ក្រសួងប្រៃសនីយ៍ប្រកាសឲ្យអ្នកប្រើប្រព័ន្ធតេឡេក្រាម ប្រយ័ត្នពីការវាយប្រហាររបស់ Hacker
ក្រសួងប្រៃសនីយ៍ និងទូរគមន៍នៅសប្តាហ៍នេះ បានប្រកាសឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមតេឡេក្រាម (Telegram) ឲ្យមានការប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋជន (hacker) ដែលបានធ្វើសកម្មភាពក្លែងបន្លំជានរណាម្នាក់ដើម្បីបញ្ជូនមេរោគតាមសារតេឡេក្រាម ដែលអាចលួចយកទិន្នន័យ និងឯកសារផ្សេងៗរបស់អ្នកប្រើដោយស្វ័យប្រវត្តិ។
ក្រសួងសុខាភិបាល៖ មិនមានអ្នកឆ្លងជម្ងឺកូវីដ១៩ថ្មី ខណៈអ្នកជាសះស្បើយមានចំនួន១៧នាក់
ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះបញ្ជាក់ថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មានករណីជាសះស្បើយជំងឺ កូវីដ១៩ចំនួន១៧នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី។
នាយករដ្ឋមន្រ្តីអបអរសាទរប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី ហើយប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានសរសេរលិខិតអបអរសាទរលោក ចូ បៃដិន ដែលត្រូវបានប្រជាជនអាមេរិកបានបោះឆ្នោតឲ្យជាប់ជាប្រធានាធិបតីទី៤៦ ហើយបាន «ប្តេជ្ញាចិត្តយ៉ាងពេញលេញ» ដើម្បីធ្វើការជាមួយរដ្ឋបាលទីក្រុងវ៉ាស៊ិនតោន ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើង។
តម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះក្នុងតម្លៃខ្ពស់បំផុតត្រឹម៣,៣១០៛/លីត្រ ចាប់ពីពាក់កណ្តាលខែធ្នូ
ក្រសួងចំនួនបីបានចេញប្រកាសរួម សម្រេចទម្លាក់តម្លៃប្រេងឥន្ធនៈចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយលក់រាយក្នុងតម្លៃខ្ពស់បំផុតត្រឹម៣,៣១០៛/លីត្រ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។
មន្រ្តីថា ពលករបរទេសខុសច្បាប់ក្នុងម៉ាឡេស៊ី ប្រឈមមុខនឹងផ្លូវច្បាប់ធ្ងន់ធ្ងរ បើមិនចាកចេញ
ពលករបរទេសខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ីនឹងប្រឈមមុខនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេមិនត្រឡប់ទៅ ប្រទេសកំណើតខ្លួនវិញ មុនពេលម៉ាឡេស៊ីបញ្ចប់កម្មវិធីផ្តល់ភាពស្របច្បាប់ដល់ពលករខុសច្បាប់ហើយដែលកម្មវិធីនេះបានចាប់ផ្តើមហើយគឺពីថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញឲ្យក្រសួងអប់រំ យកលទ្ធផលប្រលងឆមាសមកគិតជានិទ្ទេសវិញ
គណ:បក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០នេះថាក្រសួងអប់រំ យុវជន និងកីឡា គប្បីយកលទ្ធផលនៃការប្រលងឆមាសទី១ និងឆមាសទី២ យកមកគិតជានិទ្ទេសវិញ សម្រាប់លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថានឹងបន្តរៀបចំឥណទានឡើងវិញ ដល់អតិថិជនរហូតដល់ពាក់កណ្ដាល ឆ្នាំ២០២១
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងនៅតែបន្តរៀបចំឥណទានឡើងវិញឲ្យអតិថិជនដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជម្ងឺកូវីដ ១៩រហូតដល់ពាក់កណ្ដាលឆ្នាំ២០២១។
មនុស្ស៥នាក់ក្នុង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ជាសះស្បើយពីកូវីដ១៩ ខណៈគ្មានករណីវិជ្ជមានថ្មី
ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ថា មនុស្ស៥នាក់នៅក្នុង «ព្រឹត្តិការណ៍សហគមន៏២៨ វិច្ជិកា» បានជាសះស្បើយពីកូវីដ១៩ ខណៈដែលគ្មានករណីវិជ្ជមានថ្មីនោះទេ។
ម៉ាឡេស៊ីអនុញ្ញាតឲ្យពលករខុសច្បាប់បរទេសត្រឡប់ទៅប្រទេសកំណើតខ្លួន មុនពេលមានការរឹតបន្តឹងច្បាប់
រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានសម្រេចអនុញ្ញតឲ្យពលករខុសច្បាប់ដែលកំពុងធ្វើការ និងស្នាក់នៅក្នុង ប្រទេសខ្លួន ចំនួន១៥ប្រទេស រួមមានកម្ពុជាផងដែរ អាចត្រឡប់ទៅប្រទេសខ្លួនវិញ។
ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅឆ្នាំក្រោយ បន្ទាប់ពីរងការប៉ះពាល់ដោយកូវីដ ១៩
ធនាគារពិភពលោក បានធ្វើការព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចនឹងងើបចេញពីការរួញចុះ នៃសេដ្ឋកិច្ចដែលប៉ះពាល់ដោយវីរុសកូវីដ ១៩ ហើយនឹងមានកំណើនប្រមាណ ៤ភាគរយ នៅឆ្នាំក្រោយវិញ។
ដើមកញ្ឆាចំនួន១,៤២៦ដើមនៅខេត្តពោធិ៍សាត់ត្រូវបានដុតកម្ទេចចោល
ដំណាំដើមកញ្ឆាចំនួន១,៤២៦ដើម ក្នុងស្រុកវាលវែង ខេត្តពោធិសាត់ត្រូវបានដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមទំព័រហ្វេសប៊ុករបស់អភិបាលរងខេត្តពោធិសាត់។
ក្រសួងសុខាភិបាលប្រកាសឲ្យពលរដ្ឋដែលបានចូលហាង Hidden Coffee ទៅធ្វើតេស្តរកជំងឺកូវីដ១៩
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសដល់ប្រជាពលរដ្ឋដែលធ្លាប់ចូលហាងកាហ្វេ Hidden Coffee ចន្លោះម៉ោង១៥:៣០នាទី ដល់ម៉ោង១៦:០០នាទីរសៀល នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក។
មិនមានករណីវិជ្ជមានកូវីដ១៩ និងជាសះស្បើយចំនួន៧ នាក់នៅថ្ងៃទី១៥ ខែធ្នូ
ក្រសួងសុខាភិបាលនៅថ្ងៃពុធនេះ បានប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ និងមានអ្នកជាសះស្បើយចំនួន៧នាក់ សម្រាប់លទ្ធផលធ្វើតេស្ត និងព្យាបាលជំងឺកូវីដ១៩ ក្នុងថ្ងៃទី១៥ ខែធ្នូ។
ក្រសួងមហាផ្ទៃជូនដំណឹងដល់មន្ត្រីឲ្យចូលធ្វើការវិញ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក និងតេស្តអវិជ្ជមាន៣ដង
ក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះ បានជូនដំណឹងដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃឲ្យចូលបម្រើការងារជាធម្មតាវិញ ក្រោយពេលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងទទួលបានលទ្ធផលអវិជ្ជមានពីបានធ្វើរោគវិនិច្ឆ័យជំងឺកូវីដ១៩ លើកទី៣រួចរាល់។
លោក ហ៊ុន សែន ប្រកាសថាសិស្សថ្នាក់ទី១២ទាំងអស់នឹងត្រូវឲ្យជាប់បាក់ឌុបដោយយកពិន្ទុឆមាសមកកំណត់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះប្រកាសថា ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ សិស្សថ្នាក់ទី១២ទាំងអស់នឹងមិនចាំបាច់ប្រឡងបាក់ឌុបនៅថ្ងៃ១១ ខែមករា ឆ្នាំ២០២១ខាងមុខនោះទេ ប៉ុន្តែសិស្សនឹងត្រូវកំណត់ជាប់ ឬធ្លាក់ដោយការកំណត់ពិន្ទុប្រឡងឆមាស។
អង្គការចំនួន៣ទទូចឲ្យរដ្ឋាភិបាលផ្តល់សេវាសុខភាពរបស់អ្នកជាប់ឃុំនៅពន្ធនាគារដើម្បីការពារពីជំងឺកូវីដ១៩
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៣នៅថ្ងៃទី៩ ខែធ្នូ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចេញវិធានការការពារអ្នកដែលកំពុងជាប់ឃុំក្នុងពន្ធនាគារពីជំងឺកូវីដ១៩ បន្ទាប់ពី មានការរកឃើញមន្ត្រីពន្ធធនាគារឆ្លងជំងឺកូវីដ១៩។