ភូមិវប្បធម៌កម្ពុជាប្រកាសបិទអាជីវកម្មដោយសារជំងឺកូវីដជះឥទ្ធិពលដល់សេដ្ឋកិច្ចក្រុមហ៊ុន
ក្រុមហ៊ុន «ភូមិវប្បធម៌កម្ពុជា» នៅខេត្តសៀមរាប បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ដោយអះអាងថា សេដ្ឋកិច្ចរបស់ក្រុមហ៊ុនជួបការលំបាកខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ-១៩។
នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនវប្បធម៌កម្ពុជា ចេញនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បញ្ជាក់ថា ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវចូលទស្សនាថយចុះយ៉ាងគំហុកជាច្រើនខែ បណ្តាលឲ្យក្រុមហ៊ុនជួបការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតមិនអាចផ្គត់ ផ្គង់លើការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតបាន។
ក្នុងសេចក្តីជូនដំណឹងនោះបន្ថែមថា ការបិទអាជីវកម្មនេះនាំឲ្យមានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណៈគ្រប់គ្រងនៃក្រុមហ៊ុនវប្បធម៌កម្ពុជានឹងទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បបញ្ញត្តិស្តីពីការងារ។
កញ្ញា...
ក្រសួងសេដ្ឋកិច្ច៖ ថវិកា៤០% ពីការលក់លេខយានយន្ដពិសេសនឹងចូលកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយក្នុងរបាយការណ៏កាលពីពេលថ្មីៗនេះថា ថវិកា៤០ភាគរយពីការលក់លេខយានយន្ដពិសេសផ្ទាល់ខ្លូន នឹងត្រូវយកមកចូលមូលនិធិកាត់បន្ថយភាពក្រីរបស់កាកបាទក្រហមកម្ពុជា ដែលជាផ្នែកមួយនៃវិធានការពង្រឹងកៀរគរចំណូលមិនមែនសារពើពន្ធក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ ១៩
ដោយសារជំងឺកូវីដ ចំណូលរដ្ឋពីការនាំចូលយានយន្តថយចុះ៣១,៥ ភាគរយ
របាយការណ៍ បានបញ្ជាក់ថា «ការថយចុះនៃចំណូលនេះ គឺបណ្ដាលមកពីការផ្ទុះឡើង និងការរីករាលដាលជាសកលនៃជម្ងឺកូវីដ ១៩ ដែលបង្កអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ការរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញ និងការធ្លាក់ចុះតម្រូវការមុខទំនិញមួយចំនួនជាពិសេសយានយន្ត ដែលជាប្រភពចំណូលគយដ៏សំខាន់»
អ្នកនាំពាក្យរដ្ឋាភិបាល៖ ទោះបីជាស្ថិតក្នុងសា្ថនភាពនៃជំងឺកូវីដ កម្ពុជាមិនបានស្នើម្ចាស់បំណុលពន្យាការបង់ប្រាក់កម្ចី
លោក ផៃ ស៊ីផាន បានសរសេរដូច្នេះថា «កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។ កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម»។
ក្រសួងសេដ្ឋកិច្ចប៉ាន់ស្មានថា ដោយសារកូវីដ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនអវិជ្ជមាន១,៩% ក្នុងឆ្នាំ២០២០
របាយការណ៏នោះបាននិយាយដូច្នេះថា «ក្នុងបរិការណ៏នេះកម្ពុជអាចជួបហានិភ័យពីកត្តាខាងក្រៅប្រទេស និងជួបបញ្ហាប្រឈមមួយចំនួននៅក្នុងប្រទេស ដែលតម្រូវអោយរាជរដ្ឋាភិបាលដាក់ចេញវិធានការមុតស្រួច និងទាន់ពេលវេលា ដើម្បីបញ្ចៀស និងបន្ធូបន្ថយសម្ពាធហានិភ័យ និងបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុ… »
ការងប់ងល់នឹងសម្ភារៈនិយម អាចធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះ
ឥរិយាបថសម្ភារៈនិយមជ្រុលបានជះឥទ្ធិពលអវិជ្ជមានជាច្រើនក្នុងសង្គមខ្មែរ កាលណាមនុស្សផ្ដោតលើផ្នែកសម្ភារៈនិយមជាធំ ធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះ ខណៈមនុស្សមួយចំនួនឱ្យតម្លៃលើសម្ភារៈនិយមជាងតម្លៃសីលធម៌សង្គម ហើយនឹងអាចក្លាយជាចរន្ដមួយដែលបំផ្លាញសង្គម
‘Biased and Baseless:’ Government Rejects Global Criticism Over Human Rights
The Cambodian government has rejected a new wave of criticism over its human rights record, brushing off negative assessments by the European Union, other nations and major rights organizations as "biased and baseless."
នាយករដ្ឋមន្រ្តី ថាស្វាគមន៍នាវាគ្រប់ប្រទេស នៅមូលដ្ឋានទ័ពរាម
នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បាននិយាយក្នងសប្តាហ៏នេះថា ស្វាគមន៍នាវាគ្រប់ប្រទេស មកចូលចតនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ប្រសិនបើមានការសុំអនុញ្ញាតដើម្បីមកចាក់ប្រេង និងធ្វើសមយុទ្ធជាមួយកម្ពុជាជាដើម
រកឃើញករណីវិជ្ជមានជំងឺកូវីដថ្មីលើបុរសកម្ពុជា គ្រាដែលស្តី្រនៅបាត់ដំបងជាសះស្បើយ
ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ ១៩ថ្មីម្នាក់ទៀតលើបុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង និងមានករណីព្យាបាលជាសះស្បើយ ជាស្ត្រីជនជាតិខ្មែរម្នាក់អាយុ ៣៣ឆ្នាំ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ
ការអនុវត្តនីតិរដ្ឋនៅកម្ពុជា
យុវជន សិស្សនិស្សិត និងបញ្ញាវ័ន្តខ្មែរ តែងតែទន្ទេញពាក្យថា ប្រទេសកម្ពុជាជាប្រទេសដែលមាននីតិរដ្ឋ។ សូម្បីតែមេដឹកនាំប្រទេសក៏តែងតែនិយាយថា ប្រទេសកម្ពុជាគឺមាននីតិរដ្ឋហើយថា នីតិរដ្ឋ និងអធិបតេយ្យភាពកម្ពុជាមិនមាននរណារំលោភបំពានបានឡើយ។
ប្រធានក្រុមប្រឹក្សាភិបាលធនាគារព្រីនស៍ ត្រូវបានតែងតាំងជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី
យោងតាមព្រះរាជក្រឹត្យដដែល ការតែងតាំងលោក ចេន ហ្ស៊ី ជាទីប្រឹក្សាផ្ទាល់នេះ គឺមានឋានៈស្មើរដ្ឋមន្រ្តី ដោយពុំទទួលប្រាក់បំណាច់មុខងារ
អាជីវករជាង៤០នាក់ តវ៉ានៅមុខផ្សារបុរីសន្តិភាព២ ទាមទារសាលារាជធានី កុំឲ្យអភិវឌ្ឍន៍ចំណតឡានក្រុង
អាជីវករប្រមាណជាង ៤០នាក់ បានធ្វើការប្រមូលផ្តុំគ្នាតវ៉ា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នៅពីមុខផ្សារបុរីសន្តិភាព២ ទាមទារសាលារាជធានីភ្នំពេញ កុំឲ្យអភិវឌ្ឍចំណតឡានក្រុងនៅទីនោះ
រកឃើញករណីវិជ្ជមានកូវីដថ្មី លើជនជាតិឥណ្ឌូនេស៊ីមិនមានអ្នកជាសះស្បើយ
ក្រសួងសុខាភិបាល បានប្រកាសថាបានរកឃើញករណីវិជ្ចមានវីរុសកូវីដ ១៩ថ្មីម្នាក់ទៀតហើយ លើបុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២៦ឆ្នាំ ខណៈមិនទាន់មានករណីព្យាបាលជាសះស្បើយនៅឡើយ
ការយល់ឃើញរបស់យុវជនអំពីភាពខុសគ្នា រវាងយុវជនខ្មែរ និងយុវជនថៃលើបញ្ហានយោបាយ
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ អង្គការអភិវឌ្ឍន៍ធនធានយុវជន ហៅកាត់ថា YRDP បានរៀបចំកម្មវិធីមួយ ដែលមានការចាក់បញ្ចាំងវីដេអូ Live របស់លោក សោម ឆាយ៉ា ដែលលោកជាអតីតអ្នកសារព័ត៌មានទូរទស្សន៍ CNC និងតែងតាមដានព្រឹត្តិការណ៍នយោបាយប្រទេសថៃ។
ក្នុងវីដេអូនោះលោក សោម ឆាយ៉ា បាននិយាយរៀបរាប់អំពីស្ថានភាពបាតុកម្មរបស់យុវជនក្នុងប្រទេសថៃយ៉ាងដូច្នេះថា នៅតាមសាកលវិទ្យាល័យ និងនៅតាមវិទ្យាល័យក្នុងប្រទេសថៃកំពុងតែធ្វើចលនាតវ៉ាកក្រើកជាថ្មីទៀត ក្នុងការប្រឆាំងរដ្ឋាភិបាលកើតចេញពីក្រុមយោធា និងទាមទារឱ្យកាត់បន្ថយអំណាចព្រះមហាក្សត្រ។ បើទោះជាពួកគេដឹងថាការតវ៉ានេះអាចប្រឈមការបង្ក្រាប...
ទឹកស្អុយហូរចូលក្នុងព្រែកកំពត កន្លែងដែលភ្ញៀវទេសចរដើរលេង ខណៈអាជ្ញាធរមិនទាន់មានដំណោះស្រាយ
កំពត៖ ទឹកកង្វក់ខ្មៅមានក្លិនស្អុយពីផ្សារកំពតត្រូវបានគេបង្ហូរចូលព្រែកកំពត ដែលជាទីស្រូបទាញប្រាក់ចំណូលពីវិស័យទេសចរណ៍ ជាយូរឆ្នាំមកហើយ។ នេះយោងតាមប្រជាពលរដ្ឋរស់នៅទីនោះ
នាយករដ្ឋមន្រ្តីថា នឹងទទួលកម្ចីពីចិនដើម្បីកសាងផ្លូវថ្មីចំនួន៣ ច្រានចោលការរិះគន់ថារណបទីក្រុងប៉េកាំង
លោក ហ៊ុន សែន បាននិយាយដូច្នេះថា «អ្នកខ្លះឃើញចិនមកធ្វើផ្លូវ មកជួយធ្វើផ្លូវ ផ្តល់ជាជំនួយឥតសំណង ផ្តល់ជាប្រាក់កម្ចីឲ្យកម្ពុជាធ្វើផ្លូវ បែជាថាកម្ពុជារណបចិន ជ្រើសរើសយកចិន ចោលមហាអំណាចនេះ មហាអំណាចនោះ ប៉ុន្តែខ្ញុំចង់បញ្ជាក់ ខ្ញុំចង់សួរត្រលប់ទៅវិញ បើផ្លូវហ្នឹង ស្ពានហ្នឹង ចិនមិនបានធ្វើទេ តើអ្នកណាមកធ្វើជួស?»






















