Home Blog Page 126

ជួបនឹងការលំបាកផ្នែកហិរញ្ញវត្ថុ កាសែតរស្មីកម្ពុជាឈប់បោះពុម្ពផ្សាយ

កាសែតរស្មីកម្ពុជា ដែលមានអាយុជាង២៧ឆ្នាំមកហើយ បានបញ្ឈប់ការបោះពុម្ពផ្សាយរបស់ខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយសារមានបញ្ហាវិបត្តិហិរញ្ញវត្ថុ។​ នេះយោងតាមលោក ទាវ សារមុន្នី និពន្ធនាយកនៃកាសែតមួយនេះ

តុលាការកំពូលច្រានចោលការទាមទាររបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីរ

ចៅក្រម​តុលាការកំពូល កាលព្រឹកថ្ងៃអង្គារ បាន​ច្រានចោល​ការទាមទារ​របស់​អតីត​​បុគ្គលិក​វិទ្យុ​​អាស៊ី​សេរី​​ពី​រ​​រូប ដែល​​ប្ដឹង​ជំទាស់នឹ​ង​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​​ ទាក់ទង​​នឹ​ងការ​បើក​ការស៊ើបអង្កេត​ឡើងវិញ​​លើ​សំណុំ​រឿង​​របស់​ពួក​គេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ យាង សុធារិន្ទ អតីត​អ្នកសារព័ត៌មាន​អាស៊ី​សេរី

រកឃើញអ្នកឆ្លងវីរុសកូវីដថ្មី ០២នាក់ទៀតជាបុរសខ្មែរមកពីជប៉ុន

ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ថ្មីចំនួន០២នាក់ទៀត ជាបុរសជនជាតិខ្មែរដែលបានវិលត្រលប់មកពីប្រទេសជប៉ុន

លោក ហ៊ុន សែន ថា ឆ្នាំនេះផ្អាកការប្រារព្ធពិធីបុណ្យអុំទូក តែពិធីសំពះព្រះខែ និងឈប់សម្រាកនៅតែអនុវត្តន៍

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃចន្ទ​​ប្រកាស​ថា ​ ក្នុង​ឆ្នាំនេះ​​ពុំ​មាន​ការប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​នៅ​រាជធានី​ភ្នំពេញ​នោះទេ ប៉ុន្តែពិ​ធី​សំពះ​ព្រះខែ​នៅ​តាម​មូលដ្ឋាន និង​ការអនុវត្ត​ថ្ងៃ​ឈប់​សម្រាក​​នៅ​តែមាន​ដដែល​​។ លោក ហ៊ុន សែន ​លើកឡើង​បែប​នេះ​​ ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេបា​សាក់ ភ្ជាប់​ពី​ទី​ក្រុង​រណប​កោះពេជ្រ ទៅ​ទីក្រុង​រណប​កោះ​នរា និង​ពី​ទីក្រុង​រណប​កោះន​រា​តភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ១​ ដែលមានតម្លៃជិត៤០លានដុល្លា កាលពីថ្ងៃចន្ទ័ទី២៧ ខែតុលា ឆ្នាំ២០២០។​ លោកនាយករដ្ឋមន្រ្តី​ថ្លែង​ថា ក្នុង​ឆ្នាំ​២០២០​នេះ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ពិធី​បុណ្យ​អុំទូក អក​អំបុក​សំពះ​ព្រះខែ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​សុក្រ ទី៣០...

ប្រជានេសាទនៅភ្នំពេញត្អូញត្អែរពីបញ្ហាជីវភាពដោយ​សារ​ផលនេសាទធ្លាក់ចុះ

វេលា​ម៉ោង​​ជិត២រសៀល ខណៈ​​មេឃ​ងងឹត​​កល​​ភ្លៀង​ផង​ អ្នកស្រី លី ឌីវា ​​អ្នកនេសាទ​​​ម្នាក់​​កំពុង​រើ​សម្បក​កំប៉ុង​លក់​ឲ្យ​អ្នកទិញ​អេតចាយ នៅ​ខាងមុខ​ផ្ទះ​ប្រក់​ថង់​ប្លាស្ទិក ដែល​នៅ​​ក្បែរ​សណ្ឋាគារ​​សុខា​ភ្នំពេញ ​ក្នុង​ភូមិចុងកោះ រាជធានី​ភ្នំពេញ​

អ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការរាយការណ៍ពីភាពអសកម្មក្នុងសង្គម

ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារ​ព័ត៌មាន​នៅ​ក្នុង​សង្គម​ភាគច្រើន​យល់​​ឃើញ​​ថា អ្នក​សារ​ព័ត៌មាន មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

កម្ពុជារកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ថ្មីចំនួន១នាក់លើស្រ្តីជនជាតិបារាំង

ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ ប្រកាសរកឃើញអ្នកឆ្លងជំងឺ​កូវីដ​១៩ ថ្មី​ម្នាក់​ទៀត​ជា​ស្រ្តី​ជនជាតិ​បារាំង អាយុ​២៣ឆ្នាំ ខណៈ​ដែលមាន​អ្នក​រួម​ដំណើរជា​មួយជាង​១០០​​នាក់ និង​មិន​មាន​​ករណី​ជាសះស្បើយ​ឡើ​យ​នៅ​ព្រឹក​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០

UN Human Rights Experts Press Government to Address Rong Chhun Arrest

United Nations human rights experts are increasing pressure on the Cambodian government to explain the arrest of labor leader Rong Chhun, saying it has been nearly two months since any information had been provided on the case.

អង្គការការពារអ្នកកាសែតចំនួនពីរអំពាវនាវដល់សមត្ថកិច្ចបញ្ឈប់ការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានជាបន្ទាន់

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ ហៅកាត់ថា CCIM កាល​ពី​សុក្រ​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​​អំពាវ​នាវ​ឲ្យ​​​​​​រដ្ឋាភិបាល​​​​បញ្ឈប់​​​សកម្មភាព​​របស់​​សមត្ថកិច្ច​ ដែល​​ធ្វើ​​ទុក្ខ​​បុក​ម្នេញ​​​អ្នកសារ​ព័ត៌មាន​ជា​បន្ទាន់​​ បន្ទាប់​ពី​អ្នកសារព័ត៌មាន​ចំនួន​៦​នាក់​ត្រូវ​បាន​​​សម្លុត​ និង​គំរាម​កំហែង​ក្រោម​ទិដ្ឋ​ភាព​ផ្សេងៗ​គ្នាពីសំណាក់​​សមត្ថកិច្ច

អ្នកឃ្លាំមើលសង្គម និងមន្រ្តីរដ្ឋាភិបាលខ្វែងគំនិតគ្នាលើការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ គឺជា​ទិវា​រំឮក​ខួប​២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ដែល​កិច្ច​ព្រមព្រៀង​នេះ បាន​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា ធានា​ឲ្យ​បាន​នូវ​ការបង្រួប​បង្រួម​ជាតិ​នៃ​ជម្លោះ​នយោ​បាយ​​គ្រប់​ភាគី រយៈពេល​ជិត​បី​ទសវត្សរ៍​មក​ហើយ

ទូតអាមេរិកជួបលោក កឹម សុខា ពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស កូវីដ និងបញ្ហាទឹកជំនន់​

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅគេហដ្ឋានរបស់លោក នៅថ្ងៃព្រហស្បតិ៍​ ទី២២ ខែតុលា ឆ្នាំ២០២០នេះ ដោយបានពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្ស ផលប៉ះពាល់ដោយសារជម្ងឺរាតត្បាត កូវីដ-១៩ បញ្ហាគ្រោះទឹកជំនន់​ និងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ

អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN៖ ៦០ថ្ងៃហើយរដ្ឋាភិបាលកម្ពុជាមិនទាន់ឆ្លើយតបករណីលោក រ៉ុង ឈុន

លោកស្រី Mary Lawlor អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លើក​ឡើង​ថា រដ្ឋា​ភិបាល​កម្ពុជា​មិន​ទាន់​បាន​ផ្តល់​ជូន​ព័ត៌មាន​បន្ថែម​ ពាក់ព័ន្ធ​​នឹង​ការ​ចាប់ឃុំ​​ខ្លួន​​​មេសហជីព​មួយ​រូប គឺ​លោក រ៉ុង ឈុន ​ តាម​ការ​ស្នើ​​​​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​​​​នៅ​ឡើយ​​ទេ​ ក្នុង​រយៈពេល​ជាង​៦០​ថ្ងៃ​មក​នេះ

កម្ពុជា ចិន និងយូនីសេហ្វ រួមគ្នាការពារសិស្សមត្តេយ្យចំនួន៧ម៉ឺននាក់អំឡុងការកើតមានជំងឺកូវីដ១៩

ក្រសួងអប់រំ​កម្ពុជា​ ស្ថានទូត​ចិន និង​អង្គការ​​យូនីសេហ្វ នៅ​ថ្ងៃ​ពុធ​បាន​ជួប​ជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សង្កេត​មើល​ការប្រើប្រាស់​បរិក្ខា​អនាម័យ និង​សម្ភារ​សិក្សា ដែល​ក្រសួង​ពាណិជ្ជកម្ម​​​ចិន បាន​ឧបត្ថម្ភ​សម្រាប់​ជួយ​ដល់​កុមារ​ប្រមាណជា​៧​ម៉ឺន​នាក់​បាន​ចូល​រៀន​ដោយ​សុវត្ថិភាព​ក្នុង​អំឡុង​ការ​កើត​មាន​ជំងឺ​កូវីដ​១៩

លោក ហ៊ុន សែន ស្នើឱ្យតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ​យោគ​យល់ដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​អំពាវនាវ​ដល់​​​ធនាគារ​ធំៗ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់ បន្ត​យោគយល់​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ បន្ទាប់ពី​លោក​​បាន​ស្នើ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ក្នុង​អំឡុង​បញ្ហា​ជំងឺ​កូវីដ-១៩​ ម្ដង​រួច​មក​ហើយ

ពលរដ្ឋនៅតំបន់រង្វង់មូលកួរស្រូវ​រៀបចំសម្ភារៈខូចខាត និងសម្អាតផ្ទះបន្ទាប់ពីទឹកចាប់ផ្តើមស្រក

(ភ្នំពេញ)៖ ក្រោយពី​​ជំនន់ទឹកភ្លៀង​បាន​លិ​ចលង់​សង្កាត់​មួយ​ចំនួន​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​​អស់​​មួយរយៈ​ពេ​ល​មក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ​ទឹកដែល​លិច​​នៅ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​តំបន់​រង្វង់​មូល​កួរ​ស្រូវ​ ក៏​ដូចជា​តំបន់​ជិតៗ​នោះ ចាប់​ផ្តើម​ស្រក​ចុះ​បន្តិច។ ​ប្រជាពលរដ្ឋ​​មួយចំនួន​ដែឡ​បាន​ជម្លៀល​ទៅកាន់​ទីទួល​សុវត្ថិភាព ក៏​បាន​សម្រេច​ចិត្ត​ចូល​មក​ស្នាក់​នៅ បោស​សម្អាត និង​រៀបចំ​ទុកដា​ក់​សម្ភារៈ​ដែល​ខូចខាត​​​ឡើង​​វិ​ញ។​ កំពុងបោស​ជូតសម្អាតផ្ទះ​ និង​របស់របរ​ដែល​ខូចខាត​ដោយសារ​ទឹក​ជំនន់​​ជន់​លិចផ្ទះ លោក រស់ សុភក្រ្ត័ អាជីវករលក់ទូរសព្ទ័ដៃ រស់នៅក្នុងបុរីពិភពថ្មី៣ ខណ្ឌដង្កោ និយាយ​ថា ពេល​ទឹក​បាន​ស្រក​បន្តិច​ លោក​ក៏​បាន​មក​មើល​ការខុសត្រូវ​ព្រម​ទាំង​ការ​ខូចខាត​នៅ​ផ្ទះ​វិញ​។ លោក​បន្តថា...

លោក ហ៊ុន សែន ព្រមានក្រុមបក្សប្រឆាំងចំពោះការប៉ងធ្វើបាតុកម្មនៅថ្ងៃទី២៣ ខែតុលា ខាងមុខ

លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​ផ្ញើរសារ​ព្រមាន​ទុក​មុន​ទៅ​កាន់​ក្រុម​បក្ស​ប្រឆាំង​ដែល​គ្រោង​ឡើង​មក​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ចិន​ នាថ្ងៃទី២៣ ខែ​តុលា ខាងមុខនេះ ថា​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន ​ដោយ​លោក​ថា មុខ​សញ្ញា​ជន​ដែល​ចង់​ឡើង​ម​កធ្វើ​បាតុកម្ម​ទាំង​នោះ អាជ្ញាធរ​គ្រប់គ្រង​បាន​អស់​ហើយ។ ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី ​ធ្វើឡើង​នៅក្នុង​​​​ពេល​​ដែល​​លោក​​ចុះ​​ជួប​​សួរ​សុខ​ទុក្ខ និង​​ឧបត្ថម្ភ​​ដ​ល់​​ប្រជាពលរដ្ឋ​​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​នៅ​​ខេត្ត​​បន្ទាយ​មានជ័យ។ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ផ្ដាំផ្ញើ​ទៅ​កាន់​ក្រុម​បក្ស​ប្រឆាំង​ដែល​ប៉ង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​២៣ ខែ​តុលា ខាងមុខនេះថា ឲ្យ​ប្រុង​ប្រយ័ត្ន ​កុំ​ចង់​​​ធ្វើបាតុកម្ម  ស្របពេ​ល​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​ជំនន់ទឹកភ្លៀង​ និង​​វិបត្តិ​ជំងឺ​កូវីដ​​១៩។​ លោកមានប្រសាសន៍​ថា៖ «ខ្ញុំគ្រាន់តែផ្ដាំផ្ញើ...

Latest News