ការរំលោភបំពានផ្លូវភេទលើក្មេងប្រុសត្រូវបានរាយការណ៍តិច បើប្រៀបធៀបនឹងបទល្មើសលើកុមារី
ការរំលោភបំពានផ្លូវភេទក៏អាចកើតមានឡើងលើក្មេងប្រុសផងដែរ មិនមែនតែក្មេងស្រីៗនោះទេ ក៏ប៉ុន្តែការំលោភបំពានលើក្មេងប្រុសមិនសូវមានការរាយការណ៍ និងការការពារដល់ពួកគេឡើយ។ នេះយោងតាមការលើកឡើងរបស់អង្គការជំហានដំបូងកម្ពុជា នាពេលថ្មីៗនេះ។
ក្រសួងសុខាភិបាលប្រកាសឱ្យអ្នករៀបចំពិធីរៀបការ ឬកម្មវិធីផ្សេងៗមានភ្ញៀវត្រឹម៥នាក់មួយតុ
ក្រសួងសុខាភិបាលនៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១នេះ បានណែនាំឲ្យរៀបចំការប្រារព្ធកម្មវិធីបុណ្យ កម្មវិធីរៀបអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗ ត្រូវកំណត់ចំនួនភ្ញៀវដែលដាក់ឱ្យអង្គុយក្នុងមួយតុត្រឹមតែ៥នាក់ប៉ុណ្ណោះ។
រកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន២នាក់ និងជាសះស្បើយចំនួន៣នាក់នៅថ្ងៃទី២៥ ខែមករា
ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានប្រកាសថារកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ចំនួនពីរនាក់ និងមានករណីជាសះស្បើយចំនួនបីនាក់។
តំណាងអង្គការសុខភាពពិភពលោក៖ វ៉ាក់សាំងសំខាន់ដើម្បីការពារជីវិតពីកូវីដ ប៉ុន្តែគួរបន្តអនុវត្តវិធានការពារខ្លួន
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) នៅកម្ពុជា បាននិយាយកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ថាវ៉ាក់សាំងគឺជាឧបករណ៍ដ៏សំខាន់មួយដើម្បីការពារប្រជាពលរដ្ឋប្រឆាំងនឹងកូវីដ ១៩ ហើយអាចជួយសង្គ្រោះជីវិត និងកាត់បន្ថយការរំខានដល់សង្គម និងសេដ្ឋកិច្ច ក៏ប៉ុន្តែពលរដ្ឋទាំងអស់គួរបន្តអនុវត្តនូវវិធានការពារខ្លួន ដោយមិនត្រូវពឹងផ្អែកទៅលើវ៉ាក់សាំងតែមួយមុខនោះទេ។
ដោយត្រូវរ៉ូវជាមួយតាក់ស៊ីថៃ ពលករចំណាកស្រុករាប់ពាន់នាក់រត់ចេញពីថៃបន្ទាប់ពីការផ្ទុះឡើងនៃកូវីដ ១៩
ខណៈដែលប្រទេសថៃបានដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាសន្នដោយសារតែការឆ្លងជំងឺកូវីដ ១៩ ហើយចេះតែមានការកើនឡើងនោះ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ចំនួន ៣៣៦៦នាក់ បានលួចរត់មកកម្ពុជា ដោយបានត្រូវរ៉ូវគ្នាជាមួយតាក់ស៊ីថៃដែលបានជួយពង្វាង ពីសមត្ថកិច្ចថៃ យកមកទំលាក់នៅក្បែរព្រំដែន ហើយពួកគេក៏បាននាំគ្នាដើរក្នុងព្រៃបន្ត។
ក្នុងជំនួបដំបូងប្រចាំឆ្នាំជាមួយទូតសហភាពអឺរ៉ុប លោកកឹម សុខាថាទំនាក់ទំនងទ្វេភាគីគួរតែពង្រឹងឲ្យប្រសើរ
លោកកឹម សុខា អតីតមេបក្សជំទាស់ដ៏ធំ បាននិយាយនៅថ្ងៃ២៥ ខែមករា ឆ្នាំ២០២១ថា រូបលោក និងលោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានយល់ស្របថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហគមន៍អឺរ៉ុបគួរតែពង្រឹងឲ្យកាន់តែប្រសើរឡើងនដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងសងខាង។
ADB៖ កម្ពុជាគួរអភិវឌ្ឍន៍ជំនាញក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ និងទេសចរណ៍ដើម្បីតម្រូវឧស្សាហកម្ម៤.០
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រកឃើញថា កម្ពុជាគួរអភិវឌ្ឍន៍កម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ និងទេសចរណ៍ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ (៤.០)។
អាជីវកម្មនៅតំបន់ប្រាសាទអង្គរវត្តប្រឈមនឹងភាពមិនប្រាកដប្រជាបន្ទាប់ពីការធ្លាក់ចុះនៃភ្ញៀវទេសចរដោយសារតែកូវីដ
ខេត្តសៀមរាប៖ អាជីវករ និងអ្នករត់ម៉ូតូកង់បីនៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប បាននិយាយថាពួកគាត់បានរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃភ្ញៀវទេសចរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺ ១៩ ដែលបានវាយលុកប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២០។
ខួប១៧ឆ្នាំនៃការបាញ់សម្លាប់លោកជា វិជ្ជា ក្រុមសង្គមស៊ីវិលបន្តទាមទារឲ្យរដ្ឋាភិបាលរកឃាតករឲ្យបានឆាប់
ក្រុមសង្គមស៊ីវិល កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បាទទូចឱ្យរដ្ឋាភិបាលពន្លឿន ក្នុងការស៊ើបអង្កេត ទៅលើករណីឃាតកម្មចំពោះលោក ជា វិជ្ជា ឱ្យបានឆាប់រហ័ស ក្នុងឱកាសរំលឹកខួប១៧ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា។
ខណៈកូវីដវាយលុក ការធ្វើឱ្យវត្ថុអនុស្សាវរីយ៍ពីដូងជាប្រភពចំណូលថ្មីសម្រាប់អ្នកភូមិក្នុងខេត្តសៀមរាប
ស្រុកអង្គធំ សៀមរាប - កាលពីដំបូងឡើយ អ្នកស្រីសំ សំភាស់ គ្រាន់តែចង់កែច្នៃផ្លែដូងធ្វើជារបស់លេងសម្រាប់កូនគាត់នៅក្នុងភូមិមួយនៃស្រុកអង្គធំ ក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ ហើយការច្នៃប្រឌិតរបស់គាត់ ក៏បានចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរដែលបានឆ្លងកាត់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ពលករស្លាប់ដោយសារជំពប់ជើងដួលបោកក្បាលនឹងថ្មបែកក្បាល ពេលទៅបត់ជើងតូច
រដ្ឋបាលខេត្តបន្ទាយមានជ័យបាននិយាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ថា ពលករខ្មែរម្នាក់ អាយុ៣៨ឆ្នាំបានជំពប់ជើងដួលបោកក្បាលនឹងថ្មបណ្ដាលបែកក្បាល ពេលដើរទៅបត់ជើងតូច ហើយបន្ទាប់មកក៏បានស្លាប់ គឺប្រហែលជាមួយថ្ងៃក្រោយពីត្រឡប់មកពីប្រទេសថៃ។
តុលាការភ្នំពេញចេញដីកាកោះហៅអនុរដ្ឋលេខាធិការពីររូបឲ្យបំភ្លឺជុំវិញសំណុំរឿងឆបោក
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករានេះ បានចេញដីកាកោះហៅអនុរដ្ឋលេខាធិការពីររូប ឲ្យចូលខ្លួនបំភ្លឺពីបទឆបោកពាក់ព័ន្ធនឹងការលក់ទិញដី ក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ។
គម្រោងប្លាស្ទិកដូរយកអង្ករអាចជួយសម្រួលជីវភាពប្រជាពលរដ្ឋនៅភូមិពាមតាអួរ
(សៀមរាប)៖ ប្រជាពលរដ្ឋដែលរស់នៅភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប នាំគ្នាប្រមូលប្លាស្ទិកច្រកការ៉ុង ដើម្បីប្តូរយកអង្ករ និងលើកឡើងថា ការប្រមូលប្លាស្ទិកដើម្បីដូរយកអង្ករជានេះ បានជួយសម្រួលដល់ជីវភាពរបស់ពួកគេ និងជំរុញឲ្យមានការយល់ដឹងពីការការពារបរិស្ថានយ៉ាងច្រើន។
ខេត្តមួយចំនួននៅកម្ពុជានឹងបន្តចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២០ ដល់២៦មករា
ក្រសួងធនធានទឹកបានប្រកាសនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះថា ចាប់ពីថ្ងៃទី២៣ ដល់២៦ ខែមករាតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានបន្តចុះត្រជាក់នៅសីណ្ហភាពអប្បបរមាពី១៣-១៨អង្សាសេ។
សត្វក្រពើភ្នំ ប្រឈមនឹងការគំរាមកំហែងប្រមាញ់យកស្បែក នេសាទដោយខ្សែភ្លើងឆក់
សត្វក្រពើភ្នំគឺជាសត្វមួយក្នុងចំណោមសត្វជាច្រើនទៀតដែលកំពុងប្រឈមនឹងការគម្រាមកំហែងពីការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆក់និងការរកពងក្រពើភ្នំជាដើម។
មានករណីកូវីដថ្មី ជាកុមារាជនជាតិឥណ្ឌូនេសុី និងជាស្រ្តីពលករមកពីថៃ
មានករណីឆ្លងជម្ងឺកូវីដ ១៩ ចំនួន២ម្នាក់ ដែលជាកុមារាជនជាតិឥណ្ឌូនេសុី និងជាស្រ្តីពលករមកពីថៃ និងមិនមានអ្នកជាសះស្បេីយនោះទេ។ នេះយោងតាមក្រសួងសុខាភិបាលកម្ពុជា ដែលបានប្រកាសនៅថ្ងៃអង្គារ៍ ទី១៩ ខែមករា ឆ្នាំ២០២១។