ក្រសួងសុខាភិបាលប្រកាសថាមានករណីវិជ្ជមានថ្មីនៃជំងឺកូវីដ១៩ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់
ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់ជាស្ត្រីជនជាតិខ្មែរអាយុ៦១ឆ្នាំ។
យោងតាមសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា គិតត្រឹមម៉ោង០៧:០០ ព្រឹកថ្ងៃច័ន្ទនេះ មានករណីវិជ្ជមានករណីវិជ្ជមានថ្មីនៃវីរុសកូវីដ១៩ ចំនួន២៧៧នាក់ និងមានករណីស្លាប់ម្នាក់ជា ខណៈមានករណីជាសះស្បើយថ្មីជំនូន៦០នាក់។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងក៏បានបញ្ជាក់ដែរថា ស្រ្តីជាជនជាតិខ្មែរដែលបានស្លាប់នៅព្រឹកនេះ គឺពិតជាស្លាប់ដោយសារជំងឺកូវីដពិតមែនដែលមានការសន្និដ្ឋានត្រឹមត្រូវពីក្រុមគ្រូពេទ្យជំនាញ ហើយនេះជាករណីស្លាប់លើកទី៣០។
គិតត្រឹមថ្ងៃទី១២ ខែមេសានេះមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបមាន៤,៥១៥នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន២,២៦៨ និងជាសះស្បើយសរុប២,២១២នាក់ និងស្លាប់ចំនួន៣០នាក់៕
បន្ទាប់ពីមានប្រតិកម្មខ្លាំង VICE លុបរូបមានបន្ថែមពណ៌ និងស្នាមញញឹមដល់ជនរងគ្រោះរបបខ្មែរក្រហម
បន្ទាប់ពីមានប្រតិកម្មខ្លាំង សារព័ត៌មាន VICE នៅថ្ងៃទី១១ ខែមេសា បានលុបអត្ថបទ និងរូបភាពដែលត្រូវបានកែច្នៃជាថែមពណ៍ និងមានបន្ថែមញញឹមដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។
ប្រជាពលរដ្ឋកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចខណៈកូវីដ១៩ កាន់តែរាលដាលខ្លាំង
ប្រជាពលរដ្ឋជាច្រើនបានជួបផលលំបាកទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារ រួមមានការចាយវាយផ្សេងៗក្នុងសម័យកាលកូវីដ១៩នេះ ដោយសារតែការរកប្រាក់ចំនូលត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង និងត្រូវរកប្រាក់បង់សងទៅខាងធនាគារវិញ ជាពិសេសពួកគេភ័យខ្លាចក្នុងការបាត់បង់ដីធ្លី ឬផ្ទះសម្បែង ប្រសិនបើពួកគេគ្មានលទ្ធភាពសងប្រាក់វិញទេនោះ។
ក្រសួងប្រកាសថាករណីវិជ្ជមានថ្មីសរុបចំនួន៤៧៧នាក់ ជាង៤០០នាក់មិនទាន់កំណត់កន្លែងសម្រាកព្យាបាល
ក្រសួងសុខាភិបាលបានប្រកាសថា គិតថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន៤៧៧នាក់ មានអ្នកជាសះស្បើយចំនួន៩៦នាក់ និងស្លាប់២នាក់ ស្របពេលជាង៤០០នាក់មិនទាន់កំណត់ពីកន្លែងសម្រាកព្យាបាល។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញនៅថ្ងៃទី១០ ខែមេសា បញ្ជាក់ថា គិតត្រឹមម៉ោង៧:០០នាទីព្រឹកថ្ងៃសៅរ៍នេះ ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីសរុបចំនួន៤៧៧នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនិងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
អ្នកជំងឺដែលឆ្លងជំងឺកូវីដ១៩ថ្មីនេះ មានប្រមាណតែ២០នាក់ប៉ុណ្ណោះមានកន្លែងសម្រាកព្យាបាល ចំណែកជាង៤០០នាក់ ក្រសួងនឹងជូនដំណឹងបន្តពីកន្លែងសម្រាកព្យាបាល តាមក្រោយ។
គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៤,០៨១នាក់ អ្នកជាសះស្បើយសរុបចំនួន...
WHO ព្រមានថា កម្ពុជាអាចរងមហន្តរាយធ្ងន់ធ្ងរដោយជំងឺកូវីដ១៩ប្រសិនបើពលរដ្ឋមិនចូលរួមទប់ស្កាត់
អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) នៅថ្ងៃទី១០ ខែមេសានេះ បានព្រមានធ្ងន់ៗថា កម្ពុជាអាចប្រឈមនឹងគ្រោះមហន្តរាយធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ និងទៅខាងមុខទៀត ប្រសិនបើប្រជាពលរដ្ឋទាំងអស់មិនចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញដោយអង្គការសុខភាពពិភពលោកនៅថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១នេះបញ្ជាក់ថា រយៈពេលពីរសប្តាហ៍កន្លងមកនេះ វីរុសកូវីដ១៩ បានឆ្លងរាតត្បាតនៅតាមភោជនីយដ្ឋាន ផ្សារនានា អាជីវកម្មតូចៗ និងតាមការជួបជុំ ក៏ដូចជាពិធីជប់លៀងឯកជននានា។ កន្លែងប្រឈមខ្ពស់នឹងការឆ្លងជំងឺគឺជាទីកន្លែងណាដេលមានមនុស្សកកកុញនៅជិតៗគ្នា មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។ កន្លែងទាំងនោះរួមបញ្ចូលទាំងកន្លែងស្នាក់នៅឯកជន ដែលមិត្តភក្តិ ក្រុមគ្រួសារ តែងតែរៀបចំពិធីជួបជុំពេលឈប់សម្រាក។
លោកស្រីវេជ្ជបណ្ឌិត...
លោក មី សុវណ្ណៈ បង្ហាញពីបទពិសោធន៍បរាជ័យដើម្បីជាមេរៀនដល់អ្នកចង់ធ្វើអាជីវកម្មវ័យក្មេង
ក្តីស្រមៃ និងការគិតដដែលៗចង់ក្លាយជាអ្នករកស៊ី ធ្វើឲ្យលោក មី សុវណ្ណៈ បច្ចុប្បន្នជាម្ចាស់ហាង អ៊ីតធី&ឆៀរ បានចាប់ផ្តើមប្រឡូកក្នុងវិស័យអាជីវកម្មកាលពីឆ្នាំ២០១៨មក នៅពេលដែលលោកទើបមកពីជនបទ និងរៀនឆ្នាំទី២។
ជាអ្នកខេត្តកំពង់ធំ និងជាអតីតក្មេងវត្ត១២ឆ្នាំផង លោក មី សុវណ្ណៈ ដែលបច្ចុប្បន្នមានអាយុ២៦ឆ្នាំ បានចែករំលែកបទពិសោធន៍បរាជ័យ និងកំហុសយ៉ាងក្រាស់ក្រែលក្នុងអាជីវកម្ម ដែលលោកចាត់ទុកថាជាមេរៀនដ៏អស្ចារ្យសម្រាប់អ្នកចង់រកស៊ីទាំងវ័យក្មេងជំនាន់ក្រោយ។
អតីតនិស្សិតផ្នែកគ្រប់គ្រងធុរកិច្ច ដែលមានសម្បុរស្រអែម មាឌមាំ រៀបរាប់ប្រាប់ Newsroom Cambodia...
ភិក្ខុ រឹម ណាំឈាវ បង្កើតបណ្ណាល័យគំនិតដើម្បីជំរុញការអាន
ដោយចង់ឃើញការអានសៀវភៅក្នុងកម្ពុជាមានការលូតលាស់ និងចម្រើនទៅមុខ និងជំរុញទឹកចិត្តយុវជនក្នុងការអាន ប្រកបដោយភាពស្រលាញ់ពេញចិត្ត ក៏ដូចជាចង់ចូលរួមចំណែកដ៏តូចមួយក្នុងការអភិវឌ្ឍសង្គមផង ធ្វើឱ្យភិក្ខុ រឹម ណាំឈាវ បានឆ្លងកាត់បទពិសោធន៍ជាច្រើនពាក់ព័ន្ធអំណាន និងកិច្ចការសង្គម ដោយផ្តើមពីការបង្កើតបណ្ណាល័យមួយកន្លែងឈ្មោះថា «បណ្ណាល័យគំនិត» សម្រាប់ផ្តល់ឱកាសដល់អ្នកចូលចិត្តអាន។
ភិក្ខុ រឹម ណាំឈាវ គង់នៅកុដិ២៨ វត្តមហាមន្ត្រី ដែលមានស្រុកកំណើតនៅស្រុកពាមរក៍ ខេត្តព្រៃវែង និងចូលបួសបាន១០វស្សា។ ព្រះអង្គជាគ្រូបង្រៀន ជាអ្នកចូលចិត្តស្ម័គ្រចិត្តធ្វើកិច្ចការសង្គម និងជាស្ថាបនិកបណ្ណាល័យផង ធ្វើឱ្យភិក្ខុមួយអង្គនេះមានការគិតគូរ និងខ្វល់ខ្វាយចំពោះស្ថានភាពវប្បធម៌នៃអានសៀវភៅក្នុងសង្គម។
ព្រះអង្គមានសង្ឃដីកាថា៖...
Blog: ពលរដ្ឋគួរមានចំណេះដឹងមូលដ្ឋានក្នុងការបែងចែករវាងដំណឹង និងព័ត៌មាន មុនចែករំលែក ឬបញ្ចេញយោបល់
ក្នុងសម័យបច្ចេកវិទ្យាជឿនលឿននេះ ការបញ្ចេញទស្សនៈ មតិយោបល់ និងការចែករំលែកព័ត៌មានតាមបណ្ដាញសង្គម ពិតជារហ័ស និងបានបង្កភាពងាយស្រួល ប៉ុន្ដែក៏ប្រកបដោយគ្រោះថ្នាក់ផងដែរ។
ដោយសារការចែករំលែកទូលំទូលាយលើបណ្ដាញសង្គម យើងអាចនឹងទទួលបានព័ត៌មានពីគ្រប់ប្រភព ប៉ុន្តែខ្លួនយើងផ្ទាល់ មានជម្រើសក្នុងការជ្រើសយកសារព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ចេញពីស្ថាប័នសារព័ត៌មានមានវិជ្ជាជីវៈ ដែលគួរឲ្យទុកចិត្ត និងយកជាការណ៍បាន ដោយមិនអាចចេះតែជឿ ឬចែកចាយដោយមិនបានគិតនោះទេ។
ក្នុងនាមប្រជាពលរដ្ឋ យើងមានសិទ្ធិ ភារកិច្ច ការចូលរួម ព្រមទាំងជាសំឡេងមួយ អាចជួយឲ្យសង្គមជាតិទទួលបានដំណើរការល្អប្រសើរ និងយ៉ាងហោចណាស់ ក៏ត្រូវមានចំណេះជាមូលដ្ឋាន អាចបែងចែករវាងដំណឹង...
ស៊ុយអែត និងយូណេស្កូចាប់ផ្តើមគម្រោងរួមគ្នាដើម្បីពង្រឹងប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពបញ្ចេញមតិនៅកម្ពុជា
ប្រទេសស៊ុយអែត និងអង្គការយូណេស្កូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីចាប់ផ្តើមគម្រោងថ្មីមួយមានឈ្មោះថា «ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ» កាលពីថ្ងៃទី០៨ ខែមេសាឆ្នាំ២០២១នេះ ដើម្បីធ្វើឲ្យប្រសើរឡើងនៃសេរីភាពក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៌មាននៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលផ្សាយលើគេហទំព័ររបស់អង្គការយូណេស្កូប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះថា ប្រទេសស៊ុយអែតនឹងផ្ដល់ទឹកប្រាក់ប្រមាណជា ២,៥លានដុល្លារអាមេរិកដល់អង្គការយូណេស្កូសម្រាប់ការអនុវត្តគម្រោងដែលមានកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំដើម្បីជំរុញឱ្យមានបរិយាកាសប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព សេរី ពហុនិយម និងឯករាជ្យ ដែលនឹងជួយធ្វើឱ្យមានភាពប្រសើរឡើងនៃសេរីភាពក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
ការងាររបស់អង្គការយូណេស្កូ នឹងផ្តោតលើការពង្រឹងក្របខ័ណ្ឌច្បាប់ និងវិស័យប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងលើតម្រូវការបន្ទាន់បណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតជាសាកលកូវីដ១៩ ដោយរួមបញ្ចូលទំាងការធានាឱ្យបាននូវការទទួលបានព័ត៌មានសំខាន់ៗ ការតស៊ូមតិដើម្បីឱ្យមានស្តង់ដារខ្ពស់ក្នុងការរាយការណ៍ប្រកបដោយក្រមសីលធម៌...
ស្រ្តីជនជាតិខ្មែរម្នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ ធ្វើឲ្យករណីស្លាប់កើនដល់២៥នាក់
ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា ស្រ្តីជនជាតិខ្មែរ អាយុ៥៥ឆ្នាំ បានបាត់បង់ជីវិតដោយសារកូវីដ១៩ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែលបាននាំឲ្យមានអ្នកស្លាប់សរុបទូទាំងប្រទេសមានចំនួន២៥នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា ស្រ្តីជនជាតិខ្មែរ អាយុ៥៥ឆ្នាំ ដែលរស់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។
អ្នកជំងឺត្រូវបានរកឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមតាំងពីថ្ងៃចូលសម្រាកពេទ្យដំបូង តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ...
ក្រសួងសុខាភិបាលប្រកាសករណីវិជ្ជមានកូវីដខ្ពស់បំផុតប្រចាំថ្ងៃចំនួន ៥៧៦នាក់
ក្រសួងសុខាភិបាលបានប្រកាសថាមាន ករណីមានវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៧៦នាក់ ជាតួលេខដែលខ្ពស់បំផុតមិនធ្លាប់មានកន្លងមក និងមានអ្នកជាសះស្បើយចំនួន ៧០នាក់ គិតថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។
តុលាការបន្តជំនុំជម្រះក្តីសកម្មជនបរិស្ថាន ហើយគ្រោងនឹងប្រកាសសាលក្រមនៅខែក្រោយ
សាលាដំបូងរាជធានីភ្នំពេញ បានបន្តការជំនំុជម្រះក្តីជាលើកទី២ ដល់ក្រុមសកម្មជនបរិស្ថានចលនាមាតាធម្មជាតិកាលពីថ្ងៃទី៨ ខែមេសា នេះពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃទី០៥ ខែឧសភានេះ។
Blog: ចំណេះដឹងទាក់ទងដោះស្រាយបញ្ហា គ្រប់គ្រងបញ្ហា «សិល្បៈជីវិត» នាំឱ្យយើងសប្បាយ ច្រើនជាងកើតទុក្ខ
បញ្ហាគឺជាធម្មជាតិម្យ៉ាងដែលមនុស្សគ្រប់រូបទាំងអស់តែងតែជួបប្រទះ ទោះបីមនុស្សភាគច្រើនមិនប្រាថ្នាចង់ជួបក៏ដោយ បញ្ហាខ្លះធ្វើឱ្យមនុស្សរស់ដូចស្លាប់ និងបញ្ហាខ្លះទៀតធ្វើឱ្យមនុស្សហ៊ានលះបង់ជីវិតខ្លួនឯង។ដូច្នោះហើយការដែលមានចំណេះដឹងទាក់ទងនឹងរបៀបដោះស្រាយបញ្ហា គ្រប់គ្រងបញ្ហា ម្យ៉ាងទៀតគេហៅថា
សិល្បៈជីវិត វានាំឱ្យយើងសប្បាយ ច្រើនជាងកើតទុក្ខ។
ក្រសួងសុខាភិបាលប្រកាសករណីស្លាប់២នាក់ទៀតដោយសារកូវីដ នាំឲ្យមានអ្នកស្លាប់សរុបមានចំនួន ២៤នាក់
ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៨ឆ្នាំ និងអាយុ ៤៩ឆ្នាំ បានបាត់បង់ជីវិតដោយសារកូវីដ ១៩ ក្នុងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដែលបាននាំឲ្យមានអ្នកស្លាប់សរុបទូទាំងប្រទេសមានចំនួន ២៤នាក់ហើយ។
ក្រសួងការងារ ចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនបងប្អូនកម្មករ និយោជិត
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនបងប្អូនកម្មករ
និយោជិតតាមរោងចក្រ សហគ្រាស ឬសួនឧស្សាហកម្ម ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះតទៅ។
រដ្ឋាភិបាលផ្អាកការធ្វើដំណើរឆ្លងពីខេត្តរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការរាលដាលកូវីដ
រដ្ឋាភិបាលបានសម្រេចផ្អាកការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយទៀត និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសរយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង១២យប់ ថ្ងៃទី០៧ មេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។