Home Blog Page 18

សង្គមស៊ីវិលបន្តស្នើឱ្យរដ្ឋាភិបាលចាត់វិធានការបញ្ជប់ការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្តុ

ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៤ស្ថាប័ន ស្នើទៅដល់រដ្ឋាភិបាលចាត់វិធានការជាប​ន្ទាន់ ដើម្បីដោះស្រាយបញ្ហានៃការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច និងការអនុវត្តការប្រមូលប្រាក់សងបំណុលដោយបំពាន ក្នុង​វិ​ស័យ​​មីក្រូ​ហិរញ្ញវត្ថុនៅក្នុងប្រទេស ស្របពេលដែលស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នឹងត្រូវត្រួតពិនិត្យ​​នៅ​​​​ក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ គេហទំព័រ Newsroom Cambodia ទើបទទួលបានរបាយការណ៍មួយច្បាប់ នៅថ្ងៃអង្គារនេះ ក្រោយ​មួយថ្ងៃ​នៃ​​ការចេញរបាយការណ៍​​ដោ​​យ​​ក្រុមអង្គការមិ​ន​​មែ​​នរដ្ឋាភិបាល។តាមរយៈរបាយការណ៍ដដែលនេះ បង្ហាញថាកម្ពុជាមានទំហំកម្ចីខ្នាតតូចជាមធ្យមខ្ពស់ជាងគេបំផុតនៅក្នុងសកលលោកដោយកម្ចីខ្នាតតូចជាមធ្យមនេះ គឺ​​​លើ​សពី ៥០០០ ដុល្លារអាមេរិក ច្រើនជាងប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋជាច្រើនដង​។​ របាយការណ៍ដែលចេញរួមគ្នាដោយអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ អង្គការ...

លោក ហ៊ុន សែន ស្នើមេដឹកនាំយោធាភូមាបើកផ្លូវឱ្យលោកបានជួបលោកស្រី អ៊ុង សានស៊ូជី

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានស្នើទៅមេដឹកនាំយោធាភូមា អនុញ្ញាតឱ្យលោកបានជួបលោកស្រី អ៊ុង​​ សានស៊ូជី ដើម្បីបានដឹងពីសុខទុក្ខ ស្របពេលអ្នកតាមដានភូមិសាស្រ្តនយោបាយ យល់ឃើញថា គោលបំណងរបស់ប្រធានព្រឹទ្ធសភារូបនេះ គឺចង់បង្វែរស្ថានការណ៍នយោបាយមិនសូវល្អនៅក្នុងស្រុក ដោ​​យការទាញយកចំណាប់អារម្មណ៍នៅលើឆាកអន្តរជាតិ។ នៅព្រឹកថ្ងៃអង្គារនេះ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជួបពិភាក្សាជាមួយ មេដឹកនាំយោធាភូមា លោក មីន អ៊ួងឡាំង...

មន្រ្តី គ.ជ.ប លើកឡើងថាការបោះឆ្នោតអសកលនេះមានគណបក្សនយោបាយ៥នឹងចូលរួមប្រកួតប្រជែង

មន្រ្តីជាន់ខ្ពស់ នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថាការបោះឆ្នោតអសកលដែលនឹង​ដំ​ណើ​​​​​​រការនៅពេលខាងមុខដ៏ខ្លីនេះ គឺមានគណបក្សនយោបាយចំនួន៥ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ដើ​​ម្បីដណ្តើយក​អាសនៈនៅក្នុងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក និងក្រុម​​ប្រឹក្សា​​ខណ្ឌ ខណៈ​​បញ្ហា​​ប្រ​​ឈ​​ម​​ដែលកើតចេញពីដំណើរការនៃការចុះឈ្មោះនេះ មិនមានអ្វីកើតឡើងជាវិជ្ជមានទេ។ អ្នកនាំពាក្យគណកម្មការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឱ្យដឹងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០​​២៤​នេះថា មានគណបក្សចំនួន៥ បានចុះបញ្ជីរួចហើយនៅក្នុង​​ការបោះឆ្នោតសម្រាប់នី​​តិកាលទី៤នេះ​។លោ​​ក​ប​ន្ត​​​ថាការរៀបចំការបោះឆ្នោតអសកលនេះ មានការរៀបចំដូចគ្នាទៅនឹងការបោះឆ្នោតអសកលកាលពីឆ្នាំមុនៗ ដែរ ដែលសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងតំណែង...

សមត្ថកិច្ច​ជំនាញបង្ក្រាបករណីបទល្មើសធនធានធម្មជាតិ​បានជាង ៥០០ករណីក្នុងត្រីមាសទី១ដើមឆ្នាំនេះ

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងត្រីមាសទី១​ឆ្នាំ២០២៤ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បាន​បង្ក្រាប​​បទ​ល្មើស​ធនធានធម្មជាតិ បានជិត ៦០០ករណី ក្នុងនោះបញ្ជូនសំណុំរឿង​ទៅតុលាការជាង ៨០ករណី។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំនេះ បទល្មើសធ​នធានធម្មជាតិមាន​ចំនួន ២ ៥២៩លើក ក្នុងនោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ...

នាយករដ្ឋមន្ត្រីអះអាងថាប្រព័ន្ធបញ្ជរតែមួយជាតិតាមទម្រង់អេឡិចត្រូនិកនឹងតភ្ជាប់ប្រទេសអាស៊ាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កត់សម្គាល់ថា​ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងដើរតួសំខាន់នៅក្នុ​ង​​​ការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំ​​ណើ​​​​ត​​​​ទំនិញ ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិ​​ច​ត្រូនិក ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាសម្រួលមួយផ្នែកដល់ដំណើរការធ្វើពា​​ណិជ្ជ​កម្មនៅកម្ពុជាដែរ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពេលដែលលោក ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះ នៅឯសណ្ឋា​​​គារសុខាភ្នំពេញ។ លោកបន្តថា៖«ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ដែលមានការតភ្ជាប់ទៅនឹងប្រព័ន្ធបញ្ជរតែមួយរប​​ស់​​អាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន...

បទយកការណ៍៖ គ្រូបង្រៀននៅតាមសាលារដ្ឋនៅតែបង្ហាញក្តីបារម្ភចំពោះសុខភាពក្រោយកម្តៅធ្លាក់ចុះ

ស្របពេលមានសេចក្តីជូនដំណឹងថ្មីស្តីពីការធ្លាក់ចុះនៃការកើនឡើងនៃកម្តៅ សម្រាប់ក្រុមគ្រូបង្រៀ​ន​នៅ​តា​​ម​​គ្រឹះស្ថានសិក្សារដ្ឋ នៅតែដាក់ក្តីបារម្ភចំពោះមុខ គឺការប្រែប្រួលអាកាស​ធាតុ និងការវា​​យលុ​កនៃ​​ក​​​ម្តៅ​ខុសពីធម្មតា ក្នុងពេលបច្ចុប្បន្ននេះ។ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយបញ្ជាក់ថា ស្ថានភាពអាកាសធាតុ នឹងវិលមករកប្រក្រតីវិញក្នុងកម្រិត៣៩ អង្សាសេ ចាប់ពីថ្ងៃទី៥ ដ​ល់​ថ្ងៃទី៧ ឧសភា។​​ ​ផ្ទុយពីនេះ សម្រាប់សិស្សានុសិស្ស និង​គ្រូបង្រៀន​មួយ​ចំនួន បានបង្ហាញការយល់ឃើញស្របគ្នាថា ការបន្ត​​វា​យលុកកម្តៅជាប់ៗគ្នា ក្នុងរយៈពេលចុងក្រោយនេះ បានបង្កើតទៅជាបរិបថថ្មីមួយសម្រាប់ក​​ម្ពុជា។ពួ​ក​​គា​​​ត់ចាត់ទុកថា ការផ្តាស់ប្តូរអាកាសធាតុខុសពីធម្មតា ដែលពុំធ្លាប់មាននេះ...

ក្រសួងការងារអះអាងថាកំពុងស្វែងរកតម្រុយជនឆបោកប្រាក់ពីសមាជិក.ប.ស.ស

មន្រ្តីនាំពាក្យក្រសួង និងបណ្តុះបណ្តាលវិជ្ជាជីវ: អះអាងថាខ្លួនកំពុងស្វែងរកតម្រុយជ​នឆបោកលុយ​ ពីស​មា​ជិ​​កបេ​ឡាជាតិរបបសន្តិសង្គមដែលហៅកាត់ថា ប.ស.ស តាមប្រព័ន្ធប្រតិបត្តិ​ការរប​ស់​​ធ​​​​នាគារឯ​​កជ​​ន​​មួ​​យក្នុងទំហំទឹកលុយជាច្រើនលានរៀល។ ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី៦ ឧសភា នេះ លោក កត្តា អន អ្នកនាំពាក្យក្រ​សួង​​កា​​រងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា នៅចំពោះមុខនេះស្ថាប័នជំនាញរបស់ក្រសួងសាម៉ី កំពុ​​ង​​​បើ​​​​កការស៊ើបអង្កេតស្វែងរកតម្រុយ ដើម្បីកំណត់មុខសញ្ញាជនឆបោក។លោក​បន្តថាក្រៅពីធ្វើការទៅតា​ម​​ជំ​​នា​​ញហើយ កិច្ចការបន្ទាន់ទៀតនេះ គឺក្រសួងការងារបានចេញសារ ដើម្បីផ្សព្វផ្សាយ និងសារអបរំឱ្យ​​ពលរដ្ឋ​បា​នស្វែងយល់ពីបទល្មើសតាមបច្ចេកវិទ្យា...

ពលរដ្ឋខណ្ឌដង្កោជាង១០០គ្រួសារទទូចសុំប្លង់ដីលំនៅដ្ឋានដែលរស់នៅប្រមាណ៤០ឆ្នាំ

ពលរដ្ឋរស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ ប្រមាណ៨០នាក់តំណាងឱ្យពលរដ្ឋ១០១គ្រួសារ បន្តទទូចឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើប្លង់កម្មសិទ្ធិដីលំនៅដ្ឋានជូនពួកគេដែលរស់នៅប្រមាណ៤០ឆ្នាំមកនេះ ក្រោយសុំការអន្តរាគមន៍ពីអាជ្ញាធរខណ្ឌ និងក្រុងជាច្រើនលើកច្រើនសារ ប៉ុន្តែមិនទទួលបានលទ្ធផល។ ប្រជាពលរដ្ឋរស់នៅសហគមន៍ដូនឱ សង្កាត់ជើងឯក នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ បានប្រមូលផ្តុំគ្នា​ដាក់​លិ​ខិតនៅមុខសាលារាជធានីភ្នំពេញ ដើម្បីជំរុញឱ្យលោក លោក ឃួង ស្រេង ដោះស្រា​យដីលំ​នៅ​ឋាន​ស​ម្រា​​ប់ពួកគេ។បើទោះបែបណា រដ្ឋបាលរាជធានីភ្នំពេញ បានបើកផ្លូវឱ្យតំណាងពលរដ្ឋ​ចំនួន៥នាក់ចូលទៅ​ដាក់​លិខិត។ អ្នកស្រី អាន សុខឃីម ដែលអះអាងថាជាតំណាពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់ផ្សេងទៀត ដែលបានចូល​ទៅ​​​ដាក់លិខិត​​ បានឱ្យដឹងថា ពួកគេបានដាក់សំណើររួចហើយ...

សង្គមស៊ីវិល​ស្នើ​ឱ្យមានការ​​ដោះលែងកញ្ញា ឈឹម ស៊ីថរ និងសមាជិក​សហជីពណាហ្គាវើលដ៍ផ្សេងទៀត​

ក្រុមអង្គការ​​​​សង្គមស៊ីវិល សហជីព និង​សហគមន៍ចំនួន៥០ស្ថាប័ន ស្នើឱ្យមាន​ដោះ​លែ​ង ថ្នាក់ដឹកនាំសហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ និងសមាជិក​សហជីពផ្សេង​ទៀត ឱ្យមាន​សេរីភាពវិញ និងបញ្ឈប់នូវការធ្វើទុក្ខបុកម្នេញផ្សេងៗទៅលើពួកគេ​។

រដ្ឋាភិបាល សាងសង់ថ្នាលបណ្តុះកូនឈើខ្នាតធំបំផុតនៅខេត្តត្បូងឃ្មុំ ដែលអាច​បណ្តុះកូនឈើជាង១លានដើម​ក្នុង​១ឆ្នាំ

ក្រសួងបរិស្ថាន បានផ្តួចផ្តើមការសារសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេបំផុតនៅកម្ពុជា ដែលមាន​សមត្ថភាពផលិតកូនឈើប្រមាណជាង ១លានដើមក្នុង១ឆ្នាំ ដោយ​គ្រោង​នឹង​លេច​ចេញជារូបរាង នៅក្នុងខេត្តត្បូងឃ្មុំ។

អាជ្ញាធរនៅបន្តគំរាមចាប់ខ្លួនពលរដ្ឋដែលរត់ចូលព្រៃក្នុងជម្លោះដីធ្លីនៅខេត្តព្រះវិហារ

ប្រជាពលរដ្ឋដែលរត់ភាសន៍ខ្លួនចូលព្រៃពីការតាមប្រមាញ់របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុង​​ជ​​ម្លោះ​​ដីធ្លីនៅ​​​ខេ​ត្តព្រះវិហារ បានចាក់ចេញពីព្រៃមកវិញហើយ ប៉ុន្តែពួកគេអះអាងថាក្រុមអ្នកតស៊ូមតិដើ​ម្បីដីធ្លី​នៅ​តែ​​ត្រូវរង់ការគំរាមកំហែងតាមចាប់ខ្លួននៅឡើយ។ ពលរដ្ឋដែលអះអាងថារងគ្រោះនៅស្រុកគូលែន ខេត្តព្រះវិហារ លោក ចឹក វ៉ាត លើកឡើងនៅថ្ងៃនេះថា អាជ្ញាធរមិនទាន់បញ្ឈប់តាមចាប់ខ្លួនប្រជាពលរដ្ឋនៅឡើយនោះទេ។លោកស្នើឱ្យអាជ្ញាធរបញ្ឃប់ការចោទប្រ​​កា​ន់​​ម​កលើប្រជាពលរដ្ឋ និងរៀបចំកន្លែងសមស្របជូនពួកគេដែលរងគ្រោះដោយដីធ្លីវិញផង។ លោកបន្តថា៖ « ខ្ញុំសំណូមពរឱ្យអាជ្ញាធរជួយរៀបចំដីធ្លីឱ្យប្រជាពលរដ្ឋ និងសូមកុំឱ្យមានការតាមដាន ឈប់ចោទប្រកាន់មកលើប្រជាពលរដ្ឋទៅ សម្រាប់ខ្ញុំផ្ទាល់ចោទថាខ្ញុំមានគ្រឿងញៀន មានគ្រាប់បែកមានអី ថាខ្ញុំមេប៉ះបោរ មេអី ខ្ញុំមេប៉ះបោរអីខ្ញុំ ខ្ញុំអត់មានគ្រឿងញៀន មានគ្រាប់បែកអីហ្នឹង ខ្ញុំគ្មានទេ ឈប់ចោទខ្ញុំទៅ...

ផ្ទះ​ពលរដ្ឋ​ជាង​១០០​ខ្នង​ រង​ការខូចខាតដោយខ្យល់​កន្រ្តាក់​ខណៈមានភ្លៀង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ

បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃជាប់ៗគ្នា​ចុង​ក្រោយ​នេះ​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​​មហន្តរាយ​លើក​ឡើង​ថា ផ្ទះ​ពលរដ្ឋ​ជាង​១០០​ខ្នង​ ត្រូវ​​ខូចខាត​ដោយ​សារ​ខ្យល់​កន្រ្តាក់។ អ្នក​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក​ សុទ្ធ គឹមកុល​មុនី ប្រាប់​ Newsroom Ca​m​b​o​d​i​a នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា លំនៅ​ដ្ឋាន​របស់​​ប្រជាពលរដ្ឋ​ត្រូវ​រង​ការ​ប៉ះពាល់​ដោយ​សារ​តែ​មាន​ខ្យល់​កន្រ្តាក់​ ពេល​ភ្លៀ​​ង​​ធ្លាក់​កាល​ពី​ពេល​ថ្មីៗ​នេះ ទាំង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន និង​រាជធានីភ្នំពេញ​ផង​។ លោក​បន្តថា៖«តាម​តួលេខ​ដែល​យើង​ទទួល​បាន​ពី​គណៈ​កម្មា​ធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ មក​ដល់​ថ្ងៃ​នេះ​គឺ​បាន​ប៉ះពាល់​ជាង​១០០​ខ្នង​ហើយ។ ជា​មួយ​នេះ​ដែរ ក៏​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ជាង៣០​ខ្នង នេះ​ទិន្នន័យ​បឋម​ដែល​យើង​ទទួល​បាន ហើយ​នៅ​ខេត្ត​មួយ​ចំនួនទៀត​មិន​ទាន់​បាន​រាយ​ការណ៍​មក​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​» ។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ផ្ទះ​ដែល​រង​ការ​ប៉ះពាល់​ជាង​១០០​ខ្នង​ ក្នុង​ហេតុ​ការណ៍​ខ្យល់​កន្ត្រាក់នេះ​ លោក​ថា​ ក្នុង​នោះ​មាន​ផ្ទះ​៣០​ខ្នង​ត្រូវ​​ខូច​ខាត​ទាំង​ស្រុង...

សង្គមស៊ីវិលនិងយុវជន ធ្វើយុទ្ធនាការជិះកង់ចម្ងាយ១ពាន់គីឡូម៉ែត្រ​​ដើម្បីជំរុញឱ្យការពារបរិស្ថាន

អង្គការសង្គមស៊ីវិល និងក្រុមយុវជនចំនួន ២៥នាក់​ បានធ្វើ​​យុទ្ធនាការជិះកង់ចម្ងាយជិត ១ពាន់គីឡូម៉ែត្រ ដោយផ្តើម​ចេញពីខេត្តរតនៈគិរី ទៅ​កាន់​ខេត្តកំពត ដើម្បីជំរុញឱ្យពលរដ្ឋនិងអាជ្ញាធរត្រូវថែទាំបរិស្ថាននិងការពារធនធានធម្មជាតិ ជាពិសេសត្រៀមខ្លួនក្នុងការទប់ស្កាត់និងបន្សាំខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុ។ យុទ្ធនាការ​ជិះកង់នេះ បានធ្វើឡើង​ស្របពេលដែល​​​​អង្គការសង្គមស៊ីវិលចំនួន ១៣ស្ថាប័ន និងក្រុមយុវជន​ប្រារព្ធ​ទិវា​​​បរិស្ថានពិភពលោកឆ្នាំ២០២៤ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែឧសភា រហូតដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមមូលបទស្តីពី «សុខុមាលភាពនៃភពផែនដី គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»។ ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា លោក...

ក្រសួងបរិស្ថាន​ច្រានចោលការចោទថា មានការចាក់សំរាមក្នុងដែនជម្រកសត្វព្រៃនៅខេត្តកោះកុង

ក្រសួងបរិស្ថាន បានច្រានចោលការចោទប្រកាន់ដែលថា​មានការចាក់សំរាម ក្នុងដែនជម្រកសត្វពាមក្រសោប នៅ​ខេត្តកោះកុង ប៉ុន្តែយុវជនចលនា​មាតាធម្មជាតិ យល់ថា ការអះអាងរបស់ក្រសួងនេះ ទំនងផ្អែកលើអនុក្រឹត្យដែលត្រូវបាននិរាករណ៍ហើយ។ តាមរយៈវីដេអូឃ្លីបដែលផ្សព្វផ្សាយនៅ​ទំព័រហ្វេសប៊ុករបស់ខ្លួន នៅសប្ដាហ៍មុន យុវជនចលនា​មាតាធម្មជាតិ បានចោទប្រកាន់រដ្ឋបាលខេត្តកោះកុង​ថា បាន​ចាក់​សំរាម​ក្នុង​ដែន​ជម្រក​សត្វព្រៃពាមក្រសោប ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែល​ត្រូវការ​ពារ​ដោយ​អនុ​ក្រឹត្យ។ ឆ្លើយតបចំពោះករណីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ថា...

​Q&A៖ បទពិសោធន៍ការពារព្រៃឈើ​របស់​​សកម្មជនការពារព្រៃឈើ​

សកម្មជនការពារព្រៃឈើ ជាពលរដ្ឋ​ដែលធ្វើ​សកម្មភាព​ណាមួយ​យ៉ាងសកម្ម ក្នុងការ​លះបង់ដើម្បី​ផលប្រយោជន៍​សង្គមជាតិ ជាពិសេស​ពាក់ព័ន្ធនឹង​ការការពារ​ព្រៃឈើ​។ លោក ឆេន ផាន ជាអនុ​ប្រធាន​សហគម​ព្រៃឈើ​ក្បាលខ្លា ជាសមាជិក​បណ្ដាញ​ព្រៃឡង់ និងជា​សមាជិក​​តំបន់​​អភិរក្ស​បឹងធំ ដែល​តែង​ចុះ​ល្បាត​ក្នុង​​ព្រៃ​ដើម្បី​ទប់ស្កាត់​បទល្មើសព្រៃឈើ និង​សត្វព្រៃ​។ ខាង​ក្រោម​នេះ​ជាបទ​សម្ភាសន៍​​រវាង​លោក ឆេន ផាន ជាអនុ​ប្រធាន​សហគម​ព្រៃឈើ​ក្បាលខ្លា ជាសមាជិក​បណ្ដាញ​ព្រៃឡង់ និងជា​សមាជិក​​តំបន់​អភិរក្ស​បឹងធំ​ជាមួយ​​​​កញ្ញា ជា បញ្ញា សិក្ខាកាម​​​​មកពី​​ញូសន៍រូម​​ខេមបូឌា (Newsroom Cambodia)៖ Q: ជម្រាបសួរលោក! A: បាទ!...

Q&A ៖ សារៈសំខាន់នៃការបង្កើតយន្តការច្រកចេញចូលតែមួយ

ការប​ង្កើ​ត​ឡើងនូវការិយាល័យច្រកចេញចូលតែមួយ ថ្នាក់ក្រុង ស្រុក ខណ្ឌ មានគោលបំណង​សំខាន់ៗ ក្នុង​កា​រលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាល​ដោយ​ពង្រីក​​វិសាលភាព ​សេវា​កម្ម​ដែលផ្តល់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ​​ឱ្យ​បា​ន​ទូ​លំ​ទូ​លា​យ​​តាមរយៈ​​ការ​ប្រមូល​​ផ្តុំសេវាកម្ម​ទាំងអស់ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវ​​ផ្តល់​ជូន​អតិថិជន​​នៅកន្លែងតែមួយ។​ កែលម្អការផ្តល់សេវារដ្ឋបាល កាត់បន្ថយ​អំពើ​ពុក​រលួយ ​និង​បង្កើន​ការជឿ​ទុកចិត្តពីប្រជាពលរដ្ឋ​មកលើ​ប្រព័ន្ធរដ្ឋបាល ហើយលើកកម្ពស់​ការ​ចូល​រួម​របស់​​ប្រជាពលរដ្ឋ​ក្នុងការផ្តល់មតិយោបល់ និងការរិះគន់​ស្ថាបនា​​ដើម្បីកែ​ល​ម្អ​កា​រ​អ​នុ​វ​ត្ត​លើ​ប្រព័ន្ធរដ្ឋបា​ល។​ ខាង​ក្រោម​​នេះ​គឺ​ជា​កិច្ច​សម្ភាស​រវាង​លោក អុឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និង​ធនធា​ន​​នៃក្រសួងមហាផ្ទៃ​ជាមួយនឹង​លោក...

Latest News