្លួន ប្រសិនបើករណីព្រឹត្តិការណ៍២០កុម្ភៈនេះមិនមានការថមថយ។
តាមរយៈសារសំឡេងរបស់លោកនាយករដ្ឋមន្រ្តីដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តីបានបញ្ជាឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រៀបចំក្រុមការងារប្រតិបត្តិ អមជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
បន្ទាប់ពីមានការឆ្លងថ្មីនៃជំងឺកូវីដ១៩នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងយ៉ាងគំហុក ដែលត្រឹមតែរយៈពេលជាងមួយខែប៉ុណ្ណោះ។ បើគិតត្រឹមថ្ងៃទី៦ ខែមេសានេះ មានអ្នកឆ្លងជំងឺកូវីដ១៩រហូតដល់២,២៩៣នាក់។
លោក ហ៊ុន...
ជនជាតិខ្មែរម្នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ នាំឲ្យអ្នកស្លាប់កើនដល់២២នាក់
ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះបានប្រកាសថា បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំម្នាក់ ដែលរស់នៅក្នុង ខេត្តព្រៃវែង បានបាត់បង់ជីវិតដោយសារកូវីដ១៩ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ដែលនាំឲ្យមានអ្នកស្លាប់ដោយជំងឺនេះសរុបទូទាំងប្រទេសមានចំនួន ២២នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់ថា បុរសជនជាតិខ្មែរ រូបនោះរស់ភូមិឬស្សីចក ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង...
អ្នកបានចាក់វ៉ាក់ការពារជំងឺកូវីដ១៩ក្នុងរយៈពេលជិត២ខែនេះ មានចំនួនជាង៤សែននាក់
អ្នកចាក់វ៉ាក់ការពារជំងឺកូវីដ១៩ទាំងបីប្រភេទ កើនឡើងដល់ជាង៤សែននាក់ នៅទូទាំងប្រទេស ក្នុងរយៈពេលជិតពីរខែ បន្ទាប់ពីបានចាប់ផ្តើមចាក់តាំងពីថ្ងៃទី១០ ខែកុម្ភៈមក។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសុខាភិបាល។
ក្នុងវីដេអូដែលលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលផ្តល់សម្ភាសន៍ទៅអ្នកសារព័ត៌មាន និងត្រូវបានផ្សាយបន្តលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ លោកស្រីលើកឡើងថា ដំណើរការចាក់វ៉ាក់សាំងដែលចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ត្រឹមថ្ងៃទី៥ ខែមេសានេះ អ្នកចាក់សរុបចំនួន៤១៨,៥៦៩នាក់។ ចំនួនអ្នកចាក់វ៉ាក់សាំងជាងបួនសែននាក់នេះ គឺជាការចាក់វ៉ាក់សាំងទាំងបីប្រភេទ ដែលមានកូវីស្យែល ស៊ីណូហ្វាម និងស៊ីណូវ៉ាក់។
លោកស្រី...
ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពីពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិនវិញ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងពីទីក្រុងប៉េកាំង ប្រទេសចិនមកប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃចន្ទ។
យោងតាមសារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាករដ្ឋមន្រ្តីហ៊ុន សែន នៅរសៀលថ្ងៃចន្ទបញ្ជាក់ថា លោក និងភរិយារបស់លោក បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំង ប្រទេសចិន នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ។
គួរំឮកថា...
ក្រុមសិទ្ធិមនុស្សថាច្បាប់ប្រឆាំងកូវីដមិនត្រូវតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ហើយស្នើសុំឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ
អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ចំនួន ៣រូប បានសម្តែងនូវកង្វល់លើច្បាប់ស្តីពីវិធានការណ៍ការពារប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ ដោយបានអះអាងថាច្បាប់នេះមិនត្រូវតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ហើយបានស្នើសុំឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ។
Blog: អ្វីជាការយាយី ឬការបៀតបៀនផ្លូវភេទ?
ការយាយីផ្លូវភេទគឺជាការបៀតបៀនមួយប្រភេទដែលពាក់ព័ន្ធនឹងការប្រើសកម្មភាពជាក់ស្តែង ឬការសន្យាផ្តល់អ្វីមួយ ជាថ្នូរនឹងប្រយោជន៍ខាងផ្លូវភេទ។
ជនជាតិចិនស្លាប់ដោយកូវីដ ដែលនាំចំនួនអ្នកស្លាប់ទូទាំងប្រទេសដល់ចំនួន ២១នាក់
ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា បុរសជនជាតិចិន អាយុ ៤២ឆ្នាំម្នាក់ ដែលរស់នៅក្នុងអាផាតមិន ក្នុងរាជធានីភ្នំពេញ បានបាត់បង់ជីវិតដោយសារកូវីដ ១៩ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដែលបាននាំឲ្យមានអ្នកស្លាប់សរុបទូទាំងប្រទេសមានចំនួន ២១នាក់ហើយ។
Blog៖ ខ្លះៗ អំពីរាជដំណាក់ Pavillon Napoléon ក្នុងរាជវាំងខ្មែរ រាជធានីភ្នំពេញ
សម្រាប់អ្នកទេសចរ និងប្រជាជនរស់នៅរាជធានីភ្នំពេញ ប្រាកដណាស់ថា មិនអាចរំលង ការចូលទស្សនា ឬតែងបានមកលំហែនៅតំបន់រាជវាំងប្រវត្តិសាស្ត្រ ព្រមទាំងជាទីសក្ការៈបូជាមួយនាទីប្រសព្វនៃច្រាំងទន្លេបួនមុខ មានមេគង្គលើ មេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលជាកន្លែងប្រជុំតំបន់សេដ្ឋកិច្ច វប្បធម៌ ប្រវត្តិសាស្រ្ត និងជាទីក្រុងប្រមូលផ្ដុំធំជាងគេនៅកម្ពុជា។
ប្រសិនបើអ្នកធ្លាប់បានចូលទស្សនាព្រះបរមរាជវាំងខ្មែរ ឬនាមហៅជាផ្លូវការថា ព្រះបរមរាជវាំងចតុមុខស្រីមង្គលមហានគរ អ្នកប្រហែលអាចប្រទះភ្នែកនឹងរាជដំណាក់មួយ ដែលមានទម្រង់រចនាប័ទ្មប្លែកគេ ដោយសង់ឡើងអំពីលោហធាតុប្រៀបបាននឹង កូនវីឡារាងតូចច្រឡឹងពណ៌សស្រអាប់ មានពីរថ្នាក់ រំលេចជាក្បាច់រចនា ស្រដៀងគ្នាលើក្រោម...
ផ្សារអូរឬស្សីនឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន១៤ថ្ងៃ ដោយសារមានការឆ្លងជំងឺកូវីដ១៩
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣ ខែមេសានេះ បានជូនដំណឹងពីការផ្អាកដំណើរការ ផ្សារអូឬស្សី ជាបណ្តោះអាសន្នចំនួន១៤ថ្ងៃ ដោយសារមានករណីឆ្លងជំងឺកូវីដ១៩មួយចំនួននៅទីនោះ។
ក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករ ក៏ដូចជាសន្តិសុខផ្សារមួយចំនួនបានឆ្លងជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ២០២១ ដោយមានការរីករាលដាលបន្តបន្ទាប់ជាច្រើនតូប និងទីតាំងខុសៗគ្នាក្នុងបរិវេណផ្សារអូឬស្សី បានបង្កជាការព្រួយបារម្ភ ដែលតម្រូវឲ្យចាំបាច់មានវិធានការសុខាភិបាលទប់ស្កាត់ជាបន្ទាន់។
សេចក្តីជូនដំណឹងនោះបញ្ជាក់ថា៖ «រដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឬស្សីរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែមេសា...
ក្រសួងប្រកាសអ្នកស្លាប់ ២នាក់បន្ថែមទៀត ដោយសារកូវីដ ហើយរកឃើញករណីវិជ្ជមានថ្មីចំនួន ៦៩នាក់
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាមានអ្នកស្លាប់ ២នាក់បន្ថែមទៀត ដោយសារកូវីដ ១៩ ហើយរកឃើញករណីវិជ្ជមានថ្មីចំនួន ៦៩នាក់ អ្នកជាសះស្បើយយចំនួន ១៦នាក់ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។
របាយការណ៌អាមេរិករិះគន់ស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា
ប្រទេសកម្ពុជាបានស្ថិតនៅក្នុងលំដាប់ថ្នាក់ទី២ ក្នុងបញ្ជីតាមដានរបស់អាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ស្តីអំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ដោយបានរកឃើញថាក្នុងឆ្នាំ២០២០ កន្លងទៅនេះមានការធ្វើទារុណកម្ម ដាក់ទណ្ឌកម្ម ឬការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្តដោយរដ្ឋាភិបាល ប្រឆាំង នឹងអ្នកទោសនយោបាយជាដើម។
កសិករមួយចំនួននៅខេត្តកំពង់ឆ្នាំងត្អូញត្អែរពីតម្លៃល្ពៅធ្លាក់មកនៅត្រឹម២០០រៀលក្នុងមួយគីឡូ
ខែមីនា និងខែមេសា ជារៀងរាល់ឆ្នាំ គឺជាពេលដែលលោក លន់ រ៉ូ កសិករក្នុងឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំងត្រូវប្រមូលផលល្ពៅដែលលោកបានដាំ។ ជាទូទៅ ពេលដែលប្រមូលផល គឺជាពេលដែលលោក លន់ រ៉ូ និងគ្រួសារសប្បាយរីករាយ ប៉ុន្តែនៅឆ្នាំនេះ ការប្រមូលផលល្ពៅរបស់លោកបែរត្រូវអស់សង្ឃឹម ដោយសារតម្លៃធ្លាក់ចុះខ្លាំងត្រឹម២០០ ទៅ៣០០រៀលក្នុងមួយគីឡូក្រាម។
ឆ្លើយឆ្លងតាមទូរស័ព្ទជាមួយ Newsroom Cambodia នៅថ្ងៃទី៣០ ខែមីនា លោក លន់...
Blog: អត្តសញ្ញាណភេទ (LGBTQ+) របស់អ្នកស្រឡាញ់ភេទដូចគ្នាដែលអ្នកគួរតែដឹង!
មានមនុស្សជាច្រើនតែងតែយល់ច្រលំថា អ្នកស្រឡាញ់ភេទដូចគ្នាមានតែបុរសស្រឡាញ់បុរសដូចគ្នា ឬស្ត្រីស្រឡាញ់ស្ត្រីដូចគ្នា។ ប៉ុន្តែបច្ចុប្បន្ននេះមានការរកឃើញនូវអត្តសញ្ញាណជាច្រើនដែលយើងមិនអាចស្វែងរកឃើញអស់ ប៉ុន្តែមានការកំណត់នូវអក្សរឡាតាំង LGBTQ+ ដែលជាស្តង់ដាររួមមួយដើម្បីកំណត់សម្គាល់ភេទនៃមនុស្សស្ថិតក្នុងក្រុមស្រឡាញ់ភេទដូចគ្នាដែលលោកអ្នកគួរតែយល់ដឹង។
អក្សរ L មកពីពាក្យថា Lesbian ដែលជាភាសាអង់គ្លេស តំណាងឲ្យក្រុមមនុស្សដែលមានភេទជាស្ត្រីដែលតុបតែងខ្លួនជាបុរស មានអាកប្បកិរិយាដូចជាមនុស្សប្រុស។ រីឯអ្នកស្រឡាញ់ភេទដូចគ្នាដែលមានភេទជាស្រី្តមួយចំនួន ក៏មិនមានបង្ហាញលក្ខណៈណាមួយក្នុងការតុបតែងខ្លួនឲ្យដូចជាមនុស្សប្រុសនោះដែរ ពោលគឺដូចជាស្រីទូទៅដែរ តែអ្វីដែលមានភាពដូចគ្នានោះ ពួកគេស្រឡាញ់ ឬពេញចិត្តលើមនុស្សស្រីដូចគ្នាប៉ុណ្ណោះ។ សម្រាប់អ្នកដែលស្រឡាញ់ភេទជាស្រ្តីដូចគ្នានេះអាចនឹងមានអ្នកដែលមានកាយវិការ ឬអត្តចរិកដូចជាមនុស្សប្រុស ហើយក៏មានមួយចំនួនមានកាយវិការ ឬអត្តចរិកដូចជាមនុស្សស្រីដែលស្រឡាញ់ភេទផ្ទុយផងដែរ។
អក្សរ G...
យុវតីម្នាក់រស់នៅជីវិតដោយមិនបង្កើតសំណល់ និងសង្ឃឹមអ្នកដទៃចូលរួមដូចគ្នា
កញ្ញាឱក សុចិន្តា គឺជាយុវតីម្នាក់ដែលររស់នៅរបៀប «Zero Waste» ដែលបានបញ្ចប់ការសិក្សាផ្នែកការគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) ពីប្រទេសហុងគ្រី។ Zero waste គឺជាការរស់នៅដោយមិនបង្កើតសំណល់ ដូចជាសំណល់រឹង សំណល់ប្លាស្ទិក និងសំណល់សរីរាង្គជាដើម ទៅកន្លែងចាក់សំរាម។
ក្រសួងសុខាភិបាលថាមានអ្នកស្លាប់ ៣នាក់បន្ថែមដោយសារកូវីដ ករណីវិជ្ជមានថ្មីមានចំនួន ៣៧នាក់
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាមានអ្នកស្លាប់ ៣នាក់បន្ថែមទៀត ដោយសារកូវីដ ១៩ ហើយករណីវិជ្ជមានថ្មីមានចំនួន ៣៧នាក់ អ្នកជាសះស្បើយចំនួន ៤៩នាក់ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។