fbpx
Home Authors Posts by សំបាន ច័ន្ទដារ៉ា (Samban Chandara)

សំបាន ច័ន្ទដារ៉ា (Samban Chandara)

18 POSTS 0 COMMENTS
ខ្ញុំបាទឈ្មោះ សំបាន ច័ន្ទដារ៉ា (Samban Chandara) សព្វថ្ងៃមានអាយុ ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១ ដែលកំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្ញុំមានស្រុកកំណើតនៅឯទឹកដីខេត្តកណ្តាល ហើយមូលហេតុដែលនាំឱ្យខ្ញុំមកសិក្សានៅ Newsroom Cambodia គឺដើម្បីទទួលបានចំណេះដឹងនិងបច្ចេកទេសខាងផលិតព័ត៌មានដែលមានវិជ្ជាជីវៈសម្រាប់សង្គម និងទទួលបានបទពិសោធន៍លើការអនុវត្តជាក់ស្តែងក្នុងអាជីពជាអ្នកសារព័ត៌មាន ។ នៅក្នុងពេលទំនេរ ខ្ញុំចូលចិត្តស្តាប់ចម្រៀងមរតកដើមជាមួយសម្លេងស្ងប់ស្ងាត់នាបរិយាកាសស្រុកស្រែចំការ និងអានប្រលោមលោកខ្មែរពីសម័យកណ្តាល និងអាណានិគមបារាំង។ បន្ថែមពីនេះ ខ្ញុំចូលចិត្តលេងសើចជាមួយមិត្តភក្តិជិតស្និទ្ធិ ឬមិត្តនៅលើបណ្តាញសង្គមដើម្បីបន្ថែមន័យឱ្យជីវិតប្រចាំថ្ងៃ។ ពេលខ្លះ ខ្ញុំយកពេលទំនេរពីកិច្ចការងារផ្សេងៗមក ពិភាក្សាជាមួយយុវចាស់ក្នុងភូមិពីកិច្ចការក្នុងភូមិឃុំ ឬស្ថានការណ៍វិវត្តន៍របស់ប្រទេស។ នៅថ្ងៃអនាគត ខ្ញុំមានបំណងប្រាថ្នាជាច្រើនដំណាក់កាលក្នុងជីវិត ដែលចង់ក្លាយជាមនុស្សម្នាក់ដែលអាចចូលរួមចំណែកក្នុងកិច្ចការងារមាតុភូមិ។ ដំបូងបំផុតចង់ក្លាយជាអ្នកសារព័ត៌មានមួយរូប និងជាអ្នកស្រាវជ្រាវលើផ្នែកភូមិសាស្រ្ត និងយុទ្ធសាស្រ្តនយោបាយអន្តរជាតិ ព្រមទាំងជាអ្នកស្រាវជ្រាវលើផ្នែកនរវិទ្យា និងអភិរក្សវប្បធម៌ខ្មែរ។ ពេលចូលដល់វ័យកណ្តាល ខ្ញុំមានបំណងក្លាយខ្លួនជាសាស្ត្រាចារ្យមួយរូបផ្នែកនយោបាយ និងនរវិទ្យាដើម្បីចែករំលែកចំណេះដឺងដល់អ្នកជំនាន់ក្រោយ។ ដល់ជរាវ័យ ខ្ញុំចង់ចំណាយពេលវេលានៅស្ថប់ស្ងាត់ និងនៅជាមួយក្មេងៗដើម្បីណែនាំ បង្ហាត់បង្ហាញដល់ពួកគេបើសិនជាអាច៕