ជប៉ុនផ្តល់ជំនួយឥតសំណងជាង ១០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ចរាចរណ៏នាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្តល់ជំនួយឥតសំណងដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណជា១០,៨លានដុល្លារអាមេរិក (១,១៣២ លានយ៉េន) សម្រាប់គម្រោងអភិវឌ្ឍន៍ចរាចរណ៏នាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
Blog: គុណវិបត្តិនៃការសិក្សាតាមប្រព័ន្ធ Online របស់និស្សិតសម័យកូវីដ
រតនៈ វិសាល គឺជានិស្សិតវ័យក្មេងមកពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងជ្រើសរើសជំនាញ គ្រប់គ្រង នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (Asia Euro University )។ វិសាល ទើបតែផ្លាស់ទីលំនៅមករស់នៅទីក្រុងភ្នំពេញជាមួយនឹងពូបង្កើតរបស់គេ ក្រោយពេលក្រសួងអប់រំអនុញាតឱ្យសិស្សទាំងអស់សិក្សាកំឡុងឆ្នាំ២០២០-២០២១ ជាប់ដោយស្វ័យប្រវត្តិ និងគ្មាននិទ្ទេស។
Blog: ឥទ្ធិពល នៃការចែករំលែករឿងរ៉ាវលើបណ្ដាញសង្គម!
ជាការពិត ក្នុងបណ្ដាញសង្គម យើងមានសិទ្ធិចែករំលែក ហើយការចែកចាយនេះចង់មិនចង់ វា ពិតជាអាចជះឥទ្ធិពលដល់អ្នកប្រើប្រាស់ ដែលអាចមានទាំងល្អ និងមិនល្អ។
«ឥន្ទធនូកណ្ដាលភ្លៀង» សៀវភៅគំនូរត្លុកលើកកម្ពស់ការយល់ដឹងពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា
អង្គការសមាគមឥន្ទធនូកម្ពុជា ហៅកាត់ថា (រ៉ក់) នៅថ្ងៃទី ២៧ កុម្ភៈនេះ បានប្រកាសបោះពុម្ពផ្សាយសាកល្បងសៀវភៅគំនូរត្លុក «ឥន្ទធនូកណ្ដាលភ្លៀង» លើកដំបូងរបស់ខ្លួន ដែលរៀបរាប់ពីរឿងពិតរបស់អ្នកស្រឡាញ់ភេទដូចគ្នា ជាសមាជិកនៃអង្គការនេះ បំណងបញ្ជ្រាបការយល់ដឹង ឲ្យកាន់ទូលំទូលាយអំពីក្រុមអ្នកស្រឡាញ់ភេទដូចគ្នា(LGBTIQ+) ទៅដល់មហាជនទូទៅ ដើម្បីកាត់បន្ថយការរើសអើង។
ក្រសួងរកឃើញកូវីដចំនួន ៣៩នាក់ ភាគច្រើនអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣៩នាក់ បើប្រៀបធៀបម្សិលម៉ិញកើនឡើងចំនួន១៣នាក់ ហើយដែលភាគច្រើនជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
Q & A ជាមួយគ្រូបង្រៀនម្នាក់អំពីការអប់រំជនបទនៅខេត្តសៀមរាប
លោកប៊ុត សៀកនេ ជាគ្រូបង្រៀនម្នាក់ផ្នែកអក្សរសាស្រ្តអង់គ្លេសនៅអនុវិទ្យាល័យដាន រុន នៅទីជនបទមួយក្នុងខេត្តសៀមរាប។ លោកបានចាប់អាជីពជាគ្រូបង្រៀននេះអស់រយះពេល១១ឆ្នាំហើយ។
ជប៉ុនផ្តល់ជំនួយដល់កម្ពុជាចំនួន២លានដុល្លារ ក្នុងឆ្នាំ២០២១ សម្រាប់គម្រោងសន្តិសុខស្បៀង
ជប៉ុនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួន២លានដុល្លារ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់គម្រោងសន្តិសុខស្បៀង និងការងារគាំទ្រស្តារសហគមន៍មូលដ្ឋានឡើងវិញ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំ២០២០កន្លងទៅ។
នៅថ្ងៃ២៧ ខែកុម្ភៈមានករណីវិជ្ជមានកូវីដ១៩ចំនួន២៦នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តការណ៍២០កុម្ភៈ
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ មានករណីឆ្លងជំងឺកូវីដ១៩ចំនួន២៦នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ដែលក្នុងនោះមានខ្មែរម្នាក់ ជនជាតិវៀតណាម៣នាក់ និងជនជាតិចិន២២នាក់។
រដ្ឋបាលខេត្តកំពង់ចាមចាត់មន្ត្រីស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធអ្នកផ្ទុកជំងឺកូវីដ១៩ចូលរួមពិធីអាពាហ៍ពិពាហ៍មួយ
រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសស្វែករកអ្នកពាក់ព័ន្ធដែលបានចូលរួមអាពាហ៍ពិពាហ៍មួយកន្លែងនៅឃុំពាមជីកង ស្រុកកងមាស បន្ទាប់ពីមានបុរសម្នាក់រស់នៅរាជធានីភ្នំពេញ ទៅចូលរួមមង្គលការនោះ បានពិនិត្យឃើញមានផ្ទុកជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
Blog៖ អ្វីជាដំណឹង ឬព័ត៌មានក្លែងក្លាយ (Fake News)?
បុរសមានមាឌតូចល្អិត សំម្បុរខ្មៅស្រអែមម្នាក់ កំពុងអង្គុយញុំាកាហ្វេក្នុងហាងកាហ្វេមួយកន្លែងនៅរាជធានីភ្នំពេញ កំពុងប្រើបណ្តាញសង្គមហ្វេសប៊ុកជាមួយទឹកមុខញញឹមស្រស់ស្រាយ។
ក្រសួងសុខាភិបាលប្រកាសឲ្យអនុវត្ត QR Code ដើម្បីទប់ស្កាត់កូវីដ១៩
ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រកាសឲ្យអនុវត្តការប្រើប្រព័ន្ធបច្ចេកវិទ្យា QR Code ទប់ស្កាត់កូវីដ១៩ (Stop Covid-19) ដល់សាធារណៈជន។
Q&A៖ ការព្រួយបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ជាលើកទី៣
(ភ្នំពេញ)៖ ប្រជាពលរដ្ឋព្រួយបារម្ភចំពោះការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ជាលើកទី៣ដែលមានឥទ្ធិពលខ្លាំងជាងមុន ងាយឆ្លងជាងមុន និងអាចបណ្តាលឲ្យអ្នកជំងឺស្លាប់ និងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចក្នុងគ្រួសារជាដើម។
បទយកការណ៍៖ អ្នកភូមិមួយនៅបាត់ដំបងរស់នៅដោយភ័យព្រួយ ព្រោះគ្រឿងញៀនកំពុងញាំញីក្នុងភូមិ
អ្នកស្រី ឈួន តូច រស់នៅភូមិវត្តលៀប ឃុំចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានមុខរបរជាអ្នកដើរទិញនិងរើសអេតចាយសម្រាប់ផ្គត់ផ្គង់កូន៧នាក់។ អ្នកស្រីមិនបានខ្លាចការនឿយហត់ដែលកើតចេញពីមុខរបរដែលត្រូវដើរហាលថ្ងៃហាលភ្លៀងពីភូមិមួយទៅភូមិមួយទេ ប៉ុន្តែអ្វីដែលអ្នកស្រីខ្លាចនិងបារម្ភបំផុតនៅពេលនេះ គឺកូនប្រុសវ័យ២៨ឆ្នាំរបស់គាត់ដែលបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល៣ឆ្នាំមកហើយ។
បណ្ដាញសង្គមបង្កើនឥទ្ធិពលទិវានៃក្ដីស្រលាញ់លើយុវជន
ទិវានៃក្ដីស្រលាញ់ ឬជាភាសាអង់គ្លេសហៅថា វ៉ាឡិនថាញដេយ (Valentine’s Day) ជាទិវាដែលត្រូវបានគេទទួលស្គាល់តាមបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះយុវជនខ្មែរមួយចំនួននៅកម្ពុជាក៏បានប្រារព្ធទិវានេះផងដែរ។
ក្រសួងសុខាភិបាលអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Sinopharm covid-19 របស់ចិន សម្រាប់លក្ខខណ្ឌបន្ទាន់
ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះបាន ចេញសេចក្ដីអនុញ្ញាតមួយ ដោយសម្រេចឱ្យប្រើប្រាស់វ៉ាក់សាំង ឈ្មោះ Sinopharm Covid-19 ដែលជាវ៉ាក់សាំងការពារជំងឺកូវីដ១៩នាំមកពីប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់។
ក្នុងសេចក្ដីអនុញ្ញាតរបស់ក្រសួងសុខាភិបាល ចេញដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នភថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២១នេះ បញ្ជាក់ថា៖ «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm Covid-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute...
លោក ហ៊ុន សែន ថា ប្រេងឆៅដែលកម្ពុជាផលិតបានជាង១ខែនេះ មានកម្រិតទាបនៅឡើយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះថ្លែងថា ប្រេងឆៅដែលកម្ពុជាបានផលិតក្នុងរយៈពេលជាងមួយខែមកនេះ មានកម្រិតទាបនៅឡើយ ដោយសារផលិតបានត្រឹមតែ៧០០០ ទៅ៧៥០០បារ៉ែល ឬស្មើនឹងជាង១លានលីត្រតែប៉ុណ្ណោះក្នុងមួយថ្ងៃ។