បទពិសោធន៍ក្នុងការជ្រើសរើសមុខជំនាញរៀនសម្រាប់ចូលសាកលវិទ្យាល័យ
នៅមុនពេលប្រឡងថ្នាក់ទី១២ ខ្ញុំភ័យម្ដង កំពុងប្រឡងខ្ញុំក៏ភ័យម្ដងទៀត ប្រឡងចប់ហើយក៏នៅតែភ័យ មិនដឹងលទ្ធផលជាប់ ឬធ្លាក់។ ពេលប្រកាសលទ្ធផលឮឈ្មោះខ្លួនឯងថាជាប់ សប្បាយចិត្តណាស់ ជប់លៀងផង ដើរលេងផង។ តែសប្បាយចិត្តបានប៉ុន្មានថ្ងៃ ត្រូវគិតរឿងរៀនបន្តនៅសាកលវិទ្យាល័យម្ដង។ បើនិយាយពីសាកលវិទ្យាល័យក៏ច្រើន មុខជំនាញរឹតតែច្រើន មិនដឹងថារៀនមុខជំនាញអ្វី ឬរៀននៅសាកលវិទ្យាល័យមួយណា។
ទោះបីជាហានិភ័យនៃការឆ្លងកូវីដ អ្នកគោរពបូជានៅតែទៅបន់ស្រន់នៅព្រះអង្គដង្កើ យ៉ាងមមាញឹក
អាស្រមព្រះអង្គដងកើ ដែលមានទីតាំងនៅមុខព្រះបរមរាជវាំង នៅតែទទួលបានមនុស្សម្នាជាច្រើន ដែលពួកគាត់នាំគ្នាចូលគោរពបូជាជារាល់រាល់ថ្ងៃសីល៏ ទោះបីជាមានហានិភ័យឆ្លងកូវីដ ១៩ ក៏ដោយ។
It never hurts to try
I missed many opportunities by doubting myself and questioning whether I was qualified for the job. I had already lost the battle before it began.
What makes a good journalist?
With the rise of social media, we often see misconceptions from Cambodian people that anyone who has a Facebook page can be called a journalist.
ការសម្រេចចិត្តចាកចេញពីជនបទមករៀននៅទីក្រុងភ្នំពេញ
ក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ខ្ញុំជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យព្រះសីហនុ ស្ថិតនៅក្នុងខេត្តកំពង់ចាម។ ក្នុងឆ្នាំ២០១៩ដដែល គឺជាឆ្នាំដែលខ្ញុំត្រូវប្រលងសញ្ញាបត្រទុតិយភូមិសម្រាប់ មុខជំនាញដែលខ្ញុំជ្រើសរើសប្រលង នោះគឺផ្នែកវិទ្យាសាស្រ្តពិត។
អាជីវករផ្សារកំពង់ពិល ខេត្តព្រៃវែង បារម្ភពីជីវភាពក្រោយអគ្គិភ័យឆាបឆេះផ្សារ
(ព្រៃវែង)៖ ក្រោមពន្លឺថ្ងៃពេលរសៀល កំពុងឈរមើលគេរុះរើគំនរតូបដែលឆេះដើម្បីលក់អេតចាយទាំងទឹកមុខស្រពោន លោក ខេង នឿង អាជីវករលក់ខោអាវ និងស្បែកជើងនៅផ្សារកំពង់ពិល ដែលស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានរៀបរាប់ប្រាប់ Newsroom Cambodia ថា ទ្រព្យសម្បត្តិទាំងអស់របស់លោកក្នុងតូបនៅផ្សារនេះ គឺត្រូវរងខូតខាតទាំងស្រុង។
ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌សម្រាប់កុមារកម្ពុជា ទទួលបានថវិកាជាង៣១ម៉ឺនដុល្លារ
យុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុកដែលកំពុងត្រូវបានគេចែករំលែកតៗគ្នា «តោះលេងហ្គេម#១ដុល្លារដើម្បីកុមារកម្ពុជា» ដែលបង្កើតឡើងក្នុងព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ទទួលបានថវិកាជាង៣១ម៉ឺនដុល្លារ បើគិតត្រឹមថ្ងៃសុក្រម្សិលមិញ។
យោងតាមលិខិតថ្លែងអំណរគុណរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានឲ្យដឹងថា យុទ្ធនាការ «តោះលេងហ្គេម#១ដុល្លារដើម្បីកុមារកម្ពុជា» បានចាប់ផ្ដើមកាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ទី១៣ ម្សិលមិញ ចំនួនទឹកប្រាក់សរុបដែលមន្ទីរពេទ្យកុមារអង្គរទទួលបានពីព្រឹត្តិការណ៍ទាំងមូលគឺ ៣១៧,៨០៣.៩៣ដុល្លារអាមេរិក ដែលក្នុងនោះមានទឹកប្រាក់ចំនួន២៦៦,៤៨៥.៨៩ដុល្លារអាមេរិក បានមកពីការបរិច្ចាគតាមរយៈយុទ្ធនាការ «តោះលេងហ្គេម#១ដុល្លារដើម្បីកុមារកម្ពុជា»។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ជាមួយសាយ មានការគាំទ្រពីមហាជនទូទៅយ៉ាងផុសផុលនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយពួកគេបានផុសរូបខ្លួន១សន្លឹកភ្ជាប់ជាមួយការថតស្រ្គីនគណនីធនាគារព្រមជាមួយការបរិច្ចាគថវិកា១ដុល្លារអាមេរិកសម្រាប់ព្រឹត្តិការណ៍នេះ។
លិខិតដដែលបន្ថែមថា យុទ្ធនាការនេះ...
សហរដ្ឋអាមេរិកប្រកាសផ្ដល់ជំនួយ១៥០លានដុល្លារដល់ប្រទេសទន្លេមេគង្គចំនួន៥
សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយ១៥០លានដុល្លាដល់ប្រទេសទន្លេមេគង្គចំនួនប្រាំ ដែលកំពុងជួបប្រទះការគំរាមកំហែងដោយគ្រោះរាំងស្ងួត ឧក្រិដ្ឋកម្មឆ្លងដែន និងជំងឺរាតត្បាតសកល។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo កាលពីពេលថ្មីៗនេះបានប្រកាសអំពីគម្រោងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងប្រទេសតំបន់ទន្លេមេគង្គ ដោយសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយ១៥០លានដុល្លា ដើម្បីគាំទ្រភាពស្វ័យគ្រប់គ្រង និងភាពឯករាជ្យផ្នែកសេដ្ឋកិច្ចទៅលើប្រទេសចំនួនប្រាំ ដែលស្ថិតនៅតាមដងទន្លេមេគង្គ រួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងប្រទេសកម្ពុជាផងដែរ។
បើតាមសេចក្ដីថ្លែងការណ៍របស់លោក Pompeo កាលពីថ្ងៃ ១៤ កញ្ញា...
ប្រជាជនខ្មែរមួយចំនួននៅតែបន្តបោះចោលសំរាមតាមទីសាធារណៈ
(ភ្នំពេញ)៖ នៅម៉ោងប្រមាណជា៣រសៀល ខណៈខ្យល់នៅរដូវរំហើយកំពុងតែបក់រសៀកៗ លោក សុខ ពៅ ដែលមានវ័យ៥១ឆ្នាំ កំពុងឈរស្រូបយកខ្យល់អាកាសនៅខាងមុខមាត់ទន្លេក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទន្ទឹមនឹងខ្យល់កំពុងបក់ គេក៏ឃើញសំរាមថង់ប្លាស្ទិក និង សំណល់ចំណីអាហារផ្សេងៗដែលត្រូវបានគេបោះចោលតាមសួនច្បារជ្រោយចង្វារ និងទីកន្លែងអង្គុយនៅទីនោះរាយប៉ាយដោយកន្លែង។
លោក សុខ ពៅ អ្នកបម្រើការងារនៅឯព្រលានយន្តហោះ ប្រាប់ Newsroom Cambodia នៅថ្ងៃទី២៧ ខែតុលាថា ជាយូរៗប្រមាណ២អាទិត្យម្តង ទើបលោកមកលម្ហែរកាយនៅខាងមុខមាត់ទន្លេជ្រោយចង្វារនេះ...
ក្រសួងអប់រំ គ្រោងដាក់បញ្ចូលកម្មវិធីសិក្សាថ្មីទាក់ទងនឹងការអប់រំសុខភាព ផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ នៅឆ្នាំ២០២២
ក្រសួងអប់រំ យុវជន និងកីឡាគ្រោងនឹងដាក់បញ្ចូលកម្មវិធីសិក្សាថ្មីទាក់ទងនិងការអប់រំសុខភាពផ្លូវចិត្ត ផ្លូវកាយនិងផ្លូវភេទបន្ថែម លើមុខវិជ្ជាវិទ្យាសាស្រ្តដែលមានស្រាប់សម្រាប់សិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ហើយដែលអាចនឹងអនុវត្តនៅឆ្នាំ២០២២
ស្រ្តីជនជាតិអាមេរិកកាំង វិជ្ជមានកូវីដ បន្ទាប់ពីធ្វើតេស្តជាលើកទី២
ក្រសួងសុខាភិបាលកម្ពុជារកឃើញអ្នកឆ្លងកូវីដ ១៩មួយករណីទៀត បន្ទាប់ពីការធ្វើតេស្តជាលើកទី២ លើស្រ្តីជនជាតិអាមេរិកកាំង ដែលបានធ្វើដំណើរមកដល់កម្ពុជាកាលពីសប្ដាហ៍មុន
ជាង១ពាន់នាក់ អវិជ្ជមានកូវីដ ១៩ ខណៈមន្រ្តី៣រូប វិជ្ជមានក្នុង «ព្រឹត្តិការណ៍ ០៣ វិច្ឆិកា»
លទ្ធផលតេស្តទាំងពីរលើកចំពោះមនុស្ស ១១៦៦នាក់ ដែលបានពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ ០៣ វិច្ឆិកា» បានរកឃើញថាមនុស្ស ១១៤០នាក់អវិជ្ជមានកូវីដ១៩ ខណៈមនុស្ស៣នាក់ ត្រូវបានតេស្តរកឃើញវិជ្ជមាន និង២៣នាក់កំពុងធ្វើការវិភាគបន្ត។ នេះយោងតាមក្រសួងសុខាភិបាល
មនុស្សចំនួន ៨៤០នាក់ ដែលប៉ះពាល់ជាមួយនឹងរដ្ឋមន្រ្តីហុងគ្រី ទទួលបានលទ្ធផលតេស្តលើកទី១ អវិជ្ជមានកូវីដ
មនុស្សចំនួន ៨៤០នាក់ ដែលប៉ះពាល់ជាមួយនឹងរដ្ឋមន្រ្តីហុងគ្រី ទទួលបានលទ្ធផលតេស្តលើកទី១ អវិជ្ជមានកូវីដ ១៩
ចិនថា នឹងផ្តល់ទិន្នន័យទឹកពេញមួយឆ្នាំដល់បណ្តាប្រទេសទន្លេមេគង្គ
ស្ថានទូតចិន នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចាប់ពីឆ្នាំនេះតទៅ ក្រសួងធនធានទឹករបស់ខ្លួននឹងចែករំលែកព័ត៌មានជលសាស្ត្រ ឬទិន្នន័យទឹកទន្លេឡានឆាងពេញមួយឆ្នាំជាមួយនឹងបណ្តាប្រទេសលើដងទន្លេមេគង្ដចំពេលមានការព្រួយបារម្ភថាទំនប់វារីអគ្គិសនីចិនបានបណ្តាលឱ្យមានគ្រោះរាំងស្ងួតនៅផ្នែកខាងក្រោម
ក្រុមការពារប្រព័ន្ធផ្សព្វផ្សាយជុំរុញរដ្ឋាភិបាលឲ្យផ្តន្ទាទោសជនល្មើសនៃឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែត
ក្រុមការពារប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បង្កើនការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានតាមរយៈការស៊ើបអង្កេត ប្រកបដោយប្រសិទ្ធិភាព ឯករាជភាព និងតម្លាភាពទៅលើគ្រប់ករណីបទល្មើសទាំងអស់ ដែលជនរងគ្រោះ និងសាច់ញាតិរបស់ពួកគេនៅកំពុងរងចាំយុត្តិធម៌នៅឡើយ
និស្សិតមួយចំនួនយល់ថា ជាតិនិយមជ្រុលអាចធ្វើឲ្យប្រទេសជាតិមួយមានបញ្ហា
ក្នុងនាមជាប្រជាជាតិនៃប្រទេសមួយគឺចាំបាច់ណាស់ត្រូវមានគំនិតជាតិនិយម ដើម្បីរួមចំណែកក្នុងការការពារវប្បធម៌ជាតិ ទឹកដី ទ្រព្យសម្បត្តិជាតិ ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងតម្លៃរបស់ប្រទេសជាតិទាំងនៅក្នុងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។
សម្រាប់យុវជនមួយចំនួនយល់ថា ប្រសិនបើមានគំនិតជាតិនិយមជ្រុល នោះមិនមានអ្វីចំណេញចំពោះជាតិមាតុភូមិនោះទេ ប៉ុន្តែវាអាចនាំមកនូវបញ្ហាជាច្រើនចំពោះប្រទេសជាតិរបស់ខ្លួនទៅវិញ។
តើមូលហេតុអ្វីបានជាគំនិតជាតិនិយមជ្រុលបង្កជាបញ្ហាចំពោះជាតិ?
លោក ធូ រិទ្ធិ និស្សិតប្រវត្តិសាស្ត្រ ឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិយាយថា ជាតិនិយមអាចធ្វើឲ្យចម្រើនដល់សង្គម ហើយក៏អាចធ្វើឲ្យសង្គមជួបបញ្ហាដែរ។ លោកបន្តថា បើតាមការសង្កេតរបស់លោក ជាតិនិយមសម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន កើតចេញជាមួយនឹងបរទេស និយាយឲ្យចំគឺវៀតណាម។ លោកថា...