fbpx
នេះជាបទពិសោធន៏មួយថ្មីសម្រាប់មនុស្សគ្រប់គ្នាដែលកំពុងរស់នៅលើភពផែនដីត្រូវតែឆ្លងកាត់និងសម្របខ្លួនដើម្បីរស់នៅ។​ ពិភពលោកនេះអាចនឹងមានរឿងល្អៗបើសិនជាយើងព្យាយាមមើលឃើញអ្វីៗដែលកើតឡើងក្នុងន័យវិជ្ជមានជាជាងអវិជ្ជមាន។
អក្សរ «ឝ» និង​ «ឞ‌» ជាតួព្យញ្ជនៈរាប់បញ្ចូលជាមួយព្យញ្ជនៈផ្សេងទៀត(ទាំង ៣៣តួ របស់ខ្មែរបច្ចុប្បន្ន) ក្នុងការកត់ត្រាភាសាសំស្ក្រឹតនៅកម្ពុជាសម័យបុរាណ។
សៀវភៅមានក្រដាសរាប់រយសន្លឹក ហើយនៅក្នុងក្រដាសទាំងអស់នោះ មានលាយលក្សណ៍ជាអក្សរ ដែលកើតចេញពីគំនិតនិងទស្សនៈរបស់អ្នកសរសេរ ឬអ្នកនិពន្ធ ហើយបង្កើតបានជាសៀវភៅថ្មីមួយក្បាល។ សៀវភៅល្អក៏ជាប្រភេទអាហារជំនួយរបស់ខួរក្បាល ដែលធ្វើអោយខួរក្បាលមានសុខភាពល្អ និងស្រស់ស្រាយ។ ដូច្នេះហើយបានជាយើងអាចនិយាយបានថាសៀវភៅជាមិត្តដ៏ល្អចំពោះយុវជន។
និយាយតាមបែបវិទ្យាសាស្ត្រ កោសិកាគ្រាប់ឈាម ក្នុងខ្លួនមនុស្ស ផ្សំពីសមាធាតុ ៤សំខាន់ៗគឺ ប្លាស្មា កោសិកាឈាមក្រហម កោសិកាឈាមស និងប្លាកែត។ ឈាម មានតួនាទី ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹម បង្កើតឲ្យមានកំណកឈាម ដឹកនាំកាកសំណល់ទៅតម្រងនោម និងថ្លើម គ្រប់គ្រងសីតុណ្ហភាព ក្នុងរាងកាយជាដើម។
បើទោះបីប្រទេសកម្ពុជាមានអ្នកកាន់ព្រះពុទ្ធសាសនារហូតទៅដល់ប្រមាណ ៩៥ភាគរយក៏ដោយ ជំនឿនៃការបន់ស្រន់លើរូបសំណាក់ ឬលើរឿងរាវអបិយជំនឿមួយចំនួននៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនខ្មែរខ្លះ។ ទ្រឹស្តីព្រះពុទ្ធសាសនាបានបង្រៀនថា ជំនឿគ្មានហេតុផលអាចធ្វើឱ្យមនុស្សបាត់បង់សតិ និងបញ្ញា។
ព្រះសង្ឃមួយចំនួន​​គង់នៅកុដិសាលាបាលី (B) វត្តឧណ្ណាលោម រាជធានីភ្នំពេញ មាន​ការព្រួយ​បារម្ភជាខ្លាំង ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាបន្តបន្ទាប់ ក្រោយ​ពេល​ក្រសួង​សុខាភិបាលរកឃើញចំនួនអ្នកឆ្លងកាន់តែច្រើន និង​កន្លែង​ពាក់ព័ន្ធ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ។
ក្រោយជិត ១០ឆ្នាំបន្ទាប់ នេះជាលើកទី១ ដែលខ្ញុំបានឃើញរូបគំនូរ គូរដោយគាត់ម្ដងទៀតសាជាថ្មី។រូបគំនូរនេះ (រូបខាងលើ) ត្រូវបានគូរដោយជីតាខ្ញុំ (គាត់ជាបងបង្កើតរបស់យាយ) ហើយគាត់ជាមនុស្សម្នាក់ ដែលមានទេពកោសល្អខាងគំនូរ តែត្រូវបានលាក់កប់ចោល មិនតែប៉ុណ្ណោះ សៀវភៅជាភាសា មិនថាខ្មែរ ឬបាលី គាត់មើលបានទាំងអស់។
សារព័ត៌មានពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមជួយមនុស្សជុំវិញខ្លួន និងសង្គមជាតិ តាមរយៈការផ្សព្វផ្សាយនូវអ្វីដែលជាបញ្ហារួមរបស់ប្រជាពលរដ្ឋ ឱ្យរដ្ឋាភិបាលរិះរកវិធីសាស្រ្ត​ក្នុង​ការ​ដោះ​ស្រាយ​ឱ្យមានភាពល្អប្រសើរសម្រាប់ការស់នៅស្មើភាពក្នុងសង្គម។
រតនៈ វិសាល គឺជានិស្សិតវ័យក្មេងមកពី​ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងជ្រើសរើសជំនាញ គ្រប់គ្រង នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (Asia Euro University )។ វិសាល ទើបតែផ្លាស់ទីលំនៅមករស់នៅទីក្រុងភ្នំពេញជាមួយនឹងពូបង្កើតរបស់គេ ក្រោយពេលក្រសួងអប់រំអនុញាតឱ្យសិស្សទាំងអស់សិក្សាកំឡុងឆ្នាំ២០២០-២០២១ ជាប់ដោយស្វ័យប្រវត្តិ និងគ្មាននិទ្ទេស។
ជាការពិត ក្នុងបណ្ដាញសង្គម យើងមានសិទ្ធិចែករំលែក ហើយការចែកចាយនេះចង់មិនចង់ វា ពិតជាអាចជះឥទ្ធិពលដល់​អ្នក​ប្រើប្រាស់​ ដែល​​អាចមានទាំងល្អ និងមិនល្អ។
បុរស​មានមាឌតូចល្អិត សំម្បុរខ្មៅស្រអែម​ម្នាក់​​ កំពុងអង្គុយញុំាកាហ្វេ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ កំពុងប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុកជាមួយ​ទឹក​មុខ​ញញឹម​ស្រស់​ស្រាយ​។
បទពិសោធន៍​គឺ​ជា​រឿងមួ​​យ​ ដែល​សម្រាប់​ខ្ញុំ​គឺ​ពិត​ជា​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែង​រក​វា​មក​ដាក់​ក្នុង​ខ្លួន​។ បទពិសោធន៍​ច្រើន ​ជីវិត​ប្រាកដ​ជា​មិន​សូវ​ជា​លំបាក​ ហើយ​ថែម​ទាំង​ទៅ​មុខ​បាន​យ៉ាង​រលូន​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​បើខ្វះ​ខាត​​បទពិសោធន៍​​វិញ​នោះ ​ឆាក​ជីវិត​គឺ​ពិត​ជា​ពោរពេញ​​ទៅ​ដោយ​ឧបសគ្គ​រាំង​ស្ទះ​គ្រប់​កិច្ចការ​។
ការ​ Live លក់ដោយប្រេីនូវទង្វេីអសីលធម៌ គឺជាការប្រឈមមុខនឹងបញ្ហាយូរអង្វែងដល់សង្គម ដោយហេតុថាមនុស្សខ្វះនូវឧត្តមគតិដ៏ត្រឹមត្រូវ បាត់បង់តម្លៃភាពជាមនុស្ស ព្រោះតែអគតិ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ជាពិសេសវ័យជំទង់ងាយរងឥទ្ធិពលខ្លាំងបំផុតមួយ។
ប្រទេសកម្ពុជា​ជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះ​ហើយ​​ទើប​មាន​ការ​ទាក់ទាញ​អ្នក​វិនិ​យោគ​បរទេស​ជាច្រើន ជាពិសេស​​ប្រទេស​ចិន។ ចិន​មិនមែន​វិនិយោគ​តែ​វិស័យ​ឧស្សាហកម្ម​តែ​មួយ​មុខ​ទេ គឺ​អាចនិយាយបានថា សេដ្ឋកិច្ច​កម្ពុជា​​ក៏​ពឹង​ផ្អែក​យ៉ាង​ច្រើន​​លើ​ចិន​ផង​ដែរ។​ យើង​ដឹង​ហើយ​ថា ចិន​ជា​ប្រទេស​មួយដែលមាន​លុយ​ច្រើន ប៉ុន្ដែរាល់​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​​បរិស្ថាន។
តាកែវ៖ ខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាលោកតាបណ្ឌិត កុល ផេង ធ្លាប់​ជួប​ទុក្ខ​លំបាក​​ហែល​ឆ្លង​កាត់​ភាព​ក្រីក្រ​ ដូ​ចជាឆ្ល​ង​ក្នុង​សាគរ​​ ហើយ​បច្ចុប្បន្ន ​យើង​ក៏​មិនមែន​ជា​អ្នក​មាន​ណាស់​ណា​នោះ​ទេ តែ​យើង​មាន​ចិត្ត និង​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​ក្រ ហេតុ​ដូច្នេះ​ហើយ​ទើប​កម្មវិធី​បញ្ញាសាស្ដ្រ​ដើម្បី​មនុស្ស​ជាតិ ចុះ​មក​ចែក​ស្បៀង​អាហារ​ខ្លះៗ​ ជូន​ដល់​ប្រជាពលរដ្ឋ​ជិត​៣០០​គ្រួសារ នៅ​វត្ត​ពាម​មង្គល​បុរី​ ឃុំ​កំពង់​រាប ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ។
គម្រោងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវបានសិក្សាសាកល្បងជាច្រើនតាំងពីឆ្នាំ១៩៩៩ ហើយ​នៅ​ចុងក្រោយ​ ទីស្ដី​ការគណៈរដ្ឋ​មន្រ្តីបានសម្រេច​យល់ព្រម​លើ​គម្រោង​នេះក្នុងខែវិច្ឆិកា ឆ្នាំ​២០១២។ ការសាង​សង់​នេះ​បាន​ចាប់ផ្ដើម​ក្នុងខែកុម្ភៈ ឆ្នាំ២០១៤​ ហើយវារីអគ្គសនីត្រូវបានបើកដំណើរនៅឆ្នាំ២០១៧ ដោយ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ខេត្ត​កំពង់ចាម និង​ខេត្តក្រចេះ។