ក្នុងរយៈពេលមួយថ្ងៃមានមនុស្សពីរនាក់ស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជា
នៅថ្ងៃសុក្រទី១៩ ខែមីនា កម្ពុជាមានអ្នកបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ១៩ ចំនួន២នាក់ ម្នាក់ជាស្រ្តីអាយុ៦២ឆ្នាំ និងម្នាក់ទៀតជាបុរសអាយុ៤៦ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញសញ្ញាវិជ្ជមានជាងមុនក្នុងការនាំចេញអង្ករនៅខែមីនា
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងថា ទីផ្សារនាំអង្ករចេញរបស់កម្ពុជាក្នុងខែមីនា មានការកើនឡើងប្រសើរជាងពីរខែមុន ដែលអាចជាក្ដីរំពឹងនៃការនាំចេញអង្ករចេញរបស់កម្ពុជាស្ទុះងើបឡើងនៅខែបន្ដបន្ទាប់ទៀត។
លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ Newsroom Cambodia នៅថ្ងៃទី១៩ ខែមីនានេះថា វឌ្ឍនភាពការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល២ខែកន្លងមកនេះ ធ្លាក់ចុះជាង៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកថា ចំពោះដើមខែមីនានេះ បានផ្តល់សញ្ញាវិជ្ជមានប្រសើរជាងពីរខែមុន ហើយទីផ្សារចិននៅតែជាទីផ្សារធំជាងគេសម្រាប់ការនាំចេញអង្ករកម្ពុជា។
លោក លន់ យ៉េង បញ្ជាក់ថា៖ «ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិរយៈពេលពីរសប្តាហ៍ក្នុងខែមីនា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលវាជាក្ដីរំពឹងថាការនាំចេញអង្កររបស់កម្ពុជានៅខែបន្ដបន្ទាប់ទៀតអាចនឹងមានការស្ទុះងើបឡើងវិញ»។
លោក...
ព្រះចៅអធិការវត្តរាជបូណ៍ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពវាយភិក្ខុ និងសាមណេរ
ព្រះចៅអធិការវត្តរាជបូណ៍នៅថ្ងៃទី១៥ ខែមីនា បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ បញ្ឈប់សកម្មភាពអប់រំតាមបែបហិង្សាលើភិក្ខុ និងសាមណេរ ក្រោយពីមានការបែកធ្លាយវីដេអូហិង្សាមួយ។
ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ ថ្មី ចំនួន ៣៧នាក់ និងមានករណីជាសះស្បើយចំនួន ១៩នាក់
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាមានករណីវិជ្ជមានកូវីដ ១៩ថ្មី មានចំនួន ៣៧នាក់ និងមានករណីជាសះស្បើយចំនួន ១៩នាក់ នេះបើគិតត្រឹមម៉ោង ០៧:០០នាទីព្រឹក នៃថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ការប្រារព្ធកម្មវិធីល្ខោនខោលក្នុងខេត្តស្វាយរៀងត្រូវបានពន្យាពេលដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ
នៅទីបំផុតការប្រារព្ធកម្មវិធីល្ខោនខោលលើកទី២ក្នុងខេត្តស្វាយរៀងនៅចុងខែមីនានេះត្រូវបានសម្រេចពន្យាពេលហើយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជម្ងឺកូវីដ ១៩ជាសហគមន៍។
ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកែទម្រង់កម្ពុជារបស់លោកអ៊ូ ចាន់រ័ត្ន មានទីស្នាក់ការកណ្តាលនៅបាត់ដំបង
ក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកែទម្រង់កម្ពុជា ដែលមានអក្សរកាត់ថា
«គកក» និងមានឈ្មោះជាអក្សរឡាតាំងថា Cambodia Reform Party របស់លោកអ៊ូ ចាន់រ័ត្ន ដែលមានទីស្នាក់ការកណ្តាលនៅខេត្តបាត់ដំបង់។
កងទ័ពកម្ពុជាម្នាក់ទៀតវិជ្ជមានកូវីដ ១៩ ក្រោយចាក់វ៉ាក់សាំងបង្ការលើកទី២
កងទ័ពកម្ពុជាម្នាក់ទៀតហើយបានឆ្លងជំងឺកូវីដ ១៩ ក្រោយពេលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចរាល់ជាលើកទី២ នៅឯមន្ទីពេទ្យព្រះកេតុមាលា កាលពីថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។
នគរបាលនិយាយថា «អាចនឹងមានការស៊ើបអង្កេតបន្ថែម» លើករណីលោកឌួង ឆាយ
លោកសាន សុខសីហា អ្នកនាំពាក្យប៉ូលីសក្រុងភ្នំពេញ បាននិយាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ថា «អាចនឹងមានការស៊ើបអង្កេតបន្ថែម» លើករណីលោកឌួង ឆាយ ដែលត្រូវបានគេមើលឃើញតាមរយៈវីដេអូសមួយថាបានប្រើអំពើហឹង្សាក្នុងគ្រួសាររបស់គាត់។
ក្រសួងសុខាភិបាល រកឃើញករណីកូវីដវិជ្ជមានថ្មីចំនួន ៣៦នាក់ និងមានករណីជាសះស្បើយ ចំនួន ៥៨នាក់
ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង ០៧:០០នាទីព្រឹក នៃថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១
ករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មី មានចំនួន ៣៦នាក់ និងមានករណីជាសះស្បើយ ចំនួន ៥៨នាក់។
ភ្ញៀវទេសចរជិះទូកកម្សាន្តធ្លាក់ចុះដោយសារការីករាលដាលជំងឺកូវីដ១៩
អ្នកប្រកបរបររកស៊ីដឹកភ្ញៀវទេសចរជិះទូកលេងកម្សាន្តនៅតាមដងទន្លេសាប និងទន្លេមេគង្គក្នុងរាជធានីភ្នំពេញ បានត្អូញត្អែរអំពីការបាត់បង់ភ្ញៀវទេសចរមកជិះទូកកម្សាន្ត ដោយសារការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកទីបី។
អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោកស្រីថាក់ ឡានី ត្រូវបានលើកលែងទោស
លោកសាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោកស្រីថាក់ ឡានី
អតីតសមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ
ពាក់ព័ន្ធនឹងការចោទសលោកហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃការស្លាប់លោកបណ្ឌិតកែម ឡី
កាលពីថ្ងៃទី១០ កក្កដា ២០១៦។
ផលិតផលជ័រកៅស៊ូបន្ដស្ថិតនៅលើតម្លៃស្ថិរភាពមួយ ឯទិន្នផលការនាំចេញបន្ដកើនឡើង
ផលិតផលជ័រកៅស៊ូបានបន្ដមានតម្លៃស្ថេរភាពមួយ ក្នុងរយៈពេលប៉ុន្មានខែ នាដើមឆ្នាំ ២០២១នេះ
ស្របពេលនឹងទិន្នផលបង្កបង្កើន ក៏សម្រេចបានខ្ពស់ រីឯបរិមាណការនាំចេញក្នុងខែកុម្ភៈកន្លងមក បានកើនឡើងជាង ១០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ ស្ដីអំពីសភាពការណ៍កសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
Q & A ជាមួយអ្នកគ្រូកង សុជាតា មកពីវិទ្យាល័យជាស៊ីមចំរើនរដ្ឋ អំពីផលលំបាកនៃការបង្រៀនអនឡាញ
អ្នកគ្រូកង សុជាតា មកពីវិទ្យាល័យជាស៊ីមចំរើនរដ្ឋ បានផ្តល់សម្ភាសដល់ Newsroom Cambodia អំពីផលលំបាកនៃការបង្រៀនតាមរយៈអនឡាញ។
បណ្ណាល័យក្នុងវត្តស្វាយពពែអាយុជិត១សតវត្សដែលមានរចនាប័ទ្មកម្រ ត្រូវសម្រេចឱ្យរុះរើចោល
គណៈគ្រប់គ្រងវត្តស្វាយពពែ រាជធានីភ្នំពេញ សម្រេចរុះរើសំណង់ហោត្រ័យ (បណ្ណាល័យ) បុរាណ ស្ថិតក្នុងរចនាប័ទ្មស្ថាបត្យកម្មសាសនាដ៏កម្រ អាយុកាល៩២ឆ្នាំ ដើម្បីយកដីមកសង់អគារសម្រាប់ព្រះសង្ឃគង់ និងសិស្ស និស្សិតស្នាក់នៅ។
អតីតភរិយាលោកឌួង ឆាយ បង្ហោះវីដេអូបង្ហាញអតីតស្វាមីខ្លួនប្រើហិង្សាក្នុងគ្រួសារ
អតីតភរិយាលោកឧកញ្ញ៉ាដួង ឆាយ គឺលោកស្រី ដេត ម៉ាលីណា បានធ្វើការបង្ហោះវីដេអូដែលមានរយៈពេល១ម៉ោងជាង កាលពីថ្ងៃទី១៥ ខែមីនា ដោយបង្ហាញអតីតស្វាម៉ីខ្លួន បានប្រើអំពើហិង្សា វាយដំ ប្រតាយប្រតប់ និងឈ្លោះប្រកែកគ្នាក្នុងផ្ទះ ដែលរឿងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាពិសេសអ្នកដែលនិយមលេងនិងតាមដានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក។
Blog: ប្រជាពលរដ្ឋទាំងបីប្រភពដែលជួបការលំបាកក្នុងសេដ្ឋកិច្ចគ្រួសារ
ផលលំបាករបស់ប្រជាជននៅតាមជនបទគឺមានប្រាក់ចំណូលតិច ការអប់រំសុខភាពនិងលទ្ធភាពធានារ៉ាប់រងនៅតាមតំបន់ជនបទនៅមានកំរិតតិចជាងទីក្រុង ហើយជារឿយៗពួកគាត់ពឹងផ្អែកលើដំណាំកសិកម្ម។