23 POSTS
នាងខ្ញុំឈ្មោះ អ៊ួក ចាន់ធីដា (Ourk Chanthida) សព្វថ្ងៃជានិសិត្សឆ្នាំទី២នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)។ រាជធានីភ្នំពេញគឺជាទីកន្លែងដែលខ្ញុំកើត និងរស់នៅ ។ នាងខ្ញុំពិតជាមានសេចក្តីរីករាយដែលមានឱកាសចូលរួមវគ្គបណ្តុះបណ្តាលខ្លី (Newsroom Cambodia ) ក្រោមការសហការជាមួយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM )។ គោលបំណងមួយចំនួនដែលជំរុញឲ្យខ្ញុំចង់ចូលរួមវគ្គនេះព្រោះចង់លើកទឹកចិត្តខ្លួនឯងក្នុងវិស័យផ្សព្វផ្សាយក៏ដូចជាលើកតម្កើងវិស័យផ្សព្វផ្សាយនៅកម្ពុជាផងដែរ៕