ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៤នាក់ ក្នុងសហគមន៍២០កុម្ភៈ ក្នុងនោះមានខ្មែរ១៥នាក់
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៣ខែមីនានេះ មានករណីឆ្លងជំងឺកូវីដ១៩ចំនួន៣៤នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះជនជាតិខ្មែរមានចំនួន១៥នាក់ ។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានរៀបរាប់ថា៖ «ករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន៣៤នាក់ និងមានករណីជាសះស្បើយចំនួន៤នាក់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១»។
របាយការណ៍ដដែលនេះបានបង្ហាញថា ក្នុងចំណោមករណីវីជ្ជមានកូវីដ១៩ចំនួន៣៤នាក់ សុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះជនជាតិខ្មែរមានចំនួន១៥នាក់ ជនជាតិចិនចំនូន១៧នាក់ និងជនជាតិវៀតណាម២នាក់ ដែលអ្នកមានផ្ទុកជំងឺកូវីដ១៩ ទាំងអស់នោះស្នាក់នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។
មកដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កន្លែងពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ១៩ ភ្នំពេញមានរហូតដល់៧៦កន្លែង...
វ៉ាក់សាំង Astrazeneca ជាង៣សែនដូស ជាជំនួយរបស់អង្គការ WHO បានមកដល់កម្ពុជា
វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាស្ត្រា ហ្សេណេកា (Astra Zeneca) ដែលជាជំនួសពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ចំនួន៣២៤,០០០ដូស បានមកដល់ព្រលានយន្តហោះកម្ពុជា នៅថ្ងៃរាត្រីថ្ងៃទី២ ខែមីនានេះ ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ (Astra Zeneca) ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់...
កម្ពុជាថាមាន «ក្តីខកចិត្តយ៉ាងខ្លាំង» ចំពោះរបាយការណ៍ឧត្តមស្នងការរិះគន់ស្ថានភាពសិទ្ធិមនុស្ស
ស្ថានបេសកកម្មអចិន្រ្តៃយ៏របស់ប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ថា ខ្លួនមាន «ក្តីខកចិត្តយ៉ាងខ្លាំង» ចំពោះរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សដែលបានរិះគន់ស្ថានសិទ្ធិមនុស្សនៅកម្ពុជានាពេលថ្មីៗនេះ។
Q & A ជាមួយសិក្ខាកាមជំនាន់ទី៥នៃ Newsroom Cambodia អំពីការបណ្តុះបណ្តាល អំពីគ្រួសារ និងវិស័យសារព័ត៌មាននៅកម្ពុជា
លោកសុខ ចន្ត្រាវុធ ធ្លាប់ជាសិក្ខាកាមសារព័ត៌មានម្នាក់នៅ Newsroom Cambodia ជំនាន់ទី ៥ ហើយបន្ទាប់ពីការបណ្តុះបណ្តាលរយៈពេល ៣ខែ អ្នកខេត្តបាត់ដំបងរូបនេះបានក្លាយជាអ្នកហាត់ការនៅឯវីអូឌី (VoD) ។
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៤នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០២ ខែមីនានេះ មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន២៤នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
អាមេរិកផ្តល់ថវិកាដល់ក្រុមហ៊ុនណាដែលអាចបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា
រដ្ឋាភិបាលអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសដាក់ការប្រកួតប្រជែង ក្នុងភាពជាដៃគូផ្នែកកសិកម្ម សម្រាប់ក្រុមហ៊ុនឯកជននានាចូលរួម ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសំខាន់ៗ ក្នុងវិស័យកសិកម្មនៅកម្ពុជា កាលពីថ្ងៃ២៨ ខែកុម្ភៈ ២០២១ កន្លងទៅនេះ។
រដ្ឋាភិបាលចិនផ្ដល់ជំនួយវ៉ាក់សាំងប្រឆាំងវីរុសកូវីដជំហានទី២ ចំនួន ៤០ម៉ឺនដូសដល់កម្ពុជា
រដ្ឋាភិបាលចិន បានប្រកាសកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០១ ថានឹងផ្ដល់ជំនួយវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ឥតសំណងជំហានទី២ ចំនួន ៤០ម៉ឺនដូសដល់ប្រទេសកម្ពុជា។
ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅប្រទេសចិនដើម្បីពិនិត្យព្រះរាជសុខភាព
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅព្រឹកថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១នេះ។
Q & A ជាមួយលោកគង់ មូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ អំពីយុវជន នយោបាយបច្ចុប្បន្ន និងប្រជាប្រិយភាពបក្សខ្លួន
លោកគង់ មូនីកា ប្រធានគណៈបក្សឆន្ទៈខ្មែរ បានផ្តល់កិច្ចសម្ភាសន៌ដល់លោកសុត បាន ដែលជាសិក្ខាកាមសារព័ត៌មានមកពី Newsroom Cambodia ក្រោមប្រធានបទថាតើគណបក្សនយោបាយថ្មី អាចជាក្តីសង្ឃឹមរបស់ពលរដ្ឋ និងយុវជនដែរឬទេ។ កិច្ចសម្ភាសន៌ក៏ស្តីអំពីយុវជន នយោបាយបច្ចុប្បន្ន ប្រជាធិបតេយ្យ និងប្រជាប្រិយភាពគណបក្សរបស់គាត់ផងដែរ។
Q&A៖ អ្នកជំនាញកសិកម្មប្រាប់ពីបញ្ហាប្រឈមរបស់កសិករ
អ្នកជំនាញកសិកម្មម្នាក់ បានលើកឡើងពីបញ្ហាប្រឈមរបស់កសិករ និងបានណែនាំដល់កសិករឱ្យងាកមកដាំដំណាំដែលមានសក្តានុពលខ្ពស់ ដើម្បីកាត់បន្ថយការនាំចូលបន្លែពីបរទេស។
Blog: សារព័ត៌មានជាជំនាញដែលមានសក្តានុពលក្នុងការជួយមនុស្សជុំវិញខ្លួន និងសង្គមជាតិ
សារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមជួយមនុស្សជុំវិញខ្លួន និងសង្គមជាតិ តាមរយៈការផ្សព្វផ្សាយនូវអ្វីដែលជាបញ្ហារួមរបស់ប្រជាពលរដ្ឋ ឱ្យរដ្ឋាភិបាលរិះរកវិធីសាស្រ្តក្នុងការដោះស្រាយឱ្យមានភាពល្អប្រសើរសម្រាប់ការស់នៅស្មើភាពក្នុងសង្គម។
សមាគមនិស្សិតកម្ពុជាសិក្សានៅប្រទេសចិនស្នើសុំរដ្ឋាភិបាលកម្ពុជាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានស្នើសុំក្រសួងសុខាភិបាល ដើម្បីផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់និស្សិតក្នុងស្រុកប្រមាណ២,២០០នាក់ ដែលកំពុងសិក្សាអនឡាញ ដើម្បីបង្ការការឆ្លងជំងឺនេះ អាចត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញបានជាធម្មតា។ នេះបើតាមសេចក្តីជូនដំណឹងរបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។
ចៅអធិការវត្តចន្ទរង្សីកែង និងមន្ត្រីសង្ឃខេត្តក្រចេះសង់សាលារៀនមួយខ្នងនៅតំបន់ដាច់ស្រយាល
ចៅអធិការវត្តកែង និងមន្ត្រីសង្ឃខេត្តក្រចេះ សាងសង់សាលាបឋមសិក្សាមួយអគារនៅតំបន់ដាច់ស្រយាល ក្នុងខេត្តក្រចេះរួចរាល់ជាស្ថាពរ សម្រាប់សិស្សចំនួន៦០នាក់។
Q & A ជាមួយពាណិជ្ជករសូត្រអំពីគុណភាពសូត្រក្នុងស្រុក និងសូត្រនាំចូល
សូត្រ ដែលជាផលិតផលបង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរតាំងពីសម័យបុរាណកាលមកនិងជាទីនិយមចូលចិត្តរបស់ប្រជាជនខ្មែរ មានការចុះសន្ទុះនៃការគាំទ្រគួរឱ្យកត់សម្គាល់ក្នុងរយៈចុងក្រោយនេះ។
ក្រសួងសុខាភិបាល ប្រកាសថាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ នឹងបានវ៉ាក់សាំងការពារកូវីដផងដែរ
កម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃនិងដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ នៅតាមកន្លែងដែលដែលបានកំណត់។ នេះយោងតាមក្រសួងសុខាភិបាល។
មជ្ឈមណ្ឌលកូវ៉ាក់ផ្តល់វ៉ាក់សាំងកូវីដជាង៣០ម៉ឺនដូសដល់កម្ពុជា ខណៈនាយករដ្ឋមន្រ្តីថានឹងចាក់វ៉ាក់សាំងនេះ
មជ្ឍមណ្ឌលកូវ៉ាក់ (COVAX Facility) នឹងផ្តល់វ៉ាក់សាំងប្រឆាំងកូវីដផលិតនៅប្រទេសឥណ្ឌាដល់កម្ពុជាចំនួន ៣២៤,០០០ដូស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ហើយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានប្រកាសលោកនឹងចាក់វ៉ាក់សាំងនេះ។