Home Blog Page 112

Blog: តើយើងបានរៀនសូត្រអ្វីខ្លះបន្ទាប់ពីការផ្ទុះជំងឺកូវីដ ១៩នេះ?

នេះជាបទពិសោធន៏មួយថ្មីសម្រាប់មនុស្សគ្រប់គ្នាដែលកំពុងរស់នៅលើភពផែនដីត្រូវតែឆ្លងកាត់និងសម្របខ្លួនដើម្បីរស់នៅ។​ ពិភពលោកនេះអាចនឹងមានរឿងល្អៗបើសិនជាយើងព្យាយាមមើលឃើញអ្វីៗដែលកើតឡើងក្នុងន័យវិជ្ជមានជាជាងអវិជ្ជមាន។

សមត្ថកិច្ចខេត្តសៀមរាបសាកសួរអ្នកដឹកឈើបន្ទាប់ពីចាងហ្វាងកាសែតត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងរ

សមត្ថកិច្ចខេត្តសៀមរាបបានហៅអ្នកពាក់ព័ន្ធដឹកឈើទាំងប៉ុន្មានមកសារសួរ បន្ទាប់ពីចាងហ្វាងកាសែតអាណាចក្រខ្មែរ ត្រុវបានក្រុមមនុស្សមួយក្រុមបានវាយប៉ុនប៉ងសម្លាប់រូបលោកកាលពីយប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខប្រាសាទបេងមាលា ក្នុងស្រុកស្វាយលើ ខេត្តសៀមរាម ប៉ុន្តែលោកបានរួចខ្លួន ដោយសារតែបានរើបម្រាស និងហៅកូនចៅដែលគេងក្នុងឡានជិតនោះទាន់ពេល។

ក្រសួងធនធានទឹក​ប្រកាស​ថា សប្តាហ៍​នេះ​កម្ពុជា​នឹង​​ភ្លៀង ផ្គរ និង​រន្ទះ

ក្រសួងធនធានទឹក និងឧតុនិយម នៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាស​ថា ស្ថានភាព​អាកាស​ធាតុ​នៅ​កម្ពុជា នឹង​ទទួល​រងឥទ្ធិពល​សម្ពាធ​ខ្យល់​វិលវល់​ក្នុង​អំឡុង​មួយសប្តាហ៍​នេះ​ ដែល​បង្ក​ជា​ភ្លៀង ផ្គរ និង​រន្ទះ។​

អ្នកធ្វើចត្តាឡីស័ក២នាក់ស្លាប់ក្នុងថ្ងៃទី​១៤ ខែមីនា​តែមួយ​​ដោយមានជំងឺផ្សេងគ្នា

បុរស២នាក់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ពេលកំពុង​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខេត្ត២ផ្សេងគ្នា ប៉ុន្តែ​អាជ្ញាធរ​ចេញ​លិខិត​បញ្ជាក់​ថា​ មិនមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះទេ ​ប៉ុន្តែ​ពួកគេ​បាត់បង់​ជីវិត​ដោយសារ​មានជំងឺប្រចាំកាយធ្ងន់ធ្ងរស្រាប់។

លោកសាន់ ម៉ាឡា៖ មនុស្ស១ពាន់នាក់ហើយបានប្ដូរប្រូហ្វាល់«សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃ​ឈើ»

ក្រុម​យុវជន​ និង​​សកម្មជន​​ព្រៃឈើមួយចំនួន​​រៀបចំ​​យុទ្ធនាការ​​តស៊ូ​មតិ​​ការពារ​ព្រៃឈើ​​លើ​បណ្តាញ​​សង្គម​តាមរយៈការ​ប្តូរ​ប្រូហ្វាល់​​​ដែល​បង្ហាញ​សារ​ថា«សូមឃាត់អ្នកកាប់ ​កុំចាប់អ្នក​ការពារ​ព្រៃឈើ»​ ក្នុង​គោល​បំណង​​​ដើម្បីសង្គ្រោះ​​ព្រៃឈើ ជាពិសេសព្រៃ​ព្រះ​រកា និងព្រៃឡង់។

រដ្ឋបាលខេត្តក្រចេះផ្អាកការរៀបចំកម្មវិធីមង្គលការ ពិធីបុណ្យ និងពិធីជួបជុំផ្សេងៗ ជាវិធានការរាំងខ្ទប់កូវីដ

រដ្ឋបាលខេត្តក្រចេះ បានជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ឲ្យផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំកម្មវិធីមង្គលការ ពិធីបុណ្យ និងពិធីជួបជុំផ្សេងៗ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

រកឃើញករណី​​កូវីដខ្ពស់បំផុតប្រចាំថ្ងៃ​​ចំ​នួន ១០៥នាក់ ភាគច្រើននៅក្នុងស្រុកកោះធំ ខេត្តកណ្តាល

0
ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៦ ខែមីនានេះ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​​ចំ​នួន ១០៥នាក់ ជាតួរលេខប្រចាំថ្ងៃខ្ពស់បំផុត និងមានអ្នកជាសះស្បើយចំនួន​ ៨៨នាក់ ដែល​ភាគច្រើនជាជនជាតិបរទេសនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។

ផ្ទៃដីស្រុកឱរ៉ាល់១០ហិចតាត្រូវ​រៀបចំ​​ជាទីបូជាសពអ្នកស្លាប់ដោយ​ជំងឺកូវីដ១៩

ផ្ទៃដីប្រមាណ១០ហិចតា ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ត្រូវ​​យកធ្វើ​ជា​កន្លែងត្រៀម​​បូជា​សព​អ្នក​ដែល​​ស្លាប់ដោយសារជំងឺកូវីដ១៩។ នេះ​បើ​តាម​សារ​សំឡេង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ដែល​ត្រូវ​បាន​ចែក​ចាយ​​លើ​បណ្តាញ​សង្គម​តេឡេក្រាម។​

តំណាងWHO: ស្ថានភាពកូវីដស្ថិតក្នុងដំណាក់កាលសំខាន់ហើយអាចរួចផុតបាន បើចូលរួមអនុវត្តវិធានការការពារទាំងអស់គ្នា

តំណាងអង្គការសុខាភាពពិភពលោកប្រចាំកម្ពុជា លោកជំទាវ លី អៃឡាន បាននិយាយតាមរយៈ Twitter ថាស្ថានភាព Covid កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ហើយកម្ពុជាអាចរួចផុតពីស្ថានភាពលំបាកនេះបានបើសិនប្រជាជនទាំងអស់គ្នាចូលរួមអនុវត្តវិធានការ ការពារកូវីដ ១៩។

គ្រឹះស្ថានអង្គរ បន្ថែមសុពលភាពលើសំបុត្រទស្សនារមណីយដ្ឋានអង្គរ ដើម្បីជុំរុញកំណើនចូលទស្សនា

0
គ្រឹះស្ថានអង្គរ បានប្រកាសបន្ថែមសុពលភាព កាលពីពេលថ្មីៗនេះ លើសំបុត្រទស្សនារមណីយដ្ឋានអង្គរ ដើម្បីជុំរុញការលក់សំបុត្រចូលទស្សនា បន្ទាប់ពីវិស័យទេសចរណ៌ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយសារការផ្ទុះឡើងនូវជំងឺកូវីត ១៩។

រដ្ឋបាលខេត្តកំពតប្រកាសផ្អាកកម្មវិធីជួបជុំទូទាំងខេត្តជា​បណ្តោះអាសន្ន

រដ្ឋបាលខេត្តកំពត​នៅ​ថ្ងៃ​ចន្ទ​​នេះ បានចេញ​លិខិត​ប្រកាស​ដល់​មន្ត្រី​គ្រប់​ជាន់​ថ្នាក់ទាំង​អ​ស់​ទូទាំង​ខេត្ត​កំពត ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ននូវពិធីជួបជុំផ្សេងៗ ចាប់ពីថ្ងៃចន្ទ ទី១៥​ ខែ​មីនា​នេះតទៅ ដើម្បី​ទប់​ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍​ ២០កុម្ភៈ។ ក្នុង​សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពតដែល​ចេញ​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ បានជម្រាបជូនដល់ គណៈ​អភិបាល​ក្រុង-ស្រុក និងមេឃុំចៅសង្កាត់នៅប្រចាំខេត្តកំពតនា ថ្ងៃទី១៥ ខែមីនានេះ​ អំពី​ការបិទ​ការជួបជុំ​ដែល​មាន​រូបភាពដូចជា​ពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំ​តាមបែប​សាសនា​នានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។​ តាមសេចក្តីប្រកាសដដែលបន្ថែម​ថា៖ «ដោយ​មាន​ការមិន​ចូលរួម​សហការ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ក្នុងតំបន់ នៅតែបន្តរៀបចំពិធី​ជួបជុំ​ផ្សេងៗ​ដែល​មានរូបភាពដូចការលើកឡើង​ខាង​លើ​ ក្នុង​លក្ខណៈ​ការប្រជុំ​គ្នា​ដោយ​មានការចូលរូមពីមនុស្សច្រើន និង​បន្ត​ការមិនយកចិត្ត​ទុក​ដាក់ ឬ​អនុវត្តវិធានការអនាម័យ...

ក្រសួង​រកឃើញ​ករណី​​​កូវីដ​ចំ​នួន២០នាក់ និងមានអ្នកជាសះស្បើយចំនួន៨៣នាក់

0
ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៥ ខែមីនានេះ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​​ចំ​នួន២០នាក់ និងមានអ្នកជាសះស្បើយចំនួន៨៣នាក់ ដែល​ភាគច្រើនពាក់ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ។

Vox Pop: កិច្ចសម្ភាសន៍ជាមួយពលរដ្ឋអំពីសម្តេចព្រះសង្ឃរាជជួន ណាត​ ក្នុងថ្ងៃគម្រប់ខួបទី ១៣៨ឆ្នាំ

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ​Newsroom Cambodia បានសម្ភាសន៍លោកគ្រូ អ្នកគ្រូ យុវជន និងពលរដ្ឋចំពោះការយល់ឃើញ និងការរំលឹកគុណចំពោះសម្តេចព្រះសង្ឃរាជជួន ណាត​ ក្នុងថ្ងៃគម្រប់ខួបទី១៣៨ឆ្នាំ។

ក្រសួង​រកឃើញ​ករណី​​កូវីដថ្មី ​​ចំ​នួន ៤១នាក់ និងអ្នកជាសះស្បើយចំនួន ២៤នាក់

0
ក្រសួង​សុខាភិបាល បាន​​ប្រកាស​ថា គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ​​ចំ​នួន ៤១នាក់ និងមានអ្នកជាសះស្បើយចំនួន ២៤នាក់ ដែល​ភាគច្រើនពាក់ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ។

Voxpop: ទស្សនៈ​យុវជនកម្ពុជាក្នុងការ​ត្រៀមខ្លួនក្លាយ​ជា​អ្នកបន្តវេននយោបាយ

សិក្ខាកាម​សារព័ត៌មាន​របស់ Newsroom Cambodia បាន​សម្ភាសន៍​យុវជន​លើ​ការ​យល់​ឃើញ​របស់​ពួកគេ​ក្នុងការចូលរួមធ្វើជាអ្នកនយោបាយជំនាន់ក្រោយ ហើយ​តើមូលហេតុអ្វីបានយុវជនគួរត្រៀមខ្លួន ប្រឡូកក្នុងវិស័យនយោបាយ?

ច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានប្រកាសឲ្យប្រើដោយមានការរិះគន់ពីសង្គមស៊ីវិលថា ដាក់ទោសធ្ងន់ជ្រុល

សង្គម​ស៊ីវិល​ការពារ​សិទ្ធិមនុស្ស​លើកឡើង​ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺកូវីដ១៩ ដែល​ទើប​ត្រូវ​​បាន​ប្រកាសឲ្យ​ប្រើ​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២១ ​មានការ​ដាក់​ទោស​ប្រជាពលរដ្ឋ​ធ្ងន់​ជ្រុល​។

Latest News