Latest News

អង្គការការពារអ្នកកាសែតចំនួនពីរអំពាវនាវដល់សមត្ថកិច្ចបញ្ឈប់ការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានជាបន្ទាន់

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា  និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ឯករាជ្យ ហៅកាត់ថា CCIM កាល​ពី​សុក្រ​​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​​អំពាវ​នាវ​ឲ្យ​​​​​​រដ្ឋាភិបាល​​​​បញ្ឈប់​​​សកម្មភាព​​របស់​​សមត្ថកិច្ច​ ដែល​​ធ្វើ​​ទុក្ខ​​បុក​ម្នេញ​​​អ្នកសារ​ព័ត៌មាន​ជា​បន្ទាន់​​ បន្ទាប់​ពី​អ្នកសារព័ត៌មាន​ចំនួន​៦​នាក់​ត្រូវ​បាន​​​សម្លុត​ និង​គំរាម​កំហែង​ក្រោម​ទិដ្ឋ​ភាព​ផ្សេងៗ​គ្នាពីសំណាក់​​សមត្ថកិច្ច។ ក្នុងសេចក្តីថ្លែងការណ៍​រួម​ចេញ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា​នេះ​​​​បញ្ជាក់​ថា សម្ព័ន្ធ​អ្នកសារ​ព័ត៌មាន​​កម្ពុជា​ និងមជ្ឈមណ្ឌល​​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯ​ករាជ្យ មាន​ការព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ក្រោយ​ពេល​ដែល​អ្នកសារ​ព័ត៌មាន​ត្រូវ​បាន​រារាំង និង​គំរាម​កំហែង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី២៣ ខែតុលា ឆ្នាំ២០២០នេះ...