Home Blog Page 127

សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន៥នាក់

(ភ្នំពេញ)៖ សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​អង្គារ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់​សមាជិក​ក្រុម​ខ្មែរថាវរៈ​ចំនួន​ពីរ​នាក់ និង​សកម្មជន​មាតា​ធម្មជាតិ​​​ចំនួន​៣​នាក់ ដែល​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ក្រោយ​ត្រូវ​បានចោទ​ពីបទ​ ​«ញុះញង់​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម»​។​ មេធាវីការពារក្តីឲ្យ​សកម្មជនទាំ​ង៥នាក់ លោក លី សុចិត្រា បានប្រាប់  Newsroom Cambodia កាលពីថ្ងៃទី២០ ខែតុលា ​ក្រោយ​តុលាការ​បញ្ចប់​សវនាការ​​អសាធារណៈ​ថា តុលាការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​៥​នៅ​ក្រៅឃុំ​នោះទេ ដោយ​​តុលាការ​លើកឡើង​ថា ទុកឲ្យ​តុលាការបន្ត​នីតិវិធី​ស៊ើប​សួរ​បន្ត។​ សកម្មជនសិទ្ធិមនុស្ស​ និងបរិស្ថានទាំង៥នាក់ដែលក្នុងនោះរួមមានលោក ហ៊ុន វណ្ណៈ និង អ្នកស្រី ឈឿន...

ក្រសួងប្រៃសណីយ៍ លុប និងព្យួរអាជ្ញាបណ្ណប្រតិបត្តិករទូរគមនាគមន៍ចំនួន១៧ក្រុមហ៊ុន

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ សម្រេច​លុប និង​ព្យួរ​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​ទូរ​គម​នា​គមន៍​​ចំនួន​១៧ បន្ទាប់​ពី​ក្រសួង​រក​ឃើញ​ថា ប្រតិបត្តិករ​មួយ​ចំនួន​បាន​គេច​វេស​ការបង់​ពន្ធ​ជូន​រដ្ឋ​ជាច្រើន​ឆ្នាំ ខ្លះ​មិនមាន​ប្រតិបត្តិការ​ និង​ខ្លះទៀត​បាន​លាក់​ចំណូល​របស់ខ្លួន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​ប្រៃសណីយ៍ និង​គមនាគមន៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២០ ខែតុលា​នេះ ក្រសួង​បាន​សម្រេច​លុប និង​ព្យួរអាជ្ញាបណ្ណក្រុមហ៊ុន​ទាំ​ង​នោះ ក្រោយ​ពី​ក្រសួង​បាន​ចាត់​ក្រុម​អធិការកិច្ច​របស់​ខ្លួន​ ​ចុះ​ត្រួត​ពិនិត្យ​លើ​ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន ហើយ​ប្រមូល​​បាន​នូវ​ព័ត៌មាន​អំពី​ស្ថានភាព​ដំណើរ​ការ​អាជីវកម្ម ស្ថានភាព​បច្ចេកទេស ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នីមួយៗ​។ សេចក្តីប្រកាសព័ត៌មាន​ដដែល​បន្ថែម​ថា​ ក្រសួង​បាន​សម្រេច​លុប និង​ព្យួរ​អាជ្ញាបណ្ណ​ទាំង​១៧​ក្រុមហ៊ុន ដែល​មាន​ភាព​អសកម្ម ដូចជា​មិនមាន​សកម្មភាព​អាជីវកម្ម គ្មាន​បុគ្គលិក​បម្រើ​ការងារ មិន​បាន​ធ្វើ​ស្វ័យ​ប្រកាស​បង់​ចំណូល និង​កាតព្វកិច្ច​ផ្សេងៗ​តាម​លក្ខខណ្ឌ​នៃអាជ្ញាបណ្ណ...

ខេមបូចា អំពាវនាវឲ្យទម្លាក់បទចោទប្រកាន់ គ្រាដែលតុលាការកំពូលគ្រោងជម្រះករណីវិទ្យុអាស៊ីសេរី

តុលាការកំពូល នឹងជម្រះសំណុំរឿងអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ ជុំវិញបទចោទថាប្រគល់ឲរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲអន្តរាយដល់ការការពារជាតិ

រកឃើញករណីវិជ្ជមានជំងឺកូវីដ ថ្មី​ចំនួន០១នាក់ លើបុរសជនជាតិប៉ូឡូញ

ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ ថ្មីចំនួន០១នាក់ លើបុរសជនជាតិប៉ូឡូញ អាយុ ៤៧ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសប៉ូឡូញ និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ចូលមកកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីពេទ្យខ្មែរ​ សូវៀត

នាយករដ្ឋមន្រ្តី និងលោក កឹម​ សុខា ផ្តល់អំណោយមនុស្សធម៌ នៅខេត្តបន្ទាយមានជ័យ

​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យ និងដោះស្រាយដោយផ្ទាល់ចំពោះ ស្ថានភាពទឹកជំនន់នៅទីនោះ ដែលកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ

រកឃើញករណីវិជ្ជមានជំងឺកូវីដថ្មីលើបុរសខ្មែរ និងភរិយា ដែលធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់

ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ថ្មីចំនួន០២នាក់ទៀត លើបុរសជនជាតិខ្មែរអាយុ ៣៣ឆ្នាំ និងស្ត្រីខ្មែរ អាយុ ៣២ឆ្នាំ ត្រូវជាភរិយា ដែលបានធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់

ដំណើរសង្គហធម៌សង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ ដំណើរសង្គហធម៌ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​តំបន់​បាសឹង ភូមិថ្មី ឃុំព្រៃតូច ស្រុក​មោងឫស្សី ​​​ខេត្ត​បាត់​ដំបង កាល​ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០ នេះ បាន​សម្រេច​ដោយ​ក្ដី​រីករាយ ហើយ​សកម្មភាព​​នេះ គឺជា​វប្បធម៌​ដ៏​​ល្អ​មួយ​ក្នុង​ការជួយ​សង្គ្រោះ​គ្នា​ក្នុង​គ្រា​មា​​នអាសន្ន។​ នេះ​បើ​តាមកា​រ​លើកឡើង​របស់​ព្រះតេជគុណ សំ សោភ័ណ ប្រធាន​សមណ​និស្សិត​សង្គហធម៌​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ។

ផ្ទះមួយខ្នងនៅក្បែរ​ទន្លេ​ក្រុងតាខ្មៅបាក់ស្រុតដោយសារទឹកជំនន់

(កណ្តាល)៖ ​ផ្ទះ​​​​មួយខ្នង​ស្ថិត​​​នៅ​​​ក្បែរ​ទន្លេ​ ​ក្នុង​ភូមិ​ព្រែក​ថី សង្កាត់​រកាខ្ពស់ ក្រុងតាខ្មៅ​ ខេត្ត​កណ្តាល បាន​បាក់​ស្រុត​ និង​ខូចខាតស្ទើរតែទាំងស្រុង ដោយសារទឹកនៅតាមដងព្រែក និង​ទន្លេ​​ឡើង​​ខ្ពស់​​ខ្លាំង កាលពី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ចាប់​តាំង​ពី​ដើម​ខែ​តុលា​មក កម្ពុជា​បាន​ទទួល​រ​ង​​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះ​ទឹក​ជំនន់ ជា​ពិសេ​ស​​អ្នក​​​រស់​នៅ​តំបន់​​​​​​ពាយ័ព្យ​នៃ​ប្រទេស​ដូច​ជា ​ខេត្ត​ពោធិ៍​សាត់ បាត់​ដំបង ប៉ៃលិន ​បន្ទាយ​មានជ័យ ​​ ហើយក៏មានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​ផងដែរ។​ អ្នកស្រី...

ក្រសួងធនធានទឹកប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នពីកម្ពស់ទឹកទន្លេមេគង្គដែលកើនឡើងនៅសប្តាហ៍ក្រោយ

ក្រសួងធនធានទឹក និងឧតុនិយម ​​នៅ​ថ្ងៃ​អង្គារ​នេះ​​បាន​ប្រកាស​​ឲ្យ​ពលរដ្ឋ​តាម​ដង​ទន្លេ​មេគង្ ប្រុង​ប្រយ័ត្ន​​ពី​ការ​កើនឡើង​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ខាង​លើ​​ក្នុង​​រយៈពេល​៤​ទៅ​៦​ថ្ងៃ​ខាង​មុខ​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​ចេញ​នៅ​ថ្ងៃទី២០ ខែតុលានេះ បញ្ជាក់ថា៖ «ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ភ្ជាប់​នឹង​វិសម្ពាធ ​ដែល​បា​ន​និង​កំពុង​បន្ត​អូស​បន្លាយ​​​លើ​កម្ពុជា បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ និង​តំបន់​ភាគ​ ឦសានប្រទេសកម្ពុជា។ ស្ថានភាព​បែបនេះ​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​នៅ​ភាគខាង​លើ​​​បន្ត​ឡើង​ជាលំដាប់​​ក្នុង​រយៈពេល​ពី​៤ ទៅ​៦​ថ្ងៃ​ខាង​មុខ​»។​ ​​សេចក្តី ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹក​អាច​ឡើង​ដល់​​កម្រិត​​កម្ពស់​៩,៥០​ម៉ែត្រ។ នៅ​ថ្ងៃ​ទី២៥ ខែតុលា...

Q & A with political analyst Meas Nee

On the 8th anniversary of the death of former king Norodom Sihanouk, who guided Cambodia though many of the 20th century’s most important historical moments, Newsroom Cambodia spoke to political analyst Mr. Meas Nee about the King Father’s lasting influence.

Q & A with ruling party Senator and spokesperson Sok Eysan

On the 8th anniversary of the death of former King Norodom Sihanouk, who guided Cambodia though many of the 20th century’s most important historical moments, Newsroom Cambodia spoke to Mr. Sok Eysan, spokesperson for the Cambodian People's Party.

លោក លី ច័ន្ទតុលា ជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៣

លោក​ លី ច័ន្ទតុលា ដែលជាមេធាវីរដ្ឋាភិបាល បាន​ឈ្នះឆ្នោតជាប់​ជា​ប្រធាន​គណៈ​មេធាវី​សម្រាប់អាណត្តិ​ទី១៣ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០

លោក កឹម សុខា បន្តធ្វើពិធីបុណ្យសាសនា បន្ទាប់ពីចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

លោក កឹម សុខា មេដឹកនាំគណបក្ស​ប្រឆាំង​​ដែលកំពុង​ស្ថិត​ក្រោមការ​ឃ្លាំមើល​របស់​តុលាការ បាន​​ចូលរួម​ពិធី​បុណ្យ​កឋិន​ទាន​ក្នុង​ខេត្ត​ស្វាយរៀង​មួយ​ថ្ងៃ​ ក្រោយពី​លោក​បាន​ចុះ​ចែក​អំណោយ​​​ដល់​ពលរដ្ឋ​ក្នុង​ខណ្ឌ​ដង្កោ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់។ នេះ​បើ​តាម​ការបង្ហោះ​នៅ​ក្នុង​ទំព័​រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាល​ពី​ថ្ងៃអាទិត្យ​​។​

សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានប្រាំនាក់

សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​នឹងបើកសវនាការជំនុំជម្រះ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​សមាជិក​ក្រុម​ខ្មែរ​ថា​វរៈ​ចំនួន​ពីរនាក់ និង​សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៣​​នាក់​ ​ដែល​ត្រូវ​បានចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការចូលរួម​បាតុកម្ម​របស់​ពួកគេ​ទាមទារឱ្យ​ដោះ​លែង​មេដឹក​​នាំ​សហជីព លោក រ៉ុង ឈុន

សហរដ្ឋអាមេរិក ផ្តល់ថវិកា១០ម៉ឺនដុល្លារជាជំនួយមនុស្សធម៌ក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅកម្ពុជា

សហរដ្ឋអាមេរិក បានផ្តល់ថវិកាសរុប១០ម៉ឺនដុល្លារ ជាជំនួយមនុស្សធម៌បន្ទាន់ដើម្បីជួយក្នុងការឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេសកម្ពុជាដែលបានសម្លាប់មនុស្សអស់២៥នាក់ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុប ៧៨,០៥៦គ្រួសារ ក្នុងរាជធានី ខេត្តចំនួន១៩

គបម អំពាវនាវឱ្យអាជ្ញាធរបើកចិត្តទូលាយស្វាគមន៍រាល់ជំនួយមនុស្សធម៌ ដោយមិនរើសអើងនិន្នាការ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (​គបម) បានអំពាវនាវឱ្យអ្នកនយោបាយ​​ និងប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយផ្សេងគ្នា ផ្ដោតលើការសហការ ដើម្បីជួយប្រជាជនរងគ្រោះដោយសារទឹកជំនន់ ដោយឈរលើគុណតម្លៃសាមគ្គីភាពក្នុងនាមខ្មែរ ជួយខ្មែរ

Latest News