Home Blog Page 2

Q&A: Empowering Youth for a Cleaner Future

Choeng Lily, a journalism trainee at Newsroom Cambodia, spoke with Hem Sophem, founder of Nisset Plastic, an environmental group dedicated to ridding the Kingdom of plastic waste.

បទយកការណ៍៖ អ្នកស្រឡាញ់​ការអប់រំ បង្កើតថ្នាក់រៀននិងបណ្ណាល័យខ្នាតតូចសម្រាប់​កុមារ​តាម​តំបន់​ខ្វះខាត

ភ្នំពេញ៖ នៅភូមិព្រែក​រទាំង   សង្កាត់​ព្រែកកំពឹស ស្ថិតនៅ​ប៉ែកអាគ្នេយ៍នៃខណ្ឌដង្កោ រាជធានីភ្នំពេញ នៅក្នុងរបងបរិវេណខាងមុខផ្ទះមាន​​​សួនបន្លែ ក្នុង​​ផ្ទះ​មាន​តុ កៅអី ក្ដារខៀន ធ្នើរសៀវភៅ ដែល​អាច​មើល​ដឹង​ថា​ទីនោះ​ជា​ទីតាំងបង្រៀន។ លោក សាន ដារ៉ាវីត អាយុ៣៥ឆ្នាំ បានរៀបចំផ្ទះ​ដែលខណ្ឌ​ចែក​បន្ទប់ជា៤ថ្នាក់សម្រាប់សិស្សរៀននេះកាលពីឆ្នាំ២០២៣  ក្រោយលោកមើលឃើញ​ពី​ភាពខ្វះខាត​របស់​ក្មេងៗ​ដែល​ចំណាកស្រុក​តាមឳពុកម្ដាយ​មក​រក​ការងារ​ធ្វើនៅទីក្រុងភ្នំពេញក្នុង​តំបន់នោះ ជាពិសេស​គឺ​ការបាត់បង់ឱកាស​រៀន​សូត្រ។ បន្ថែមពីការអប់រំ​ ទីតាំងបង្រៀននេះ ក៏មានផ្តល់ជាអាហារ២ពេល​សម្រាប់​សិស្សផងដែរ។ លោក សាន ដារ៉ាវីត និយាយថា៖...

Artist Finds Something New in Ancient Silk Tradition

Sok Linda discovered the ancient Cambodian art of pidan nearly by accident. Or maybe, you could say, the Angkorean-era silk-weaving tradition found her.

កម្ពុជា​ ដាក់​ចេញ​អនុក្រឹត្យ​ស្ដី​ពី​នីតិវិធីផ្ដល់​គោរមងារ«ឧកញ៉ា»

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា កំពុងធ្វើបញ្ជីបច្ចុប្បន្នកម្មបញ្ជីឈ្មោះឧកញ៉ានៅកម្ពុជា។ នេះ​បើយោងតាមសេចក្តីជូនដំណឹងរបស់សមាគមនេះ កាលពីថ្ងៃសុក្រទី៦ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងសេចក្តីជូនដំណឹងដដែលសមាគមឧកញ៉ាកម្ពុជា បានអំពាវនាវដល់គោរមវន្ដ ឬបុគ្គលជាឧកញ៉ាគ្រប់រូបឲ្យចូលរួមចុះឈ្មោះចូលជាសមាជិកសមាគម ដើម្បីសមាគមអាចធ្វើបច្ចុប្បន្នកម្មបញ្ជីឈ្មោះឧកញ៉ាឲ្យមានប្រសិទ្ធភាព។ ការធ្វើបច្ចុប្បន្នកម្មបញ្ជីឧកញ៉ានេះ ធ្វើឡើងតាមការណែនាំនៃអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការ​បញ្ចប់គោរមងារ​ឧកញ៉ា ចុះកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២៤កន្លងទៅ។ អនុក្រឹត្យថ្មីនេះ មានកំណត់ពីបែបបទ និងនីតិវិធីជុំវិញការស្នើសុំ និង​វាយតម្លៃ​ក្នុងការផ្ដល់​គោរមងារឧកញ៉ា និងបញ្ចប់គោរមងារឧកញ៉ា ដើម្បី​ធានា​សេចក្តី​ថ្លៃថ្នូរ ទំនៀម​ទម្លាប់...

តុលាការកំពូលសម្រេច​​តម្កល់សាលដីកាផ្តន្ទាទោស​លើ​លោក វន់ ពៅ

តុលាការកំពូល បានសម្រេចតម្កល់សាលដីកា​តុលាការជាន់ទាប​ ដែល​បាន​កាត់​ទោស​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ(IDEA) ទុកជាបានការ ​ពាក់​ព័ន្ធនឹង​​ការ​​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួលនៅផ្លូវវេងស្រេងកាលពីឆ្នាំ២០១៤។ លោក ​វន់ ពៅ​ ​​ត្រូវ​បានតុលាការ​​​ចោទ​ប្រកាន់​ពី​បទ ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​​ដល់​​សន្តិ​សុខ​សង្គម» ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ ​ដែល​ទាម​ទារ​​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ ​កាល​ពី​ឆ្នាំ​២០១៤ ​ដែល​កាល​នោះ​ លោក​ វន់ ពៅ ​ត្រូវ​បាន​គេ​វាយ​ប្រហារ​បែក​ក្បាល​ និង​ទ្រោម​ខ្លួន។ ក្នុងហេតុការណ៍នោះ ​លោក ​វន់...

កម្មករ​រោងចក្រML តវ៉ា​ទាមទារឱ្យ​ថៅកែ​​បើក​ប្រាក់​ឈ្នួល​ឱ្យ​​​​ទៀងទាត់ ខណៈប្រាក់ឈ្នួលខែ​សីហា​នៅមិនទាន់​​បើកនៅ​ឡើយ

កម្មករប្រមាណ ៥០០នាក់ ធ្វើការ​នៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel)​ នៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមូលផ្តុំគ្នា​នៅ​មុខ​រោង​ចក្រ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ទាមទារ​​ឱ្យ​ថៅកែ​​បើ​ក​ប្រាក់​ឈ្នួលសម្រាប់ខែសីហា និងបើកប្រាក់ឈ្នួលប្រចាំខែ​ឱ្យកម្មករឱ្យ​បានទៀង​ទាត់ ខណៈរោង​​ច​ក្រ​នេះបើកប្រាក់ឈ្នួលយឺតយ៉ាវជាញឹកញាប់។ អ្នកស្រី សូ សាវឿន អះអាងថាជាកម្មការិនីធ្វើការនៅ​រោងចក្រ ML បាន​ឱ្យដឹង​នៅ​​ថ្ងៃទី០៦ ខែកញ្ញា...

ក្រសួងការពារជាតិ​កំពុងស៊ើបអង្កេតករណីមន្រ្តី​យោធាម្នាក់​ចោទថ្នាក់​លើ​ថា​គាបសង្កត់ និង​​​ពុក​​រលួយ​​

ក្រសួងការពារជាតិកំពុងបើកការស៊ើបអង្កេត​លើ​ករណីលោក រ័ត្ន ទីណា ដែល​ជា​មន្ត្រី​យោធា​ឡាយ​វីដេអូ​រៀបរាប់​អំពី​​ការ​គាប​សង្គត់​កូនចៅ និង​អំពើ​ពុករលួយ​របស់​ថ្នាក់​លើ។   លោក ឈុំ​ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់​ Newsroom Cambodia នៅ​ថ្ងៃទី​៤ ខែ​សីហា​នេះ​ថា ក្រុមការងារ​​​​ដែល​ពាក់ព័ន្ធកំពុង​ស៊ើប​អង្កេត​លើ​ករណី​នេះ។ លោក​ថា ​លោកកំពុង​រងចាំ​របាយការណ៍​ពី​ក្រុមកា​រងារស៊ើបអង្កេតដើម្បី​ដឹង​អំពី​ដំណោះស្រាយ​​​​។​ លោក សុជាត ប្រាប់៖ «ឥឡូវនឹងកងទ័ពមានខ្សែរយៈចាត់តាំងទៀតគេច្រើនថ្នាក់ មានអគ្គបញ្ជាការ មានកងទ័ពជើងគោក  មានយោធភូមិភាគ ចឹងថ្នាក់លើមិនទាន់បានសម្រេចយ៉ាងម៉េចទេ ចាំ​មើល​របាយការណ៍ក្រុមការងារស៊ើបអង្កេតសិន...

ក្រសួងសុខាភិបាល​បង្កើន​ការ​​​ផ្សព្វផ្សាយ​ពីការការពារ និង​ទប់ស្កាត់​​ជំងឺអឹមផក (Mpox)

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួង​​សុខាភិបាល ​បានផ្សព្វ​​ផ្សាយ​សារ និង​​​​វីដេអូ អំពី​រោគសញ្ញា​​ ​របៀប​​ឆ្លង និង​​វិធានការការពារ​ជំងឺអឹមផក (Mpox) ទាំងប្រភេទចាស់ និងប្រភេទថ្មី បន្ទាប់​ពី​អង្គការ​សុខភាពពិភពលោកប្រកាស​ថា​ ជំងឺ​​នេះ​កំពុង​ជា​​ក្តី​បារម្ភ​របស់​អន្តរជាតិ។ បើតាម​វីដេអូដែល​ត្រូវ​បាន​ផ្សាយ​លើ​ទំព័រហេ្វសប៊ុកផ្លូវការ​របស់​នាយកដ្ឋានប្រយុទ្ធនឹងជំងឺ​ឆ្លង​កាល​ពីថ្ងៃទី១ ខែកញ្ញា​​ ឆ្នាំ២០២៤ ពី​របៀប​ចម្លងនៃជំងឺអឹម​ផក​ដោយ​បង្ហាញ​ថា​ ជំងឺ​អឹមផក ដែល​ពីមុន​ហៅថាអុត​ស្វា ​អាច​ឆ្លង​តាមរយៈ​​ការ​ប៉ះពាល់​ផ្ទាល់​​ជាអ្នកជំងឺ ឬឆ្លងពីម្តាយទៅ​កូន​តាមរយៈ​ទង​សុក។ ខ្លឹមសារនៃវីដេអូបញ្ជាក់៖ «ជំងឺ​​​​​អឹម​ផក​ឆ្លង​ពីមនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាមរយៈ​ការ​​​​​​រួ​ម​ភេទ​គ្រប់​ទម្រង់​ជា​មួយ​​​​អ្នក​ជំងឺ​អឹមផក​ ការប៉ះពាល់ផ្ទាល់ និងកន្លែងមានដំបៅ ទឹក​សារ​ពាង្គ​កាយ​​​​​...

អ្នកឃ្លាំ​មើល​សង្គម​ចង់ឃើញ​វិធានការ​ច្បាប់​លើ​អ្នក​ចេញ​ផ្លាកលេខខ.ម.​ និង​អ្នកប្រើប្រាស់​ដែល​​មិន​ត្រឹម​ត្រូវ

អ្នក​ឃ្លាំ​មើល​សង្គម​ ជំ​រុញ​ឱ្យ​​មាន​ការ​ចាត់​វិធាន​ការ​ទៅ​លើ​អ្នក​ដែល​ចេញ​ផ្លាក​លេខ ខ.ម. ទៅ​ឱ្យ​អ្នក​ដែល​​មិនមាន​សិទ្ធិ​​​ក្នុង​ការ​ប្រើប្រាស់​ និង​ជន​បរទេស​ ព្រម​ទាំង​ជន​ស៊ីវិល​​​​ដែល​កំពុង​​ប្រើប្រាស់​ផ្លាក​លេខ​នេះ​​ដោយ​មិនត្រឹម​ត្រូវ។ ការជំរុញ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​សម្ភារៈបច្ចេកទេស​នៃ​​​​ក្រសួងការពារជាតិ​ កាលពី​ថ្ងៃទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជាថ្មី​ទៀត​អំពីការ​ប្រើប្រាស់ផ្លាក​លេខ​ចរាចរ​ខេមរភូមិន្ទ​ ឬ​ ខ.ម.។ ក្នុង​សេចក្តី​ជូន​ដំនឹង​នោះ​បញ្ជាក់ថា ក្នុង​មួយ​​រយៈ​ពេល​ចុង​ក្រោយ​នេះ ​បាន​កើត​មាន​នូវ​បាតុ​ភាព​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ ​ដូច​ជា​​​គ្រោះថ្នា​ក់​ចរាចរណ៍​ បុគ្គល​អ្នក​ប្រើប្រាស់​​ផ្លាកលេខខ.ម.​មួយ​ចំនួន​មាន​ភាព​ក្រអឺតក្រទម​​មិន​សក្តិសម​ជា​មន្ត្រីយោធា​ ធ្វើ​ឱ្យ​មាន​ការវាយ​តម្លៃ​ និង​ទទួលការ​រិះគន់​ពី​សាធារណជន​ ជា​ពិសេស​ប៉ះពាល់​ដល់​កិត្តិយស​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំង​មូល​។ សេចក្តី​ជូន​ដំណឹង​ដដែល​​បន្ថែម​​​ថា​ អ្នក​ប្រើប្រាស់​យាន​យន្ត​ពាក់​ផ្លាក​លេខចរាចរ​ខេមរភូមិន្ទ​ទាំង​អស់ ​ត្រូវ​តែ​ជា​នាយ​ទាហាន​ដែល​មាន​សិទ្ធិ​ពេញ​លេញ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល ​ឬ​ជន​បរទេស​ប្រើប្រាស់​បាន​ឡើយ។ សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា៖ «ការ​ប្រើប្រាស់​យាន​យន្តដាក់​ផ្លាកលេខ​ចរាចរ​ខេមរភូមិន្ទ​ ត្រូវ​ស្រប​តាម​ការ​កំណត់​របស់​ក្រសួង​ការពារ​ជាតិ​...

បទយកការណ៍៖ ពលរដ្ឋ​ប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន​បារម្ភថា​​​មិន​​អាច​ទទួល​​​សំណង​​សមរម្យ​

កំពុង​អង្គុយ​លើគ្រែឈើក្រោមផ្ទះ​ជាប់ការដ្ឋានព្រែកជីកហ្វូណនតេជោ ក្នុង​ភូមិ​ជ័យ​ឧត្ត​​ម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល​​ លោក លឹម តុងអេង ជាម្ចាស់​​ដី​និង​​ផ្ទះ​ដែល​​​​ប្រឈម​នឹង​ការ​បាត់​បង់​ទាំងស្រុង​​​ដោយសារ​​គម្រោង​សាងសង់​ព្រែក​ជីក។ បុរស​វ័យ៧៥ឆ្នាំ​រូបនេះ​បន្ថែម​ថា លោក​បានមករស់នៅផ្ទះ និងដីចម្ការប្រហែលជា​៥ហិក​តា​នេះ តាំងពីក្រោយរបប​ខ្មែរ​ក្រហមមកម្ល៉េះ។ លោក​ថា ម​កដ​ល់​ពេល​នេះ​ លោក​​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​​​សំណង​​​នៅ​ឡើយ ហើយលោក​បារម្ភ​ថា​រដ្ឋាភិបាល​មិនមាន​សំណង​សមរម្យ​សម្រាប់​រូប​លោក។ លោក តុងអេង និយាយទាំង​បង្កប់​​ភាពសោកសៅ​ថា៖ «ជីកព្រែកដែលប៉ះពាល់ហ្នឹង ខ្ញុំ​មាន​អារម្មណ៍​ថា​ភ័យព្រួយ ខ្លាច​តែរដ្ឋមិនឱ្យសំណងហ្នឹងច្រើន អ៊ីចឹង​ទៅ​ខ្ញុំអត់មាន ដូចថាអត់មាន​លុយយកទៅទិញ​កន្លែងនៅ​ផ្សេ​ង​ទៀតហ៎ា»។ លោក លឹម...

កម្រងរូបភាព៖ មុខរបរលក់ខោ​​​អាវ​​ជជុះ​​នៅជិត​​ផ្សារ​​បឹង​​កេង​​កង ក្រុងភ្នំពេញ

រៀង​រាល់​ព្រឹកម៉ោង៩ លោក​ ខាត់ ​សុខទី ​​វ័យ៤២ឆ្នាំ​ និង​ភរិយា​តែងតែ​មក​រៀបចំលក់ខោ​​អាវជជុះ​​​នៅ​ក្រោម​ឆ័ត្រ​​មួយ​​នៅលើ​បណ្តោយ​ចិញ្ចើម​ផ្លូវ​ក្បែរ​របង​វិទ្យា​ល័យ ជា​ស៊ីម​បឹង​កេង​កង អស់រយៈ​ពេលប្រមាណ២០ឆ្នាំមកហើយ។ ​លោក​បញ្ជាក់ថា ខោអាវ​ជជុះ​ដែល​លោក​លក់​ជា​ប្រភេទ​គីប​​កូ​រ៉េ​យក​ពី​ផ្សារ​ហេង​លី​មកលក់​បន្ត​។ មុខ​របរ​មួយ​នេះ​អាច​ជួយឲ្យគ្រួសារលោក រកប្រាក់កម្រៃបានចន្លោះ​ពី ២០​ទៅ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​​ថ្ងៃ ប៉ុន្តែថ្ងៃខ្លះក៏អាចបានតិចជាងនេះ។ លោក​បាន​បន្ថែម​ថា​ក្រៅ​ពី​លក់ខោ​អាវ​ជជុះ​នៅហ្នឹងទីតាំងនេះ លោក​​មាន​ម៉ូយ​បោះ​ដុំតាម​បណ្តា​ខេត្តនានា។ ចំពោះ​ខោអាវជជុះ​លក់​មិន​​ដាច់​​ គាត់​ចែ​ក​ទៅ​អ្នក​​ជិត​ខាងសម្រាប់​ប្រើ​ប្រាស់​ ហើយអាវ​ខ្លះ​ក៏​ធ្វើ​ជា​ក្រណាត់​ជូត​ ហើយពេលខ្លះទៀត ​ក៏​មាន​ម៉ូយ​ដែល​តែង​តែ​​មក​យក​ប្រភេទ​ក្រណាត់​​​នោះ​ ៣​​០០០​ទៅ​៤​០០០​ ក្រណាត់​រៀង​រាល់​សប្តាហ៍​ប្រើ​ប្រាស់​សម្រាប់​សិប្ប​កម្ម​។

កម្រងរូបភាព៖ តម្បាញ​ក្រមា​ខ្មែរ​នៅកោះសូទិន​ ខេត្ត​កំពង់​ចាម

ខេត្ត​កំពង់​ចាម៖ លោក​​ស្រី​ ប៊ុង​ ចាន់​ធី​ វ័យ​៤៥​ឆ្នាំ​ ចេះត្បាញតាំង​ពី​អាយុ​១២ឆ្នាំ​មក​ម៉្លេះ​ ដោយ​សារ​អ្នក​ស្រី​ធំ​ធាត់​ឡើង​នៅ​ក្នុង​គ្រួសារ​អ្នក​តម្បាញ​។ ដើម​ឡើយ​លោក​​​ស្រី​គ្រាន់​តែ​ជួយ​ត្បាញ ជាមួយគ្រួសារ​​ និង​ស៊ី​ឈ្នួល​ត្បាញតែប៉ុណ្ណោះ។​ នៅ​ភូមិ​ក្រពើ​គម​ ឃុំ​ពាម​ព្រធ្នេះ​ ស្រុក​កោះ សូទិន​ ខេត្ត​កំពង់​ចាមនេះ ​លោក​​​ស្រីមានជួលអ្នកតម្បាញ២នាក់ផ្សេងទៀត ដោយត្បាញ​​បាន​៨​ទៅ​១០​​ក្រមាក្នុង​​មួយ​ថ្ងៃ​។ ក្រមា​​ខ្មែរ​ដែល​លោកស្រីត្បាញ​​មានពីរ​ប្រភេទ​គឺ​ ក្រម៉ា​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ និង​ក្រមា​​សំរាប់​បង់​ក។ ក្រោយ​ត្បាញ​រួច​បាន​២​ទៅ​៣​កី​ មានឈ្មួញ​មក​យក​ទៅ​លក់​បន្ត​នៅ​តាម​ប្រព័​ន្ធ​អ៊ីន​ធឺ​ណេត​។​

កម្រងរូបភាព៖ មុខរបរក្រងអង្រឹងនៅខេត្តតាកែវ

លោកស្រី សារ៉ានី អាយុ ៤៣ឆ្នាំ ចាប់ផ្ដើមមុខរបរក្រងអង្រឹងអស់រយៈពេលជាង១០ឆ្នាំ​មក នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ​។  ដើមឡើយលោកស្រីរៀនតពីចាស់ៗ ហើយចាប់​ផ្ដើមរៀនធ្វើដល់ចេះស្ទាត់ និង​បង្កើត​ជាមុខរបរប្រចាំថ្ងៃ។ អាជីពក្រងអង្រឹងនេះ បានជួយ​ជីវភាព​គ្រួសារលោកស្រី និង​អ្នក​ក្រង​អង្រឹងដទៃទៀតនៅក្នុងភូមិជាមួយគ្នា។ លោកស្រីបាន​ទិញ​ក្រណាត់ពីរោងចក្រ ដើម្បីក្រងអង្រឹង និងក្រណាត់ជូត​ជើងទាំងនេះ។ ក្រោយក្រងរួច លោកស្រីលក់បោះដុំតទៅអ្នកលក់តាមរទេះ ឬលក់រាយ។

បទយកការណ៍៖ពលរដ្ឋ​បឹង​តាមោក​សម្រេច​ទទួល​យក​សំណង​​ទាំង​បង្ខំ​ក្រោយ​រង​សម្ពាធ​ពី​អាជ្ញាធរ

ប្រមាណ​១០គីឡូមែត្រពីក្រុងភ្នំពេញ ផ្ទះមួយចំនួននៃសហគមន៍បឹងតាមោកបានរុះរើទៅទីតាំងថ្មីដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីទីតាំងចេញពីផ្លូវ១៣០ស្ថិតក្នុងខណ្ឌព្រែកព្នៅ។ផ្ទុយពីផ្ទះផ្សេងទៀ តដែលកំពុងរុះរើមានសំឡេងតុងតាំង ផ្ទះឈើមួយខ្នងដែលជាប់នឹងផ្ទៃបឹងតាមោកដែលត្រូវបានចាក់ដីបំពេញរៀងរាល់ថ្ងៃ ក៏អាចនឹងមានវាសនា មិនខុសពីលំនៅឋានផ្សេងទៀតប៉ុន្មានដែរ។ថ្វីបើម្ចាស់​​ផ្ទះ​នេះ មិនព្រមចាកចេញ ការចាក់ដីលប់រាល់ថ្ងៃនេះ មិនយូរមិនឆាប់ផ្ទះមួយខ្នង​នេះ នឹងលែងមា​នរូ​ប​រាងបង្អួតគេឯងដូ​ចមុ​នទៀតហើយ ក្នុងពេលដ៏ខ្លី។ តំណាងពលរដ្ឋបឹងតាមោក អ្នកស្រី ស៊ា ដាវី លើកឡើងថាអ្នកស្រី បានទទួលសំណងចុងក្រោយគេ កាលពីចុងខែកក្កដា ឆ្នាំនេះ ដោយអាជ្ញាធរនៃខណ្ឌព្រែកព្នៅបានផ្ដល់ដីពីរឡូតិ៍ និងផ្ទះពីរខ្នង ដែលមា​ន​ទំហំក្បាលដី​៤ម៉ែត្រ បណ្ដោយជាង២០ម៉ែត្រ និងលុយ៣ម៉ឺនដុល្លារអាមេរិក។ អ្នកស្រីបន្តថាកន្លងមកអ្នកស្រីបានចូលរួមជាមួយពលរដ្ឋផ្សេងទៀតដែរ ដើម្បីស្នើសុំរស់នៅទីតាំងជាប់នឹង​ផ្ទៃបឹងតាមោក...

កម្រងរូបភាព៖ ការសាងសង់ផ្ទះត្រចៀកកាំ ត្រូវការទាំងដើមទុន និងបច្ចេកទេស

ស្ថិតក្នុងវ័យ​ ១៨ឆ្នាំកូនប្រុសម្ចាស់ផ្ទះត្រចៀកកាំដែលតែងតែនៅមើលថែរក្សានៅទីតាំងនោះ គឺ​លោក​ លី សាមីត រស់នៅភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្ដកំពត។ លោកនិយាយ​ថា ផ្ទះត្រចៀកកាំនេះចំណាយថវិកាអស់ប្រមាណ​៤ម៉ឺនដុល្លារអាមេរិកសម្រាប់ការសាងសង់​។ មួយវិញទៀត លោកបានអញ្ជើញអ្នកជំនាញពីប្រទេសឥណ្ឌូនេស៊ី មកពិនិត្យ និង​រៀបចំ​បច្ចេក​ទេសផ្សេងៗ ដើម្បីឲ្យត្រចៀកកាំអាចមករស់នៅផ្ទះនេះ។ លោកបញ្ជាក់ថា បើមិនមាន​បច្ចេកទេស​ត្រឹមត្រូវទេ ផ្ទះភាគច្រើនគឺធ្វើរួច តែគ្មានត្រចៀកកាំមកនៅនោះទេ។ បើតាមបញ្ជាក់​​របស់​លោក​ លី សាមីត ជាទូទៅការប្រមូលផលធ្វើឡើងជារៀងរាល់ខែ...

រដ្ឋាភិបាលប្រកាសទទួលថវិការពីប្រជាពលរដ្ឋសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

រដ្ឋាភិបាលបានប្រកាសអំពីមហិច្ឆតាកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ខណៈអំពាវនាវឲ្យសាធារណៈជននៅគ្រប់មជ្ឃដ្ឋានចូលរួមចំណែក ក្នុងការការពារមាតុភូមិ និងបុព្វហេតុជាតិមួយនេះ។ សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដែលចេញនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បា​​ន​ឲ្យដឹងថាការបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ធ្វើឡើងក្នុងគោលបំណង ​​ដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា តាមបណ្ដោយព្រំដែន ព្រមទាំងដើ​​ម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបានចូលរួមចំណែកដោ​យផ្ទា​​ល់​ជា​​មួយ​រដ្ឋាភិបាល។ តាមរយៈសារមួយនៅក្នុងបណ្តាញសង្គម លោក ហ៊ុន ម៉ាណែត កាលពីព្រឹកមិញនេះ ក៏បានជម្រុញឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានផុសផុលតាមការស្ម័គ្រចិត្ត សំដៅរួមគ្នាក្នុងធ្លុងសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ជាពិសេស​វាជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែ​ន​​ឱ្យបានកាន់តែរឹងមាំ...

Latest News