Home Blog Page 122

សាលារាជធានីហាមមិនឲ្យប្រារព្ធពិធីបុណ្យណូអែល និងឆ្លងឆ្នាំ​​​ដោយសារ​ជំងឺ​កូវីដ​១៩​

0
សាលា​រាជធានី​ភ្នំពេញ​​ហាម​មិន​ឲ្យ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល និង​ឆ្លង​ឆ្នាំសកល​ឆ្នាំ​នេះ​​ ដោយ​សារ​បារម្ភ​ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​ពីអ្នកនាំពាក្យ​សាលា​រាជធានី​។​

ខេមបូចាបារម្ភថា ការកាត់ទោសអ្នកសារព័ត៌មាននៅខេត្តកំពង់ឆ្នាំង ជាការធ្វើទុក្ខបុកម្នេញថែមទៀតលើអ្នកសារព័ត៌មាន

0
សម្ព័ន្ធអ្នកសាព័ត៌មានកម្ពុជា ហៅ​កាត់​ថា​ខេម​បូចា នៅ​ថ្ងៃទី​២២ ខែ​ធ្នូ នេះ ​បង្ហាញ​ការ​​ព្រួយបារម្ភ​ចំពោះ​ការសម្រេច​របស់តុលាការ​​កាត់​ទោស​ លោក សុខ ឧត្តម ម្ចាស់​ស្ថានីយ៍​វិទ្យុ​ និងគេហទំព័ររិទ្ធីសែន ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ខែ ថា​ជាការ​ធ្វើ​ទុក្ខបុកម្នេញ​បន្ថែម​ទៀត​លើ​អ្នកសារព័ត៌មាន​​ បន្ទាប់ពី​លោក​បាន​ផ្សាយបន្ត​ផ្ទាល់​ពី​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ និងមន្ត្រីយោធា​ នៅ​ខេត្ត​កំពង់​ឆ្នាំង។

បារាំង ផ្តល់ហិរញ្ញប្បទាន ៩១លានដុល្លារ ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

ស្ថានទូតបារាំង កាលពីថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសផ្តល់ហិរញ្ញប្បទានចំនួន ៧៤លានអឺរ៉ូ (ប្រមាណជាង ៩១លានដុល្លារ) ដើម្បីពង្រីកវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។

ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលភាសាចិន​ដោយឥតគិតថ្លៃ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​

0
ក្រសួង​ទេសចរណ៍​​​​ប្រកាស​​បើក​វគ្គ​បណ្តុះ​បណ្តាល​ភាសា​ចិន​​កម្រិត​មូល​ដ្ឋាន​​​​សម្រាប់​​វិស័យ​ទេសចរណ៍​​ដោយ​ឥត​គិត​ថ្លៃ​ តាម​ប្រព័ន្ធ​អនឡាញ​ ដើម្បី​ចូល​រួម​ជំរុញ​ និង​​លើក​កម្ពស់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ជា​ពិសេស​ដើម្បី​ផ្តល់​នូវ​ជំនាញ​ភាសា​​។​

ពលរដ្ឋ២៤គ្រួសារក្នុងតំបន់អភិវឌ្ឍន៍បណ្ដោយដងស្ទឹងសៀមរាប តវ៉ាមិនផ្លាស់ប្តូរលំនៅតាមរដ្ឋបាលខេត្ត

ពលរដ្ឋ​ចំនួន​២៤​គ្រួសារ​ស្ថិតក្នុង​តំបន់អភិវឌ្ឍន៍​​តាម​បណ្ដោយ​ដង​ស្ទឹងសៀ​មរាប ខេត្ត​សៀម​រាប បន្ត​តវ៉ា​ដោយ​មិនព្រមផ្លាស់​ប្តូរ​លំនៅ​ឋាន​តាមការ​រៀប​ចំ​របស់​រដ្ឋបាល​ខេត្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​អង្គការ​អាដ​ហុក​ប្រចាំ​ខេត្ត​សៀម​រាប។

BLOG – ការលុបបឹងធម្មជាតិជាយក្រុងជាបន្តបន្ទាប់បណ្ដាលឲ្យប៉ះពាល់អ្វីខ្លះដល់ប្រជាពលរដ្ឋ?

ប្រទេសកម្ពុជា​ជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះ​ហើយ​​ទើប​មាន​ការ​ទាក់ទាញ​អ្នក​វិនិ​យោគ​បរទេស​ជាច្រើន ជាពិសេស​​ប្រទេស​ចិន។ ចិន​មិនមែន​វិនិយោគ​តែ​វិស័យ​ឧស្សាហកម្ម​តែ​មួយ​មុខ​ទេ គឺ​អាចនិយាយបានថា សេដ្ឋកិច្ច​កម្ពុជា​​ក៏​ពឹង​ផ្អែក​យ៉ាង​ច្រើន​​លើ​ចិន​ផង​ដែរ។​ យើង​ដឹង​ហើយ​ថា ចិន​ជា​ប្រទេស​មួយដែលមាន​លុយ​ច្រើន ប៉ុន្ដែរាល់​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​​បរិស្ថាន។

ក្រសួងការបរទេសថា ពលរដ្ឋខ្មែរ២១រូប នឹងធ្វើមាតុភូមិនិវត្តន៍ ពីមីយ៉ាន់ម៉ា តែមិនប្រាប់មូលហេតុ

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា ស្ថានទូតកម្ពុជានៅមីយ៉ាន់ម៉ាបានជួយសម្របសម្រួលជូនពលរដ្ឋខ្មែរចំនួន ២១រូប រួមទាំងព្រះសង្ឃ និងដូនជី ឲ្យត្រឡប់មកកម្ពុជាវិញតាមជើងយន្តហោះ Charter Flight របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសមីយ៉ាន់ម៉ា។

ក្រសួងបរិស្ថានប្រកាស​​ចាត់​​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អ្នក​ធ្វើ​អាជីវ​កម្ម​​ធំ និង​អ្នក​​បំផ្លាញ​​​កេសរ​កូលព្រៃ

ក្រសួងបរិស្ថាននៅ​ថ្ងៃ​ចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០​​ បាន​ប្រកាស​​ចាត់​​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អ្នក​ធ្វើ​អាជីវ​កម្ម​​ធំ និង​អ្នកដែល​បំផ្លិច​បំផ្លាញ​​​កេសរ​កូលព្រៃ ដោយ​បញ្ជាក់ថា ប្រមូល​ទិញ និង​ប្រកប​អាជីវកម្ម​នាំ​ចេញ​ទៅ​ឲ្យ​​ឈ្មួញ​បរទេស ថា​អាច​បង្ក​ឲ្យ​ដាច់​ពូជ និង​វិនាស​បាត់​អត្តសញ្ញាណ​​ជាតិ។

សិស្សទី១២មួយចំនួនខកចិត្ត​ចំពោះមិនមានការកំណត់និទ្ទេស​ប្រឡង​

ការរីករាលដាល​ជំងឺ​កូវីដ១៩ បានធ្វើឲ្យ​​កម្ពុជា​ផ្អាក​​ការសិក្សា និង​ការប្រឡង​ជាបន្ត​បន្ទាប់​ជាច្រើន​ដង​ ជាពិសេស​សិស្សថ្នាក់ទី១២ ជា​ឆ្នាំ​ដែល​ត្រូវ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ។ ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២០​មក ក្រសួងអប់​រំ​​បាន​​​​ពន្យារពេលប្រឡងម្ដងហើយម្ដងទៀត រហូត​ដល់​​​សម្រេច​មិនមានការ​​ប្រឡង​ ហើយ​ឲ្យ​​ជាប់ទាំងអស់ ដោយ​មិន​បាន​ផ្ដល់​និទ្ទេស។

ក្រសួងការងារផ្អាកបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃបណ្ដោះអាសន្ន

ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានសម្រេច​ផ្អាក​​បញ្ជូន​ពលករ MoU​ និង​ពលករ​តាម​រដូវ​កាល​ទៅធ្វើការ​នៅប្រទេសថៃ​ជា​បណ្ដោះ​អាសន្ន​​បន្ទាប់ពី​មាន​ការ​រាតត្បាត​ជម្ងឺ​កូវីដ-១៩ នៅខេត្តសាមុតសាខន​​របស់​ប្រទេស​ថៃ​។

Cambodia 2.0: Rebooting Gender Roles in the Tech Industry

Sreylin Meng plans to use technology to help Cambodia grow. The 19-year-old has been working with her classmates on a crop-irrigation app since she started at the National Institute of Posts, Telecoms & ICT.
សាច់ញាតិ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​២រូប ត្រូវ​សន្តិសុខ​សណ្តាប់​ធ្នាប់ខណ្ឌ​៧មករា​ចាប់​អូស​ចេញ​ពី​មុខសាលា​ដំបូង​រាជធានី​ភ្នំពេញ ទៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​ទៀត​នៅ​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២០។ (រូបភាព៖ ប៉ា តុងចិន)

អង្គការលីកាដូចេញរបាយការណ៍ថ្មីមួយ​បង្ហាញ​ថា​ការរំលោភ​សិទ្ធិមនុស្សនៅកម្ពុជា​កាន់​តែ​គួរ​ឲ្យ​បារម្ភ​

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ​ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ បាន​ចេញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា​ ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ​ការ​រំលោភ​​សិទ្ធិមនុស្សនៅកម្ពុជា​មានភាព​​​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ពល​រ្ដឋ​លែង​ហ៊ាន​បញ្ចេញ​មតិ។​

ជប៉ុនផ្តល់ជំនួយឥតសំណងចំនួនពីរក្នុងទឹកប្រាក់ជាងមួយលានដុល្លារអាមេរិកដើម្បីជួយដល់កម្ពុជា

រដ្ឋាភិបាល​​ជប៉ុន​​​​កាល​ពី​សប្តាហ៍​មុន​ បាន​សម្រេចផ្តល់ជំនួយ​ឥត​សំណង​ចំនួន​ពីរ​គម្រោង ដែល​មាន​ថវិកា​សរុប​​​ជាង​មួយ​លាន​​​ដុល្លារ​​អាមេរិក​​សម្រាប់​ជួយ​ដល់​កម្ពុជា​ ក្នុងការសាង​​​សង់​​ផ្លូវ​​ក្នុង​ខេត្ត​កោះកុង​ ស្តារ​ប្រព័ន្ធ​ធារាសាស្រ្ត​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ពង្រឹង​សហគមន៍​កសិកម្ម​​ក្នុង​ខេត្តមណ្ឌលគិរី និង​​ជំនួយ​សម្រាប់​​សុខភាព​កុមារ​។

កម្ពុជា-ថៃ ព្រមព្រៀងបើកច្រកព្រំដែនឡើងវិញ​បន្ទាប់ពីបិទមួយរយៈដោយសារកូវីដ១៩

0
រដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង​ រួម​ជាមួយនឹង​ខេត្តស្រះកែវ ប្រទេសថៃ បាន​សម្រេច​បើក​ដំណើរ​ការ​​​ច្រក​ព្រំដែន​វិញ​ បន្ទាប់​ពីបាន​​បិទ​មួយ​រយៈ​ដោយសារ​ជំងឺ​កូវីដ១៩​ ដោយ​ការ​សម្រេច​នោះ​បាន​ធ្វើ​ឡើង ក្នុង​កិច្ច​​ប្រជុំ​រវាង​កម្ពុជា​និង​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែធ្នូ​ ២០២០​។

គម្រោងឃ្លាំមើលទំនប់តំបន់ទន្លេមេគង្គត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈ

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​​​សហការ​ជាមួយ​​​មជ្ឈ​មណ្ឌល​​​ស្ទីមសុន (Stimson) កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​​ធ្នូ ឆ្នាំ២០២០ បាន​ដាក់​ឱ្យ​ដំណើរ​ការ​​​​ឧបករណ៍​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ Mekong Dam ​​​​​​Monitor ដើម្បី​​ផ្តល់​ព័ត៌មាន​អំពី​ប្រតិបត្តិការ​របស់​ទំនប់​ និងកម្រិត​ទឹក​នៅ​ទូទាំង​ប្រទេស​ចំនួន​​៦​នៃ​អាង​ទន្លេមេគង្គ ដែល​មានប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។

កម្ពុជាទទួលបានការបន្តការអនុគ្រោះពន្ធទូទៅពីចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បន្ទាប់​ពី​អឺរ៉ុប​ដក​ EBA ២០​%

ចក្រ​ភព​​អង់គ្លេស និង​ប្រទេស​អៀឡង់​ខាងជើង បាន​សម្រេចបន្ត​​ផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ​​​ទូទៅ​​ដល់​កម្ពុជា​​ បន្ទាប់ពី​មើល​ឃើញ​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​កម្ពុជា​ក្នុង​​វិបត្តិ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស​កម្ពុជា។​

Latest News