ខេមបូចា ថ្កោលទោសការវាយប្រហារទៅលើអ្នកកាសែត
តាមរយៈសេចក្តីថ្លែងការណ៍ ខេមបូចា បានឲ្យដឹងថា អ្នកសារព័ត៌មានអនឡាញចំនួន៤នាក់ ត្រូវបានជនមិនស្គាល់មុខ មានគ្នាពី៥ ទៅ៧នាក់ប្រដាប់ដោយ ដំបង កាំបិត និងពូថៅ ធ្វើការវាយប្រហារ ខណៈកំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញតាមរថយន្ត កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចប៉ុស្តីទិសផ្លូវបំបែកចូលច្រកទ្វារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
អគ្គលេខាធិការ UN គ្រោងលើកឡើងពីការបំភិតបំភ័យក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា
UNHRC បានបន្តថាកាលខែសីហា ឆ្នាំ ២០១៩ កន្លងទៅថា អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត បានកត់សម្គាល់ថាខ្លួនទទួលរបាយការណ៍ជាច្រើនអំពីមន្ត្រីនគរនបាលមូលដ្ឋានដែលមិនបានអញ្ជើញចូលរួមព្រឹត្តិការណ៍វគ្គបណ្តុះបណ្តាល កិច្ចជុំដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិល តែមន្រ្តីអាជ្ញាធរទាំងនោះបានមកថតរូប សាកសួរព័ត៌មាន និងទាមទារលិខិតអនុញ្ញាត
តើមានហេតុផលអ្វីដែលនាំឲ្យយុវជនកម្ពុជារៀនចប់ហើយទៅធ្វើការខុសជំនាញ?
បន្ទាប់ពីបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ សិស្សនិស្សិតបានឈានជើងចូលរៀនថ្នាក់មហាវិទ្យាល័យ ដែលត្រូវចំណាយពេល៤ឆ្នាំ ដើម្បីចាប់យកជំនាញមួយដែលច្បាស់លាស់ក្នុងជីវិតរបស់ពួកគេ។ បន្ទាប់ពីជីវិតនៅក្នុងមហាវិទ្យាល័យបានបញ្ចប់ មានយុវជនមួយចំនួនបែរទៅធ្វើការខុសជំនាញដែលខ្លួនបានសិក្សានៅមហាវិទ្យាល័យ និងវិទ្យាល័យ ដែលពួកគេបានចំណាយពេលស្ទើរតែជិតពីរទសវត្សរ៍ទៅហើយ។ នេះបានក្លាយជាក្តីកង្វល់ដ៏ចម្បងមួយសម្រាប់យុវជនកម្ពុជានាពេលបច្ចុប្បន្ន។
រកឃើញករណីវិជ្ជមានកូវីដលើជនជាតិចិន ខណៈអ្នកដំណើរជាង១០០នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក
តាមរយៈសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល បុរសជនជាតិចិននេះបានមកដល់កម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដែលមានអ្នកដំណើរដែលស្ថិតនៅលើយន្តហោះរួមជាមួយសរុប ១០២នាក់ ដែលក្នុងនោះមាន៥២នាក់ត្រូវបានដាក់អោយធ្វើចត្តាឡីស័ក១៤ថ្ងៃនៅអនុវិទ្យាល័យពោធិ៍ចិន និង៤៩នាក់ផ្សេងទៀតនៅសណ្ឋាគារមួយក្នុងក្រុងភ្នំពេញ។
ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៏ថានឹងរួញមកនៅត្រឹម -២%
ធនាគារពិភពលោកបាននិយាយថា «អត្រាភាពក្រីក្រនៅកម្ពុជាទំនងជានឹងកើនឡើងវិញ ដោយសារតែកំណើនសេដ្ឋកិច្ចមានសភាពមិនសូវល្អ បន្ថែមដោយការបាត់បង់ការងារ, ការធ្លាក់ចុះក្នុងចំណូលគ្រួសារ, និងការឡើងថ្លៃទំនិញស្បៀងអាហារផង»
អ្នកវិភាគជំរុញកម្ពុជាកុំឲ្យលម្អៀងទៅរកមហាអំណាចណាមួយ ខណៈអាមេរិក និងចិនប្រកួតប្រជែងដើម្បីឥទ្ធិពល
លោក មាស នី បន្ថែមថា ប្រសិនបើកម្ពុជាម្អៀងទៅរកមហាអំណាចណាមួយ អាចធ្វើឲ្យមានការឃ្លាតចាកពីរដ្ឋធម្មនុញ្ញ និងត្រូវហែកហួរដោយប្រទេសមហាអំណាច ទីបំផុតអាចធ្លាក់ចូលទៅក្នុងវិបត្តិភូមិសាស្រ្ដនយោបាយ
អ្នកសារព័ត៌មានត្អូញត្អែរពីផលលំបាកក្នុងការទទួលព័ត៌មានអំឡុងពេលរាលដាលជំងឺកូវីដ១៩
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានថ្លែងក្នុងកិច្ចពិភាក្សានៃការប្រារព្ធទិវានេះ ដោយលើកឡើងអំពីឧបសគ្គ និងបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានក្នុងការទទួលបានព័ត៌មានអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩
សង្គមស៊ីវិលចំនួន២០ ស្នើរដ្ឋាភិបាលកែសម្រួលមាត្រាខ្លះនៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន
អង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន២០ស្ថាប័ន នៅថ្ងៃចន្ទ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្នើឲ្យរដ្ឋាភិបាលពិនិត្យ និងកែប្រែមាត្រាខ្លះនៃសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មាន ដែលសង្គមស៊ីវិលទាំងនោះអះអាងថា មិនទាន់មានភាពសមស្របតាមស្តង់ដាអន្តរជាតិ
មនុស្ស៩០នាក់ បានប៉ះពាល់ជាមួយបុរសហុងគ្រី ដែលផ្ទុកវីរុសកូវីដ
ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះថា មានមនុស្សចំនួន៩០នាក់ ដែលបានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹងបុរសជនជាតិហុងគ្រី ដែលវិជ្ជមានវិរុសកូវីដ ១៩ ហើយពួកគាត់ត្រូវបានដាក់ក្នុងចត្តាឡីស័កជាបន្តបន្ទាប់
សត្វរមាំង៤ក្បាល ប្រភេទសត្វជិតផុតពូជ ត្រូវបានប្រទះឃើញជាលើកដំបូង ក្នុងខេត្តក្រចេះ
សត្វរមាំងចំនួន៤ក្បាល ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជ ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះ ជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ។ នេះយោងតាមការប្រកាសព័ត៌មានពីអង្គការការពារសត្វព្រៃ WWF
ខួបទី២៧នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជា អ្នកជំនាញមើលឃើញពីការអនុវត្តថានៅមានកង្វះខាត
ឆ្នាំនេះត្រូវនឹងខួបលើកទី២៧ នៃការប្រកាសឱ្យប្រើនូវរដ្ឋធម្មនុញ្ញ ដែលកម្ពុជាបានប្រកាសក្នុងរដ្ឋធម្មនុញ្ញថាជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស អនុលោមចេញពីសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។
អ្នកជំងឺកូវីដ១៩ម្នាក់ទៀតជាជនជាតិអង់គ្លេសបានជាសះស្បើយពីជំងឺកូវីដ១៩
ក្រសួងសុខាភិបាលនៅថ្ងៃច័ន្ទនេះ បានប្រកាសថា អ្នកជំងឺកូវីដ១៩ម្នាក់ ជាជនជាតិអង់គ្លេស មានវ័យ៥៤ឆ្នាំ ត្រូវបានព្យាបាលជាសះស្បើយ និងពុំមានករណីរកឃើញអ្នកឆ្លងថ្មីនោះទេ សម្រាប់ថ្ងៃទី២៧ កញ្ញា ម្សិលមិញ។
ពលរដ្ឋ និងអ្នកជំនាញបារម្ភថា ការលុបទន្លេពង្រីកកោះនរាហ៍អាចធ្វើឲ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ
ដី ថ្ម និងខ្សាច់ ជាច្រើនឡានត្រូវបានដឹកយ៉ាងសកម្មក្នុងមួយថ្ងៃៗ ដើម្បីចាក់ពង្រីកកោះនរាហ៍ ដែលនៅក្បែរកោះពេជ្រផ្នែកខាងកើត។ កោះស្ថិតក្នុងសង្កាត់និរោធ ខណ្ខច្បារអំពៅនេះ ត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនមួយ ដើម្បីអភិវឌ្ឍន៍ជាទីក្រុងរណបថ្មី លើផ្ទៃដីប្រមាណ១០០ហិចតា ដោយគម្រោងនេះត្រូវចំណាយទឹកប្រាក់ប្រមាណពីរពាន់លានដុល្លារអាមេរិក។
តារាចម្រៀង វី ឌីណែត ឈ្នះជ័យលាភីកម្មវិធី I AM A SINGER CAMBODIA
តារាចម្រៀង វី ឌីណែត បានឈ្នះជ័យលាភី I AM A SINGER CAMBODIA រដូវកាលទី២ របស់ទូរទស្សន៏ហង្សមាស កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ជាមួយនឹងបានទឹកប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ
ជនជាតិហុងគ្រីមានផ្ទុកវីរុសកូវីដ ខណៈក្រសួងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់បន្ត
ភ្នំពេញ- ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះថា បានរកឃើញលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩ លើបុរសអាយុ៧០ឆ្នាំ ជនជាតិហុងគ្រី ដែលបានរត់គេចខ្លួនពីចត្តាឡីស័ក នៅក្នុងខេត្តសៀមរាប ខណៈដែលក្រសួងសុខាភិបាលបន្តស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់បន្តទៀត។
ការកក់មធ្យោបាយធ្វើដំណើរតាមកម្មវិធីទូរសព្ទ័ និងកូវីដ ១៩ ធ្វើឲ្យជីវភាពអ្នករត់ម៉ូតូឌុប និងកង់បីខ្មែរ លំបាកជាងមុន
ក៏ប៉ុន្តែការមកដល់នៃប្រើប្រាស់កម្មវិធីទូរសព័្ទសម្រាប់កក់មធ្យោបាយធ្វើដំណើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យចំណូល របស់បុរសដែលមានវ័យ៦០ឆ្នាំនេះ ធ្លាក់ចុះយ៉ាងខ្លាំង