នាយករដ្ឋមន្រ្តីស្នើសុំឥណ្ឌាឧបត្ថម្ភវ៉ាក់សាំងកូវីដ ព្រោះវ៉ាក់សាំងជំនួយចិនអាចនឹងមិនគ្រប់គ្រាន់
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌាប្រចាំកម្ពុជា បានស្នើសុំនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Damodardas Modi ឱ្យជួយផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់កម្ពុជាដើម្បីចាក់ជូនពលរដ្ឋខ្មែរ ព្រោះវ៉ាក់សាំងដែលជាជំនួយពីតចិនអាចនឹងមិនគ្រប់គ្រាន់នោះទេ។
មាតុភូមិនិវត្តរបស់លោកស្រី មូរ សុខហួរ ត្រូវបរាជ័យក្រោយពេលក្រុមហ៊ុនហោះហើរមិនអនុញ្ញាត
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិដែលប្រកាសគម្រោងធ្វើមាតុភូមិនិវត្តមកកាន់កម្ពុជានៅថ្ងៃទី១៥ ខែមករា ត្រូវបានបរាជ័យ ដោយសារក្រុមហ៊ុនយន្តហោះ Singapore Airlines ពីសហរដ្ឋអាមេរិកមិនអនុញ្ញាតឲ្យលោកស្រីឡើងយន្តហោះ ដោយហេតុថា លោកស្រីមិនមានទិដ្ឋាការ ឬវីសា (VISA)។ នេះបើយោងតាមការសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក សម រង្សី។
មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ម្នាក់ និងរកឃើញបុរសដែលរត់គេចពីកន្លែងធ្វើចត្តាឡីស័កវិញនៅថ្ងៃទី១៧ ខែមករា
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថ្ងៃចន្ទនេះថា គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញមានករណីជាសះស្បើយពីជំងឺកូវីដ១៩ចំនួន១នាក់ និងមិនមានអ្នកឆ្លងថ្មី ព្រមទាំងបានរកឃើញបុរសខ្មែរ-អាមេរិកាំងម្នាក់ដែលបានរត់គេចពីកន្លែងធ្វើចត្តាឡីស័កមកវិញ។
សង្គមស៊ីវិលជិត៩០ អំពាវនាវឱ្យដោះលែងសកម្មជនដីធ្លីបីរូបឱ្យមានសេរីភាពឡើងវិញ
ក្រុមសង្គមស៊ីវិលចំនួន៨៩ កាលពីថ្ងៃព្រហស្បតិ៍ ស្នើសុំឱ្យមានការដោះលែង តំណាងសហគមន៍ដីធ្លីចំនួនបីនាក់ រួមទាំងទម្លាក់ចោលការចោទប្រកាន់មនុស្សប្រមាណជា៥០នាក់ ដែលទើបត្រូវបានចោទជាបន្តបន្ទាប់ទៀតកាលពីពេលថ្មីៗនេះ។
សង្គមស៊ីវិលស្នើដោះលែងសកម្មជនបរិស្ថាន៣រូប ក្រោយរដ្ឋដកហូតផ្នែកខ្លះនៃបឹងតាមោកមកវិញ
ក្រុមសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងផ្នែកសិទ្ធិមនុស្ស ទទូចឱ្យមានការដោះលែងសកម្មជនបរិស្ថាន៣រូបដែលត្រូវបានចាប់ខ្លួនដោយសារការទាមទារឱ្យរដ្ឋាភិបាលការពារ «បឹងតាមោក» ឬ «បឹងកប់ស្រូវ» ក្រោយរដ្ឋាភិបាលនិរាករលើលិខិតស្នើសុំកាត់ដីបឹងមួយនេះជាបន្តបន្ទាប់។
ពលរដ្ឋនៅម្តុំផ្លូវ៦០ម៉ែត្រចង់ឲ្យមានធុងសំរាមតាមដងផ្លូវ ដើម្បីកាត់បន្ថយការបោះចោលសំរាមរាយប៉ាយ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ លើកឡើងថា ពួកគេចង់ឲ្យអាជ្ញាធររៀបចំដាក់ធុងសំរាមតាផ្លូវនោះ ដើម្បីកាត់បន្ថយអ្នកដំណើរបោះសំរាមចោលដោយគ្មានរបៀបរៀបរយ។
សវនាការកាត់ក្តីអតីតសកម្មជនគណបក្សសង្រ្គោះជាតិចំនួន ៦១នាក់ បានចាប់ផ្តើម និង បន្តនៅថៃ្ងទី២៨ ខែមករា
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានចាប់ផ្តើមបើកសវនាការកាត់ក្តីអតីតសកម្មជនគណបក្សសង្រ្គោះជាតិចំនួន ៦១នាក់ ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ ហើយនឹងបន្តសវនាការនេះនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
បន្ទាប់ពី១ឆ្នាំ សាលាដំបូងខេត្តកំពតសម្រេចស៊ើបឡើងវិញករណីបាក់រលំអគារនៅកែប
សាលាដំបូងខេត្តកំពតកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានប្រកាសសាលក្រមថានឹងសម្រេចបន្តស្រាវ ជ្រាវឡើងវិញលើករណីបាក់រលំអគារកម្ពស់ ៧ ជាន់មួយនៅខេត្តកែបកាលពីឆ្នាំមុន ដែលបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ៣៦នាក់ និងរបួសជាច្រើននាក់ទៀត ខណៈដែលជនរងគ្រោះនៅតែបន្តរង់ចាំទទួលយុត្តិធម៌នៅឡើយ។
អ្នកសម្អាតសំរាមតាមដងទន្លេត្រើយម្ខាងត្អូញត្អែរថាពលរដ្ឋមួយចំនួនចោលសំរាមគ្មានទំនួលខុសត្រូវ
អ្នកអនាម័យដែលបោសសម្អាតសំរាមតាមដងទន្លេត្រើយម្ខាងក្នុងសង្កាត់ និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញត្អូញត្អែរថា ប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរ និងទៅលេងទីនោះ នៅតែបោះចោលសំរាមដោយមិនមានទំនួលខុសត្រូវ។
យុទ្ធនាការ «ការពារខ្លួនថ្ងៃនេះ កុំចាំថ្ងៃស្អែក» ចាប់ផ្តើមដើម្បីឲ្យកុមារចូលរៀនវិញដោយសុវត្ថិភាព ពីកូវីដ
យុទ្ធនាការបន្ទាប់បើកបវេសនកាលថ្មី ក្រោមប្រធានបទ «ការពារខ្លួនថ្ងៃនេះ កុំចាំថ្ងៃស្អែក » បានចាប់ផ្តើមកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដើម្បីលើកទឹកចិត្តកុមារឲ្យចូលរៀនវិញ ហើយនៅតែប្រកាន់ភ្ជាប់ការអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លងរីករាលដាលកូវីដ១៩។
កសិករមួយចំនួននៅកំពង់ធំថាទិន្នផលស្រូវធ្លាក់ចុះព្រោះគ្រោះរាំងស្ងួតអូសបន្លាយយូរ
ប្រជាកសិករមួយចំនួនរស់នៅស្រុកតាំងគោក ខេត្តកំពង់ធំ ត្អូញត្អែរពីទិន្នផលស្រូវធ្ងន់ឬស្រូវវស្សា ធ្លាក់ចុះជាងឆ្នាំមុន ដោយសារគ្រោះរាំងស្ងួតនៅឆ្នាំនេះបានអូសបន្លាយរយៈពេលយូរ។
មូលនិធិ Clooney ដើម្បីយុត្តិធម៌អំពាវនាវឲ្យកម្ពុជាធានាថាការកាត់ក្ដីលើកញ្ញា សេង ធារី ប្រកបដោយ យុត្តិធម៌
មូលនិធិ Clooney ដើម្បីយុត្តិធម៌ (CFJ) នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យកម្ពុជាធានាថាការកាត់ក្ដីលើ មេធាវីផ្នែកសិទ្ធិមនុស្សជនជាតិខ្មែរអាមេរិកាំង គឺកញ្ញា សេង ធារី ប្រកបដោយការគោរពសិទ្ធិ និងយុត្តិធម៌។
ការផុតសុពលភាពការអនុគ្រោះពន្ធទូទៅរបស់អាមេរិកធ្វើឲ្យប៉ះពាល់ដល់កម្មករ និងអ្នកបញ្ជាទិញ
ការផុតសុពលភាពកម្មវីធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក (Generalized system of preferences-GSP) កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធ្វើឲ្យប៉ះពាល់ដល់អ្នកបញ្ជាទិញដែលនាំចូលទៅអាមេរិកដោយសារតម្រូវឲ្យបង់ពន្ធរហូតដល់ការអនុគ្រោះពន្ធមានឡើងវិញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ។
ក្រុមអង្គការសង្គមស៊ីវិលថា ស្ត្រីមានចំនួនតិចនៅឡើយក្នុងមុខតំណែងដឹកនាំ និងជំរុញឱ្យរដ្ឋាភិបាលតែងតាំងបន្ថែម
ក្រុមអង្គការ សង្គមស៊ីវិលមួយចំនួនបាននិយាយថា មានស្ត្រីមានចំនួនតិចនៅឡើយដែលត្រូវបានតែងតាំងក្នុងមុខតំណែងដឹកនាំ បើទោះបីជាមានការតែងតាំងមួយចំនួននាពេលថ្មីៗនេះក៏ដោយ និងបានជំរុញឱ្យរដ្ឋាភិបាលតែងតាំងស្ត្រីបន្ថែមទៀត ដើម្បីធានាឲ្យបាននូវការផ្តល់សិទ្ធិពេញលេញក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ។
Vox Pop: ពលរដ្ឋខ្លះមិនពេញចិត្តចំពោះការផ្លាស់ប្តូរទីតាំងសត្វស្វាចេញពីតំបន់អង្គរ ហើយ សំណូមពរឲ្យអាជ្ញាធរមានដំណោះស្រាយប្រសើរជាងនេះ
មនុស្សមួយចំនួន ដែលត្រូវបានសម្ភាសន៍ដោយ Newsroom Cambodia បាននិយាយថាពួកគេមានការស្រងាកចិត្តដោយសារការផ្លាស់ទីលំនៅរបស់សត្វស្វាចេញពីតំបន់ប្រាសាទអង្គរវត្ត ដោយនិយាយថាវាជាផ្នែកមួយនៃធម្មជាតិដែលមនុស្សរស់នៅជាមួយសត្វស្វា ហើយអាជ្ញាធរគួរតែមានដំណោះស្រាយល្អជាងនេះ។
មណ្ឌលចត្តាឡីស័កសាងសង់រួចសម្រាប់អ្នកដំណើរចូលមកកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
សាលារាជធានីភ្នំពេញនៅថ្ងៃពុធនេះ បានប្រកាសបើកឲ្យប្រើប្រាស់មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដែលមាន៥០៤បន្ទប់ សម្រាប់អ្នកដំណើរដែលចូលមកកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។