fbpx
Home Authors Posts by ស៊ឹង ចិនសែ (Soeng Chinse)

ស៊ឹង ចិនសែ (Soeng Chinse)

12 POSTS 0 COMMENTS
ចម្រើនពរ! អាត្មាភាពនាម ស៊ឹង ចិនសែ (Soeng Chinse) មានទីកំណើតកើតជាអ្នកខេត្តសៀមរាប។ អាត្មាជានិស្សិតឆ្នាំទី៣ កំពុងសិក្សាលើមុខវិជ្ជា Mass Media នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC)។ ដោយសារសព្វថ្ងៃនេះវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយកំពុងតែពេញនិយមហើយមានការប្រើប្រាស់ និងតាមដានយ៉ាងច្រើនពីសំណាក់យុវជនគ្រប់ស្រទាប់វណ្ណៈ ហេតុដូចនេះហើយទើបជំរុញឲ្យអាត្មាដាក់ពាក្យចូលរៀនវគ្គខ្លីនៅ Newsroom Cambodia នេះ ដើម្បីសិក្សាឈ្វេងយល់អំពីការសរសេរ និងប្រើប្រាស់ព័ត៌មានឲ្យបានត្រឹមត្រូវតាមក្បួនច្បាប់។ ជាពិសេសគឺជាពេលវេលាសមស្របមួយ ហើយចាំបាច់សម្រាប់អាត្មាចូលមកសិក្សានៅទីនេះ បន្ទាប់ពីរៀនចប់ហើយអាត្មាសង្ឃឹមថា នឹងអាចយកទៅប្រើការបាន និងចែករំលែកនូវអ្វីដែលបានសិក្សាពីលោកគ្រូ និងអ្នកគ្រូទៅកាន់មនុស្សនៅជុំវិញខ្លួនអាត្មា ដែលមិនបានចូលរៀនវគ្គខ្លីនេះដោយក្ដីរីករាយផងដែរ៕