Home Blog Page 4

Trees of Life: The Mangrove Forests of Trapeang Sangke 

Sart Botuma speaks to Soem Him, a founder of Kampot's leading ecotourism group, about the importance of mangroves, the power of community, and the uncertain future of Trapeang Sangke.

Q&A៖ រដ្ឋាភិបាល​គួរទទួល​យក​មតិរិះគន់​ដើម្បីជំរុញឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​ប្រសើរ​ឡើង

ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ដូច​ជា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ជាដើម ​រកឃើញ​ថា នៅ​តែ​មាន​​ភាព​អាក្រក់ ដោយសារ​មានការរឹតត្បិតធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិ សេរីភាព​សារព័ត៌មាន សេរីភាព​តាមអ៊ីនធឺណិ និង​​ការអនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ​ទាក់ទងនឹងការបរិហាកេរ្តិ៍ ដើម្បី​ រឹតត្បិតលើការបញ្ចេញមតិ​​របស់​ពលរដ្ឋ។​ ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក រស់ សារ៉ាត់ អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងកញ្ញា នឿន ស្រីណែត សិក្ខាកាមនៅញូវរូមខេមបូឌា(Newsroom Cambodai)៖ Q: នាងខ្ញុំសូ​មជម្រាបសួរ...

តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក កើត សារ៉ាយ

តុលាការកំពូល បានតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ទុកជាបាន​ការ ដោយបដិសេធសំណើសុំនៅក្រៅឃុំបណ្ដោះ​អាសន្ន​របស់ លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ(KSILA) ខណៈសង្គលស៊ីវិលយល់ថា ករណីនេះមិនមានភាពចាំបាច់ឃុំខ្លួនលោកទេ​។ កញ្ញា នឿន ស្រីណែត ជា​គូដណ្តឹង​របស់​លោក កើត​ សារ៉ាយ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤​នេះ តុលាការកំពូល បានប្រកាសសាលក្រម ដោយ​សម្រេច​បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះ​​អាសន្នរបស់លោក កើត​...

Q&A: យុវជន​គួរ​ធ្វើការងារស្ម័គ្រចិត្ត​​​​​ដើម្បីបង្កើនបទពិសោធន៍​​ជាក់ស្តែង​

យុវជនខ្មែរបច្ចុប្បន្ន មានការយល់​ដឹង​កាន់​ច្រើន​​អំពី​ការងារស័្មគ្រចិត្តដូចជា​នៅតាមអង្គការ និងស្ថាប័នជាតិ-អន្តរជាតិនានា ដើម្បីអភិវឌ្ឍចំណេះដឹងខ្លួនឯង ក៏​ដូចជា​ចូលរួម​កសាង​សង្គម​ជាតិ​​ឱ្យ​មានភាពរីកចម្រើន។ យុវជនខ្មែរមួយចំនួន​ដែលកំពុងស្ថិតនៅក្នុងវ័យសិក្សា មើល​ឃើញថា ការងារស្ម័គ្រចិត្ត មិនថានៅក្នុងវិស័យអប់រំ វិស័យនយោបាយ ការការពារ​ធនធាន​ធម្មជាតិ ឬ​កិច្ចការងារនៅក្នុងសហគមន៍ក្តី គឺសុទ្ធសឹងធ្វើឱ្យចំណេះដឹងរបស់ខ្លួនកាន់តែទូលំ​ទូ​លាយ។ ខាង​ក្រោម​នេះគឺ​​ជា​កិច្ច​សម្ភាស​រវាង​លោក​ ម៉ន​ សុ​គឿន​ នាយក​ប្រតិបត្តិ​​អង្គការ​យុវ​សន្តិភាព​ និង​កញ្ញា​ រិន​ សុធារ័ត្ន​ សិក្ខាកាម​​ញូវសន៍​រូម​ខេម​បូ​ឌា​ (Newroom Cambodia)៖​ Q: ជម្រាបសួរ​លោក​ ម៉ន​...

យូនីសេហ្វជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធយកចិត្តទុកដាក់​លើ​កុមារ និង​មនុស្សវ័យ​ជំទង់ដែល​ងាយ​លង់​ទឹក​

នាយក​អង្គការ​យូនីសែហ្វ​ប្រចាំ​កម្ពុជា (UNICEF Cambodia) ជំរុញ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ យក​ចិត្ត​ទុក​ដាក់ ខ្ពស់ លើ​កុមារ និង​មនុស្ស​វ័យ​ជំទង់​ដែល​ប្រឈម​នឹង​ការ​លង់​ទឹក​ស្លាប់​នៅ​កម្ពុជា ដោយសារ​តែ​ពួកគេ​មិន​មាន​សមត្ថភាព​ការពារ​ខ្លួន​ពី​គ្រោះថ្នាក់។ នាយក​អង្គការ​យូនីសែហ្វ​ប្រចាំ​កម្ពុជា​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​បញ្ហា​កុមារ លោក​បណ្ឌិត វីល ផាកស៍ (Dr. Will Parks) ប្រាប់ Newsroom Cambodia នៅ​ថ្ងៃទី​២ ខែសីហា​​ថា កុមារ​ប្រឈម​នឹង​ការ​លង់​ទឹក ដោយសារ​ពួកគេ​តែង​តែ​លេង​នៅ​លើ ឬ​ក្បែរ​ប្រភព​ទឹក ដែល​មិន​មាន​ការ​ត្រួត​ពិនិត្យ...

​ក្មេង​ស្រី​អាយុ​​១៦​ឆ្នាំម្នាក់ទៀត​​​​នៅ​ខេត្តស្វាយរៀង​ឆ្លង​​ជំងឺ​ផ្ដា​សាយ​បក្សី​

ក្រសួង​សុខាភិបាល​​ប្រកាស​ពីការ​រកឃើញ​ជំងឺ​ផ្ដា​សាយ​បក្សី​ប្រភេទ​ហាស់​៥​អ៊ិន១(H5N1)​​ មួយ​ករណី​ទៀត​ ​លើ​ក្មេង​ស្រី​អាយុ​​១៦​ឆ្នាំ​ រស់​នៅ​ខេត្តស្វាយរៀងកាល​ពី​ថ្ងៃ​ទី​៣​ ខែ​សីហា​ ឆ្នាំ​២០២៤​​។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​សុខាភិបាល​ ចេញ​ថ្ងៃទី​៣​ ខែ​សីហា​ ឆ្នាំ​២០២៤​ បាន​ឱ្យ​ដឹង​ថា​ ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​​ត្រូវបាន​បញ្ជាក់​ថា ​វិជ្ជមាន​​វីរុសផ្ដាសាយ​បក្សី​ ប្រភេទ​ហាស់​៥​អ៊ិន១​ (H5N1) ពី​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សាធារណៈ​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​ នៅ​​ថ្ងៃ​ទី​៣​ ខែ​សីហា​ ឆ្នាំ​២០២៤​ ស្ថិត​នៅ​ភូមិ​ចំការ​លាវ​ ឃុំ​ព្រៃ​គគីរ​ ស្រុក​ចន្រ្ទា​ ខេត្ត​ស្វាយ​រៀង​។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​​ ស្ថាន​ភាព​ក្មេង​ស្រី​បច្ចុប្បន្ន​មាន​សភាព​ធ្ងន់​ធ្ងរ​ និង​កំពុង​ទទួល​បាន​ការ​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ​។ សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖...

និ​យ័​ត​​​ក​​​រ​​​​​​​​ទូ​​​រ​​​គ​​​មនាគម​​​ន៍​​​​ក​​​ម្ពុ​​​​ជា​​​​អំ​ពាវ​​នា​វ​ឱ្យ​​អ្ន​​ក​​​ប្រើ​​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អ​ស់​​​​​​រាយ​​ការ​​ណ៍​​ពី​ករណី​​មិនប្រក្រតី​

និ​យ័​ត​​​ក​​​រ​​​​​​​​ទូ​​​រ​​​គ​​​មនាគម​​​ន៍​​​​ក​​​ម្ពុ​​​​ជា​​​​អំ​ពាវ​​នា​វ​ឱ្យ​​អ្ន​​ក​​​ប្រើ​​ប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អ​ស់​​​​​​ ​​​​​រាយ​​ការ​​ណ៍​​ជា​ប​ន្ទា​ន់​ក្នុង​​​ក​​រ​ណី​​​​ក្រុមហ៊ុន​ទូរស័ព្ទ​​កា​​ត់​​​ផ្ដា​ច់​​​​ដំ​ណើ​រ​​​​កា​រ​​​លេ​ខ​ទូ​រ​ស័​ព្ទ​​​ច​​ល័​ត​​រ​ប​ស់​អ្ន​ក​​​ប្រើ​ប្រា​ស់​​​ដែ​​ល​​​​​​នៅមា​​ន​​សុ​​​ព​ល​​ភា​ព​​​​ប្រើ​​​ប្រា​ស់​​ ​និង​​​​កា​ត់​​​ទឹ​ក​​​​ប្រា​ក់​​​ពី​​​គ​ណ​នី​​​រ​​ប​ស់​​​​​អ​តិថិ​ជ​​ន​​​​ខុ​ស​​​ពី​​​​គ​ម្រោ​ង​​​​​ត​ម្លៃ ​​និង​​​​ល​​ក្ខ​ណ្ឌ​​បា​ន​​​ផ្សា​​យ​​​ពា​ណិ​ជ្ជ​ក​ម្ម​​។​​ ​ក្នុង​សេចក្តី​​​ជូន​ដំ​​ណឹ​ង​​​របស់និ​យ័​ត​​​ក​រទូ​​​​​​​រ​​​​​​​​គ​​​​​​​ម​​​​​​នាគមន៍​​​​​​​​​​​​​​ក​​​​​​​​​ម្ពុ​​​​​​​ជា (ន​​​​.​ទ​.​​​​​​​​​ក) ចេញ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ បញ្ជាក់ថា ​ក្នុ​​ង​​​​​​​ពេ​​​​ល​​​​​​​​​​ថ្មី​ៗ​​​នេះ​​​​​ ​​ន​​​​.​ទ​.​​​​​​​​​ក​​ ​​​​​​​រ​​​​ក​​​​​​​​​​​ឃើ​​​ញ​​ភា​​​ព​​មិ​​​ន​​​ប្រ​​​ក្រ​​​តី​ ​​​និ​​​ង​​បាន​​​​​​​​​ផា​​​ក​ពិ​​​​​​​​​​​​​​ន័​​​​យ​​ប្រ​​​តិ​​​ប​​​ត្តិករ​​​​​​​​​​​ទូ​​​រ​​​​​​ស័​​ព្ទ​​​ច​​​ល័​​​ត​​​​​​​​​មួ​​​យ​​​ចំ​នួ​ន​​ពា​​ក់​​​ព័​ន្ធ​នឹ​​ង​​​​ការ​កា​​ត់​​​ផ្ដា​ច់​​​ដំ​ណើ​រ​​​​កា​រ​​​លេ​ខ​ទូ​រ​ស័​ព្ទ​​​ច​​ល័​ត​​រ​ប​ស់​អ្ន​ក​​​ប្រើ​ប្រា​ស់​​​ដែ​​ល​​​កំ​​ពុ​ង​​​នៅមា​​ន​​សុ​​​ព​ល​​ភា​ព​​​​ប្រើ​​​ប្រា​ស់​​ ​ហើ​​យ​​​ដា​ក់លក់​​​​លេ​​ខ​​​ទូ​រ​ស័​ព្ទ​​​ទាំង​នោះ​ជា​ថ្មី​​​ ​និង​​​កា​រ​​​កា​ត់​​​ទឹ​ក​​​​ប្រា​ក់​​​ពី​​​គ​ណ​នី​​​រ​​ប​ស់​​​​​អ​តិថិ​ជ​​ន​​​​ខុ​ស​​​ពី​​​​គ​ម្រោ​ង​​​​​ត​ម្លៃ​​ និង​​​​ល​​ក្ខ​ណ្ឌ​នៃ​សេ​វា​​​​រ៉ូ​​​មី​ង​​​ដែ​ល​​បា​ន​​​ផ្សា​​យ​​​ពា​ណិ​ជ្ជ​ក​ម្ម​​។​​ ​ និ​យ័​ត​​​ក​រទូ​​​​​​​រ​​​​​​​​គ​​​​​​​ម​​​​​​នាគមន៍​​​​​​​​​​​​​​ក​​​​​​​​​ម្ពុ​​​​​​​ជា​អំពាវនាវដល់​អ្នកប្រើប្រាស់​ឱ្យ​រាយការណ៍​ទៅ​ខ្លួន​ក្នុង​ករណី លេខទូរស័ព្ទ​ចល័ត​​ត្រូវ​បាន​កាត់​ផ្តាច់​ដំណើរ​ការ ឬ​ដាក់​លក់ជាថ្មី។ ទឹកប្រាក់​ក្នុង​គណនី​លេខទូរស័ព្ទ​​ចល័ត​ត្រូវ​បាន​កាត់ ខុស​ពី​តារាងតម្លៃ និង​លក្ខខណ្ឌ​នៃ​សេវា។ ការ​កាត់​ទឹកប្រើពេល​ភ្ជាប់​គម្រោង...

ក្រ​សួង​សុខាភិបាល​​​រំឭក​ជាថ្មី​​ដល់​ប្រជាពលរដ្ឋ​​ប្រុង​ប្រយ័ត្ន​​​វីរុស​ផ្ដាសាយបក្សី​ H5N1​

ក្រសួង​សុខាភិបាល​ក្រើ​ន​រំឭកជាថ្មី​​​ដល់​​ប្រជាពល​រដ្ឋ​ឱ្យ​​ប្រុង​ប្រយ័ត្ន​លើ​ជំងឺ​ផ្ដាសាយបក្សី​ ប្រភេទ​ហាស់​៥ ​អ៊ិន​១​ (H5N1) ក្រោយ​រក​ឃើញ​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី​លើ​ក្មេង​ប្រុស​អាយុ​ ៤ឆ្នាំ​ម្នាក់​ទៀត​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០២៤​។ យោង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល​ ចេញ​កាល​ពី​ថ្ងៃ​ទី​០១​ ខែ​សីហា​ ឆ្នាំ​២០២៤​នេះ​ បង្ហាញ​ថា​ ក្មេង​ប្រុស​អាយុ​ ៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បញ្ជាក់​ថា ​​វិជ្ជមាន​វីរុស​ផ្ដាសាយ​ប​​​ក្សី​ ប្រភេទ​​ហាស់​៥​ អ៊ិន១​ (H5N1) ពី​វិទ្យា​ស្ថាន​សុខា​ភិបាល​សាធារណៈ​ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​ កាល​ពីថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០២៤​...

រដ្ឋាភិបាល​ប្រកាសឱ្យ​ឈប់​សម្រាក​នៅ​ថ្ងៃ​បើក​ការដ្ឋាន​ព្រែក​ជីក​ហ្វូណន​

លោក​នាយករដ្ឋមន្រ្ដី​ ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​មន្រ្ដី​រាជការ បុគ្គលិក កម្មករ និង​សិស្ស​និស្សិត ឈប់​សម្រាក​​នៅ​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ​ នៅ​ថ្ងៃទី​៥ ខែសីហាខាងមុខ​នេះ។ នេះ​បើ​តាម​សារាចរ​​​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​បុក​របស់​លោក​ហ៊ុន ម៉ាណែត។ បើតាមសារាចរ ការអនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ចំនួន​១ថ្ងៃនេះគឺ ​ដើម្បី​ឱ្យ​ពលរដ្ឋ​ចូល​រួម​អបអរ​សាទរ​នា​ឱកាស​នោះ។ ខ្លឹម​សារ​ក្នុង​សារាចរ​នោះ​បញ្ជាក់​​ថា «ការឈប់សម្រាក​នៅ​ថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២៤ របស់​បុគ្គលិក​ និងកម្មករ និយោជិត ត្រូវ​​ទទួល​បាន​ប្រាក់​ឈ្នួល​»។ សារាចរ​នោះ​ឱ្យ​ដឹងថា ក្រសួងការងារបណ្ដុះបណ្ដាវិជ្ជាជីវៈត្រូវ​ណែនាំ​ទៅ​ដល់​រោងចក្រ សហគ្រាស​...

ក្រសួងព័ត៌មាន​​តម្រូវ​ឱ្យ​ការ​ផ្សាយ​ពាណិជ្ជកម្ម​​​គ្រឿង​ស្រវឹង​​សុំ​​ការ​អនុញ្ញាត​ពី​ក្រសួង​

ក្រសួងព័ត៌មាន​​តម្រូវ​ឱ្យ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​​សុំ​​ការ​អនុញ្ញាត​ពី​ក្រុម​ការងារ​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង​មុននឹង​ផ្សព្វផ្សាយ​​។​ តាមរយៈ​ប្រកាស​​​​​ស្ដីពី​ការ​កំណត់​អំពី​បែបបទ​ នីតិ​វិធី​ និង​វិធាន​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង​របស់​ក្រសួង​ព័ត៌​មាន​​ចេញ​នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ បាន​ឱ្យដឹង​ថា​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿងស្រវឹង​ត្រូវ​គោរព​ទៅ​តាម​គោលការណ៍​​ដែល​កំណត់​ដោយ​ក្រសួង​​ព័ត៌មាន​។ ​​​គោលការណ៍​ដែល​ត្រូវ​បាន​កំណត់​​ក្នុង​ប្រកាស​ទាំងនោះ​​​រួមមាន​​ មិន​អនុញ្ញាត​ផ្សាយ​ពាណិជ្ជកម្ម​ ឃោសនា​ និង​ការ​ផ្សព្វផ្សាយ​លក់​គ្រឿង​ស្រវឹង​ដោយ​​​យក​ទស្សនិកជន​ឱ្យ​ទទួល​ទាន​គ្រឿង​ស្រវឹង​ នៅ​លើ​ឆាក​​កម្មវិធី​នានា​។ មិន​អនុញ្ញាត​ឱ្យ​​ផ្សាយ​គ្រឿងស្រវឹង​​ផ្ដោត​លើ​គោលដៅ​អនីតិជន​ និង​/ឬ​យក​អនីតិ​ជន​មក​ផ្សាយ​​។ មិន​អនុញ្ញាត​ឱ្យ​​ផ្សាយ​លក់​គ្រឿង​ស្រវឹង​នៅ​ចន្លោះ​ម៉ោង១៨​ ដល់​ម៉ោង​២០​ តាម​ស្ថានីយ​ទូរទស្សន៍​ ឬ​វិទ្យុ​គ្រប់​ប្រភេទ​ លើក​លែង​តែ​ការ​ផ្សាយ​ដោយ​បង្ហាញ​តែ​រូប​សញ្ញា​ ឬ​ឈ្មោះ​ផលិត​ផល​គ្រឿងស្រវឹង​​។ ប្រកាស​ដដែល​បន្ថែម​​​ថា​ ពាណិជ្ជកម្ម​ផ្សាយ​គ្រឿងស្រវឹង​ត្រូវ​មាន​ចម្ងាយ​មិន​តិច​ជាង​​២០០​ម៉ែត្រ ​ជា​ពិសេស​នៅ​ជុំវិញ​បរិវេណ​ទីតាំង​មួយ​ចំនួន​ដូចជា​ គ្រឹះស្ថានសិក្សា​ គ្រឹះស្ថានសុខាភិបាល​ គ្រឹះស្ថាន​សាសនា​...

ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ​បារាំង​ជំរុញការផ្សព្វផ្សាយ​ពីបញ្ហា​សុខ​ភាព​តែមួយ

ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃប្រទេស​បារាំង​ហៅកាត់ថា CFI ​បានសម្ពោធ​គម្រោង​ «ប្រព័ន្ធ​ផ្សព្វផ្សាយសុខភាព​តែមួយ»​ ​ជំរុញ​ឱ្យ​ប្រព័ន្ធផ្សាយ​យល់ដឹ​ង​​​ពី​ជំងឺ​ដែល​​មនុស្ស​​ឆ្លង​ពី​សត្វ និង​​សត្វ​ឆ្លង​​ពីមនុស្ស​​​ ដើម្បី​​ផ្សព្វផ្សាយបន្តដើម្បី​ឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​បញ្ហា​នេះ​​។ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ CFI សហការជាមួយអង្គការ CIRAD បាន​រៀបចំកម្មវិធី​សម្ពោធគម្រោង «ប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់សុខភាព​តែមួយ» ដែល​មាន​ការចូលរួម​ពី​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន និង​អ្នក​ផលិតមាតិកា​លើ​ប្រព័ន្ធផ្សព្វផ្សាយ​នៅកម្ពុជា​។ នេះបើតាមលោក ជា ប៊ុនណា ជាគ្រូបង្រៀន​ជំនាញ​វេជ្ជសាស្រ្ដសត្វ និង​សមាជិក​នៃ​បណ្ដាញ​សាកលវិទ្យាល័យ​សុខភាព​តែមួយ​កម្ពុជា​(​CAMBOHUN) «សុខភាព​តែ​​មួយ» សំដៅ​លើ​ការ​ផ្សារ​ភ្ជាប់​សុខភាព​មនុស្ស សត្វ​...

ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយឧបករណ៍បរិក្ខាពេទ្យឈ្មោះ Neoplast-S

ក្រសួងសុខាភិបាលប្រកាសហាមឃាត់ការចែកចាយ ឬលក់ឧបករណ៍​បរិក្ខាពេទ្យឈ្មោះ Neoplast-S គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​នាថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២៤​ បានប្រកាស​ហាមឃាត់​​ការចែកចាយ ឬលក់ឧបករណ៍​បរិក្ខារពេទ្យ​ឈ្មោះ Neoplast-S គ្មាន​លេខ​​​បញ្ជិកា​ពី​ក្រសួងសុខាភិបាល​ ដែលមាន​លក្ខណៈស្រដៀង​នឹងឧបករណ៍​បរិក្ខារពេទ្យ​ដែលកំពុងចែកចាយដោយក្រុមហ៊ុន  DKSA (Cambodia) Ltd. ដែលស្រប​​តាមច្បាប់​​ស្តីពីការ​គ្រប់គ្រង​​ឱសថ​​ និងច្បាប់​ស្តី​ពី​វិសោធន​កម្ម​ច្បាប់ស្តី​ពីការ​គ្រប់គ្រង​ឱសថ។ សេចក្តីជូនដំណឹងបន្ថែម​ថា ក្នុងប្រទេសកម្ពុជារាល់ការចរាចរណ៍ឱសថ និង​ផលិតផល​ដែល​​មាន​គុណភា​ព​​ក្នុង​ការ​បង្ការ ឬព្យាបាលជំងឺ​គ្រប់ប្រភេទ ត្រូវមាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខា​ភិបាល​។​ សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឱសថ និងផលិផលដែល​មានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ...

Q&A: សហគមន៍កសិកម្មទំនើប​នឹង​ជួួយ​​ដោះស្រាយ​បញ្ហា​កសិកម្ម​របស់​កសិករ​

សហគមន៍កសិកម្មទំនើប​ជាប្រភេទ​សហគមន៍​កសិកម្ម​ប៉ុន្តែ​មាន​លក្ខណៈ​ពិសេស​លើស​ពី​សហគមន៍​កសិកម្ម​ទូទៅ ​ដោយ​សហគមន៍​កសិកម្ម​ទំនើប​​ផ្តោត​សំខាន់​ទៅ​ផលិតកម្ម​រួម​ដែល​មានលក្ខណៈទ្រង់ទ្រាយ​ធំ ​​ដោយ​ប្រជាកសិករ​ដែលជា​សមាជិក​មាន​ផលិត​កម្មរួម​គ្នា​។​ សហគមន៍​កសិកម្ម​ទំនើប​ដែល​ជាផ្នែក​មួយ​នៃ​កម្មវិធី​គោលនយោបាយ​​​អាទិភាព​ទី៦​របស់​រដ្ឋាភិបាលនីតិកាលទី៧​ ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ក្នុង​ឆ្នាំ​២០២៣​។​ ខាង​ក្រោម​​នេះ​គឺ​ជា​កិច្ច​សម្ភាស​រវាង​លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​កញ្ញា ភួង សុធីនី ​​សិក្ខាកាម​​ញូវសន៍​រូម​ខេម​បូឌា​​ (Newsroom Cambodia)​​៖ Q: ជម្រាប​សួរ​លោក ឃឹម ហ្វីណង់! A: បាទ ជម្រាប​សួរ! Q: ជាដំបូង​នាង​ខ្ញុំ​​ចង់​ដឹង​ថា តើអ្វីជាសហគមន៍កសិកម្មទំនើប? A:...

អាកាស​យានិក​​​២​រូប​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្របាន​បាត់បង់​​ជីវិត​​​

អាកាសយានិក​ទាំង​ពីរ​រូប ត្រូវ​បាន​ក្រុម​ប្រតិបត្តិការ​រុក​រក​នៃ​ក្រសួង​ការពារ​ជាតិ រក​ឃើញ​ស្លាប់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​២៩ និង​៣០ ខែ​កក្កដា ឆ្នាំ​២០២៤​នេះ នៅ​កន្លែង​ឧទ្ធម្ភាគចក្រ​ធ្លាក់ នៅ​​​ចង្កេះ​ភ្នំយ៉ាវយ៉ៃ ស្ថិត​នៅ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ នេះ​បើ​​តាម​សារ​​លើទំព័រ​ហ្វេសប៊ុក របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។ ​បើ​​តាម​សារ​​លើទំព័រ​ហ្វេសប៊ុក​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បង្ហោះ​នៅ​ថ្ងៃទី​៣០ ខែកក្កដានេះ​បង្ហាញ​ថា អាកាស​យានិក ឈ្មោះ ខេង ឆៃយុទ្ធ ត្រូវ​បាន ក្រុម​ប្រតិបត្តិការរុករក និងសង្គ្រោះ ប្រទះ​ឃើញ​សព​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ...

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ច្រានចោល​​ការលើកឡើង​​​របស់​អ្នក​រាយ​ការណ៍​ពិសេស​ពីលំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​អះអាង​ថា ការលើក​ឡើង​របស់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ លោក​ វីធិត ម៉ាន់តាផន (Vitit​ Muntarbhorn)​ ​កាលពី​​សប្ដាហ៍មុន​ដែល​​​​​ថា​​លំហ​ប្រជាធិបតេយ្យ​នៅកម្ពុជា​បាន​នឹង​កំពុង​រួម​តូច​ ជាការ​លើកឡើង​ដែល​​ខ្វះមូលដ្ឋាន​ និង​ខ្វះ​ការផ្ទៀងផ្ទាត់​ព័ត៌មាន​។ ការ​លើកឡើង​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្សកម្ពុជា​កើត​មានបន្ទាប់​ពី​ លោក​​​ វីធិត ម៉ាន់តាផន ក្នុង​ដំណើរទស្សនកិច្ច​លើកទី​២​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ បាន​​លើក​ឡើងថា លំហ​ប្រជាធិបតេយ្យ​នៅកម្ពុជា​បាន​នឹង​កំពុង​រួម​តូច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ដោយមាន​ការ​រឹត​ត្បិត​សេរីភាព​សារព័ត៌មាន​ ការ​រឹត​បន្តឹ​ង​ច្បាប់ ​គោលនយោបាយ និង​​​គណបក្ស​នយោបាយ។ ក្នុង​សេចក្ដីបំភ្លឺ​របស់​អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញ​កាលពីថ្ងៃទី​២៦ ខែកក្កដា...

​​យុវជន​​​ថា ​ការ​ចូលរួម​​​​​​​សកម្ម​ភាព​សង្គម​មាន​សារៈ​សំខាន់​ ប៉ុន្តែ​មាន​ការ​រឹត​ត្បិ​ត​

​​យុវជន​មួយ​ចំនួន​​ចាត់​ទុក​ថា ការ​ចូលរួម​​​​​​​សកម្ម​ភាព​សង្គម​​ និង​នយោបាយ​របស់​ពួកគេ​នៅ​​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​​​​មាន​សារៈ​សំខាន់​ ប៉ុន្តែ​មាន​ការ​រឹត​ត្បិ​ត​។ កាល​ពី​ថ្ងៃទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២៤​នេះ​ យុវជន​​ប្រហែល​១០០​នាក់​បាន​ចូលរួម​សិក្ខា​សាលា​ដែលមាន​កិច្ច​ពិភាក្សា​ទៅ​លើ​ប្រធានបទ ​ការ​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន​ និង​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​ ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​យុវជន​បៃតង​។ យុវជន​ចូលរួម​នៅ​ក្នុង​សិក្ខា​សាលា​នេះ​ កញ្ញា ​ឈន់ ​សិលា ​មើល​ឃើញ​ថា​លំហ​នៃ​ការ​ចូល​រួ​ម​របស់​យុវជន​នៅ​ក្នុង​សង្គម​ពេល​បច្ចុប្បន្ន​​មាន​ការ​រឹត​ត្បិត​ មិន​ទូលំ​ទូលាយ​ ហើយ​មិន​ត្រូវ​បាន​គាំទ្រ​ពី​គ្រួសារ​​នោះ​​ទេ​។ កញ្ញា​ថ្លែង​ថា​៖ «បច្ចុប្បន្ន​គឺ​មាន​ការ​រឹត​ត្បិត​ វា​ពុំ​បាន​ទូលំ​ទូលាយ​ ឬ​ទទួល​បាន​ការ​គាំទ្រ​ឡើយ​ លើក​លែង​​ខ្លួនឯង​ត្រដរ​គាំទ្រ​ខ្លួនឯង​ និង​អ្នក​ដែល​ចូល​រួម​ដូច​គ្នា​គាំទ្រ​គ្នា​ឯង​ ក្រៅ​ពី​នេះ​គឺ​វា​ចង្អៀត​ខ្លាំង​ណាស់​ នេះ​ជា​ការ​មើល​ឃើញ​របស់​ខ្ញុំ​ មិន​ថា​មិត្តភក្តិ​នៅ​សាលា​...

Latest News