fbpx
ជម្ងឺកូវីដ-១៩ បាននិង​កំពុងរីករាលដាល​ក្នុងប្រទេសកម្ពុជា​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក​។ ចំនូន​ករណី​ឆ្លង​បាន​កើនឡើងក្នុង​រាជធានីភ្នំពេញ ហើយ​ការរីករាល​ដាល​នេះ​ក៏​កំពុង​តែ​វិវឌ្ឍន៍​ទៅ​តាម​​បណ្តាខេត្ត​នានាដែលជាក្តីកង្វល់មួយយ៉ាងខ្លាំង។
អក្សរ «ឝ» និង​ «ឞ‌» ជាតួព្យញ្ជនៈរាប់បញ្ចូលជាមួយព្យញ្ជនៈផ្សេងទៀត(ទាំង ៣៣តួ របស់ខ្មែរបច្ចុប្បន្ន) ក្នុងការកត់ត្រាភាសាសំស្ក្រឹតនៅកម្ពុជាសម័យបុរាណ។
ជំងឺ​កូវីដ​១៩​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​របស់​មនុស្ស​នៅ​លើ​ភពផែនដី​តាំង​ពី​ដើម​ឆ្នាំ​២០២០​មក​។ មនុស្ស​គ្រប់​រូប​មិន​ធ្លាប់​នឹក​ស្មាន​ថា​ វីរុស​មួយ​នេះ​អាច​អូស​បន្លាយ​មក​ទល់​ឆ្នាំ​២០២១​ ហើយ​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ​ ៣​លាន​នាក់​ហើយ​ បើ​គិត​ត្រឹម​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​។ ​សម្រាប់​​កម្ពុជា​ក៏​​បាន​និង​កំពុង​​ទទួល​រង​វិបត្តិ​នៃ​ជំងឺ​រលាក​សួត​មួយ​នេះ​ និង​ទទួល​រង​ការ​រីក​រាល​ដាល​ព្រម​ទាំង​មាន​អ្នក​ស្លាប់​​ប្រហែល​២៥២​ នាក់​នៅ​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​ផង​ដែរ​។ ស្រប​ពេល​ដែល​មនុស្ស​ទូទាំង​សកលលោក​មាន​ការ​ព្រួយបារម្ភ​អំពី​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ​ថា​អាច​នឹង​លេប​ត្របាក់​អាយុ​ជីវិត​មនុស្ស​​បាន​គ្រប់​ពេល​វេលា​នៅ​ពេល​ដែល​​មាន​ការ​​ធ្វេស​ប្រហែស​ដោយ​មិន​បាន​ពាក់​ម៉ាស់​ការពារ​ និង​រក្សាអនាម័យ​ឱ្យ​បាន​ត្រឹម​ត្រូវ​ជាមួយ​នឹង​​ការ​បាញ់​ទឹក​អាកុល​សម្លាប់​មេរោគ​ រាល់​ពេល​ចេញ​ក្រៅ​ម្តង​ៗនោះ ​មនុស្ស​មួយ​ចំនួន​នៅ​ប្រហែល​ជា​មិន​ទាន់​ដឹង​ថា​ នៅ​មាន​វីរុស​មួយ​ទៀត​ដែល​លាក់​ខ្លួន​សម្ងំ​​ក្នុង​ការ​គិត​របស់​អ្នក​ទាំងអស់​គ្នា​ដែល​ត្រៀម​នឹង​វាយ​ប្រហារ​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ នោះ​គឺ​ «បញ្ហា​តាន​តឹង​ចិត្ត»​ ។​ បញ្ហាតានតឹងចិត្ត ឬការថប់បារម្ភ ដែលមនុស្សភាគច្រើនតែងហៅតាមភាសាអង់គ្លេសថា ស្រ្តេស (Stress) ជាបញ្ហាដែលកំពុងដុះដាលពេញទី ជាពិសេសក្នុងសតិអារម្មណ៍របស់មនុស្សគ្រប់រូបដោយមិនដឹងខ្លួន។
ជាការពិត ក្នុងបណ្ដាញសង្គម យើងមានសិទ្ធិចែករំលែក ហើយការចែកចាយនេះចង់មិនចង់ វា ពិតជាអាចជះឥទ្ធិពលដល់​អ្នក​ប្រើប្រាស់​ ដែល​​អាចមានទាំងល្អ និងមិនល្អ។
មនុស្សភាគច្រើន តែងតែចំណាយពេលវេលាដ៏ច្រើនរបស់ខ្លួន​ក្នុងការប្រកបរបររកស៊ី ឬ​ធ្វើការជាដើម ហើយមិនសូវជាបានខ្វល់ខ្វាយ ឬខ្ជិលខ្វល់ខ្វាយអំពីសុខភាពរបស់ខ្លួន ដោយគិត​ថា​មាន​លុយគឺ​អាចក្តីសុខសម្រាប់រូបខ្លួន និងគ្រួសារបាន​ហើយ។ គំនិតមួយនេះភាគច្រើនកើតឡើងលើមនុស្សវ័យជំទង់ ឬក្រុ​ម​មនុស្ស​ដែល​មាន​អាយុ​ប្រមាណ​ជា​៣៥​ឆ្នាំ​ចុះក្រោម នៅពេលដែល​ពេញកម្លាំង​រកស៊ី និង​ធ្វើការ​រក​លុយ​ទុក​ដើម្បី​ត្រៀម​សម្រាប់​អនាគត​របស់​ខ្លួន​ឯង។ ការគិត ការយល់ឃើញ និងការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ មិនមានអ្វីខុសនោះទេ ពីព្រោះ​វា​ជា​សិទ្ធិ​របស់​បុគ្គល ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ក្នុង​មន្ទីរ​ពេទ្យ សួរ​ថា​ មា​​ន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​កំពុ​ង​សម្រាក​ព្យាបាល​នៅ​លើ​គ្រែ​ពេទ្យ? តើពួកគាត់ចង់សម្រាក​ព្យាបាល​នៅ​លើ​គ្រែពេ​ទ្យ​ដែរ ឬទេ? តើមូលហេតុអ្វីបានជាពួគគាត់ត្រូវមកសម្រាកព្យាបាលបែបនេះ? ខ្ញុំដឹងថាបងប្អូនភាគច្រើនប្រាកដ​ជា​ដឹង​ចម្លើយ​នូ​វ​សំណួរ​ទាំងអស់​នេះ ពីព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ជៀស​ផុត​ពី​ជំងឺ​នោះ​ទេ យ៉ាង​ហោច​ណាស់​ក៏​មាន​បងប្អូន​សាច់​ញាតិ​ម្នាក់​ធ្លាប់​ឈឺ​ផង​ដែរ​។ នៅ​ពេល​មនុស្ស​យើង​មិន​ទាន់​ឈឺ ឬ​មិន​ទាន់​មាន​ជំងឺ​ណាមួយ យើង​ប្រាកដ​ជា​មិន​ដឹង​ថា​វា​លំបាក​ប៉ុណ្ណា​នោះ​ទេ។...
ក្នុងសម័យបច្ចេកវិទ្យាជឿនលឿននេះ ការបញ្ចេញទស្សនៈ មតិយោបល់ និង​ការចែក​រំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ពិត​ជា​រហ័ស និងបានបង្កភាពងាយស្រួល ប៉ុន្ដែ​ក៏​ប្រកប​ដោយ​គ្រោះថ្នាក់​ផង​ដែរ។ ដោយសារការចែករំលែកទូលំទូលាយលើបណ្ដាញសង្គម យើង​អាចនឹង​ទទួល​បាន​ព័ត៌មាន​ពី​គ្រប់​ប្រភព ប៉ុន្តែ​ខ្លួន​យើង​ផ្ទាល់ មានជម្រើស​ក្នុង​ការជ្រើស​យក​សារព័ត៌មាន ដែល​មាន​ប្រភព​ច្បាស់​លាស់ ចេញ​ពីស្ថាប័ន​សារព័ត៌មាន​មានវិជ្ជាជីវៈ ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​យក​ជា​ការណ៍​បាន ដោយមិនអាចចេះតែជឿ ឬចែកចាយ​ដោយមិនបានគិត​នោះទេ។ ​ក្នុងនាមប្រជាពលរដ្ឋ យើងមានសិទ្ធិ ភារកិច្ច ការចូលរួម ព្រមទាំងជាសំឡេងមួយ អាច​ជួយ​ឲ្យ​សង្គម​ជាតិ​ទទួលបានដំណើរការល្អប្រសើរ និងយ៉ាងហោចណាស់ ក៏ត្រូវ​មាន​ចំណេះជា​មូលដ្ឋាន អាចបែងចែករវាងដំណឹង ព័ត៌មាន សារព័ត៌មាន ហើយគិតពិចារណា មុន​ចែក​រំលែក ឬបញ្ចេញគំនិតយោបល់...
សម្រាប់អ្នកទេសចរ និងប្រជាជនរស់នៅរាជធានីភ្នំពេញ ប្រាកដណាស់ថា មិនអាចរំលង ការចូល​ទស្សនា ឬតែងបានមកលំហែ​នៅតំបន់រាជវាំងប្រវត្តិសាស្ត្រ ព្រមទាំង​ជា​ទី​សក្ការៈ​បូជា​មួយ​នាទី​ប្រសព្វ​នៃច្រាំងទន្លេបួនមុខ មានមេគង្គលើ មេគង្គក្រោម ទន្លេ​សាប និង​ទន្លេ​បាសាក់ ដែលជាកន្លែងប្រជុំតំបន់សេដ្ឋកិច្ច វប្បធម៌ ប្រវត្តិសាស្រ្ត និង​ជា​ទីក្រុង​ប្រមូល​ផ្ដុំ​ធំ​ជាងគេ​​​នៅ​កម្ពុជា។ ប្រសិនបើ​អ្នកធ្លាប់បានចូលទស្សនាព្រះបរមរាជវាំងខ្មែរ ឬនាមហៅជាផ្លូវការថា ព្រះ​បរម​រាជ​​វាំង​ចតុមុខ​ស្រីមង្គលមហានគរ អ្នកប្រហែលអាចប្រទះភ្នែកនឹង​រាជដំណាក់មួយ ដែល​មាន​ទម្រង់រចនាប័ទ្មប្លែកគេ ដោយសង់ឡើងអំពីលោហធាតុ​ប្រៀបបាននឹង កូន​វីឡា​រាង​តូច​ច្រឡឹង​ពណ៌​ស​ស្រអាប់ មានពី​រថ្នាក់ រំលេចជាក្បាច់រចនា ស្រដៀងគ្នាលើក្រោម និង​អម​លម្អរ​ដោយ​ដំបូល​នាឡិកា និងកំពូលប៉មកណ្ដឹង​នៅខាងលើបង្អស់​នៃវិមាន ដែល​ដំណាក់​មួយ​នេះ សង់​ឈរ​តាំង​ពី​មុខ​ប្រាសាទ​ពណ៌​មាស​ទ្រវែង​មួយ មាន​លម្អរហោជាង​ ជាច្រក​ទ្វារ​អម​សង​ខាង មើល​ទៅ​ពិត​ជា​ស្អាត​ប្លែក និង​ទី​ចាប់​អារម្មណ៍ ក្នុង​ចំណោម​ស្ថាបត្យក​ម្ម​ផ្សេងៗទៀត​នៃរាជវាំង​សម្រាប់ក្រុមអ្នកទេសចរ...
នេះជាបទពិសោធន៏មួយថ្មីសម្រាប់មនុស្សគ្រប់គ្នាដែលកំពុងរស់នៅលើភពផែនដីត្រូវតែឆ្លងកាត់និងសម្របខ្លួនដើម្បីរស់នៅ។​ ពិភពលោកនេះអាចនឹងមានរឿងល្អៗបើសិនជាយើងព្យាយាមមើលឃើញអ្វីៗដែលកើតឡើងក្នុងន័យវិជ្ជមានជាជាងអវិជ្ជមាន។
សង្គមបច្ចុប្បន្នពុំសូវឲ្យតម្លៃដល់ស្រ្តីប៉ុន្មានទេ ជាពិសេសបុរសរមែងគិតថាស្រ្តីបង្វិលចង្រ្កានមិនជុំ​។ ស្រ្តីគឺជាមនុស្សងាយរងគ្រោះបំផុត មិនថាមានគ្រួសាររួចក្តី ឬនៅក្តី ពិសេសគឺពួកគាត់ទទួលរងការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។​ ចំណេះដឹងទាក់ទងនឹងសុខភាពផ្លូវភេទមិនមែនជារឿងខ្មាសគេ រឿងមានប្រយោជន៍ជួយឲ្យយើងយល់ដឹងពីសុខភាពខ្លួនឯង ចេះថែរក្សា ចេះការពារខ្លួន។
ព្រះសង្ឃមួយចំនួន​​គង់នៅកុដិសាលាបាលី (B) វត្តឧណ្ណាលោម រាជធានីភ្នំពេញ មាន​ការព្រួយ​បារម្ភជាខ្លាំង ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាបន្តបន្ទាប់ ក្រោយ​ពេល​ក្រសួង​សុខាភិបាលរកឃើញចំនួនអ្នកឆ្លងកាន់តែច្រើន និង​កន្លែង​ពាក់ព័ន្ធ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ។
នៅ​មុនពេល​​ប្រឡង​ថ្នាក់​ទី១២ ខ្ញុំ​ភ័យ​ម្ដង កំពុង​ប្រឡងខ្ញុំ​​ក៏​ភ័យ​ម្ដង​ទៀត ប្រឡង​ចប់​ហើយ​ក៏​នៅ​តែ​ភ័យ មិន​ដឹង​លទ្ធផល​ជាប់ ឬ​ធ្លាក់។ ពេល​ប្រកាស​លទ្ធផល​ឮ​​ឈ្មោះ​ខ្លួន​ឯង​ថា​ជាប់ សប្បាយ​ចិត្ត​ណាស់ ជប់​លៀង​ផង ដើរ​លេង​ផង។ តែ​សប្បាយ​ចិត្ត​បាន​ប៉ុន្មាន​ថ្ងៃ ត្រូវ​គិត​រឿង​រៀន​បន្ត​នៅ​សាកល​វិទ្យាល័យ​ម្ដង។ បើ​​និយាយ​​ពី​​សាកល​វិទ្យាល័យ​ក៏ច្រើន មុខ​ជំនាញ​រឹត​តែ​ច្រើន មិន​ដឹ​​ងថា​រៀន​មុខ​ជំនាញ​អ្វី ឬ​រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​ណា។
ចាប់តាំងពីដើមឆ្នាំ២០២០មក ពិភពលោកបាន​ជួបវិបត្តិ​ស្ទើ​គ្រប់​វិស័យ ដោយសារ​ការរាត​ត្បាត​​នៃជំងឺកូវីដ១៩។ ស្រដៀងគ្នានេះដែរងាកមកប្រទេសកម្ពុជាវិញ ដែលធ្លាប់​ដែល​ធ្លាប់មា​ន​កំណើន​សេដ្ឋកិច្ច​ប្រមាណជា​៧ភាគរយ​ក្នុងមួយឆ្នាំ បានធ្លាក់​មក​នៅដ​ក៣,១​ភាគរយ​ក្នុង​ឆ្នាំ២០២០។ លើសពីនេះទៀត រដ្ឋាភិបាល​បាន​​សម្រេចបិទខ្ទប់រាជធានី​​ភ្នំពេញ និងក្រុងតាខ្មៅទាំងមូលនៅម៉ោង ០០ ចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ០៣ ខែ​ឧសភា​ ឆ្នាំ២០២១។
កាល​ពី​ថ្ងៃ​ទី​២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ លោក​ស៊ុន​ ណា​រិន​ អ្នក​សារព័ត៌​មាន​មកពី​ វីអូ​អេ ​(VOA) បាន​ចែក​រំលែក​អំពី​បទ​ពិសោ​ធន៍​ជា​ច្រើន​ទាក់​ទង​នឹ​ង​ការ​ផលិត​វីដេ​អូ​ទៅ​កាន់​សិក្ខាកាម​​ Newsroom Cambodia។ លើស​ពី​នេះទៅ​ទៀត​នោះ គាត់​ក៏បាន​ប្រាប់ពី​មូល​ហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​គាត់​អាច​មានឱកាស​បាន​រៀន​សូ​ត្រ​ពី​ការផលិត​វីដេអូ​នេះ​។
ប្រទេសកម្ពុជាមានប្រជាជនសរុបប្រមាណ១៥លាននាក់ គិតត្រឹមឆ្នាំ២០១៩។ បើយោងតាមការអង្កេតលើប្រជាជននៅឆ្នាំ​២០១៣​របស់​វិទ្យាស្ថានស្ថិតិជាតិ ប្រជា​ជន​ចំនួន ៩៧.៩ ភាគរយ កាន់ព្រះ​ពុទ្ធសាស​នា ហើយបើយោងតាមក្រសួងធម្មការ​ និង​សាសនា ស្ទើរ​តែ​ទាំងអស់​​​នៃពួកគេ​កាន់ពុទ្ធសាសនាបែប​​ហីន​យាន​។
ការថតរូបមានច្រើនប្រភេទ មានដូចជា ការថតរូបបែបឯកសារ បែបសារព័ត៍មាន បែបសិល្បៈ បែបសហសម័យជាដើម។ ចំពោះការថតរូបក្នុងវិស័យសារព័ត៍មាន​វិញជារឿងសំខាន់ណាស់ ព្រោះរូបភាពអាចជួយអ្នកអានអោយឆាប់យល់ពីខ្លឹមសារ​នៃអត្តបទ។
ផលលំបាករបស់ប្រជាជននៅតាមជនបទគឺមានប្រាក់ចំណូលតិច ការអប់រំសុខភាពនិងលទ្ធភាពធានារ៉ាប់រងនៅតាមតំបន់ជនបទនៅមានកំរិតតិចជាងទីក្រុង ហើយជារឿយៗពួកគាត់ពឹងផ្អែកលើដំណាំកសិកម្ម។