ប្រធានក្រុមការងារបក្សកែទម្រង់កម្ពុជាខេត្តសៀមរាបត្រូវបានចាប់ខ្លួនដោយគ្មានមូលហេតុ
សមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនសមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារគណបក្សកែទម្រង់កម្ពុជាខេត្តសៀមរាប លោក ប៉ែន វុទ្ធី ដោយមិនទាន់ដឹងអំពីមូលហេតុ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សកែទម្រង់កម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សកែទម្រង់កម្ពុជាចេះនៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៤បានឲ្យដឹងថា លោក ប៉ែន វុទ្ធី សមាជិកគណៈកម្មការអចិន្ត្រៃយ៍ និងជាប្រធានក្រុមការងារគណបក្សត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននៅក្បែរផ្សាររាត្រីក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ សេចក្ដីការណ៍ដដែលបន្ថែមថា ក្រុមការងារគណបក្សពុំទាន់ទទួលបានដំណឹងពីអាជ្ញាធរមានសមត្ថកិច្ចថា ការចាប់ខ្លួននេះពាក់ព័ន្ធនឹងបទល្មើសអ្វី ហើយគេក៏មិនដឹងឃុំខ្លួនគាត់នៅទីណាដែរ។
លោក អ៊ូ ចាន់រ័ត្ន...
Q&A: អត្ថប្រយោជន៍នៃការដាំដើមកោងកាង
ដើមកោងកាងគឺជារុក្ខជាតិមួយប្រភេទដែលជាជីវៈចម្រុះ ក្នុងការជួយទប់ស្កាត់ទឹកជំនន់ ឬការកើនឡើងកម្ពស់ទឹកសមុទ្រ និងទប់ស្កាត់ដើម្បីកុំឱ្យមានការបាក់ច្រាំង ជាពិសេសជួយស្រូបជាតិពុលនៃការបំពុលបរិស្ថាន និងបម្លែងទៅជាអុកស៊ីសែន។ មិនតែប៉ុណ្ណោះ ដើមកោងកាងមានពណ៌បៃតងស្រស់ដែលដុះនៅតាមតំបន់សមុទ្រមានប្ញសច្រើន និងជាទីប្រសព្វជាមួយទឹកសាបដែលមានប្រភពពីឆ្នេរដីគោក ក៏បានជួយផ្គត់ផ្គង់ចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃរបស់អ្នកនេសាទផងដែរ។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសរវាងលោក ស៊ឹម ហ៊ីម ជាប្រធានសហគមន៍ត្រពាំងសង្កែ ជាមួយកញ្ញា ស្អាត បុទុំម៉ា សិក្ខាកាមមកពីញូវសន៍រូមខេមបូឌា (Newsroom Cambodia)៖
Q: ជម្រាបសួរលោក ស៊ឹម ហ៊ីម!
A: បាទ ជម្រាបសួរ!
Q:...
ខេត្តមួយចំនួននៅកម្ពុជាកំពុងប្រឈមនឹងជំនន់ទឹកភ្លៀងតែមិនទាន់ធ្ងន់ធ្ងរ
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលើកឡើងថា ខេត្តមួយចំនួននៅកម្ពុជាកំពុងប្រឈមនឹងបញ្ហារងគ្រោះនៃជំនន់ទឹកភ្លៀង ដោយសាររងឥទ្ធិពលសម្ពាធទាបច្រើនថ្ងៃជាប់គ្នា ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនៅឡើយ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ Newsroom Cambodia នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះថា ប្រទេសកម្ពុជាកំពុងរងឥទ្ធិពលសម្ពាធទាបដែលបង្កឱ្យមានភ្លៀងធ្លាក់ច្រើនក្លាយជាជំនន់ទឹកភ្លៀងលើខេត្តមួយចំនួន ខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ ក្រចេះ កំពង់ស្ពឺ ព្រះសីហនុ កោះកុង បាត់ដំបង និងពោធិសាត់។
លោកបន្ថែមថា ទោះបីជាខេត្តទាំងនេះទទួលរងជំនន់ទឹកភ្លៀងក៏ពិតមែន...
ក្រសួងព័ត៌មាន គ្រោងដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងប្រកាសឱ្យអ្នកសារព័ត៌មានទាំងអស់អនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីរៀបចំសណ្តាប់ធ្លាប់ក្នុងវិស័យព័ត៌មាន និងទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
សេចក្តីជូនដំណឹងសរសេរ៖«ដើម្បីបន្តពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទប់ស្កាត់និងលុបបំបាត់ក្រុមជនខិលខូចមួយចំនួន ដែលយកអាជ្ញាបណ្ណពីក្រសួងព័ត៌មានបានផ្តល់ជូនទៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងផ្ទុយពីច្បាប់ស្តីពីរបបសារព័ត៌មាន»។
ក្រសួងព័ត៌មាន ក៏បានអំពាវនាវអោយអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នករកប្រាក់តាមអនឡាញទាំងអស់អោយមានស្មារតីទទួលខុសត្រូវដោយចែកចាយព័ត៌មានពិត និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈដែលមានចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មានផងដែរ។
ក្រៅពីនេះ ក្រសួងព័ត៌មានបានជូនដំណឹងដល់សាធារណជនអោយជូនដំណឹងមកកាន់ក្រសួងព័ត៌មានប្រសិនបើមានការគំរាមកំហែងពីអ្នកសារព័ត៌មាន។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ Newsroom Cambodia តាមរយៈតេឡាក្រាមថាក្រសួងព័ត៌មានយកចិត្តទុកដាក់លើក្រមសីលធម៌វិជ្ជាជីវៈនិងលើកកម្ពស់សេរីភាពសារព័ត៌មាន និងការបញ្ជេញមតិ...
អភិបាលខេត្តតាកែវ៖ លែងមានការដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណៈទៀតហើយ
ភ្នំេពេញ៖ មួយសប្តាហ៍ក្រោយ អភិបាលខេត្តតាកែវ ចេញសេចក្តីជូនដំណឹងអំពីការរុះរើស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងខេត្តតាកែវ អាជ្ញាធរបញ្ជាក់ថាខេត្តនេះលែងមានការដាក់តាំងប៉ាណូផ្សព្វផ្សាយនៅតាមដងផ្លូវនិងលើចិញ្ចើមផ្លូវសាធារណៈទៀតហើយ។ នេះបើតាមការបញ្ជាក់ពីលោក លោក វុី សំណាង អភិបាលខេត្តតាកែវ។
អភិបាលខេត្តតាកែវ លោក វុី សំណាង បញ្ជាក់ថាមិនមានផ្ទាំងស្រាបៀរណាមួយនៅសល់ទេក្នុងនោះកន្លែងខ្លះអាជ្ញាធរជាអ្នកចុះទៅរុះរើដោយផ្ទាល់ ហើយកន្លែងខ្លះអាជីវករជាអ្នករុះរើដោយខ្លួនឯង។
លោកបញ្ជាក់ថា យុទ្ធនាការនៃការរុះរើនេះមិនមានការបដិសេធពីម្ចាស់ក្រុមហ៊ុន រឺអាជីវករណាមួយឡើយ ហើយផែនការអភិវឌ្ឍន៍សំរាប់ខេត្តតាកែវនៅតែមានជាបន្តបន្ទាប់។
លោកបន្តទៀតថា៖ «មានរឿងពីរដែលយើងត្រូវពិចារណា។ ទី១ទាក់ទងកន្លែងខ្លះត្រូវមើលថាវាប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ គឺអាជ្ញាធរគាត់ធ្វើដោយផ្ទាល់ ទី២កន្លែងខ្លះដែលយើងត្រូវចំណាយថវិកាច្រើនគឺជូនដំណឹងទៅឱ្យម្ចាស់ក្រុមហ៊ុនគាត់ធ្វើការទំលាក់ដោយខ្លួនគាត់»។
រដ្ឋបាលខេត្តតាកែវ...
ក្រសួងបរិស្ថាន និងUNDP ផ្តួចផ្តើមស្តារគម្របព្រៃឈើឡើងវិញ តែអ្នកបរិស្ថានចង់ឱ្យមានការទប់ស្កាត់ការបំផ្លាញព្រៃឈើ
ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) សម្រេចបង្កើតស្ថានីយបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាជនដោយឥតគិតថ្លៃ ដើម្បីជំរុញការស្តារគម្របព្រៃឈើឡើងវិញនៅកម្ពុជា។ នេះបើយោងតាមកិច្ចព្រមព្រៀងអនុវត្តគម្រោង«ពង្រឹងយុទ្ធសាស្ត្របៃតងតាមរយៈស្ថានីយ៍បណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។គម្រោងនេះ ផ្តោតលើការកសាងផែនការមេសម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើ ក្នុងខេត្តចំនួន៥រួមមាន ខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី។តំបន់ទាំងនេះត្រូវបានជ្រើសរើដោយសារលក្ខណៈបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្ត និងទំនើបកម្ម។
ថ្លែងនៅក្នុងពិធីចុះកិច្ចព្រមព្រៀង រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែតថាក្រសួងបរិស្ថាន បាននិងកំពុងតែប្រឹងប្រែងដើម្បីសម្រេចឆន្ទៈនយោបាយរបស់កម្ពុជា...
Q&A៖ បញ្ហាប្រឈមរបស់កម្មករកម្មការិនី ផ្នែកវាយនភណ្ឌបច្ចុប្បន្ន
និយោជិតបម្រើការងារផ្នែកកាត់ដេរមួយចំនួននៅកម្ពុជា នៅតែបន្តជួបប្រទះបញ្ហាប្រឈមនានាក្នុងពេលបម្រើការងារ។ បញ្ហាទាំងនោះ មានដូចជាការរំលោភសិទ្ធិការងារ ធ្វើការងារច្រើនម៉ោង ការរងសម្ពាធពីនិយោជក ព្រមទាំងប្រាក់ឈ្មួលមិនទាន់ឆ្លើយតបនឹងតម្រូវការចំណាយបច្ចុប្បន្នជាដើម។ កន្លងមក សហជីព និងកម្មករកម្មការនី តែងធ្វើការតវ៉ាទាមទារពីភាគីពាក់ព័ន្ធ ឲ្យមានការបើកលំហសេរីភាព និងអនុវត្តតាមច្បាប់ការងារក្នុងការដោះស្រាយបញ្ហានេះ។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងកញ្ញា ចិត្ត ស្រីយ៉ា សិក្ខាកាមសារព័ត៌មាន Newsroom Cambodia និងលោក អាត់ ធន់ អតីតប្រធានសហភាពការងារកម្ពុជា និងបច្ចុប្បន្នជាអនុប្រធានសម្ព័ន្ធសហជីព CCAWDU។
Q៖...
Vox Pop៖ ពលរដ្ឋខ្មែរមានទស្សនៈចម្រុះជុំវិញការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ
ភ្នំពេញ៖ លោក ដូណាល់ ត្រាំ (Donald Trump) រងរបួសពីការប៉ុនប៉ងធ្វើឃាត ខណៈរូបលោកកំពុងឈរថ្លែងសុន្ទរកថានៅក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដាកន្លងមក។ ប៉ុន្ដែរូបលោកគ្រាន់តែរងរបួសត្រង់ត្រចៀក ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
Newsroom Cambodia បានសម្ភាសនិស្សិតសាកលវិទ្យាល័យ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ស្ថាប័នក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស និងអ្នកនាំពាក្យពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាជុំវិញហេតុការណ៍នេះ។
លោក អោក សុភី អាយុ២៥ឆ្នាំ ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិឆ្នាំទី៣...
កម្ពុជាថា សាលាក្តីខ្មែរក្រហម ក្លាយជាតុលាការគំរូអន្តរជាតិក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដែលគេស្គាល់ថាជាសាលាក្តីខ្មែរក្រហម បានក្លាយជាគំរូរបស់អន្តរជាតិមួយ ក្នុងការកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្រោយស្ថាប័ននេះត្រូវបានបង្កើតឡើង ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះពីរបបកម្ពុជាប្រជាធិបតេយ្យ។ នេះបើតាមការលើកឡើងរបស់ភាគីពាក់ព័ន្ធ នៅក្នុងកម្មវិធីដាក់សម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក. នាព្រឹកថ្ងៃអង្គារ៍ទី១៦ ខែកក្កដា។
លោក វង្សី វិស្សុត ជាប្រធានក្រុមការងាររបស់រដ្ឋាភិបាលទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក. ឱ្យដឹងថាកម្ពុជាបានផ្តល់យុត្តិធម៌ជូនជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម ក្រោយអតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានផ្តួចផ្តើមគំនិតបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមានអង្គការសហប្រជាជាតិជួយគាំទ្រក្នុងដំណើរការកាត់ក្តី។
លោក វង្សី វិស្សុត មានប្រសាសន៍ថា៖«អ.វ.ត.ក....
សង្គមសុីវិលថា ការបណ្តេញព្រះសង្ឃចេញពីវត្តដំរីស នៅបាត់ដំបងដោយសារការចូលរួមការរំលឹកខួបលោកបណ្ឌិត កែម ឡី ជាការរំលោភសិទ្ធិ
ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ ព្រះតេជៈគុណ សាំង រិទ្ធី ត្រូវបានចៅអធិការវត្តដំរីស ព្រះនាម ផុន សុខគា បណ្តេញចេញទាំងយប់ក្រោយពេលព្រះអង្គបានចូលរួមដើរធម្មយាត្រាផ្សព្វផ្សាយសីល៌ប្រាំ ក្នុងថ្ងៃរំលឹកខួបលោក បណ្ឌិត កែម ឡី។ ព្រះចៅអធិការវត្តទុករយៈពេល៣ថ្ងៃដើម្បីឲ្យ ព្រះតេជៈគុណ សាំង រិទ្ធីរើអ៊ីវ៉ាន់ចាកចេញ និងកំណត់ថាព្រះតេជៈគុណ សាំង រិទ្ធីដាច់ខាតត្រូវតែចាកចេញពីវត្តត្រឹមយប់ម្សិលមិញ។
ព្រះតេជៈគុណ...
ក្រុមសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលរិតបន្តឹងការគ្រប់គ្រងអាវុធជាតិផ្ទុះនៅកម្ពុជា
ក្រុមសង្គមសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលរិតបន្តឹងបន្ថែមទៅលើការគ្រប់គ្រងអាវុធជាតិផ្ទុះបន្ទាប់ពីសង្កេតឃើញថាបញ្ហាអសន្តិសុខនៃការគ្រប់គ្រងអាវុធមួយនៅតែបន្តកើតឡើងក្នុងសង្គមដែលអាចនឹងនាំឱ្យសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកាន់តែធ្លាក់ចុះ។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីមានករណីបាញ់សម្លាប់មនុស្សឆៅៗ ក្រៅប្រព័ន្ធច្បាប់បន្តកើតឡើងមិនឈប់ឈរ ក្នុងរយៈពេលចុងក្រោយនេះ។កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ អតីតឧញ៉ា ស្រី ស៊ីណា បានបាញ់សម្លាប់មនុស្សពីរនាក់ដែលត្រូវជាគូដណ្តឹងនឹងគ្នា នៅក្នុងបុរី ប៉េង ហួត បឹងស្នោរ។ ករណីនេះកើតឡើងដោយសារទំនាស់ស្នូរហាលខោអាវ។
អនុក្រិត្យស្តីពីនីតិវិធី និងលក្ខណ្ឌនៃការគ្រប់គ្រង ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវរបស់កងយុទ្ធពលខេមៈភូមិន្ទ កងកម្លាំងនគបាលជាតិ និងស្ថាប័នសាធារណៈ បានកំណត់នៅក្នុងបញ្ញត្តិមាត្រា៨ ដែលនិយាយថាជនដែលត្រូវបានអនុញ្ញាតច្បាប់មានដែលកំពុងមានឋានៈ តួនាទី កាន់កាប់ប្រើប្រាស់អាវុធខ្លី...
រដ្ឋមន្រ្តីមហាផ្ទៃណែនាំអភិបាលរាជធានី-ខេត្តគាំទ្រការបង្កើតមណ្ឌលបន្សាបគ្រឿងញៀនដើម្បីសង្គ្រោះជនរងគ្រោះ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ណែនាំឱ្យអភិបាលរាជធានី-ខេត្តគាំទ្រ និងទាក់ទាញវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀន ដើម្បីសង្គ្រោះជនរងគ្រោះ និងបណ្តុះបណ្តាលពួកគេឱ្យចេះប្រកបរបរចិញ្ចឹមជីវិតក្រោយពេលចូលសហគមន៍វិញ។
ទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ ផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននឹងពិបាកលេចចេញជារូបរាង ប្រសិនបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញហើយ មិនមានការសម្បទានគាំទ្រពីរដ្ឋ។
លោក ស សុខា បានលើកឡើងថា៖ «ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន...
Q&A៖ អំពើពុករលួយនៅកម្ពុជាស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភនៅឡើយ
អង្គការតម្លាភាពអន្ដរជាតិបានចេញផ្សាយពី សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៣ ដោយបង្ហាញថាកម្ពុជាទទួលបានពិន្ទុ២២ លើពិន្ទុអតិបរមា១០០ ដោយប្រើមាត្រដ្ឋានពីពិន្ទុ ០ (ពុករលួយខ្លាំង) ១០០(ស្អាតស្អំខ្លាំង)ថយចុះ២ពិន្ទុធៀបនឹងឆ្នាំ២០២២។ ខណៈពេលដែលកម្ពុជាស្ថិតនៅបាតតារាងក្នុងតំបន់អាស៊ាន ប្រសើរជាងតែមីយ៉ាន់ម៉ាមួយតែប៉ុណ្ណោះ។ អត្រាដ៏ខ្ពស់នៃអំពើពុករលួយនៅកម្ពុជានេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក អឹប ខេណែត សិក្ខាកាមសារព័ត៌មាន Newsroom Cambodia និងលោក អ៊ឹម នរិន្ទ នាយកកម្មវិធីអង្គការតម្លាភាពកម្ពុជា៖
Q: ជម្រាបសួរលោក អ៊ឹម នរិន្ទ!
A:...
អត្រានៃការប្រើប្រាស់បារីអេឡិចត្រូនិកកំពុងបំផ្លាញអនាគតសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សារដ្ឋ
បារីអេឡិចត្រូនិកត្រូវគេចាត់ទុកថាជាឈ្មោះគ្រឿងញៀនមួយប្រភេទទៀត និងកំពុងវាយលុកនៅលើទីផ្សារក្នុងសង្គមកម្ពុជា។បច្ចុប្បន្នគ្រឿងញៀនប្រភេទនេះ មិនមែនមានតែមនុស្សវ័យកណ្តាលទេ ដែលនិយមប្រើប្រាស់វា សូម្បីសិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សារដ្ឋ ក៏កំពុងក្លាយជាគោលដៅថ្មីមួយទៀតដែរ។មួយរយៈពេលចុងក្រោយនេះ របាយការណ៍របស់អាជ្ញាធរ បង្ហាញថាអត្រានៃការប្រើប្រាស់គ្រឿងញៀនប្រភេទនេះ ចំពោះសិស្សានុសិស្សចាប់ពីកម្រិតបឋមសិក្សា ដល់ថ្នាក់ឧត្តមកំពុងមានសកម្មភាពផុសផុល។
រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ និងក្រសួងសុខាភិបាល ជាសេនាធិការ ធ្លាប់បានដាក់ចេញវិធានការជាបន្តបន្ទាប់ឱ្យទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកនេះ ជាពិសេសក្នុងសាលារៀន។យ៉ាងណាមិញ គេសង្កេតឃើញថា វិធានការទាំងនោះហាក់មិនទាន់ជាវិធានការក្តៅ ក្នុងការកាត់ផ្តាច់ការប្រើប្រាស់បារីអេឡិចត្រូនិកនេះឱ្យមានប្រសិទ្ធភាពនៅឡើយទេ។
ជាក់ស្តែង វត្តមានអ្នកប្រើប្រាស់បារីអេឡិចត្រូនិកគេសង្កេតឃើញមានកាន់តែច្រើនទៅៗ ដែលភាគច្រើនជាយុវជនពាក់ឯកសណ្ឋានជាសិស្សសាលា ហើយប្រើប្រាស់ឧបករណ៍នេះនៅតាមហាងកាហ្វេ និងទីតាំងជួបជុំនានា រួមទាំងបរិវេណសាលារៀនផង។ករណីនេះសង្កេតឃើញសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ខ្លះៗហើយដែរ។
កង្វះវិធានការក្តៅក្នុងការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកនេះ...
Q&A: យុវជនគួរស្វែងយល់ពីជំនាញដោះស្រាយទំនាស់ដើម្បីបណ្តុះវប្បធម៌សន្តិភាព
ខណៈដែលយុវជនខ្លួនឯងផ្ទាល់មានទំនាស់ជាមួយខ្លួនឯង ហើយអ្នកនយោបាយមានទំនាស់ជាមួយអ្នកនយោបាយ អ្នកនយោបាយមានទំនាស់ជាមួយនឹងប្រជាពលរដ្ឋ ក្រុមមានទំនាស់ជាមួយក្រុម សហគមន៍មានទំនាស់ជាមួយសហគមន៍ គ្រួសារមានជាទំនាស់ជាមួយគ្រួសារ។ ប៉ុន្ដែងាកមកយុវជន និងប្រជាពលរដ្ឋ ហាក់បីដូចជាមិនសូវមានការចាប់អារម្មណ៍ជាមួយនឹងជំនាញនៃការដោះស្រាយទំនាស់នោះទេ។
ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍រវាងលោកឈាង ឫទ្ធី មន្រ្តីគម្រោងការពង្រឹងសិទ្ធិអំណាចយុវជនដើម្បីសុខដុមរមនាសង្គមនៃអង្គការអភិវឌ្ឍន៍ធនធានយុវជន (YRDP) ជាមួយនឹងព្រះតេជគុណ ជីម ឆៃលន់ សិក្ខាកាមមកពីញូវសន៍រូមខេមបូឌា (Newsroom Cambodia)៖
Q: ចម្រើនពរលោក ឈាង ឫទ្ធី!
A: ករុណាព្រះអង្គ!
Q: ជាដំបូងអាត្មាសុំសួរថា តើការដោះស្រាយទំនាស់សំដៅលើអ្វី?
A:...
អ្នកជំនាញបន្តឱ្យប្រុងប្រយ័ត្នបើទោះបីអត្រាឆ្លងថ្មីនៃមេរោគអេសដ៍ថយចុះ
អត្រាឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះ តែនៅជាបញ្ហាប្រឈមសម្រាប់កម្ពុជា ខណៈអ្នកជំនាញទទូចឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នលើបញ្ហានេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងយូអិនអេដស៍ (UNAIDS) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤បានឱ្យដឹងថា តាមការប៉ាន់ប្រមាណបែបវិទ្យាសាស្ត្រដែលធ្វើឡើងក្នុងឆ្នាំ២០២៤ ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះពី ១,៣០០នាក់នៅឆ្នាំ២០២២ មកនៅត្រឹម ១,២០០នាក់នៅឆ្នាំ២០២៣ គឺធ្លាក់ចុះចំនួន១០០នាក់។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ប្រជាជនគន្លឹះដែលជាក្រុមប្រឈមនឹងហានិភ័យខ្ពស់ទាំងនោះមានដូចជា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវាកម្សាន្ត និងក្រុមប្រើប្រាស់-ចាក់គ្រឿងញៀន។ ក្នុងនោះ ការឆ្លងថ្មីភាគច្រើនកើតមានក្នុងចំណោមក្រុមយុវវ័យអាយុចន្លោះពី១៥-២៤ឆ្នាំ ដែលជាក្រុមអាយុមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវការយល់ដឹងពីមេរោគអេដស៍។
លោកសាស្រ្តចារ្យជំនួយ អ៊ុក វិជ្ជា...