ក្រសួងសុខាភិបាល រកឃើញករណីកូវីដថ្មីចំនួន ៣៩នាក់ និងមានអ្នកជាសះស្បើយចំនួន ០៤នាក់
ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមម៉ោង៧:០០ព្រឹក ថ្ងៃទី១៣ ខែមីនានេះ
មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣៩នាក់ និងមានអ្នកជាសះស្បើយចំនួន ០៤នាក់
ដែលភាគច្រើនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
រកឃើញករណីកូវីដថ្មីចំនួន ៦២នាក់ ខណៈករណីព្រឹត្តិការណ៍២០កុម្ភៈ ឡើងដល់ ៧១២នាក់
ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមម៉ោង៧:០០ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ
មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦២នាក់ ខណៈករណីព្រឹត្តិការណ៍២០កុម្ភៈ បានឡើងដល់ ៧១២នាក់។
សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
សម្តេចមហាសង្ឃរាជាធិបតីទេព វង្ស និងសម្តេចព្រះមហាសុមេធាធិបតីនន្ទ ង៉ែត បានយាងដឹកនាំ
សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ និងព្រះរាជាគណៈគ្រប់ឋានានុក្រម ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
ដោយចង់ជំរុញការអាននៅកម្ពុជា នារីម្នាក់អានសៀវភៅឲ្យស្តាប់តាមរយៈការផ្សាយផ្ទាល់លើហ្វេសប៊ុក
អ្នកនាង ឈួន ច័ន្ទធីតា អង្គុយក្នុងបន្ទប់របស់ខ្លួន ដៃកាន់សៀវភៅ ពោរពេញដោយស្នាមញញឹម ហើយអានសៀវភៅដោយផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក (Facebook Live) ។ ដោយរៀបរាប់អំពីអត្ថន័យក្នុងសៀវភៅនោះទៅដល់ទស្សនិកជនរាប់ពាន់នាក់ អ្នកនាងដែលមានវ័យ ២៩ឆ្នាំរូបនេះ មានគោលបំណងជំរុញការអានក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។
ព្រឹន្ទបាលទោម្នាក់ត្រូវបានពិនិត្យឃើញវិជ្ជមានកូវីដក្រោយចាក់វ៉ាក់សាំងលើកទីមួយ
ព្រឹន្ទបាលទោម្នាក់នៃកងយោធពលខេមរៈភូមិន្ទ ត្រូវបានពិនិត្យឃើញថាមានវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ក្រោយចាក់វ៉ាក់សាំងស៊ីណូហ្វាមលើកទីមួយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
Voxpop: គុណសម្បត្តិ និងគុណវិបត្តិរបស់សិស្សវិទ្យាល័យជុំវិញការសិក្សាតាមអនឡាញ
ការរាតត្បាតនៃជំងឺកូវីដ១៩ បានបង្ខំឱ្យប្រព័ន្ធអប់រំនៅកម្ពុជាចាំបាច់ត្រូវបន្តការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ឬអនឡាញ។ ក៏ប៉ុន្តែការសិក្សាតាមអនឡាញនេះធ្វើឱ្យសិស្សានុសិស្សមួយចំនួនហាក់មានភាពលំបាកជាខ្លាំងក្នុងការក្រេបជញ្ជក់យកចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ។
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សិក្ខាកាមសារព័ត៌មាន Newsroom Cambodia បានសម្ភាសន៍សិស្សានុសិស្ស និងនិស្សិតមួយចំនួនអំពីការយល់ឃើញទៅលើ «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ឬអនឡាញ ថាតើមានផលលំបាក និងផលចំណេញអ្វីខ្លះតាមរយៈការសិក្សាពីចម្ងាយនេះ»។
សិស្សានុសិស្ស និងនិស្សិត ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Newsroom Cambodia បានលើកឡើងអំពីការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ឬអនឡាញនេះផ្សេងៗពីគ្នា។
យុវតី ឆេង...
Q & A៖ ការដាំបន្លែលើទឹក និងទីផ្សារបន្លែបច្ចុប្បន្ន
អ្នកស្រី ម៉ាង ផាវីណា ជាម្ចាស់កសិដ្ឋានដាំបន្លែលើទឹក (Hydroponic) មួយដែលមានឈ្មោះ Hydroponic in Cambodia & Kannika Modern Farm។ អ្នកស្រីកើតក្នុងឆ្នាំ១៩៦៩ ហើយគ្រួសារអ្នកស្រីបានចេញទៅរស់នៅប្រទេសថៃតាំងពីអ្នកស្រីមានអាយុ៦ឆ្នាំដោយសារសង្គ្រាម និងបានត្រឡប់មកវិញនៅឆ្នាំ១៩៩៣។
Q&A៖ សារព័ត៌មានឌីជីថល ខេមបូណូមីស រំពឹងថាអាចជួយឲ្យពលរដ្ឋដឹងពីសេដ្ឋកិច្ចបានច្រើន
លោក ថៃ សុធា ជាសហស្ថាបនិក និងជាប្រធានគ្រប់គ្រងទូទៅសារព័ត៌មានឌីជីថល ខេមបូណូមីស។ លោកបានផ្តល់សម្ភាសដល់លោក ឈាន សៅវ័ន ដែលជាសិក្ខាកាមព័ត៌មាន Newsroom Cambodia ដោយនិយាយអំពីការបង្កើត «ខេមបូណូមីស» ឡើង។
បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ ជាករណីស្លាប់ដោយកូវីដដំបូងគេ ក្នុងកម្ពុជា
បុរសជនជាតិខ្មែរម្នាក់ អាយុ៥០ឆ្នាំ បានស្លាប់ដោយសារកូវីដ១៩ ជាករណីស្លាប់លើកដំបូងគេ ក្នុងប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។
ក្រសួងរកឃើញករណីកូវីដថ្មីចំនួន ៦៤ ខណៈអ្នកឆ្លងសរុបទូទាំងប្រទេសឡើងដល់ ១១២៤នាក់
ក្រសួងសុខាភិបាលបានប្រកាសថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ មានករណីឆ្លងជំងឺកូវីដ ១៩ថ្មី ចំនួន ៦៤នាក់ ជាតួរលេខស្ថិតក្នុងចំណោមតួរលេខខ្ពស់បំផុតមិនធ្លាប់មានពីមុន ហើយសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈអ្នកឆ្លងសរុបទូទាំងប្រទេសបានឡើងដល់ ១១២៤នាក់។
Q & A ជាមួយនិស្សិតអក្សរសាស្ត្រខ្មែរអំពីគុណសម្បត្តិ និងគុណវិបត្តិនៃមុខវិជ្ជានេះ
កញ្ញាមាស គឹមធួន សិក្ខាកាមសារព័ត៌មានNewsroom Cambodia បានធ្វើបទសម្ភាសន៍ជាមួយលោកលីម អាស៊ីគីន និស្សិតឆ្នាំទី៤ផ្នែកអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងបង្រៀនប្អូនៗនិស្សិតឆ្នាំទី១ លើមុខវិជ្ជាតែងនិពន្ធក្នុងជំនាញអក្សរសាស្ត្រខ្មែរ ហើយលោកក៏ជាអនុប្រធានសមាគមវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម។
Blog: អក្សរគេមិនសូវស្គាល់ ប៉ុន្តែនៅមានប្រើប្រាស់
អក្សរ «ឝ» និង «ឞ» ជាតួព្យញ្ជនៈរាប់បញ្ចូលជាមួយព្យញ្ជនៈផ្សេងទៀត(ទាំង ៣៣តួ របស់ខ្មែរបច្ចុប្បន្ន) ក្នុងការកត់ត្រាភាសាសំស្ក្រឹតនៅកម្ពុជាសម័យបុរាណ។
Blog: សៀវភៅល្អជាមិត្តរបស់យុវជនក្នុងការអភិវឌ្ឍន៍សង្គម
សៀវភៅមានក្រដាសរាប់រយសន្លឹក ហើយនៅក្នុងក្រដាសទាំងអស់នោះ មានលាយលក្សណ៍ជាអក្សរ ដែលកើតចេញពីគំនិតនិងទស្សនៈរបស់អ្នកសរសេរ ឬអ្នកនិពន្ធ ហើយបង្កើតបានជាសៀវភៅថ្មីមួយក្បាល។ សៀវភៅល្អក៏ជាប្រភេទអាហារជំនួយរបស់ខួរក្បាល ដែលធ្វើអោយខួរក្បាលមានសុខភាពល្អ និងស្រស់ស្រាយ។ ដូច្នេះហើយបានជាយើងអាចនិយាយបានថាសៀវភៅជាមិត្តដ៏ល្អចំពោះយុវជន។
Vox Pop: យោបល់យុវវ័យអំពីការប្រែក្លាយភូមិព្រែកកាត់ នៅតាខ្មៅទៅជាតំបន់ទេសចរណ៍ធម្មជាតិ
ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល បានយល់ឃើញថាភូមិរបស់ពួកគាត់មានសក្តានុពលខ្លាំង ដោយសារមានផ្លូវ២ខ្សែ អមជាមួយទឹកស្ទឹងព្រែកត្នោត បូករួមជាមួយប្រជាជនប្រកបរបរដាំកូនឈើ នឹងកូនផ្កាលក់ ដែលអាចបង្កើតទៅជាតំបន់អេកូទេសចរណ៍ក្នុងការទាក់ទាញភ្លៀវទេសចរណ៍ ឬអ្នកភ្នំពេញមកលំហែកាយនាពេលចុងសប្តាហ៍បាន ដើម្បីបន្ធូរបន្ថយភាពតានតឹង។
Q & A ជាមួយគង់ រស្មី ភ្នាក់ងារអចលនទ្រព្យស្ត្រីអំពីវិស័យអចលនទ្រព្យ ផលលំបាក និងភាពជាស្ត្រីក្នុងវិស័យនេះ
គង់ រស្មី ជាស្ត្រីមួយរូបដែលបានបញ្ចប់ការសិក្សាមកពីខេត្តព្រៃវែង និងកំពុងបម្រើការងារសម្រាប់ក្រុមហ៊ុនអចលនទ្រព្យធំពីរ នៅកម្ពុជា។ គង់ រស្មីបានផ្តល់សម្ភាសដល់លោកណាន់ សំណាង សិក្ខាកាមព័ត៌មាន Newsroom Cambodia កាលពីពេលថ្មីៗនេះ អំពីវិស័យអចលនទ្រព្យ ផលលំបាក និងភាពជាស្ត្រីក្នុងវិស័យនេះ។
ខេមបូចា ទទូចដល់រដ្ឋាភិបាលឲ្យធានាសេរីភាព និងសិទ្ធិទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មានទាំងអស់ដោយមិនរើសអើង
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានទទូចដល់រដ្ឋាភិបាលឲ្យធានាសេរីភាព និងសិទ្ធិទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មានទាំងអស់ដោយមិនរើសអើង។