អ្នកសារព័ត៌មាន និងសង្គមស៊ីវិល គាំទ្រក្រសួងដែលស្នើឱ្យបញ្ឈប់ការផ្សាយរូបភាពឃាតកម្ម និងហិង្សា
អ្នកសារព័ត៌មានមួយចំនួន និងសង្គមស៊ីវិល គាំទ្រចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលស្នើដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងបណ្តាញសារព័ត៌មាន ឱ្យបញ្ឈប់រាល់ការផ្សព្វផ្សាយនូវរូបភាពហិង្សា និងឃាតកម្ម ដែលប៉ះពាល់ដល់កិត្តិយស ផ្លូវចិត្ត និងអារម្មណ៍របស់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ។
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា កន្លងមក លោកបានសង្កេតឃើញអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន រួមនឹងក្រុមអ្នកផលិតមាតិកា រកប្រាក់តាមអនឡាញ (MMO)...
ប្រធានគណបក្សភ្លើងទៀនបន្តរង់ចាំលទ្ធផលក្រោយតុលាការបញ្ចប់នីតិវិធីសាក់សួរ
មន្រ្តីគណបក្សជំទាស់លើកឡើងថារយៈពេលជិត១ខែមកហើយគេនៅមិនទាន់បានដំណឹងអំពីលទ្ធផលនៃការយកចម្លើយដោយស្ថាប័នអយ្យការអមតុលាការទីក្រុងភ្នំពេញនៅឡើយទេ ខណៈក្បាលម៉ាស៊ីនដឹកនាំកំពូលរបស់គណបក្សក្រៅរដ្ឋាភិបាលនេះ ក៏ធ្លាប់ស្នើសុំរួចហើយឱ្យតុលាការទម្លាក់ចោលបទចោទដូចដែលតុលាការរកឃើញថាមានពិរុទ្ធភាព។
ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២១ ឧសភា នេះ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានផ្តល់ការអត្ថាធិប្បាយថា គិតមកដល់ពេលនេះ ខាងគណបក្សនៅមិនទាន់ទទួលបានភ្លើងខៀវណាមួយ ពីតុលាការថាការយកចម្លើយកាលពីចុងខែមុននោះ ត្រូវទម្លាក់ចោល ឬតុលាការរក្សាការចោទប្រកាន់ ឬបែបណានោះទេ។ម្យ៉ាងវិញទៀត នៅចំពោះមុខនេះ ក្បាលម៉ាស៊ីនដឹកនាំកំពូលរបស់គណបក្សក្រៅរដ្ឋាភិបាលនេះ នៅបន្តរង់ចាំសេចក្តីសម្រេចពីតុលាការនៅឡើយ។
លោកបន្តថា៖«តាមប្រសាសន៍របស់លោកប្រធាន ទាវ វណ្ណុល...
CCHR៖ យុទ្ធនាការអនឡាញដើម្បីលើកកម្ពស់សេរីភាពអ្នកសារព័ត៌មាន ក្លាយជាជំហានមួយទៀតឈានទៅរកសេរីភាពពេញលេញនៃការបញ្ចេញមតិ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា យុទ្ធនាការអនឡាញដើម្បីលើកកម្ពស់សិទ្ធសេរីភាពអ្នកសារព័ត៌មាន ជាជំហានថ្មីមួយទៀតឈានទៅរកសេរីភាពពេញលេញសម្រាប់សារព័ត៌មាន ក្រោយយុទ្ធនាការនេះបានកៀងគរនូវការចូលរួមយ៉ាងសកម្មពីសំណាក់មហាជន និងគ្រប់ភាគីពាក់ព័ន្ធនានា។
យុទ្ធនាការដែលមានរយៈពេល ១៥ថ្ងៃនោះ បានចាប់ផ្តើមកាលពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសេរីភាពខាងការបញ្ចេញមតិ និងបង្ហាញអំពីតួនាទីរបស់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងសង្គមប្រជាធិបតេយ្យ។
បើតាម CCHR យុទ្ធនាការនោះ បានរៀបចំព្រឹត្តការណ៍ជាច្រើន ដូចជា ចេញផ្សាយកម្រងសំណួរនៅលើប្រព័ន្ធអនឡាញ ស្តីពី...
មន្ត្រីថា៖ កម្ពុជា និងវៀតណាម ឯកភាពសហការគ្នារកអត្តសញ្ញាណអ្នកនៅពីក្រោយការជេរប្រមាថលើថ្នាក់ដឹកនាំកម្ពុជា
មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា ខាងភាគីវៀតណាមបានឯកភាពសហការគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្នុងការស្រាវជ្រាវរកអត្តសញ្ញាណជនដែលនៅពីក្រោយការជេរប្រមាថលើប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅលើបណ្តាញសង្គមតីកតុក (TikTok) ក្រោយមានការស្នើពីកម្ពុជា។
ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបរវាង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយនឹងលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២០ ខែឧសភា...
បទយកការណ៍៖ អ្នកប្រើប្រាស់បារីអេឡិចត្រូនិកមួយចំនួនជួបបញ្ហាសុខភាព និងអំពាវនាវកុំឱ្យប្រើប្រាស់
ស្របពេលការជក់បារីនៅទូទាំងពិភពលោក កំពុងមានការធ្លាក់ចុះ ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) បែរជាមានការព្រួយបារម្ភចំពោះការកើនឡើងនៃការជក់បារីអេឡិចត្រូនិក (E-Cigarettes) ក្នុងចំណោមកុមារអាយុចាប់ពី៨ឆ្នាំឡើងទៅ ខណៈអង្គការអន្តរជាតិមួយនេះ បានកត់សម្គាល់ពីការកើនឡើងគួរឱ្យព្រួយបារម្ភក្នុងរយៈពេល ៤ ទៅ៥ឆ្នាំចុងក្រោយនេះ។
យោងតាមរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក ដែលចេញផ្សាយនៅខែមករា ឆ្នាំ២០២៤ បានលើកឡើងថា នៅក្នុងប្រទេសមួយចំនួន ការជក់បារីអេឡិចត្រូនិក និងការប្រើឧបករណ៍ជក់បារីអេឡិចត្រូនិក មានការកើនឡើងយ៉ាងខ្លាំង ពោលគឺនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មានការកើនឡើងប្រមាណ ១៥០ភាគរយ។
ខណៈពេលមាននិន្នាការកើនឡើងនូវការប្រើប្រាស់បារីអេឡិចត្រូនិកនៅទូទាំងពិភពលោកនេះ សម្រាប់នៅកម្ពុជា ក្រុមយុវជនដែលធ្លាប់ប្រើប្រាស់បារីអេឡិចត្រូនិក...
ភរិយាលោក ប្រាក់ ឈន អះអាងថាការចាប់ខ្លួនដោយសមត្ថកិច្ចខេត្តបាត់ដំបងគ្មានមូលដ្ឋានច្បាប់
ភរិយាជំទប់ទី២ កូតាមកពីគណបក្សភ្លើងទៀន ប្រចាំខេត្តបាត់ដំបង អះអាងថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីក្រោមបទចោទ «រួមគំនិតក្បត់» នេះគឺជារឿងមួយដែលមិនសមហេតុផល និងគ្មានមូលដ្ឋានផ្លូវច្បាប់ណាមួយទេ ដោយសារស្វាមីរបស់អ្នកស្រី មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការឡើយ។
ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ អ្នកស្រី ប៊ុន ស្រេន និយាយថា តាមពិតទៅស្វាមីរបស់ខ្លួនគឺលោក ប្រាក់ ឈន មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ណាមួយរបស់តុលាការទេ។មិនតែប៉ុណ្ណោះ...
នាយករដ្ឋមន្ត្រីជំរុញឱ្យក្រសួងបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហមដល់ក្មេងជំនាន់ក្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បញ្ជ្រាបចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ ប៉ុលពត ដល់យុវជនជំនាន់ក្រោយ ដែលចាប់ពីកម្រិតថ្នាក់អនុវិទ្យាល័យឡើងទៅ បើទោះបីនេះជាការរម្លឹកពីការឈឺចាប់ក៏ដោយ។
ការជំរុញរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព ដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ និងស្របពេលកម្ពុជា...
ពលរដ្ឋ២រូប នៅសហគមន៍បឹងតាមោក ចូលបំភ្លឺនៅតុលាការជុំវិញបណ្ដឹងដែលប៉ះទង្គិចជាមួយអាជ្ញាធរ
ប្រជាសហគមន៍បឹងតាមោកចំនួន ២នាក់ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមបទចោទ«ប្រឆាំងនឹងអ្នករាជការសាធារណៈ» ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នារវាងពលរដ្ឋ ជាមួយអាជ្ញាធរ អំឡុងពេលមានការចុះរុះរើតូបលក់ដូររបស់ប្រជាសហគមន៍។
សង្គមស៊ីវិលជំរុញរដ្ឋាភិបាលពង្រឹងកិច្ចគាំពារមនុស្សចាស់ ខណៈកិច្ចគាំពារសង្គមសម្រាប់មនុស្សចាស់នៅមានកម្រិត
សង្គមស៊ីវិល ជំរុញដល់ក្រសួងពាក់ព័ន្ធ ពង្រឹងកិច្ចគាំពារ និងយកចិត្តទុកដាក់បន្ថែមក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់មនុស្សមានវ័យចំណាស់ ខណៈការអនុវត្តគោលនយោបាយគាំពារបច្ចុប្បន្ន នៅមានកម្រិត និងមិនទាន់មានប្រសិទ្ធភាព។
សង្គមស៊ីវិលថា ស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នាមានភាពល្អប្រសើរច្រើន ប៉ុន្តែនៅបន្តរងការរើសអើងខ្លះ
ក្រុមអង្គការសង្គមស៊ីវិល លើកឡើងថា ស្ថានភាពរបស់អ្នកស្រឡាញ់ភេទដូចគ្នាបច្ចុប្បន្ន មានភាពប្រសើរឡើងជាងមុន ទាំងការរស់នៅ និងការគាំពារពីរដ្ឋាភិបាល ប៉ុន្តែពួកគេមួយចំនួននៅតែរងការរើសអើងពីសង្គមខាងក្រៅ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ កម្ពុជាត្រូវការថវិកាប្រមាណ ៧ពាន់លានដុល្លារ សម្រាប់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថា កម្ពុជាត្រូវការថវិកាជាង ៧ពាន់លានដុល្លារ សម្រាប់កម្មវិធីបន្ស៊ាំ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់(GHG) ដូចបានកំណត់ក្នុងគោលដៅកាត់បន្ថយឱ្យបានក្នុងរង្វង់៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០។
ក្នុងវេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុឆ្នាំ២០២៤ ដែលធ្វើឡើងនៅថ្ងៃទី១៦ និង១៧ ខែឧសភា ឆ្នាំ២០២៤ នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានស្រង់ប្រសាសន៍មកផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងថា ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះសុខមាលភាព និងភពផែនដី រួមមាន រលកកំដៅ ភ្លៀងធ្លាក់ខ្លាំង...
គណបក្សកម្លាំងជាតិជំរុញគ.ជ.ប អនុវត្តច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឱ្យមានប្រសិទ្ធិភាព
គណបក្សក្រៅរដ្ឋាភិបាលដែលទើបលេចពន្លក បានទាមទារឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត អនុវត្តឱ្យប្រសិទ្ធិភាពចំពោះបទបញ្ជា និងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្នុងអាណត្តិទី៤នេះ ប្រព្រឹត្តទៅដោយតម្លាភាព និងអាចជឿទុកចិត្តបាន។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន គណបក្សកម្លាំងជាតិ បានបង្ហោះសារនៅថ្ងៃនេះថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលនឹងមកដល់នៅចុងខែឧសភាខាងមុខនេះ គណបក្សក្រៅរដ្ឋាភិបាលមួយនេះ ចង់ឃើញបទបញ្ជា និងនីតិវិធីអនុវត្តដោយពេញលេញ ដើម្បីធានាពីសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសរក្សាការសម្ងាត់របស់អង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតនៅក្នុងអាណត្តិទី៤នេះ។
ប្រភពបន្តថា៖«គណបក្សកម្លាំងជាតិបានដាក់សំណើរសុំ គ.ជ.ប...
គណបក្សនយោបាយចាប់ផ្ដើមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
មន្រ្តីជាន់ខ្ពស់នៃស្ថាប័នជាតិរៀបចំការបោះឆ្នោត លើកឡើងថាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលសម្រេចចិត្តជ្រើសរើសយកការឃោសនាថ្ងៃដំបូងនៅថ្ងៃនេះដើម្បីធ្វើយុទ្ធនាការឃោសនាស្វែងរកការគាំទ្រ នឹងផ្តោតសំខាន់លើការអភិវឌ្ឍសង្គម មកធ្វើកម្មវិធីនយោបាយរបស់ខ្លួនក្នុងការផ្សព្វផ្សាយ។
ស្រ្តីម្នាក់អះអាងថានឹងប្តឹងនាយប៉ុស្តិ៍នគរបាលពីបទប្រើប្រាស់អំពើហិង្សាលើយុវជន២រូប
ស្រ្តីជាម្តាយរបស់យុវជន២រូបនៅឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលអះអាងថាជាជនរងគ្រោះ បានគំរាមប្តឹងជាថ្មីទៀតប្រឆាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ ពីបទប្រើប្រាស់ហិង្សាលើកូនរបស់ខ្លួន ឱ្យមានរបួសស្នាម ខណៈមន្រ្តីនរគបាលដែលរង់ការចោទប្រកាន់ ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ បដិសេធចំពោះការចោទប្រកាន់នេះ។
ពលរដ្ឋនៅសង្កាត់ព្រែកកំពិស ស្នើជាថ្មីដល់អាជ្ញាធររាជធានីភ្នំពេញផ្តល់ប្លង់កម្មសិទ្ធិ ក្រោយពន្យាពេលដោះស្រាយជាច្រើនដង
ប្រជាពលរដ្ឋប្រមាណ ៤០នាក់ ដែលមានបញ្ហាដីធ្លីនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នាលើកបដាតវ៉ា នៅមុខសាលារាជធានីភ្នំពេញជាថ្មីទៀត នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីស្នើឱ្យអាជ្ញាធរពន្លឿនកិច្ចអន្តរាគមន៍ផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគេ ក្រោយពួកគេថា អាជ្ញាធរបានពន្យារពេលដោះស្រាយជាច្រើនដង។
ពលរដ្ឋនៅឃុំសង្កាត់ចំនួន៣ក្នុងខេត្តកណ្តាល ទទូចសុំដំណោះស្រាយករណីមន្ត្រីវាស់វែងដីជាង១០ឆ្នាំ តែមិនទាន់ចេញប្លង់
ប្រជាពលរដ្ឋជិត ១០០គ្រួសារ មកពីឃុំ-សង្កាត់ចំនួន៣ផ្សេងគ្នា ក្នុងខេត្តកណ្តាល ទទូចសុំការអន្តរាគមន៍ពីស្ថាប័នព្រឹទ្ធសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយករណីមន្ត្រីជំនាញវាស់វែងដីធ្លីជាង ១០ឆ្នាំមកហើយ ប៉ុន្តែមិនចេញប្លង់កម្មសិទ្ធិឱ្យពួកគាត់នៅឡើយ ដោយថាដីនោះ ជាន់ជាមួយដីឧកញ៉ាមួយរូប។