ក្រសួងយុត្តិធម៌ចាត់ទុករបាយការណ៍អង្គការលីកាដូរឿងឃុំខ្លួនអនីតិជនក្នុងពន្ធនាគារគឺមិនស្របនឹងច្បាប់
ក្រសួងយុត្តិធម៌ ហៅរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ជុំវិញការរកឃើញភាពមិនចាំបាច់នៃការឃុំខ្លួនកុមារដែលតាមម្តាយនៅក្នុងពន្ធនាគារថា គឺជារឿងដែលផ្ទុយពីស្មារតីច្បាប់។
រដ្ឋាភិបាលជំរុញដល់ម្ចាស់ភោជនីយដ្ឋាន និងចុងភៅតាមរោងការ បង្កើនការប្រើផលិតផលកសិកម្មក្នុងស្រុក
មន្ត្រីរដ្ឋាភិបាល ជំរុញដល់ម្ចាស់ភោជនីយដ្ឋាន និងចុងភៅតាមរោងការ និងកម្មវិធីនានា បង្កើនការប្រើផលិតផលកសិកម្មក្នុងស្រុក ដើម្បីជួយសម្រួលដល់កសិករក្នុងការធានាឱ្យបានជូនពួកគាត់នូវនិរន្តរភាពទីផ្សារ។
បទយកការណ៍៖គ្រួសារដែលមានជីវភាពក្រោមមធ្យមនៅបន្តប្រើកុមារឱ្យជួយរកចំណូល
ស្ថិតក្នុងវ័យ១៣ឆ្នាំ ជាវ័យដែលទាមទារឲ្យមានការយកចិត្តទុកដាក់ពីអាណាព្យាបាល ថែទាំទំនុកបម្រុង បែរជាកុមារីម្នាក់នេះ មិនមានសំណាងគ្រប់គ្រាន់នៅក្នុងការទទួលបានការបីបាច់រក្សាបែបនេះឡើយ។ពោលទាំងទឹកមុខសោះកក្រោះ កុមារី ធារ៉ា និយាយថាជារៀងរាល់ថ្ងៃនេះ នាងត្រូវចេញដំណើរពីផ្ទះដើម្បីដើរពពាយនាយលក់សណ្តែកដី គ្រាន់បានថវិការផ្គត់ផ្គង់ម្ហូបអារហារប្រចាំថ្ងៃសម្រាប់គ្រួសារមួយដែលមានសមាជិក៤នាក់ នៅក្នុងបន្ទុក។
ពលរដ្ឋដែលរង់អំពើហិង្សានៅប៉ោយប៉ែតស្នើឱ្យស្ថាប័នគយបើកច្រកទ្វារអូសរទេះឡើងវិញ
ពលរដ្ឋដែលរងការប៉ះទង្គិចដោយអំពើហិង្សារវាងនគរបាលច្រកព្រំដែនកម្ពុជាថៃ លើកឡើងថា ពួកគេស្នើសុំឱ្យនគរបាល និងស្ថាប័នគយច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បើកច្រកទ្វារសម្រាប់ក្រុមអ្នកអូសរទេះឡើងវិញ ដើម្បីឱ្យពលរដ្ឋដែលរស់ពឹងលើចំណូលបានពីការអូសរទេះដឹកឥវ៉ាន់ពីទឹកដីថៃមកម្ពុជា បានចំណូលដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃសម្រាប់ចិញ្ចឹមជីវិត។
តុលាការកំពូលរក្សាបទចោទប្រឆាំងលោកថាច់ សេដ្ឋាដាក់ពន្ធនាគារក្រោមបទចោទចេញមូលប្បទានប័ត្រស្អុយ
តុលាការកំពូលបានសម្រេចកម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការដោយរក្សាការផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀន និងបង្គាប់ឱ្យនគរបាលយុត្តិធម៌បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារវិញ ក្រោមបទចោទប្រកាន់«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ខណៈមេធាវី និងសង្គមស៊ីវិលយល់ឃើញថាសំណុំរឿងនេះ ដំណើរការទៅគ្មានតម្លាភាព និងយុត្តិធម៌ចំពោះជនជាប់ចោទ។
បទយកការណ៍៖ តួនាទីអាណាព្យាបាលក្នុងការអប់រំកូនឱ្យសន្សំប្រាក់ និងសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ
ភ្នំពេញ៖ «កូនយើងស្រឡាញ់ យើងឱ្យចាយ យើងអត់ស្តាយទេ ប៉ុន្តែមានលក្ខខណ្ឌរបស់យើង» នេះជាសម្តីរបស់លោកស្រី វាល់គុជ ផល្លា វ័យ៤១ឆ្នាំ ជាម្តាយនៃកូនប្រុសស្រី២នាក់ រៀបរាប់ប្រាប់ Newsroom Cambodia ពីវីធីសាស្ត្រអប់រំកូនរបស់គាត់ឱ្យចេះសន្សំប្រាក់។ កូនប្រុសរបស់អ្នកស្រី បានបញ្ចាប់កម្រិតបរិញ្ញាបត្រពីវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងកំពុងសិក្សានៅវិទ្យាស្ថានភាសាបរទេស (IFL) និងកូនស្រីរបស់លោកស្រីកំពុងសិក្សាឆ្នាំទី ១ ជំនាញគណនេយ្យហិរញ្ញវត្ថុនៅសកលវិទ្យាល័យមួយកន្លែងនៅភ្នំពេញ។
លោកស្រី វាល់គុជ ផល្លា...
គ.ជ.ប ទទួលបានពាក្យបណ្តឹងចំនួន១០ ពាក់ព័ន្ធនឹងភាពមិនប្រត្រតីនៃការបោះឆ្នោតក្រុមប្រឹក្សា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្តឹងចំនួន១០ ពីគណបក្សនយោបាយមួយចំនួន ដែលបានចូលរួមការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា គិតមកដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួន ១០ ពីគណបក្សនយោបាយចំនួន ក្នុងនោះមានបណ្តឹងចំនួន៣ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ និងបណ្តឹងចំនួន ៧ទៀត ទទួលបានកំឡុងពេល និងក្រោយពេលនៃការបោះឆ្នោតនេះ ពាក់ព័ន្ធនឹងការរាប់សន្លឹកឆ្នោតឡើងវិញ។លោកថា៖...
សហជីពព្រួយបារម្ភពីសុវត្ថិភាពកម្មករពេលធ្វើដំណើរទៅធ្វើការ ខណៈឡានដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់
មេដឹកនាំសហជីពមួយចំនួន បង្ហាញការបារម្ភពីសុវត្ថិភាពរបស់កម្មករ-កម្មការិនី អំឡុងពេលធ្វើដំណើរទៅនិងមកពីធ្វើការ ក្រោយពួកគេសង្កេតឃើញមានករណីរថយន្តដឹកកម្មករ ជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលបណ្តាលឱ្យកម្មករកម្មការិនីជាច្រើននាក់រងរបួស ពេលជួបគ្រោះថ្នាក់ម្តងៗ។
អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ហៅកាត់ថា ស៊ីខាវឌូ) លោក អាត់ ធន់ មានប្រសាសន៍នៅថ្ងៃទី២៩ ខែឧសភានេះថា កន្លងមក លោកសង្កេតឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ បានកើតឡើងជាញឹកញាប់ ហើយបញ្ហានេះនៅតែមិនទាន់មានដំណោះស្រាយនៅឡើយ។ លោកបន្តថា កត្តាដែលបង្កឱ្យរថយន្តដឹកកម្មករជួបគ្រោះថ្នាក់ ដោយសារតែការប្រើប្រាស់រថយន្តកែច្នៃខុសបច្ចេកទេស កត្តាផ្លូវគ្មានភ្លើងបំភ្លឺនិងផ្លាកសញ្ញាចរាចរណ៍ កត្តាឥរិយាបថ និងចំណេះជំនាញរបស់អ្នកបើកបរជាដើម។
លោកមានប្រសាសន៍ថា៖...
តុលាការបាត់ដំបងបង្គាប់ឱ្យលោកភូសុវណ្ណថាចូលបំភ្លឺពីបទបរិហារកេរ្តិ៍ជាសាធារណនិងញុះញង់
តុលាការខេត្តបាត់ដំបងបានចេញដីកាបង្គាប់ឲ្យមន្រ្តីគណបក្សជំទាស់ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសម្រាប់អាណត្តិទី៤នេះ ចូលផ្តល់សក្ខីកម្មទាក់ទងបទចោទ «បរិហារកេរ្តិ៍ជាសាធារណ:និងញុះញង់បង្គឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលដើមបណ្តឹងគឺជាអតីតសហការីក្នុងគណបក្សជាមួយគ្នា។
តុលាការចាប់ផ្តើមបើកសវនាការសួរដេញដោលសំណុំរឿងក្រុមយុវជនចលនាមាតាធម្មជាតិ
ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានចាប់ផ្តើមបើកសវនាការសួរដេញដោលក្រុមយុវជនចលនាមាតាធម្មជាតិ ពាក់ព័ន្ធសំណុំរឿង «រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហា
ក្សត្រ»។
តុលាការនឹងប្រកាសសាលក្រមលើសំណុំរឿង លោក ជា ចាន់ នៅខែមិថុនាក្រោយបើកសវនាការសួរដេញដោលរួច
សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃពុធនេះ បានបើកសវនាការជំនុំជម្រះក្ដីលើសំណុំរឿង ប្រធានសហជីពប្រចាំរោងចក្រ វីង ស្ដារស៊ូ លោក ជា ចាន់ ដែលរងការចោទពីបទ «សមគំនិតក្នុងអំពើលួច» ដោយចៅក្រមគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿងនេះនៅអំឡុងពាក់កណ្តាលខែមិថុនាខាងមុខ។
«ពិព័រណ៍សត្វស្លាបកម្ពុជា»៖ បណ្តុះផ្នត់គំនិតស្រលាញ់ និងជំរុញការអភិរក្សសត្វស្លាប
មនុស្សមួយក្រុមធំកំពុងមមាញឹកដើរមើលការដាក់បង្ហាញរូបថតនៅលើជញ្ជាំង ដែលរូបថតនីមួយៗ បង្ហាញពីសម្រស់ និងប្រភេទផ្សេងៗគ្នានៃសត្វស្លាបនៅកម្ពុជា។ ក្នុងអាក្បកិរិយាញញឹម ផ្ទៀងមើលរូប និងអានសំណេររៀបរាប់តាមផ្ទាំងនីមួយៗ អ្នកខ្លះក៏បានទាញទូរសព្ទដើម្បីថត និងខ្លះទៀតឈរជាបន្តុំៗជជែកគ្នាពីការ«ពិព័រណ៍សត្វស្លាបកម្ពុជា» ក្នុងរាជធានីភ្នំពេញ។
ការយល់ដឹង និងការយកចិត្តទុកដាក់ចំពោះសត្វស្លាបនៅកម្ពុជា នៅមានកម្រិតតិចតួច ហើយការស្រាវជ្រាវពីសំណាក់អ្នកវិទ្យាសាស្រ្តខ្មែរនិងបរទេស ក៏មិនទាន់មានលក្ខណៈជាក់លាក់នៅឡើយ។ ការបរបាញ់និងការបំផ្លាញជម្រក បង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់សត្វស្លាបនៅកម្ពុជា ដែលនឹងអាចធ្វើឲ្យសត្វស្លាបប្រភេទកម្រខ្លះផុតពូជនាពេលអនាគត ជាពិសេសសត្វស្លាបព្រៃ ដែលមានសម្បុក និងរក្សាពងនៅរន្ធឈើធំៗ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញថតរូបសត្វស្លាប និងសត្វព្រៃ ដែលមានភាពសកម្មក្នុងការតស៊ូមតិខាងការពារនិងអភិរក្សសត្វព្រៃ។
លោក ស៊ុយ...
តុលាការខេត្តបាត់ដំបងលើកពេលប្រកាសសាលក្រមសំណុំរឿងក្បត់ជាតិបក្សភ្លើងទៀននៅដើមខែមិថុនា
មន្រ្តីអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លើកឡើងថា ចៅក្រុមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង សម្រេចភ្លាមៗដោយលើកពេលប្រកាសសាលក្រមក្នុងសំណុំរឿងក្បត់ជាតិ ប្រធានគណបក្សភ្លើងទៀនប្រចាំស្រុកម៉ោងឬស្សី ទៅដើមខែមិថុនា ក្រោយបិទបញ្ចប់សវនាការដែលធ្វើឡើងពេញមួយព្រឹកថ្ងៃនៅថ្ងៃទី២៨ ខែឧសភានេះ។
ពលរដ្ឋមកឃុំចំនួន៣ក្នុងស្រុកពួកស្នើឱ្យអាជ្ញាធរកាត់ឆ្វៀលព្រំដីចេញពីតំបន់ហាមឃាត់ដោយអប្សរា
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតំបន់អប្សរាក្នុងស្រុកពួក ខេត្តសៀមរាប ស្នើឱ្យអាជ្ញាធរអប្សរាកាត់ឆ្វៀលព្រំដីចេញពីតំបន់ហាមឃាត់ដោយពួកគេលើកឡើងថាតំបន់ដែលខ្លួនកំពុងរស់នៅនេះ នៅឆ្ងាយពីតំបន់ប្រាសាទដែលមិនគួរត្រូវបានរឹតត្បិតក្នុងការសង់សំណង់រឹងដែលស្របច្បាប់លើដីរបស់ខ្លួនទេ។
ពលរដ្ឋបឹងតាមោកបង្ខំចិត្តសុំអន្តរាគមន៍ជាថ្មីទៀតពីរដ្ឋសភាក្រោយរង់ការគំរាមកំហែងពីអាជ្ញាធរ
ពលរដ្ឋរស់នៅតំបន់បឹងតាមោកបង្ខំចិត្តសុំកិច្ចអន្តរាគមន៍ទៅស្ថាប័នរដ្ឋសភាជាថ្មីទៀត ដោយសារពួកគេរស់នៅក្នុងស្ថានភាពភ័យខ្លាច ក្រោយអាជ្ញាធរសង្កាត់ព្រែកព្នៅដាក់ឱសានទុកពេលឱ្យពលរដ្ឋរុះរើលំនៅដ្ឋានចេញដោយបង្ខំ។
កម្ពុជាប្តេជ្ញាបន្តបង្ក្រាបករណីជួញដូរមនុស្ស ខណៈសមត្ថកិច្ចឥណ្ឌាចាប់ជនល្មើស២នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញនៅកម្ពុជា
សមត្ថកិច្ចកម្ពុជា បញ្ជាក់ជំហរជាថ្មីថានឹងបន្តបង្ក្រាបបទល្មើសជួញដូរមនុស្សខុសច្បាប់ ជាពិសេសករណីដែលជាប់ពាក់ព័ន្ធនឹងជនបរទេស ស្របពេលសមត្ថកិច្ចឥណ្ឌា បានចាប់ខ្លួនជនល្មើស ២នាក់ ដែលបានបញ្ជូនជនជាតិឥណ្ឌាមកកាន់នៅកម្ពុជា និងប្រទេសផ្សេងទៀត ដើម្បីធ្វើការផ្នែកឆបោកតាមប្រព័ន្ធអនឡាញ។