Blog: ការថតរូបថតព័ត៌មាន គប្បីមានយ៉ាងហោចណាស់ ប្រាំបីចំនុច
ការថតរូបមានច្រើនប្រភេទ មានដូចជា ការថតរូបបែបឯកសារ បែបសារព័ត៍មាន បែបសិល្បៈ បែបសហសម័យជាដើម។ ចំពោះការថតរូបក្នុងវិស័យសារព័ត៍មានវិញជារឿងសំខាន់ណាស់ ព្រោះរូបភាពអាចជួយអ្នកអានអោយឆាប់យល់ពីខ្លឹមសារនៃអត្តបទ។
ក្រសួងរកឃើញករណីវិជ្ជមានកូវីដថ្មីចំនួន ៦៣នាក់ និងមានអ្នកជាសះស្បើយចំនួន ១៥នាក់
ក្រសួងសុខាភិបាលបានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៣នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ១៥នាក់ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
ឧកញ៉ាៗបរិច្ចាគថវិកាជួយទិញមន្ទីរពេទ្យដើម្បីព្យាបាលកូវីដ ខណៈករណីបន្តកើនឡើង
សប្បុរសជនធំៗនៅកម្ពជា រួមមានអ្នកឧកញ៉ាឡេង ណាវ៉ាត្រា អ្នកឧកញ៉ាគិត ម៉េង អ្នកឧកញ៉ាពុង ខៀវសែ និងក្រុមហ៊ុនជីប ម៉ុង បានបរិច្ចាកថវិការាប់លានដុល្លារអាមេរិកជួយទិញមន្ទីពេទ្យមួយកន្លែងឈ្មោះ «នគរទេព» ដើម្បីប្រើប្រាស់សំរាប់ព្យបាលអ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី ២៨ មិនា ២០២១ ខណៈដែលករណីកូវីដបានកើនឡើងដល់ចំនួនសរុប ២៣៧៧នាក់ហើយ នៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ច្រានចោលរបាយការណ៍រិះគន់ការយាយីលើអ្នកសារព័ត៌មាន
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែមីនានេះ បានហៅរបាយការណ៌របស់ខេមបូចាថាជាការស្រាវជ្រាវមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈជាវិទ្យាសាស្រ្តនោះទេ
ដោយគ្រាន់តែជាបូកសរុបព្រឹត្តិការណ៍ និងមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការលើអ្នកសារព័ត៌មាននោះឡើយ។
ក្រសួងប្រកាសថាមាន ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១០៥នាក់ និងមានអ្នកជាសះស្បើយចំនួន ០៤នាក់
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថាមាន ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១០៥នាក់ និងមានអ្នកជាសះស្បើយចំនួន ០៤នាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
Blog: គួររំឮកវីរភាពលោកបណ្ឌិត កែម ឡី ឡើងវិញក្នុងបណ្តាញសង្គម
អង្គុយក្នុងបន្ទប់ផឹកកាហ្វេ ដៃម្ខាងកាន់សៀវភៅដៃម្ខាងទៀតកាន់ប៊ិច នៅចំខាងមុខមានកុំព្យូទ័រ បើកស្តាប់ការវិភាគពីបញ្ហាសង្គមរបស់លោកបណ្ឌិត កែម ឡី ឡើងវិញ ត្រង់ចំណុចមួយលោកបាននិយាយថា រាល់ការវិភាគម្តងៗរបស់លោកបណ្ឌិត លោកមិនសូវដែលគិតការស្លាប់ ឬបញ្ហាប្រឈមណាមួយនោះទេ ព្រោះលោកគិតថា «វាស្ថិតនៅក្នងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន និងមានសត្វសាហាវច្រើន»។
ដូច្នេះនៅពេលដែលលោកចាប់ផ្តើមវិភាគលោកមិនគិតថាលោកអាចមានជីវិតទេ ប៉ុន្តែប្រសិនបើយើងខ្លាច នាំគ្នាសម្ងំទាំងអស់គ្នា យើងអត់អាចមានសមត្ថភាពផ្តល់គំរូឲ្យដល់ពលរដ្ឋ និងយុវជនដើម្បីអាចកែប្រែប្រទេសបាននោះទេ។
លោកបណ្ឌិត កែម ឡី គឺជាបញ្ញាវន្តសាធារណៈម្នាក់ក្នុងសង្គមកម្ពុជា ដោយសារលោកបានចូលរួម និងលះបង់យ៉ាងច្រើនដើម្បីបង្ហាញពីភាពកម្សោយ...
សមាគមបណ្តាញយុវជនកម្ពុជា (CYN) អះអាងថារកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន១០០ករណីក្នុងដែនជម្រកសត្វព្រៃព្រះរការ
សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន ១០០ករណីព្រមទាំងការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចាប់តាំងពីមានការរារាំងមិនឲ្យសហគមន៍មូលដ្ឋាន អង្គការសមាគម និងអ្នកការពារព្រៃឈើចូលល្បាតនៅក្នុងដែនជម្រកនេះមក។
របាយការណ៍ខេមបូចាថា អ្នកសារព័ត៌មាន ៧២នាក់ ត្រូវបានគេយាយី ទទួលរងអំពើហិង្សា និងជាប់ពន្ធនាគារកំឡុងឆ្នាំ២០២០
សមាគមសម្ព័ន្ធអ្នកសារព័ត៌មាន (ខេមបូចា) បានចេញរបាយការណ៍នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយបាននិយាយថា អ្នកសារព័ត៌មានចំនួន ៧២នាក់ ត្រូវបានគេយាយី ទទួលរងអំពើហិង្សា និងដាក់ឱ្យមានទោសជាប់ពន្ធនាគារថែមទៀតផង ដែលមានរហូតដល់ ៣៥ករណី កាលពីឆ្នាំ២០២០ កន្លងទៅ។
ក្រសួងសុខាភិបាលប្រកាសថាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤០នាក់ និងមានអ្នកជាសះស្បើយចំនួន ០៦នាក់
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថាមាន ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤០នាក់ និងមានអ្នកជាសះស្បើយចំនួន ០៦នាក់ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០២១។
Blog: ចំណេះដឹងសុខភាពផ្លូវភេទ មានផលប្រយោជន៍ឲ្យយើងដឹងពីសុខភាពខ្លួនឯង ចេះថែរក្សា ចេះការពារខ្លួន
សង្គមបច្ចុប្បន្នពុំសូវឲ្យតម្លៃដល់ស្រ្តីប៉ុន្មានទេ ជាពិសេសបុរសរមែងគិតថាស្រ្តីបង្វិលចង្រ្កានមិនជុំ។ ស្រ្តីគឺជាមនុស្សងាយរងគ្រោះបំផុត មិនថាមានគ្រួសាររួចក្តី ឬនៅក្តី ពិសេសគឺពួកគាត់ទទួលរងការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ ចំណេះដឹងទាក់ទងនឹងសុខភាពផ្លូវភេទមិនមែនជារឿងខ្មាសគេ រឿងមានប្រយោជន៍ជួយឲ្យយើងយល់ដឹងពីសុខភាពខ្លួនឯង ចេះថែរក្សា ចេះការពារខ្លួន។
អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួល បញ្ចុះតម្លៃ ឬលើកលែងថ្លៃឈ្នួលរហូតដល់ស្ថានភាពកូវីដធូរស្រាលឡើងវិញ
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅថ្ងៃទី២៦ មិនា ២០២១ បានអំពាវនាវដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យជួយគិតគូរ និងទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួល តាមរយៈបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលរហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ ១៩មានសភាពធូរស្រាលឡើងវិញ។
Q & A ជាមួយកញ្ញាចេន សុជាតា ជានិស្សិតបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ អំពីអត្ថប្រយោជន៍រៀនមុខវិជ្ជានេះ
កញ្ញាមាស គឹមធួន សិក្ខាកាមសារព័ត៌មាន Newsroom Cambodia កាលពីពេលថ្មីៗនេះ បានសម្ភាសកញ្ញាចេន សុជាតា អាយុ ២៧ឆ្នាំ ជានិស្សិតបញ្ចប់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាចេន សុជាតា ដែលជាអ្នកសារព័ត៌មាននៅ BTV បាននិយាយអំពីជីវិតគ្រួសារ ជីវិតពេលនៅរៀន អាជីព និងអំពីអត្ថប្រយោជន៍សម្រាប់អ្នកដែលអក្សរសាស្ត្រខ្មែរ។
ទារកអាយុ ១១ខែ នៅខេត្តត្បូងឃ្មុំវិជ្ជមានកូវីដ ខណៈមានអ្នកប៉ះពាល់ចំនួន ៣០នាក់ និងមានទីតាំង ០៤កន្លែង
ទារកដែលមានអាយុ ១១ខែ បានឆ្លងជំងឺកូវីដ ១៩ នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈដែលឪពុកម្តាយគាត់អវិជ្ជមានកូវីដ ហើយក៏មានអ្នកប៉ះពាល់បឋមជាមួយទារកនោះ ចំនួនសរុប ៣០នាក់ និងមានទីតាំងពាក់ព័ន្ធមានចំនួន ០៤កន្លែង។ នេះយោងតាមរដ្ឋបាលខេត្តដែលបានប្រកាសនៅថ្ងៃទី២៦ មិនា ២០២១។
កូរ៉េខាងត្បូងផ្ដល់ជំនួយឥតសំណង២លានដុល្លារអាមេរិកដល់កម្ពុជាសម្រាប់គម្រោងធនធានទឹកក្នុងខេត្តចំនួនពីរ
រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា កយកា (KOICA) បានផ្ដល់ជំនួយ២លានដុល្លារដល់កម្ពុជា លើគម្រោងបង្កើតផែនការមេសម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះ នៅតំបន់ដីសណ្ដភាគខាងកើតទន្លេមេគង្គ កាលពីថ្ងៃទី២៥ មីនា ២០២១។
បើតាមការផ្សាយលើគេហទំព័រផ្លូវការរបស់ កយកា(KOICA) ប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា បញ្ជាក់ថា ទឹកប្រាក់ចំនួន២លានដុល្លារអាមេរិក គឺជាជំនួយឥតសំណងដែលនឹងត្រូវអនុវត្តលើផែនការគ្រប់គ្រងធនធានទឹកសម្រាប់ខេត្តគោលដៅចំនួនពីរ គឺព្រៃវែង និងស្វាយរៀង ក្នុងរយៈពេល ២៤ខែ។ ផែនការនេះ ចាប់ផ្ដើមពីឆ្នាំ២០២១...
Blog: អត្ថប្រយោជន៍នៃការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ
កម្ពុជាជាប្រទេសមានអាកាសធាតុក្តៅ ហើយសើម។ ពន្លឺព្រះអាទិត្យនៅកម្ពុជាជាទូទៅមានភាពក្ដៅខ្លាំង។ ដោយសារការវល់ក្នុងការងារប្រចាំថ្ងៃ ធ្វើឲ្យមនុស្សយើងម្នាក់ៗភ្លេចក្នុងការថែររក្សាស្បែក ដែលរងការប៉ះពាល់ជាខ្លាំងដោយសារកម្ដៅថ្ងៃ។ កម្តៅថ្ងៃអាចបណ្ដាលឲ្យស្បែកស្ងួត មិនថាដងខ្លួន ឬ ស្បែកមុខទេ។
អាជ្ញាធរខេត្តព្រះសីហនុយកគ្រឿងចក្រកាយដីចេញពីកន្លែងជនមិនស្គាល់មុខលួចចាក់ចូលសមុទ្រ
អាជ្ញាធរខេត្តព្រះសីហនុបានកាយដីដែលជនសង្ស័យលួចចាក់ចូលសមុទ្រត្រង់ចំណុចមុខក្រុមហ៊ុនតេលា
ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។