Home Blog Page 114

Q & A ជាមួយលោកម្ចាស់ប៉ែន ដារ៉ូ អំពីសៀវភៅ«វិធីបកសករាជពិស្តារ»

លោកម្ចាស់ប៉ែន ដារ៉ូ បានរៀបរៀងសៀវភៅមួយក្បាលក្រោមចំណងជើងថា «វិធីបកសករាជពិស្តារ» ហើយព្រះអង្គក៏ជាសមណនិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ព្រមទាំងបានជាប់អាហារូបករណ៍សិក្សាផ្នែកព្រះពុទ្ធសាសនា នៅពុទ្ធិកមហាវិទ្យាល័យសិង្ហាបុរី (Buddhist College of Singapore) កាលពីចុងឆ្នាំ២០២០។

តម្លៃប្រេងឥន្ធនៈខែមីនាឡើងថ្លៃ ខណៈអ្នកប្រើប្រាស់ថាឡើងចំពេលលំបាករកចំណូលដោយសារកូវីដ

ក្រសួងពាណិជ្ជកម្មបានប្រកាសកាលពីពេលថ្មីៗនេះថា​ តម្លៃប្រេងឥន្ធនៈនាខែមីនា មានតម្លៃថ្លៃជាងខែកុម្ភៈ ខណៈពេលដែលអ្នកប្រើប្រាស់មួយចំនួនថាការឡើងនេះកើតឡើងចំពេលដែលពួកគាត់មានការលំបាកក្នុងការរកប្រាក់ចំណូលដោយសារតែជំងឺរាតត្បាតកូវីដ ១៩

កូនសត្វផ្សោតកំណើតថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញនៅឯជម្រកធម្មជាតិ កាំពី

កូនសត្វផ្សោតកំណើតថ្មីមួយក្បាលបន្ថែមទៀត ត្រូវបានគេប្រទះឃើញហែលជាមួយសត្វផ្សោតពេញវ័យ ៤ក្បាលផ្សេងទៀត នៅឯជម្រកធម្មជាតិ កាំពី កាលពីថ្ងៃទី៥ មីនា ដែលនេះជាកំណត់ត្រាកំណើតកូនផ្សោតថ្មីទី២ នាប៉ុន្មានខែ ដើមឆ្នាំ ២០២១នេះ។ នេះយោងតាមក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិ (WWF-Cambodia)។

Blog: មានហេតុផលល្អ ៗ ជាច្រើនក្នុងការបរិច្ចាគឈាម

និយាយតាមបែបវិទ្យាសាស្ត្រ កោសិកាគ្រាប់ឈាម ក្នុងខ្លួនមនុស្ស ផ្សំពីសមាធាតុ ៤សំខាន់ៗគឺ ប្លាស្មា កោសិកាឈាមក្រហម កោសិកាឈាមស និងប្លាកែត។ ឈាម មានតួនាទី ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹម បង្កើតឲ្យមានកំណកឈាម ដឹកនាំកាកសំណល់ទៅតម្រងនោម និងថ្លើម គ្រប់គ្រងសីតុណ្ហភាព ក្នុងរាងកាយជាដើម។

Blog: ការបន់ស្រន់ទីកន្លែងមានមនុស្សច្រើនអាចជួយឲ្យមានការរាលដាលកូវីដ

បើទោះបីប្រទេសកម្ពុជាមានអ្នកកាន់ព្រះពុទ្ធសាសនារហូតទៅដល់ប្រមាណ ៩៥ភាគរយក៏ដោយ ជំនឿនៃការបន់ស្រន់លើរូបសំណាក់ ឬលើរឿងរាវអបិយជំនឿមួយចំនួននៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនខ្មែរខ្លះ។ ទ្រឹស្តីព្រះពុទ្ធសាសនាបានបង្រៀនថា ជំនឿគ្មានហេតុផលអាចធ្វើឱ្យមនុស្សបាត់បង់សតិ និងបញ្ញា។

ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៣នាក់ សុទ្ធតែពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ

ក្រសួង​សុខាភិបាល​​ប្រកាស គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែមីនានេះ​ថា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​​ចំ​នួន២៣នាក់ ដែលសុទ្ធតែពាក់ព័ន្ធ​​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ ។

Q & A: ការកែប្រែវិបត្តិជំងឺកូវីដ១៩ទៅជាឱកាស តាមរយៈការបង្រៀនសិស្សតាមអនឡាញ

លោកម្ចាស់ព្រឿង ថូយ ជាអតីតសមណសិស្សនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត (ក្រុងភ្នំពេញ) ដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១៥។ លោកម្ចាស់​បានជា​ប់​អាហា​រូបករណ៍​​​និមន្ត​ទៅ​សិក្សា​ផ្នែក​ព្រះពុទ្ធសាសនា នៅពុទ្ធិកមហាវិទ្យាល័យសិង្ហបុរី (Buddhist College of Singapore) ប្រទេសសិង្ហបុរី កាលពីចុងឆ្នាំ២០១៦។

Q&A៖ ការស្តាប់ធម៌ពីក្មេងជួយអប់រំផ្លូវចិត្តបានល្អសម្រាប់ការរស់នៅប្រចាំថ្ងៃ

មនុស្សភាគច្រើនតែងតែគិតថា ការស្តាប់ធម៌លុះត្រាតែដល់វ័យចាស់បានល្អ ប៉ុន្តែសម័យកាលនេះការស្តាប់ធម៌ពីក្មេងគឺជួយបានច្រើន ពិសេសទទួលបានការគ្រប់គ្រង់ផ្លូវចិត្តក្នុងការរស់នៅល្អ និងប្រកបរបររកស៊ីមានការរីកចម្រើន។ ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោក លាស់ លីបលីប និងអ្នកស្រី ស៊ីន ធារី ដែលជាអ្នកលក់កាហ្វេ និងនំប៉័ងមួយកន្លែងនៅជិតវត្តស្វាយជុំ្រ ខេត្តកណ្តាល ដែលជាស្ត្រីម្នាក់ដែលបានស្តាប់ និងស្វែងយល់ធម៌តាំងពីក្មេង។ Q: សួស្តីបង ក្នុងនាមបងជាស្ត្រី ហើយនៅក្មេងទៀត មូលហេតុអ្វីបានជាបងបានចាប់អារម្មណ៍ស្តាប់ធម៌តាំងពីក្មេងបែបនេះ? A: សម្រាប់បង ធម៌ស្តាប់ដំបូង ដូចជាបុរាណណាស់ ប៉ុន្តែស្តាប់បាន១ខែ ទៅ២ខែ...

ស្ថានទូតប្រទេសប្រជាធិបតេយ្យអំពាវនាវឱ្យកម្ពុជាផ្សះផ្សាជាតិ បន្ទាប់ពីតុលាការកាត់ទោសក្រុមមេដឹកនាំបក្សប្រឆាំងទ្រង់ទ្រាយធំ

បណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យ​ប្រចាំកម្ពុជា​ ​បាន​​បង្ហោះ​សារ​អំពាវនាវ​ជា​ថ្មី ជំរុញ​ឲ្យ​កម្ពុជា​​​មានការផ្សះផ្សាជាតិ បន្ទាប់ពី​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​កាត់​ទោស​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​ប្រឆាំង​ជាច្រើន​រូប ឱ្យ​ជាប់ពន្ធនាគារពីចន្លោះពី​២០ ទៅ​២៥ឆ្នាំ កាលពីថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ។

ស្ថានទូតកម្ពុជាជូនដំណឹងដល់ពលរដ្ឋខ្មែររស់នៅ​វៀតណាម​ប្រុ​ង​ប្រយ័ត្នខ្យល់ពុល

ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមបាន ជូនដំណឹង​ដល់​​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​​ក្នុង​ប្រទេស​វៀតណាមឱ្យ​ប្រុងប្រយ័ត្នចំពោះ​ខ្យល់​ពុល ដែល​ជា​ប្រភេទ​លោហៈ​ធ្ងន់​គ្រោះថ្នាក់​ខ្លាំង​​ណាស់​ដល់​សុខភាព​មនុស្ស។​

និស្សិតខ្មែរត្រូវទៅរៀននៅបរទេស​ មានអាទិភាពចាក់វ៉ាក់សាំងការពារកូវីដ១៩

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាស​​ផ្ដល់​អាទិភាព​ក្នុង​ការចាក់​វ៉ាក់​សាំង​កូវីដ​១៩​ជូន​ដល់​សិស្ស​និស្សិត​ដែល​ត្រូវ​បន្តការ​សិក្សា​នៅ​បរទេស ​តាម​ការស្ម័គ្រ​ចិត្ត។

លោក ហ៊ុន សែន និងភរិយា ​​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩​អាស្ត្រាហ្សេណេកា​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី នៅថ្ងៃព្រហស្បតិ៍នេះ បាន​​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩ អាស្ត្រា ហ្សេណេកា (Astra Zeneca) របស់​ចក្រភព​អង់គ្លេស បន្ទាប់ពី​អាយុ​របស់​អ្នក​ទាំងពីរ​មិន​អាច​ចាក់វ៉ាក់​សាំងស៊ីណូហ្វាម​បាន។

Blog: ស្ថានភាពព្រះសង្ឃក្នុងវត្តឧណ្ណាលោម ខណៈ​​វិបត្តិកូវីដ១៩​ផ្ទុះក្នុងសហគមន៍

ព្រះសង្ឃមួយចំនួន​​គង់នៅកុដិសាលាបាលី (B) វត្តឧណ្ណាលោម រាជធានីភ្នំពេញ មាន​ការព្រួយ​បារម្ភជាខ្លាំង ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាបន្តបន្ទាប់ ក្រោយ​ពេល​ក្រសួង​សុខាភិបាលរកឃើញចំនួនអ្នកឆ្លងកាន់តែច្រើន និង​កន្លែង​ពាក់ព័ន្ធ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ។

Blog: មនុស្សចាស់ឯកោណាស់ ប៉ុន្ដែពួកគាត់មិននិយាយ គួរចំណាយពេលនៅជាមួយគាត់ កុំប្រើពាក្យ «ចាំ»

ក្រោយជិត ១០ឆ្នាំបន្ទាប់ នេះជាលើកទី១ ដែលខ្ញុំបានឃើញរូបគំនូរ គូរដោយគាត់ម្ដងទៀតសាជាថ្មី។រូបគំនូរនេះ (រូបខាងលើ) ត្រូវបានគូរដោយជីតាខ្ញុំ (គាត់ជាបងបង្កើតរបស់យាយ) ហើយគាត់ជាមនុស្សម្នាក់ ដែលមានទេពកោសល្អខាងគំនូរ តែត្រូវបានលាក់កប់ចោល មិនតែប៉ុណ្ណោះ សៀវភៅជាភាសា មិនថាខ្មែរ ឬបាលី គាត់មើលបានទាំងអស់។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងរៀបចំទិវានារីអន្តរជាតិ «ខ្ញុំស៊ូជម្នះនឹងវិសមភាពយេនឌ័រ» តាមអនឡាញ

មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជាបានចេញសេចក្ដីប្រកាសពត៌មានមួយស្ដីអំពីថានឹងការរៀបចំកម្មវិធីដើម្បីអបអរសាទរដល់ទិវានារីអន្តរជាតិនាពេលខាងមុខនេះតាមប្រព័ន្ធអ៊ីធើណេត​ (អនឡាញ)។

មេអណ្តើកហ្លួងចិញ្ចឹម ពងបានចំនួន ៧១ នៅលើឆ្នេរខ្សាច់ខេត្តកោះកុង

0
មេអណ្តើកហ្លួងចិញ្ចឹមចំនួន ៥ក្បាលបានពងចំនួន ៧១ពង នៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្នុងមជ្ឃមណ្ឌលអភិរក្សសត្វល្មូត ខេត្តកោះកុង។​ នេះយោងតាមអង្គភាពសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) កាលពីពេលថ្មីៗនេះ។

Latest News