Home Blog Page 3

សាលាឧទ្ធរណ៍សម្រេច​ទម្លាក់បទចោទ​លើ​​​ថ្នាក់ដឹកនាំសហជីព លោក ជា ចាន់​ ​ឱ្យ​​មាន​សេរី​ភាព​វិញ

សាលាឧទ្ធរណ៍ភ្នំពេញ បាន​សម្រេច​ទម្លាក់បទចោទទៅលើលោក ជា ចាន់ ​ប្រធាន​សហជីព​នៅ​​រោង​​ចក្រ​​វីង​ស្តារស៊ូ (Wing Star Shoes Co., Ltd) ក្នុង​ខេត្តកំពង់ស្ពឺ និង​បានដោះលែង​គាត់​ឱ្យមាន​សេរី​ភាព​​វិញ ក្រោយជាប់ពន្ធនាគារ​អស់រយៈពេល​៦ខែ។ លោក ជា ចាន់​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាល​ពី​ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរង​ការ​ចោទ​ពីបទ សមគំនិតក្នុងអំពើ​លួច ដែល​ប្តឹង​ដោយ​ក្រុម​ហ៊ុន វីងស្តារស៊ូ ដោយផ្ទាល់ បន្ទាប់ពីលោកទើបបានជាប់​ឆ្នោត​ជាប្រធាន​សហជីព​នៅក្នុង​​ក្រុមហ៊ុននេះបាន​រយៈពេល​ប្រមាណ...

កម្រងរូបភាព៖ ទិដ្ឋភាពអ្នកប្រកបរបរលក់នំបញ្ចុក

នំបញ្ចុក​ ជាអាហារខ្មែរ​មួយប្រភេទ​ដែល​​ប្រជាជន​ខ្មែរ​និយមពិសារ​។ នំបញ្ចុក​ទឹក​សម្លរខ្មែរ តែងឃើញ​មាន​លក់​ជាច្រើន​កន្លែង​តាម​តំបន់​ផ្សេងៗទាំងខេត្ត និង​រាជធានី​ភ្នំពេញ។​ ​ក្នុង​ចំណោម​នោះ​ នៅ​មាត់​ទន្លេ​មុខ​ព្រះ​បរមរាជវាំង​​ឃើញ​មាន​អ្នកក្រាល​កន្ទេលលក់​នំបញ្ចុក​​ប្រមាណ​ជិត​១០កន្លែង ដែលមានពលរដ្ឋ​ចាស់ក្មេង កំពុង​អង្គុយ​ហូប​នំបញ្ចុក​​ និង​គយគន់​បរិយាកាស។ ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​អ្នកលក់​នំបញ្ចុក​ម្នាក់ និង​ពលរដ្ឋកំពុង​អង្គុយ​ហូបនំបញ្ចុក នៅ​មាត់ទន្លេ មុខព្រះបរមរាជវាំង នៅ​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

បទយកការណ៍៖ អ្នក​រត់​កង់បីខ្លះរកចំណូលមិនគ្រប់គ្រាន់ ត្រូវស្នាក់​នៅ​​​តាម​ដង​ផ្លូវ​ជំនួសផ្ទះ

ភ្នំពេញ៖ អង្គុយ​​បញ្ឈរជង្គង់​​ក្នុង​កង់បី​ ភ្នែក​សម្លឹង​មើល​​ទូរស័ព្ទរង់ចាំ​ភ្ញៀវ​ជិះ​កង់បី​នៅ​តំបន់​ផ្សារធំថ្មី លោក ម៉ែន សុខន បាន​ឆ្លៀត​ពេល​រៀបរាប់​ពីបញ្ហាជីវភាពរបស់​អ្នករត់កង់បីដូចជា​រូប​លោក។ ​អ្នករត់កង់បី៣៩ឆ្នាំរូបនេះ ថាបច្ចុប្បន្នខ្លួនរកចំណូល​​មិន​សូវ​បាន​ដូចកាលពី​មុន​​ដោយ​សារ​តែ​វិបត្ត​សេដ្ឋកិច្ច។ ​ លោក ម៉ែន សុខន ថ្លែងថា៖ «ពី​មុន​រៀង​គ្រាន់​បើ​ដែល យើង​មក​ដឹង​តែ​មាន​ម៉ូយ(ភ្ញៀវ)ដឹក​​​ពី​មុន បើ​ឥឡូវ​​មក​អង្គុយ​តែ​លេង​ មួយ​ថ្ងៃៗ​ចង់​ដាច់​បាយ​ដែរ​​។ ពី​មុន​រក​បាន​មួយថ្ងៃ​៨ម៉ឺន ៩ម៉ឺនអីដែរ ដល់​ឥឡូវ​បាន​តែ​៥ម៉ឺន​ពេក​ហើយ»។ លោក ម៉ែន សុខន និង​អ្នក​រត់កង់បី​ផ្សេងទៀត​ដែល​អ្នក​សារព័ត៌មាន​ Newsroom...

កម្រងរូបភាព៖ មុខរបរជាអ្នកតម្បាញនៅកោះដាច់

លោកស្រី គង់ ងាត់ វ័យ៧០ឆ្នាំ ចាប់ផ្តើមរៀនត្បាញតាំងតែពីអាយុ១២ឆ្នាំមកម្ល៉េះ ដោយសារលោកស្រី​ធំធាត់​ឡើងក្នុងគ្រួសារតម្បាញ។ ដើមឡើយលោកស្រីគ្រាន់តែជួយត្បាញ ក្រោយ​សម្រាកពី​ការ​សិក្សា​ប៉ុណ្ណោះ​ ក្រោយមកទើបលោកស្រីចាប់យកអាជីពនេះបន្តពីគ្រួសារ ដែលមានទីតាំងនៅសង្កាត់កោះដាច់ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានីភ្នំពេញ។ រយៈពេល ៥៨ឆ្នាំកន្លងមកនេះ លោកស្រីធ្លាប់ត្បាញក្រម៉ា​ សឹង និងសូត្រ ប៉ុន្តែ​បច្ចុប្បន្ន​លោកស្រីត្បាញ​តែសឹងខ្មែរ​តែ​ប៉ុណ្ណោះ ដើម្បីតម្រូវតាមទីផ្សារ។ ​លោកស្រីត្បាញសឹងខ្មែរជា​រៀងរាល់​ថ្ងៃ​ ហើយក្នុង​មួយ​សំពត់​សឹង​លោកស្រី​​ត្រូវចំណាយ​ពេលត្បាញ​៣ថ្ងៃ។​ សឹងខ្មែរ​ដែល​លោកស្រី​ត្បាញ​មាន​រូប​គោម​ច្រើន​​ប្រភេទ ​ដូចជា​ដំរី​ មេអំបៅ...

កម្រងរូបភាព៖ មុខរបរអ្នកចាក់ពុម្ពរូបសម្រាប់ដាក់តាំងលម្អផ្ទះនិងសន្សំលុយ

លោក ពេញ ពេជ្រ អាយុ ២៣ ឆ្នាំ ជាអ្នកចាក់ពុម្ពរូបសម្រាប់ដាក់តាំងលម្អផ្ទះ និងសន្សំលុយ នៅសង្កាត់ បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។ រូបពុម្ពទាំងនោះមានដូចជារូបជ្រូក រូបគោ រូបសេះ រូបចៀម រូបត្រប់ រូបដំរី និងរូបផ្សេងៗទៀត។ លោក ពេញ ពេជ្រ ស្រុកកំណើតនៅ​ខេត្តតាកែវ...

កម្រង​រូបភាព៖ មុខរបរលក់សត្វចាបចិញ្ចឹមជីវិត

មុខរបរសត្វលក់ចាប អាចចិញ្ចឹមជីវិត  និងទ្រទ្រង់គ្រួសារបានពីមួយថ្ងៃទៅមួយថ្ងៃ។ លោក គង់ សុខគា ជាអ្នកប្រកបរបរលក់ចាបនៅបរិវេណ​វត្តមហាមន្ត្រី សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។ លោកចាប់ផ្ដើមប្រកបមុខរបរនេះតាំងពីរូបលោកនៅក្មេងមកម្ល៉េះ។ លោកទិញ​ចាប ពីឈ្មួញដែលយកចាបមកពីខេត្ត។ រៀងរាល់ថ្ងៃ ក្រៅ​ពី​លក់​នៅ​តាមវត្ត លោក​ក៏ដើរ​លក់​នៅ​តាមផ្ទះផងដែរ។ ថ្ងៃដែលលោកលក់សត្វចាប​ដាច់ជាង​គេគឺនៅ​ថ្ងៃសីល ដោយសារមានការ «លែងសត្វ» ដើម្បីបន់ស្រន់សុំសេចក្តីសុខ​ និង​រំដោះគ្រោះ​ចង្រៃ​ជាដើម។

កម្រង​រូបភាព៖ លោកស្រី ឌៀល ស្រីអាន ខំពុះពារ​ទាំង​មាន​កូន​ក្នុង​ផ្ទៃលក់​ចេកនិងដំឡូង​​ចៀន

លោកស្រី ឌៀល ស្រីអាន អាយុ​២៨​ឆ្នាំ ជា​អ្នក​លក់​នំ​ចេក​ចៀន ដំឡូង​ចៀន នៅ​តាម​បណ្តោយ​ព្រែក​ហូរ ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ តាំង​ពី​ឆ្នាំ​២០១៩ រហូត​ដល់​បច្ចុប្បន្ន។ ​មាន​ស្រុក​​កំណើត​នៅ​ស្រុក​បន្ទាយមាស ខេត្ត​កំពត លោកស្រីដែល​កំពុងពរពោះ៣ខែ​ និងស្វាមី មានកូន២​នាក់ ដែល​មាន​អាយុ៦ឆ្នាំ កំពុងរៀនថ្នាក់ទី១ និងម្នាក់ទៀតអាយុ៣ឆ្នាំ។ ដោយសារកត្តាជីវភាព ស្វាមី​លោកស្រី ត្រូវរស់នៅខេត្តកំពត ដើម្បីធ្វើស្រែចំការ និងមើលថែកូនទាំង២។...

Security Forces on High Alert over Protest Fears

Prime Minister Hun Manet vowed to use the full force of the military to shut down political demonstrations, as overseas opposition leaders called for...

ស្ថាប័នរដ្ឋ និងអាជ្ញាធរ ប្ដេជ្ញាចាត់វិធានការបង្រ្កាបក្រុមជំទាស់​រដ្ឋាភិបាល​ ជុំវិញគម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ

ភ្នំពេញ៖ ចាប់តាំងពីមានភាពចម្រូងចម្រាស់ជុំវិញគម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នាដើមខែសីហាមក ស្ថាប័នរដ្ឋ និងអាជ្ញាធរជាបន្តបន្ទាប់ បានប្តេជ្ញា និងចាត់វិធាន​ការ​ការពារ និង​បង្រ្កាប​ក្រុម​​ដែល​​រដ្ឋាភិបាល​កំណត់ថាជាក្រុម​ប្រឆាំង។ កងកម្លាំង​ប្រដាប់អាវុធ​រួមមានកងទ័ព នគរបាល និងកងរាជអាវុធហត្ថទូទាំងប្រទេស បាន​ត្រៀម​ការពារសន្តិសុខយ៉ាងរិតត្បិតចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ រហូត​ដល់​ដាច់ខែ ក្រោមការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។ ការត្រៀមខ្លួននេះ ធ្វើ​ឡើង​ក្រោម​ហេតុផល ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្រោយមានការ​អំពាវនាវ​តាម​បណ្តាញសង្គម...

Film Study: American Journo Remembers Meeting Pol Pot

Sart Botuma spoke with Elizabeth Becker about her career-defining interview with Brother No. 1 and the film it inspired.

Q&A៖ បញ្ហា​ប្រឈម និងដំណោះស្រាយ​របស់អ្នកមានជំងឺផ្លូវ​ចិត្ត​

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលមានពលរដ្ឋកើតវិបត្តិផ្លូវចិត្តច្រើនជាងគេ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Our World in Data នៅដើមឆ្នាំ២០២៤នេះ។ អ្នកជំនាញលើកឡើងថាដូចគ្នានឹងសុខភាពផ្លូវកាយដែរ ជំងឺផ្លូវចិត្ត គឺត្រូវការការព្យាបាល តាមរយៈឱសថ ឬប្រឹក្សា​យោបល់​​ផ្លូវចិត្ត ស្របពេលដែលនៅកម្ពុជា ជំងឺផ្លូវចិត្ត មិនទាន់ត្រូវបានពិភាក្សា និងស្វែងយល់ឲ្យបានសុីជម្រៅនៅឡើយ។ កញ្ញា​ ហៀង​ រ៉ូណា​​ ជា​សិក្ខាកាម​មកពី​ញូសន៍រូមខេមបូឌា​ (Newsroom Cambodia) បាន​សម្ភាស​លោក កុសល់...

Q&A៖ ចំណាប់អារម្មណ៍លោកស្រី Elizabeth Becker ចំពោះរឿង«ការណាត់ជួបជាមួយ ប៉ុល ពត»

លោកស្រី អេលីហ្សាប៊ែត ប៊េកខ័រ​ (Elizabeth Becker) ជាអ្នកនិពន្ធសៀវភៅ«នៅពេលដែលសង្គ្រាម​រលត់ទៅ»​ដែល​រៀប​រាប់​​ពីកម្ពុជាក្នុងរបប​កម្ពុជា​​ប្រជាធិបតេយ្យ។ លោកស្រី ជា​អ្នក​កាសែត​ស្ត្រី​មួយ​រូប​ក្នុង​ចំណោម​អ្នក​កាសែត​ដ៏​តិចតួច​ដែល​បាន​យក​ព័ត៌មាន​ពី​សង្គ្រាមនៅ​កម្ពុជា និង​វៀតណាម កាលពី ដើម​ទសវត្សរ៍​ឆ្នាំ១៩៧០ និងបានជួបសម្ភាសផ្ទាល់ជាមួយអតីតមេដឹកនាំខ្មែរក្រហម លោកប៉ុល ពត។ លោកស្រី បានឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពដ៏គួរឱ្យឈឺចាប់មួយចំនួន​ពីក្រោយការលាក់បាំង​របស់​​របប​ខ្មែរក្រហម។ កាលពីសប្តាហ៍មុន ភាពយន្តទម្រង់បែបច្នៃប្រឌិត (Fiction)  «ការណាត់ជួបជាមួយ ប៉ុល ពត» ដែលបានដកស្រង់ និងប្រែសម្រួលពី​សៀវភៅ​ប្រវត្តិសាស្ត្រ​​‹‹នៅ​ពេលដែល​សង្រ្គាមរលត់​ទៅ»កំពុង​ត្រូវបាន​ដាក់បញ្ចាំង​នៅតាមរោងភាពយន្ត...

ព័ត៌មាន​ស៊ីជម្រៅ៖ សង្គមស៊ីវិលថាយុវជនគួរបង្កើនចំណេះដឹងផ្នែកច្បាប់និងសិទ្ធិ ដើម្បីជួយលើកកម្ពស់យុត្តិធម៌សង្គម

សង្គមស៊ីវិលមួយចំនួន ផ្ដល់អនុសាសន៍ដល់យុវជនឱ្យបង្កើនចំណេះដឹងផ្នែកច្បាប់ និងយល់ដឹងពីសិទ្ធិនានាបន្ថែមទៀត ដើម្បីឱ្យពួកគេអាចចូលរួមលើកកម្ពស់សិទ្ធិមូលដ្ឋាន និងយុត្តិធម៌សង្គមនៅកម្ពុជា ខណៈដែលពួកគេសង្កេតឃើញថា ស្ថានភាពនៃសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ នៅមិនទាន់មានភាពប្រសើរនៅឡើយ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងវេទិកាយុវជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២៤ ដែល​រៀបចំដោយអង្គការសង្គម​ស៊ីវិលចំនួន១២ ដើម្បីអបអរសាទរទិវាយុវជនកម្ពុជា ក្រោមមូលបទ «ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជនឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ»។ ក្នុងវេទិកានោះ កញ្ញា រៀម ស្រីពេជ្ររតនា អគ្គលេខាធិការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ(KSILA) បាន​លើកឡើង​ថា យុវជនកម្ពុជាភាគច្រើន...

អាជ្ញាធរខេត្ត បន្តអនុត្តគោលនយោបាយភូមិ ឃុំ ស គ្មានគ្រឿងញៀន ជាពិសេសតំបន់កំសាន្ត​

ភ្នំពេញ៖ អាជ្ញាធរខេត្តមួយចំនួន លើកឡើងថាខ្លួនបាន និងកំពុងបន្តអនុត្តគោលនយោបាយភូមិ ឃុំ ស គ្មានគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួន។ ការលើកឡើងនេះ កើតមានឡើងក្រោយ រដ្ឋមន្រ្តី​ក្រសួង​​​មហាផ្ទៃ លោក ស សុខា ណែនាំឲ្យអាជ្ញាធរក្រោមសមត្ថកិច្ច ប្រកាន់ភ្ជាប់នូវគោលការណ៍​សម្អាត​​ផ្ទះ សម្អាតបឹង និងតាមទីកន្លែងកំសាន្តនានាដើម្បីប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅកម្ពុជា​កាល​ពីចុងខែកក្កដា។ ថ្លែងនៅក្នុង ពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួត​ពិនិត្យ​ការងារ​ប្រយុទ្ធប្រឆាំងគឿងញៀន លោក ស សុខា បង្ហាញក្តីបារម្ភចំពោះការ​កើនឡើងនៃបរិមាណ...

ភាពយន្ត «ការណាត់ជួបជាមួយ ប៉ុល ពត» រំឭកមនុស្សជំនាន់ក្រោយពីប្រវត្តិសាស្រ្តខ្មៅងងឹត

ភ្នំពេញ៖ ភាពយន្ត «ការណាត់ជួបជាមួយ ប៉ុល ពត» ដែលលោក ប៉ាន់ រិទ្ធី ជាអ្នកដឹកនាំរឿង កំពុង​ត្រូវបាន​ដាក់បញ្ចាំង​នៅតាមរោងភាពយន្ត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ​ចាប់តាំងពីថ្ងៃទី៩ ខែសីហាកន្លងមក។ «ការណាត់ជួបជាមួយ ប៉ុល ពត» ឬ «RENDEZ-VOUS AVEC POL POT» បានរៀបរាប់ពីការ​ស្នាក់នៅ​របស់អ្នកកាសែតបរទេស៣រូប ដែលត្រូវបានអញ្ជើញឲ្យមក​កម្ពុជា​​ដើម្បីជួបសម្ភាសផ្ទាល់ជាមួយលោក ប៉ុល...

តុលាការកំពូល ​តម្កល់​សាលក្រមតុលាការ​ជាន់ទាប​ ​ដោយផ្តន្ទាទោសលោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ៣ឆ្នាំ ក្រោម​បទញុះញង់

តុលាការកំពូល បានសម្រេច​តម្កល់សេចក្ដីសម្រេចរបស់​សាលាដំបូងរាជធានីភ្នំពេញ​ និង​សាលាឧទ្ធណ៍​ភ្នំពេញ​ទុក​​ជាបាន​​ការ ដោយ​ផ្តន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ថា​ច់ ​សេដ្ឋា​​ ឱ្យ​ជាប់ពន្ធនា​គារ​​រយៈ​ពេល​ ​៣​​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​៤​​លាន​រៀល ក្រោម​ការចោទពីបទ ញុះញង់។ លោក អែម ចន្ថា មេធាវីការពាក្តីឱ្យលោក ថាច់ សេដ្ឋា បាន​​ប្រាប់ Newsroom Cambodia ថា នៅព្រឹកថ្ងៃទី​៩ ខែសីហា...

Latest News