Home Blog Page 110

ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ ចំនួន ៩៦នាក់ និងករណីជាសះស្បើយ ចំនួន ១៨នាក់

ក្រសួងសុខាភិបាលបានប្រកាសថា ករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មី មានចំនួន ៩៦នាក់ និងករណីជាសះស្បើយ ចំនួន ១៨នាក់ នេះបើគិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ម៉ោង ០៧:០០នាទីព្រឹក។

សាស្រ្តចារ្យជនជាតិថៃត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

លោកសាស្រ្តចារ្យ Vitit Muntarbhorn ត្រូវបានតែងតាំងជាផ្លូវការកាលពីទីថ្ងៃ២៤ ខែមីនា ឆ្នាំ២០២១នេះ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទីប្រាំពីរបន្ទាប់ពីលោកស្រី រ៉ូណា ស្មីត ដែលនឹងចប់អាណត្តិរបស់គាត់នាពេលខាងមុខ។

បុរស​ពីរនាក់​ទៀត​ស្លាប់ ធ្វើ​ឲ្យ​ករណី​អ្នក​បាត់បង់ជីវិត​ដោយសារ​ជំងឺ​កូវីដ​១៩​ឡើង​ដល់​៧​ករណី

បុរស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃ​ទី​២៥ ខែមីនា​ ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​សរុប​ចំនួន​៧​នាក់។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល។ ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញ​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ​បញ្ជាក់​ថា នៅ​ថ្ងៃ​ពុធ​នេះ​មាន​បុរស​ពីរ​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវី​ដ​១៩ ដោយ​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ មាន​អាយុ​៣៨​ឆ្នាំ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ចិន មាន​អាយុ​៤៣​ឆ្នាំ។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្តថា បុរស​​​ជា​ជនជាតិ​ខ្មែរ​មានទីលំនៅភូមិសាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌពោធិសែនជ័យ ដែលលោកត្រូវបានគេតេស្តឃើញវិជ្ជមានវ៉ីរុសកូវីដ១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ហើយលោកត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ Great duke។ រហូតដល់ថ្ងៃទី២០...

Blog: កម្ពុជាអាចពិបាកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយសារទំនៀមទម្លាប់ប្រពៃណីមួយចំនួន

ប្រទេសកម្ពុជាមានប្រជាជនសរុបប្រមាណ១៥លាននាក់ គិតត្រឹមឆ្នាំ២០១៩។ បើយោងតាមការអង្កេតលើប្រជាជននៅឆ្នាំ​២០១៣​របស់​វិទ្យាស្ថានស្ថិតិជាតិ ប្រជា​ជន​ចំនួន ៩៧.៩ ភាគរយ កាន់ព្រះ​ពុទ្ធសាស​នា ហើយបើយោងតាមក្រសួងធម្មការ​ និង​សាសនា ស្ទើរ​តែ​ទាំងអស់​​​នៃពួកគេ​កាន់ពុទ្ធសាសនាបែប​​ហីន​យាន​។

រាជធានី និងខេត្តសរុបចំនួនប្រាំ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព

ក្រសួងសុខាភិបាល​ នៅ​ថ្ងៃពុធ​នេះ បាន​ប្រកាស​​អំពីទីតាំងភូមិសាស្ត្រ​ចំនួន​៥​រាជធានី ខេត្ត ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាល​ដាល​ជំងឺកូវីដ​១៩។ ក្នុងសេចក្ដីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​ចេញ​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ​​បញ្ជាក់​ថា ទីតាំងភូមិសាស្ត្រត្រូវបានកំណត់យកជាតំបន់មានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ មានចំនួនប្រាំ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តសៀមរាប។ សេចក្តី​ជូន​ដំណឹង​នេះ​បញ្ជាក់ថា៖ «តម្រូវឱ្យប្រជាជនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និង​រក្សា​គម្លាតស​ង្គម​ជា​ចាំ​បាច់ ដោយមានអន្តរាគមន៍ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បី​ចាត់​វិធានការ​ធានា អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព...

ប្រជាជន​រស់នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល ព្រួយ​បារម្ភ​ពី​ការបាត់បង់​ការងារ​និង​ប្រាក់​ចំណូល​បន្ទាប់​ពី​កូវីដ ១៩​ផ្ទុះ​ឡើង​ដល់​សហគមន៍

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល បាន​និយាយ​ថា ពួកគាត់​មាន​ការព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ការងារ​និង​ប្រាក់​ចំណូល បន្ទាប់​ពី​ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​ផ្ទុះ​ឡើង​រាលដាល​មក​​ដល់​សហគមន៍​របស់​ពួកគាត់។

Q&A: ការនិពន្ធសៀវភៅ និងដំណោះស្រាយក្នុងការរកទីផ្សារដើម្បីលក់របស់អ្នកនិពន្ធ​ ឃុន ធីតា

កញ្ញា ឃុន ធីតា មាននាមប៉ាកកាថា វីនធ័រ មានអាយុ២៥ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី២ មុខ​វិជ្ជា​ទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ និង​ជា​អ្នក​និពន្ធ​ប្រលោម​លោក​ឯករាជ្យ​ម្នាក់។ កញ្ញា​បានផ្ដល់បទសម្ភាសន៍​ដល់​សិក្ខាកាម Newsroom Cambodia លោក​ឈាន សៅវ័ន អំពីការនិពន្ធសៀវភៅ និងដំណោះស្រាយក្នុងការរកទីផ្សារដើម្បីលក់។

ក្រសួងធម្មការបញ្ជាឲ្យវាយរគាំង និងទូងស្គរតាមវត្តអារាមដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ក្រសួងធម្មការ និងសាសនា​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា​នេះ បាន​ចេញ​សារាចណែនាំអំពី ការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាមនីមួយក្នុងប្រទេសកម្ពុជា ដើម្បី​ទប់ស្កាត់​ការរី​ក​រាល​ដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍នៃព្រឹត្តការណ៍ ២០កុម្ភៈ។​

ក្រសួងសុខាភិបាលចេញប្រកាសកំណត់ទីតាំងតម្រូវឲ្យ​ពាក់ម៉ាស់ និង​រក្សាគម្លាតសុវត្ថិភាព​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ១៩

ក្រសួងសុខាភិបាល បាន​ចេញប្រកាស​កំណត់កាតព្វកិច្ច និង​កំណត់​ទីតាំង​ប្រជុំ​ជន​នានា ដែលតម្រូវឱ្យមានការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ចំពោះបុគ្គលកំពុងពាក់ព័ន្ធ ដោយ​អនុវត្ត ចាប់ថ្ងៃទី២២ មីនា នេះ​តទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែល​នៅ​តែ​បន្ត​រីករាល​ដាល​ក្នុង​ស​ហគមន៍ បន្ទាប់ពី​ផ្ទុះ​ព្រឹត្តិការណ៍​២០កុម្ភៈ។​

ស្ត្រីខ្មែរម្នាក់ទៀតស្លាប់ ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើងដល់ប្រាំនាក់

ស្ត្រី​អាយុ​៦២​ឆ្នាំ​ ជា​ជនជាតិខ្មែរម្នាក់ទៀត​ស្លាប់ដោយសារជំងឺកូវីដ១៩ ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នា​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលនេះជាករណីស្លាប់លើកទី៥។ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​​ចេញ​នៅ​ថ្ងៃ​ទី២៣ ខែមីនា​នេះ​បញ្ជាក់​ថា ស្រ្តីជនជាតិខ្មែរដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នេះ មាន​អាយុ​៦២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បន្ថែម​ថា មូលហេតុ​ដែល​ស្ត្រី​រូប​នេះ​ស្លាប់​គឺ​បណ្តាល​មក​ពី​ស្តី្ររូបនោះ​មានអាការៈ​​ហត់២-៣ថ្ងៃមុនពេលចូលមកមន្ទីរពេទ្យ បន្ទាប់​មក​នៅ​វេលា​ម៉ោង​​៥:៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១  ស្ត្រីវ័រូប​នេះ​ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែល​បញ្ជាក់​ថា៖ «ការសន្និដ្ឋានរបស់គ្រូពេទ្យ ស្រី្ត​វ័យ​៦២​ឆ្នាំ​ខាង​លើ​នេះ​គឺបានស្លាប់បាត់បង់ជីវិត​ដោយសារជំងឺកូវីដ១៩​វ៉ៃលុកលឿន ធ្វើ​ឱ្យ​រលាក​សួត​ទាំង​សង្ខាងធ្ងន់ធ្ងរ ខ្សោយសួតខ្លាំងពេក»។ គិត​មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា...

Blog: ទោះបីអ្នកមានលុយច្រើនយ៉ាងណា បើមានបញ្ហាសុខភាពហើយ កុំសង្ឃឹមថា​បានចាយលុយនោះ

មនុស្សភាគច្រើន តែងតែចំណាយពេលវេលាដ៏ច្រើនរបស់ខ្លួន​ក្នុងការប្រកបរបររកស៊ី ឬ​ធ្វើការជាដើម ហើយមិនសូវជាបានខ្វល់ខ្វាយ ឬខ្ជិលខ្វល់ខ្វាយអំពីសុខភាពរបស់ខ្លួន ដោយគិត​ថា​មាន​លុយគឺ​អាចក្តីសុខសម្រាប់រូបខ្លួន និងគ្រួសារបាន​ហើយ។ គំនិតមួយនេះភាគច្រើនកើតឡើងលើមនុស្សវ័យជំទង់ ឬក្រុ​ម​មនុស្ស​ដែល​មាន​អាយុ​ប្រមាណ​ជា​៣៥​ឆ្នាំ​ចុះក្រោម នៅពេលដែល​ពេញកម្លាំង​រកស៊ី និង​ធ្វើការ​រក​លុយ​ទុក​ដើម្បី​ត្រៀម​សម្រាប់​អនាគត​របស់​ខ្លួន​ឯង។ ការគិត ការយល់ឃើញ និងការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ មិនមានអ្វីខុសនោះទេ ពីព្រោះ​វា​ជា​សិទ្ធិ​របស់​បុគ្គល ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ក្នុង​មន្ទីរ​ពេទ្យ សួរ​ថា​ មា​​ន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​កំពុ​ង​សម្រាក​ព្យាបាល​នៅ​លើ​គ្រែ​ពេទ្យ? តើពួកគាត់ចង់សម្រាក​ព្យាបាល​នៅ​លើ​គ្រែពេ​ទ្យ​ដែរ ឬទេ? តើមូលហេតុអ្វីបានជាពួគគាត់ត្រូវមកសម្រាកព្យាបាលបែបនេះ? ខ្ញុំដឹងថាបងប្អូនភាគច្រើនប្រាកដ​ជា​ដឹង​ចម្លើយ​នូ​វ​សំណួរ​ទាំងអស់​នេះ ពីព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ជៀស​ផុត​ពី​ជំងឺ​នោះ​ទេ យ៉ាង​ហោច​ណាស់​ក៏​មាន​បងប្អូន​សាច់​ញាតិ​ម្នាក់​ធ្លាប់​ឈឺ​ផង​ដែរ​។ នៅ​ពេល​មនុស្ស​យើង​មិន​ទាន់​ឈឺ ឬ​មិន​ទាន់​មាន​ជំងឺ​ណាមួយ...

បណ្តាញសហគមន៍ព្រៃឡង់ និងសកម្មជនព្រៃឈើ ស្នើក្រសួងបរិស្ថានអនុញ្ញាតឲ្យពួកគាត់ល្បាតព្រៃដោយសេរីឡើងវិញ

បណ្តាញសហគមន៍ព្រៃឡង់ និងសកម្មជនព្រៃឈើនៅថ្ងៃទិវាព្រៃឈើអន្តរជាតិ ២១មីនា ឆ្នាំ២០២១ នេះបានស្នើក្រសួងបរិស្ថានអនុញ្ញាតឲ្យពួកគាត់បានចូលល្បាតព្រៃដោយសេរីឡើងវិញ បន្ទាប់ពីត្រូវបានរារាំងតាំងពីដើមឆ្នាំ២០២០មកម្លេះ។

រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីព្រៃដែលជាង២៦៦ហិកតាមកធ្វើជាសម្បត្តិរដ្ឋវិញ

អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញដីកាដកហូតដីព្រៃចំនួន៩កន្លែង ស្មើនឹង២៦៦,៣១ហិកតា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់មកធ្វើជាសម្បត្តិរដ្ឋវិញ។

ទស្សនៈចម្រុះរបស់ពលរដ្ឋ សង្គមស៊ីវិល អ្នកវិភាគ និងរដ្ឋា​ភិបាល ជុំវិញច្បាប់ទប់ស្កាត់ជំងឺកូវីដ១៩

បន្ទាប់​ពី​រដ្ឋាភិបាលកម្ពុជា​បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២៨វិច្ឆិកា កាលពីចុងខែធ្នូ ២០២០ កន្លង​ទៅ បាន​ធ្វើឱ្យតាមដងវិថី តំបន់ផ្សារ ហាងអាជីវកម្ម និងសាលារៀន ក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមមានសភាពអ៊ូអរស្ទើរវិលមករកជីវភាពដូចដើមឡើងវិញ។

ករណីវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន៧៣នាក់ និងជាសះស្បើយចំនួន១៧នាក់

ក្រសួងសុខាភិបាលកម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រកាស​​ថា គិតត្រឹមម៉ោង​៧:០០នាទីព្រឹក នៃថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ករណីអ្នកឆ្លងវីរុសកូវីដ​១៩ថ្មី មានចំនួន ៧៣នាក់ និង​មាន​ករណី​អ្នកជាសះស្បើយ ចំនួន​១៧នាក់។

អ្នក​ប្រើ​បណ្តាញ​សង្គម​ បង្ហោះ​សារ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ដោះ​ស្រាយ​បញ្ហា​ជីវភាព​​ដោយសារ​ជំងឺកូវីដ​១៩

ប្រជាពលរដ្ឋ​​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ បង្ហោះ​​សារ​​​​លើ​គណនី​ហ្វេសប៊ុក​របស់​ពួកគេ ដោយ​អំពាវនាវឲ្យ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ដោះស្រាយបញ្ហា​សេដ្ឋកិច្ច​​ដែលពួកគេ​កំពុង​ជួបប្រទះ​ក្នុង​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩។

Latest News