ល្ខោនខោលរបស់កម្ពុជាត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែ​​​មិនសូវមានការ​ចាប់​អារម្មណ៍​ហាត់​រៀន និងមានការ​យកចិត្ត​ទុកដាក់តិចតួច​នៅ​ឡើយពីប្រជាពលរដ្ឋ។ ​

ខាងក្រោមនេះជាការផ្ដល់កិច្ចសម្ភាសន៍របស់សិក្ខាកាម Newsroom Cambodia ជាមួយ​​​​លោក ហង់ ភូមិរា ដែលជាគ្រូបន្តវេនល្ខោនខោល​នៃ​ប្រធាន​ក្រុម​សិល្បៈយុ​វជន​ល្ខោនខោល និង​របាំ​បុរាណ​ខ្មែរ​ជំនាន់ថ្មី៖​

Q: ជម្រាបសួរលោក!

A:​ បាទ ជម្រាបសួរ!

Q: តើអ្វីទៅជាល្ខោនខោល?

A: ល្ខោលខោល ជាល្ខោនក្របសម្តែងពាក់មុខ សម្តែងតែរឿងរាមកេរិ៍្តតែប៉ុណ្ណោះ។

Q: តើល្ខោនខោលខ្មែររបស់យើងមានប៉ុន្មានតំបន់?

A: តំបន់ល្ខោនខោលរបស់យើងមាននៅ វត្តស្រែអណ្ដែត ល្ខោនខោលរាជធានីភ្នំពេញ ល្ខោនខោលកំពង់ធំ និងល្ខោនខោលបាត់ដំបង នៅតាមតំបន់មានការប្លែកៗពីគ្នាផងដែល។

Q: តើល្ខោនខោលមានលក្ខណៈសម្គាល់អត្តចរិតអ្វីខ្លះ?

A: គឺខ្ញុំបានជម្រាបជូនអីចឹងថាល្ខោនខោល សម្តែងដោយមនុស្សប្រុសសុទ្ធ តួស្រីក៏​ដោយ ​តួនាងសីដា​​ក៏ដោយ ក៏ជាមនុស្សប្រុស​សម្តែង​ដែរ។​ នេះជាអ្វី​ដែល​សម្គាល់​ថា​ល្ខោនខោល​ដែលឱ្យ​​តែ​ល្ខោនណាដែលមានពាក់មុខ ប្រុសសម្ដែងទាំងអស់ នេះ​ហើយ​ជា​ទម្រង់​ដែល​ល្ខោន​ខោល​សម្ដែ​ង​ហើយ។

Q: តើល្ខោនខោលទៅតាមតំបន់មួយណាដែលមានការចាប់អារម្មណ៍​ជាងគេ?

A: តំបន់ដែលមានគេចាប់អារម្មណ៍ក្នុងការសម្ដែងជាញឹកញាប់គឺនៅរាជធានីភ្នំពេញ គឺ​ល្ខោនខោ​លនៅ​ភូមិន្ទ​វិចិត្រសិ​ល្បៈ ល្ខោនខោ​លនៅ​ទស្សនីយភាព ល្ខោន​ខោល​ក្រុម​ផ្សេងៗ​នៅ​តាម​រាជធានី​ភ្នំ​ពេញគឺ​មានច្រើនក្រុម។

Q: មានគេលើកឡើងថា​ល្ខោន​ខោល​មិន​សូវ​មា​ន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ច្រើន​ណាស់​ណាទេ។ តើលោកគិតថាធ្វើយ៉ាងម៉េចដើម្បី​ឲ្យមានសន្ទុះគាំទ្រ​ច្រើន និងរក្សាឲ្យបានគង់វង្ស?

A: ពាក្យថាសិល្បៈដូចខ្ញុំតែងតែ​និយាយ​អីចឹង​ គាំទ្រ​ពី​សំណាក់​យុវជន ប្រសិន​ជា​យុវជន​មិន​គាំទ្រ​ថែរក្សា​នោះទេ​ងាយស្រួលនឹ​ងមានការបាត់បង់។ បើយើងមិនបានចូលរួម​ហាត់​សិល្បៈ​ទម្រង់​ល្ខោល​ខោល ប៉ុន្ដែយើង​ទាំងអស់​គ្នាអា​ចចូ​ល​រួម​ផ្សព្វផ្សាយ​ឲ្យ​កូនចៅ​ក្រោយៗ​ស្គាល់​អំពី​សិល្បៈល្ខោនខោលនឹងបែបណាហើយយើងផ្សព្វផ្សាយជាបន្តបន្ទាប់ទៅ។ ប្រសិន​ជា​មាន​អារម្មណ៍​ចង់ហាត់ចូលហាត់ទៅ បើគិតថាស្រឡាញ់ចូលរួមហាត់សិល្បៈទៅតាមផែន។

Q: តើប៉ុន្មានឆ្នាំមកនេះមានចំនួនកូនសិស្សចុះឈ្មោះហាត់ដែរឬទេ?

A: ការកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែគាត់មិនសូវនៅយូ​រ​ប៉ុន្មាន​ទេ ពេល​ខ្លះគា​ត់​បាន​មួយ​សប្តាហ៍​​ ហាត់​​កន្លះខែ មួយខែ ​ហើយគាត់មិនបានមក​គាត់មានតែមួយខ្យល់របស់គាត់ទេ។ ប្រសិនជាគាត់ច្បាស់ការនៅហាត់បន្តរហូតដល់បីរទៅបួនឆ្នាំអីចឹងទៅ។

Q: ប្រសិនជាមាន​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ចុះ​ឈ្មោះ តើមា​នលក្ខខណ្ឌ​អ្វីខ្លះ​ដើម្បី​អាច​ហាត់រៀន​ល្ខោន​ខោល​បាន?

Q: ពួកយើងគាំទ្ររហូតមិនមានលក្ខខណ្ឌអ្វីទេ ហើយទីតាំងរបស់​យើង​មិន​យក​ថវិការ​ផងដែ​រ អាច​ចាប់ផ្តើមកម្រិតចាប់ពីអាយុ ១១ឆ្នាំ ដល់៣០ឆ្នាំ​ ក៏ជ្រើសរើស​គាត់​ដែរ យើង​មិន​រើសយក​អាយុកាល​ទេ ឱ្យតែ​គាត់ហាត់បានឲ្យគាត់ចូលមកហាត់ទៅ។ ទីកន្លែងចុះឈ្មោះ មកទីតាំង​នៅ​សហភាព​សហព័ន្ធ​យុវជនកម្ពុជាហៅកាត់ ស.ស.យ.ក រាជធានី​ភ្នំពេញ​នៅ​ម្តុំព្រែក​លាប អាច​ចុះឈ្មោះ​រៀង​រាល់ថ្ងៃអាទិត្យ ហើយមកហាត់នៅទីនេះបានជារៀងរាល់ថ្ងៃអាទិត្យ។

Q: សូមលោកជួយផ្តល់ជាការយល់ឃើញក៏ដូចជាសារមួយទាក់ទងទៅនឹងល្ខោនខោលនៅ​​​​កម្ពុជា។

A:​ ល្ខោនខោលកម្ពុជា ខ្ញុំសង្ឃឹមថានឹងរីកដុះដាលទៅមុខ​ទៀត ឲ្យ​គេស្គា​ល់ទ​ម្រង់សិល្បៈ​ល្ខោនខោល ​ជាពិសេស​កូនខ្មែរទាំងអស់ឲ្យយល់ដឹងអំពីសិល្បៈល្ខោនខោល។​ ខ្ញុំសង្ឃឹម​ថា​ថ្ងៃមុខ​ទៀត​សូមឲ្យល្ខោនខោលរីកចម្រើនទៅកាន់ថ្នាក់អន្តរជាតិបណ្តា​ប្រទេស សិល្បៈ​ផ្នែក​ល្ខោនខោល​របស់យើងឲ្យរីកដុះដាលគេស្គាល់ច្រើន។ បើមិនជួយគាំទ្រជួយ​អភិវឌ្ឍន៍​ល្ខោន​ខោល ឬក៏ជួយទ្រទ្រង់នោះទេ គឺកាន់តែ​​​​បាត់បង់ៗហើយ។

Q: អគុណ សម្រាប់ផ្តល់ការសម្ភាសន៍មួយនេះ!

A: អគុណ!