Home Blog Page 120

ពាណិជ្ជកម្ម​ទ្វេភា​គី​កម្ពុជា​-ចិន មានចំនួន៨៦០​លានដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុងឆ្នាំ២០២០

ពាណិជ្ជកម្ម​ទ្វេភា​គី​កម្ពុជា​-ចិន មានចំនួន៨៦០​លានដុល្លាសហរដ្ឋអាមេរិក​ក្នុងឆ្នាំ២០២០​ និង​អាច​កើន​រហូត​ដល់​១០ពាន់​លាន​ដុល្លារ​សហរ​ដ្ឋអាមេរិក ក្នុងឆ្នាំ​២០២៣។​ នេះ​បើតាម​ការ​ផ្សាយរបស់​​​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា។​

បទពិសោធន៍ឆ្លងកាត់ការព្យាបាលជំងឺកូវីដ១៩របស់នារីកម្ពុជាម្នាក់

នារី​វ័យ​២៨ឆ្នាំម្នាក់ ដែល​បាន​ឆ្លងជំងឺ​កូវីដ​១៩​ក្នុងព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា បាន​ចែក​រំលែក​បទពិសោធន៍អំពីរោគសញ្ញា ការព្យាបាល និងការគ្រប់គ្រងសតិអារម្មណ៍​ បន្ទាប់​ពី​បាន​​ព្យាបាល​ជាសះស្បើយ និង​ចេញពីមន្ទីរពេទ្យ។​

រដ្ឋាភិបាលនិរាករណ៍សេចក្តីសម្រេចគម្រោង១៥ហិកតានៅបឹងតាមោក ខណៈសង្គមស៊ីវិលថា ជាជំហានត្រឹមត្រូវ

0
ទីស្ដីការគណរដ្ឋមន្រ្តីបាននិរាករណ៍សេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លើគម្រោងទំហំ ១៥ហិកតា ដើម្បីសាងសង់អាគារទីស្តីការក្រសួងអភិវឌ្ឍន៏ជនបទនៅបឹងតាមោក ឬបឹងកប់ស្រូវ ដែលស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

Vox​ Pop: ទស្សនៈពលរដ្ឋជុំវិញការទទួលបានតំណក់ប្រេងដំបូងនៅកម្ពុជា

លោក​នាយករដ្ឋមន្រ្តី​​ ហ៊ុន សែន ​ប្រកាស​ពី​ការ​ទទួល​បាន​តំណក់​ប្រេង​ដំបូង កាលពី​ថ្ងៃ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ លោក​បញ្ជាក់​ថា នេះជា​ការចាប់ផ្ដើម​មួយ​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេង​​​​កាត ឧស្ម័ន និង​​ថាមពល​នៅកម្ពុជា។ លោក​បន្ថែម​ថា​ ចំណូលបានពីប្រេងនឹងយកទៅអភិវឌ្ឍន៍​វិស័យអប់រំ និង​សុខាភិបាល។

លោកស្រីមូរ សុខហួរ ប្រកាសលើក​ពេល​ត្រឡប់ចូលស្រុកទៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១

លោកស្រី ​មូរ សុខហួរ​ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិប្រកាស​លើកពេល​​ធ្វើ​មាតុភូមិ​និវត្តន៍​​នៅ​ថ្ងៃទី​២ ខែ​មករា ទៅ​​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ២០២១ ដោយសារ​ក្រុមហ៊ុន​ហោះហើរ​ពន្យារពេល​។

ខួប៧ឆ្នាំនៃការបាញ់ប្រហារនៅផ្លូវវេងស្រេង ក្រុមគ្រួសារជន​រង​គ្រោះ​នៅតែបន្តទាមទាររកយុត្តិធម៌

ក្នុង​ខួប​៧​ឆ្នាំ​នៃ​ការ​បាញ់​ប្រហារដោយ​​​គ្រាប់កាំភ្លើង​ទៅលើកម្មករ-កម្មការនី​ដែល​​ធ្វើ​កូដកម្ម​នៅ​ផ្លូវ​វេង​ស្រេង អង្គការលីកាដូបានចេញអត្ថបទខ្លី​មួយ​​បង្ហាញ​ថា​ គ្រួសារ​របស់​ជន​រង​គ្រោះ​​នៅ​តែ​ទាម​ទារ​រក​យុត្តិធម៌​។​

អ្នកសារព័ត៌មានកម្ពុជាពិភាក្សាអំពីការ «រំខាន» ពេលកំពុងបំពេញការងារវិជ្ជាជីវៈក្នុងឆ្នាំ២០២០

អ្នកសារព័ត៌មានកម្ពុជាបានពិភាក្សាអំពីការ «រំខាន» មួយចំនួនដោយសារការផ្ទុះឡើងនូវវីរុសកូវីដ ១៩ និងពីអាជ្ញាធរ ខណៈពេលកំពុងបំពេញការងារវិជ្ជាជីវៈក្នុងឆ្នាំ២០២០កន្លងទៅ។ ការផ្សាយផ្ទាល់តាមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។

គ្រឹះស្ថានសិក្សា​ឯកជនបើកដំណើរការឡើងវិញបន្ទាប់ពីបិទរាប់សប្តាហ៍ដោយសារ​កូវីដ១៩

គ្រឹះស្ថានសិក្សា​ឯកជន បានបើកដំណើរការឡើងវិញ នៅថ្ងៃច័ន្ទ ទី៤ ខែមករា ឆ្នាំ២០២១ នេះក្រោយពីបិទរាប់សប្តាហ៏មកហើយដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ ១៩ នៅចុងឆ្នាំមុន។

ក្រសួងពាណិជ្ជកម្មសិក្សាបន្ថែមដើម្បីជំរុញការនាំចេញ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ត្រូវបានចុះហត្ថលេខាជាមួយចិន

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០​ បានពិភាក្សារៀបចំយុទ្ធសាស្ត្រ និងសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីជម្រុញការនាំចេញទៅប្រទេសចិន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានចុះហត្ថលេខាកាលពីតុលា ឆ្នាំមុន។

Vox Pop: ពលរដ្ឋនិយាយថាពួកគេកំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីជួយទប់ស្កាត់ការបំពុល

ពលរដ្ឋដែលត្រូវបានសម្ភាសដោយ Newsroom Cambodia បាននិយាយកាលពីពេលថ្មីនេះថា ពួកគេកំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីជួយទប់ស្កាត់ការបំពុល ពីព្រោះប្លាស្ទិច​ជា​មូល​ហេតុ​ធំ​មួយ​​បង្ក​ឲ្យ​មាន​ការប៉ះពាល់ដល់​បរិស្ថាន។​​ ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ។

សហភាពអឺរ៉ុប អាល្លឺម៉ង់ និងបារាំង វិនិយោគទឹកប្រាក់១១៥លានដុល្លារ សម្រាប់អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជន​បទនៅកម្ពុជា

សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ថាខ្លួននិងតំណាងរដ្ឋាភិបាលកម្ពុជា ធនាគាអភិវឌ្ឍនអាល្លឺម៉ង់ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទំនាបកណ្តាល នៃប្រទេសកម្ពុជា។

ក្នុងសារជូនពរឆ្នាំថ្មី លោកកឹម សុខា បួងសួងឲ្យ​មានការបង្រួបបង្រួមជាតិ និងការគោរពសិទ្ធមនុស្ស

នៅក្នុងឱកាសឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី លោក កឹម សុខា អតីតប្រធានគណបក្យជំទាស់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានបួងសួងឲ្យ​មានការបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស និងសុំឲ្យកម្ពុជារួចផុតពីអំពើអកុសលផ្សេងៗ រួមមានការឈឺចាប់ ភាពអវិជ្ជមាន ភាពអយុត្តិធម៌ និងសេចក្ដីទុក្ខទាំងឡាយ។

អ្នក​ធ្វើ​​ការផ្នែកសេវាកម្មស្នើ​​រដ្ឋាភិបាលផ្តល់ជំនួយ​អំឡុង​​វិបត្តិកូវីដ១៩

សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​ស្តីពី​ផល​លំបាក​របស់​​កម្មករក្នុងវិស័យសេវាកម្មកម្សាន្ត​ដែលកំពុង​​រង​គ្រោះ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩​ ដើម្បី​​ជាយុទ្ធនាការស្នើទៅ​រដ្ឋាភិបាល​ឲ្យ​យកចិត្ត​ទុក​ដាក់ និង​ផ្តល់​ការគាំពារ​ដល់​កម្មករ​ក្នុង​វិស័យ​នេះ​។​

Vox Pop: ទស្សនៈពលរដ្ឋលើប្រធានបទស្រ្តីកាន់តំណែងជាអ្នកដឹកនាំ

តួនាទីជាមេដឹកនាំ ឬក៏ជាអ្នកគ្រប់គ្រងក្នុងស្ថាប័នណាមួយ ប្រហែលមិនមានការកំណត់អំពី យេនឌ័រទេ ហើយសមត្ថភាពដឹកនាំរបស់មនុស្សម្នាក់ៗគួរតែពឹងផ្អែកលើភាពខ្លាំងនិងលក្ខណៈបុគ្គលរបស់ពួកគេ ដូច្នេះការងារធំៗ និងលំបាក មិនមែនមានតែបុរសអាចធ្វើបាននោះទេ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយមនុស្សមួយចំនួន។

BLOG – ចំណង់ចំណូលចិត្ត​​ពី​កុមារភាពពីការ​ថតរូប ​ផលិត​វីដេអូ​ និងជាមួយឧបសគ្គ​

0
បទពិសោធន៍​គឺ​ជា​រឿងមួ​​យ​ ដែល​សម្រាប់​ខ្ញុំ​គឺ​ពិត​ជា​ពិបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែង​រក​វា​មក​ដាក់​ក្នុង​ខ្លួន​។ បទពិសោធន៍​ច្រើន ​ជីវិត​ប្រាកដ​ជា​មិន​សូវ​ជា​លំបាក​ ហើយ​ថែម​ទាំង​ទៅ​មុខ​បាន​យ៉ាង​រលូន​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​បើខ្វះ​ខាត​​បទពិសោធន៍​​វិញ​នោះ ​ឆាក​ជីវិត​គឺ​ពិត​ជា​ពោរពេញ​​ទៅ​ដោយ​ឧបសគ្គ​រាំង​ស្ទះ​គ្រប់​កិច្ចការ​។

ប្រជាជនក្នុងភូមិចំនួនបីនៅខេត្តកំពង់ស្ពឺ ត្អូញត្អែរពីបញ្ហាផ្លូវខូច និងដីហុយខ្លាំង

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចំនួន​បី ​នៅ​ឃុំក្សេមក្សាន្ដ និងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ត្អែញ​ត្អែរ​ថា ក្រុមហ៊ុន​ដឹកដី​ឯកជន​មួយចំ​នួ​នបាន​ និង​កំពុង​​ធ្វើ​ឲ្យ​ផ្លូវ​លំ​មួយ​ខ្សែរ​កាត់​ភូមិ​ស្រុក​​របស់​ពួកគេ​ខូចខាត​។

Latest News