Home Blog Page 14

បទយកការណ៍៖ កម្មកររោងចក្រថាបណ្ណ ប.ស.​ស ជួយសម្រាលបន្ទុកក្នុងជីវភាព តែចង់​ឱ្យពេល​ប្រើ​បណ្ណ​នេះ​​​​គ្មាន​​ការ​​​​រើស​​​អើង

បណ្ណបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា “ប.ស.ស” ឬហៅថា​ បណ្ណធានារ៉ាប់​រងសង្គម គឺជាយន្ដការមួយ​ដែល​រដ្ឋាភិបាលបង្កើតឡើងដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ឬមានជីវភាពមធ្យម អាចទទួលបានសេវាផ្សេងៗដោយឥតគិតថ្លៃ ឬបង់ថ្លៃសេវាក្នុងតម្លៃទាប។

តុលាការកំពូលនឹងប្រកាសសាលដីកាសំណើរសុំនៅក្រៅឃុំករណីលោកនីណាក់នៅដើមខែមិថុនា

តុលាការកំពូលនឹងប្រកាសសាលដីការសំណើរសុំនៅក្រៅឃុំរបស់លោក នី ណាក់ នៅដើមខែមិថុនា ខាងមុខនេះ ខណៈភរិយារបស់អ្នករិះគន់សង្គមដែលមិនសំចៃមាត់រូបនេះ ​បន្តទាមទារឱ្យតុលាការផ្តល់​សេរីភាពស្វាមីរបស់អ្ន​ក​​ស្រី​បាន​​នៅក្រៅឃុំបណ្តោះអាសន្ន។

លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាបឋមបបង្ហាញថាគណបក្សប្រជាជននាំមុខគណបក្ស៤ផ្សេងទៀត

គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងនាំមុខក្នុងចំណោមគណបក្ស៤ផ្សេងទៀត ដែលចូលរួមប្រ​​កួ​ត​ប្រ​​ជែងបម្រើឱ្យការបោះ​​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាសម្រាប់អាណត្តិទី៤នេះ។

ពលរដ្ឋខ្មែរនៅជប៉ុនប្រកាសធើ្វបាតុកម្មទាមទារឲ្យដោះលែងអ្នកទោសនយោបាយ

ប្រជាពលរដ្ឋខ្មែរដែលកំពុងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ បានអះអាងថា នៅដើមខែមិថុនានេះ ពល​​រ​ដ្ឋ​​ខ្មែរដែលរស់នៅប្រទេ​សជប៉ុននឹងធ្វើមហាបាតុកម្មប្រឆាំងការចាប់ខ្លួន អ្នកនយោ​​បា​យមកពីបក្សជំទាស់ និ​​​​ង​ស្នើឱ្យ​​រដ្ឋាភិបាលជប៉ុនជួយអន្តរា​គមន៍ទៅរដ្ឋាភិបាលកម្ពុជា​ដោះលែងពួកគេចេញពី​​ពន្ធនាគារ​វិញដោ​​យ​​​គ្មានលក្ខខណ្ឌ។

អាជ្ញាធរឃុំឈើទាល ​ហៅតំណាងសហគមន៍ដីធ្លី​២នាក់​ ទៅ​​បំភ្លឺ​ករណី​ប្រមូល​ស្នាម​មេដៃ​ពី​​ពលរដ្ឋ

អាជ្ញាធរឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានកោះហៅតំណាង​​សហគមន៍​សាមគ្គីចេក​មាស​ចំនួន ២នាក់ ឱ្យចូលបំភ្លឺករណីដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដែល​មាន​វិវាទដីធ្លី​ជាមួយ​ក្រសួង​ធនធានទឹក ពាក់ព័ន្ធនឹងគម្រោងអាងស្តុកទឹក។

វៀតណាមបដិសេធថាការជេរប្រមាថលើលោក ហ៊ុន សែនមិនមែនជាជំហររបស់រដ្ឋាភិបាលទេ

រដ្ឋាភិបាលវៀតណាម ចេញមុខច្រានចោលព័ត៌មានដែលរង់ការរិះគន់ និងសន្មតិថាជាពលរដ្ឋ​​វៀតណាម​ដែលជេរប្រមាថប្រធានព្រឹទ្ធសភានៅ​​លើបណ្តា​​ញ​​សង្គម ដោយភាគីវៀតណាមចាត់ទុកថាករណីនេះមិនឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាល និង​​​ព​ល​​រដ្ឋវៀតណាឡើយ។

ព័ត៌មានស៊ីជម្រៅ៖ ក្រុមអ្នកវិភាគចាត់ទុកការបង្កើតចលនាតាមដានអ្នកជ្រុលនិយមជាការបង្ហាញពីការបែកបាក់ផ្ទៃក្នុងកម្ពុជា

ក្រុមអ្នកវិភាគបានលើកឡើងថា ការបង្កើតក្រុមទប់ស្កាត់ចរន្តជ្រុលនិយមដោយគណបក្សប្រជាជនកម្ពុជា ជាការបង្ហាញពីការបែកបាក់ផ្ទៃក្នុងកម្ពុជា និងជាការធ្វើឱ្យមានភាពមិនច្បាស់លាស់រវាងគណបក្សនយោបាយ និងរដ្ឋាភិបាល ខណៈពួកគេថាការទប់ស្កាត់បញ្ហាផ្សេងៗក្នុងសង្គមជាតួនាទីរបស់រដ្ឋាភិបាល មិនមែនការទទួលខុសត្រូ​វរប​ស់​​​គណបក្សនយោបាយទេ។

កូដករណាហ្គា​បន្តធ្វើកូដកម្ម ខណៈសហជីព​យល់​ថា​គួរមានវេទិកា​រវាង​រដ្ឋាភិបាល​និង​កូដករ​ ដើម្បីរកដំណោះស្រាយ​​

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណជាង ១០នាក់ បានបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន​កាស៊ីណូមួយ​នេះ ដោយ​ពួក​គេ​​ស្នើឱ្យមានដំណោះស្រាយទៅលើវិវាទការងារ និងដោះលែងមេដឹកនាំសហជីព​ ខណៈសហជីព​​យល់ថា រដ្ឋាភិបាល គួរ​រៀបចំ​​វេទិកា​មួយជាមួយ​កូដករ និង​អ្នកពាក់ព័ន្ធ ដើម្បី​រកដំណោះស្រាយបញ្ចប់វិវាទការ​ងារ​ដ៏រ៉ាំរៃ​នេះ។

ពលរដ្ឋ​មានវិវាទដីធ្លីនៅតំបន់ព្រលានយន្តហោះថ្មី បន្តទាមទារឱ្យ​អាជ្ញាធរ​ផ្តល់​ប្លង់​ដី​ ក្រោយពួកគេស្ម័គ្រចិត្ត​ទៅទីតាំង​​ថ្មី

ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីនៅតំបន់ព្រលានយន្តហោះថ្មី បន្តស្នើអាជ្ញាធរ​​​ពន្លឿន​នីតិវិធី​ផ្តល់​​ប្លង់​កម្មសិទ្ធដីដល់ពួកគាត់​ ខណៈពួកគេបានយល់ព្រមផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី រយៈ​ពេល​ជិត១ឆ្នាំមក​ហើយ។ ប្រជាពលរដ្ឋម្នាក់ដែលបច្ចុប្បន្នរស់នៅ​ភូមិជើងព្រៃ ឃុំអំពិលព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក ផា សេង បានឱ្យដឹងនៅថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០២៤នេះ​ថា វិវាទ​ដីធ្លី​នេះ​ ថ្វីត្បិតតែ​បាន​ដោះស្រាយ​រួច​រាល់​ពិត​មែន តែលោក​ហាក់មិនមានអារម្មណ៍ថាទទួលបានយុត្តិធម៌ពេញលេញនោះទេ ដោយសារតែលោកត្រូវផ្លាស់មករស់នៅកន្លែងថ្មី ក្រោម​​ការ​ដាក់​​សម្ពាធ និងមិនទាន់បានទទួលប្លង់កម្មសិទិ្ធដីធ្លីនេះទេ។  លោកថ្លែង​ថា៖ «ដោះស្រាយរួចហើយ ក៏ប៉ុន្តែគេមិនទាន់បានឱ្យ​​ប្លង់យើង អាយើងដូរទៅហ្នឹង។ ពួកយើងប្តូរ​មក​នេះ​បាន​ជិត​១ឆ្នាំហើយ...

គណបក្សនយោបាយរកឃើញពីភាពមិនប្រក្រតីកើតឡើងនៅអំឡុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សា

គណបក្សនៅក្រៅរដ្ឋាភិបាល រកឃើញពីភាពមិនប្រក្រតីមួយចំនួនបានកើតឡើង នៅអំឡុងពេលយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្រ បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ខណៈដែលស្ថា​ប័នជាតិរៀបចំការបោះឆ្នោត​ អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងដំណើរការបោះឆ្នោតនេះ រក្សាភាពស្ង​ប់ស្ងាត់ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការនៅចំថ្ងៃបិទបញ្ចប់ការឃោសនានេះ។ អគ្គលេខាធិការ នៃគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ អះអាងថាមួយរយៈពេលនៃយុ​​ទ្ធនាការ​​ឃោ​​ស​​នា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ស្រុក ខណ្ឌ ខេត្ត ក្រុង នេះអង្គបោះ​​ឆ្នោត​​រប​ស់​​គណបក្សភ្លើងទៀន ត្រូវបានលួងលោម បញ្ចុះបញ្ចូល និងអូសទាញក្នុងគោលបំណងទិញទឹកចិត្តពីសំណា​​ក​មន្រ្តីមានឥទ្ធិពលនៅតាមគោលដៅខ្លះ។ជាងនេះទៀត...

អ្នកច្បាប់និងអ្នកនយោបាយយល់ថាមិនចាំបាច់បង្កើតច្បាប់ប្រឆាំងអ្នករិះគន់​រប​​ប​​ប្រល័យពូជសាសន៍

ក្រុមអ្នកនយោបាយបក្សជំទាស់ និងអ្នកសិក្សាផ្នែកច្បាប់បានលើកឡើងស្របគ្នាថា ការស្នើរឲ្យបង្កើតច្បា​​​​ប់ប្រ​​ឆាំ​​ងអ្នកដែលមិនទទួលស្គាល់របបប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជាគឺជារឿងដែលមិនមានភាពចាំបាច់ទេ។ ប្រតិកម្មរបស់ក្រុមអ្នកជំនាញផ្នែកច្បាប់ និងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលនៅពេលនេះ ធ្វើឡើ​​ង​​ក្រោ​​​​យពេលលោក ហ៊ុន សែន ថ្លែងជាសាធារណៈជាថ្មីទៀត កាលពីថ្ងៃទី២២ ឧសភា ដែលលោ​​កព្រ​​មា​​​​នទៅអ្នកនយោ​​បា​​យ​​មិនសំ​​ដៅ​​ចំឈ្មោះ ចំពោះការរិះគន់ថាគ្មានរបបវា​​លពិឃាតនេះ។បើតា​​មអតីត​នា​​​យក​​រដ្ឋមន្រ្តីរូបនេះ លោកចង់តាក់តែងច្បាប់មួយឡើង ដើម្បីដាក់ទោសទណ្ឌ ប្រឆាំងអ្នកដែ​​លមិ​​ន​​ទ​​ទួលស្គាល់ថា មាន​របបខ្មែរក្រហម។ លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថាការស្នើរឲ្យ​​បង្កើតច្បាប់នេះ​ហាក់ដូចជាមិនមានការចាំបាច់​នោះទេ ដោយលោកកត់សម្គាល់ថាច្បាប់នេះទំនង​​ជា​​​​មិនមានផលប្រយោជន៍ចំពោះប្រជាជនទេ។លើសពីនេះទៀត...

សាលាឧទ្ធរណ៍​ភ្នំពេញ​ច្រានចោល​សំណើ​មេធាវី​លោក កឹម សុខា ក្នុង​ការ​កោះហៅ​មន្ត្រី​នគរបាល​យុតិ្តធម៌​មក​សាកសួរ

សាលាឧទ្ធរណ៍​ភ្នំពេញ បាន​បដិសេដ​សំណើរ​របស់​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដែលស្នើសុំ​​កោះហៅ​​មន្ត្រី​នគរបាល​យុត្តិធម៌​ ឱ្យ​មក​​បំភ្លឺ​​ករណី​ចូល​​ចាប់​​ខ្លួន​ទាំង​បង្ខំ​ក្នុង​គេហដ្ឋាន​របស់​លោក កឹម សុខា។ នេះ​បើ​តាម​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា។ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សាលាឧទ្ធរណ៍ភ្នំពេញ បាន​បន្ត​បើកសវនាការ​លើសំណុំរឿង​លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ដោយ​​ក្នុង​សវនាការ​លើក​ទី​៩​​នេះ តុលាការ​​បាន​​បន្ត​អាន​របាយការណ៍​សាក្សី និង​មន្ត្រី​នគរបាល​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ​​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ​២០១៧។ ថ្លែងប្រាប់អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់សវនាការ សហ​មេធាវី​ការពារ​ក្តី​លោក កឹម...

គណបក្សដើម្បីកម្ពុជាបានកំណត់យកដើមខែមិថុនាជាថ្ងៃធ្វើសមាជជាលើកដំបូង

គណបក្សដើម្បីកម្ពុជាបានកំណត់ជាផ្លូវការហើយ ដោយជ្រើសរើសខែមិថុនាខាងមុខនេះ ជាការចេញ​​​ដំ​​ណើ​​​​រ​ក្នុងការរៀបចំសមាជវិសាមញ្ញរបស់ខ្លួន ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងកំណត់​​ពីរ​​​​បៀ​ប​វា​រៈនយោបាយ ក្នុងការត្រៀមខ្លួនបម្រើឱ្យ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការ​បោះ​ឆ្នោ​​​ត​​​​ជ្រើ​​សតាំងតំណាងរាស្រ្ត សម្រាប់ឆ្នាំ២០២៧ និងឆ្នាំ២០២៨។ ថ្លៃងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះលោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា បានប្រាប់គេហទំព័រ Newsroom Cambodia ថាគណបក្សថ្មីថ្មោងមួយនេះ បានកំណត់រួចហើយ ដោយ​​ជ្រើ​​​សរើសថ្ងៃធើ្វសមាជវិសាមញ្ញនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ដោយឡែក...

នាយករដ្ឋមន្រ្តីបញ្ជា​ឱ្យអាជ្ញាធរ​រាជធានី-ខេត្ត ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឹងម៉ា​ត់​ចំពោះក្មេងទំនើង

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និង​សមត្ថកិច្ច ចាត់​វិធាន​ការច្បាប់​ឱ្យ​បានម៉ឺងម៉ាត់ចំពោះក្មេងទំនើង​ ដើម្បីធានាសន្តិសុខ និង​សុវត្ថិភាពសង្គម​ ក្រោយ​លោក​មើលឃើញ​ថា​មួយ​រយៈ​ក្រោយ​នេះ​មានក្មេងទំនើង​ធ្វើសកម្មភាពកាប់គ្នាច្រើនករណី​។ ​ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវ ឆ្ពោះទៅ​គ្របដណ្ដប់​សុខភាពជាសកល​នៅកម្ពុជា (ឆ្នាំ២០២៤-២០៣៥) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤​នេះ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត  បាន​បញ្ជាឱ្យ​ថ្នាក់​ដឹកនាំ​រាជធានី-ខេត្ត​ទាំងអស់ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះក្មេងទំនើង ដែល​ធ្វើសកម្មភាព​ប៉ះពាល់​ដល់​​សណ្តាប់ធ្នាប់ និង​សន្តិសុខសង្គម។ លោកថ្លែងថា៖ «រឿងបងធំ បងតូច...

រដ្ឋបាលខេត្តបន្ទាយមានជ័យកំពុងបន្តដោះស្រាយបណ្តឹងពលរដ្ឋរឿងដីសម្បទានសង្គមកិច្ច

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអះអាងថា រឿងដីសម្បទានសង្គមកិច្ចអាជ្ញាធរជំនាញកំពុងបង្កើនសកម្ម​​ភាព​ដោះស្រាយ ខណៈពលរដ្ឋដែលមានឈ្មោះត្រូវទទួលបានការវាស់វែងក្បាលដី បន្តទាមទារឱ្យស្ថា​​ប័ន​​ដែ​​ល​ទទួលខុសត្រូវពន្លឿនការងារដោយតម្លាភាព។

យុទ្ធនាការជិះកង់១០០០គីឡូម៉ែត្រសង្គមស៊ីវិលសង្កេតឃើញព្រៃឈើបាត់បង់បន្ថែមក្នុងកម្រិតធ្ងន់ធ្ងរ

តាមរយៈយុទ្ធនាការជិះកង់ ១ ០០០ គីឡូម៉ែត្រ ពីខេត្តរតនៈគិរី ទៅខេត្តកំពត អង្គការសង្គមស៊ីវិល និង​​ក្រុមយុ​វជ​​នស្រលាញ់បរិស្ថាន បានលើកឡើងថា ព្រៃឈើនៅកម្ពុជារងការកាប់បំ​​ផ្លា​ញ​ក្នុងកម្រិតធ្ងន់ធ្ងរ មួយរយៈពេ​​ល​​ចុងក្រោយនេះ ស្របពេលដែលអាកាសធាតុបន្តវាយលុក បណ្តាលមកពីបាត់បង់របាំងការពារ ។

Latest News