fbpx
ភ្នំពេញ​៖ ក្រសួង​បរិស្ថាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋចូលរួមថែ​​រក្សាភាពស្អាត​ ទុក​ដាក់សំរាម​ឱ្យ​មាន​របៀបរៀបរយ​ និងកាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក ជាពិសេស​នា​​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​។ ​នេះបើយោងតាមសេចក្តីជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន​ចេញ​នៅ​ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ​២០២៤។​ ​​ការអំពាវនាវនេះ ធ្វើឡើងក្រោមយុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​ក្រោម​ប្រធាន​​​ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់​​ប្លាស្ទិកទេ» ដែលបាន​ក្លាយជា​ចលនា​មួយ​នៃ​ភាព​ស្អាត​និងធ្វើឱ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​បរិស្ថាន​ស្អាត។ សេចក្តី​ជូន​ដំណឹងលើកឡើងថា​៖«ប្រជាពលរដ្ឋទាំងអស់​មិនថា​ព្រះសង្ឃ​ អង្គការ​មិនមែន​​រដ្ឋា​​​ភិបាល​​​ កម្មការីរោងចក្រ​ លោកគ្រូ​អ្នកគ្រូ​ សិស្សា​នុសិស្ស​បន្ត​ចូលរួម​ ការពារ​បរិស្ថាន​ស្អាត​តាម​រយ:ការកាត់បន្ថយ​ថង់​ប្លាស្ទិកជាពិសេស​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​»។​ ការចូលរួម​ចំណែក​នៃ​ចលនា​ភាពស្អាតនេះ​ ​នឹងធ្វើឱ្យ​បរិស្ថាន​គ្មានសំរាម​ សំណល់ប្លាស្ទិក​នៅតាម​ទីកម្សាន្ត​ និងរមណីយដ្ឋាននានា ​ជាពិសេស​នៅតាមផ្ទះ​របស់​ប្រជាពលរដ្ឋ​ និងកន្លែង​សេវាកម្មទាំងអស់​ដែលនឹងផ្តល់​ភាព​រីករាយ​ និង​សុខុមាលភាព​នាបុណ្យ​ចុល​ឆ្នាំ​ខ្មែរ​ខាង​មុខ។​

Group II begins

0
Newsroom Cambodia today welcomed its second group of journalism trainees. Over the coming 12 weeks, trainees will learn the fundamentals of good reporting, interviewing, digital security and more.
អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ និងសហគមន៍ព្រៃឈើចំនួន៥ បានរួមគ្នាធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ២០ ០០០​គ្រាប់ ដាំតាមព្រំដី​សហគមន៍ ដើម្បី​​បង្កើន​ពហុប្រយោជន៍ក្នុងសហគមន៍ ទាំង​ជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងការប្រែប្រួលអាកាសធាតុ។ ប្រធានអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD Cambodia) លោក សោម សុភក្រ័ មានប្រសាសន៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ​ថា ការធ្វើយុទ្ធនាការ​ប្រមូល​គ្រាប់ត្នោត ចំនួន ២០ ០០០គ្រាប់ យកទៅដាំនៅតាមព្រំដែនសហគមន៍ចំនួន៥ ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងនោះ​មាន​សហគម​ន៍​ព្រៃឈើ​អូរសោម សហគមន៍ព្រៃឈើអូរធំ សហគមន៍ព្រៃឈើកំចាយមារ សហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ និងសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទឹម។ លោកបន្ថែមថា មូលហេតុ​សំខាន់ៗ​ដែល​សម្រេច​ដាំត្នោតជាបង្គោលព្រំ ព្រោះដើម​ត្នោតមានភាពធន់...

Group I | Week 3

0
The Newsroom published its first set of stories, both in Khmer and English.
A shortlist of Newsroom Cambodia trainees today met with professional journalists to discuss story ideas.

Interviewing

0
Trainees begin learning the ins and outs of interviewing.

Group I | Week 1

0
By the end of Week 1 journalism trainees were out in the field chasing stories.
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាប និងដុតកម្ទេច​ចោល​នូវ​បំណែក​​សាច់​នាំ​ចូល​ខុស​ច្បាប់និងខូចគុណភាព​​ជាង ៤តោន​ ខណៈ​សង្គមស៊ីវិល ជំរុញឱ្យ​អាជ្ញាធរមានសមត្ថកិច្ច​ចាត់វិធាន​ការ​ទៅលើ​អ្នកនាំចូល និងអ្នកនៅពីក្រោយ​ការនាំចូល​ខុសច្បាប់​ទាំងនោះ ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតឡើង​ជាបន្តបន្ទាប់ទៀត។
ប្រព័ន្ធអប់រំកម្រិត​​សាកល​វិទ្យា​ល័យ​​កម្ពុជា​​កំពុង​​មាន​​ភាព​រីក​ចម្រើន​​គួរ​​កត់​សម្គាល់​​ ដោយ​មាន​ស្ថាប័ន​ជា​ច្រើន​ផ្តល់​កម្ម​វិធី​សិក្សា​​ផ្សេងៗ​គ្នា​សម្រាប់​ការ​សិក្សាថ្នាក់​បរិញ្ញា​បត្រ​។ ខណៈ​ពេល​ដែល​សាកល​វិទ្យា​ល័យ​មួយ​ចំ​នួន​មាន​កម្ម​វិធី​សិក្សា​បែប​ទូលំទូលាយ​ (General Education) ទៅលើ​មុខ​ជំនាញ​ណា​មួយ​ ​ សាកល​វិទ្យា​ល័យ​ខ្លះ​ទៀត​ផ្តល់​ឯកទេស ​ឬ​ហៅ​ជាភាសា​អង់គ្លេសថា​ Specialization ឬ minor ដើម្បី​ឱ្យ​និសិ្សត​ ​ឆ្នាំទី​៣ឬ​ទី​៤ ជ្រើស​រើស​យកការសិក្សាស៊ីជម្រៅ​លើផ្នែក​ណា​មួយ​ក្នុងមុខ​ជំនាញមួយនោះ។ ជម្រើសសិក្សានេះធ្វើឱ្យមានសំណួរសំខាន់មួយ៖ តើសិស្ស ឬនិស្សិតចង់បានកម្មវិធីសិក្សា​ដែលមានឯកទេស ឬពួកគេចូលចិត្តកម្មវិធីសិក្សា​អប់រំដែលមានលក្ខណៈទូលំទូលាយជាង នៅក្នុង​មុខជំនាញដែល​ពួក​គេជ្រើស​រើស​? Newsroom Cambodia  បានសម្ភាសនិស្សិតមួយចំនួនមកពីសាកលវិទ្យាល័យផ្សេងៗ​គ្នាដើម្បីស្វែងយល់ពីគំនិត​របស់​​ពួកគេលើភាពចាំបាច់ទាំងនេះ។ កញ្ញា​ គីម​ ជាលីន​ អាយុ​២៣ឆ្នាំ​ ជា​និស្សិតនៃ​​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​...
ក្រសួង​អប់រំ​ យុវជន​​ និង​កីឡា ​គឺ​ជា​ស្ថាប័ន​​រដ្ឋ​​ដែល​មាន​តួ​នាទី​​ទទួល​​បន្ទុក​​វិស័យ​អប់រំ​​នៅ​កម្ពុជា​​។​បើយោង​តាម​របាយការណ៍ពីក្រសួងអប់រំ ​ឆ្នាំ២០១៨-២០១៩​បង្ហាញថា​ សាលារៀន​ទូទាំង​ប្រទេស​មានចំនួនសរុប​ ១៤.៥២២ ដែលក្នុងនោះ​មានសាលារដ្ឋចំនួន១៣.៣០០ និង សាលា​ឯកជនចំនួន១.២២២។ ញូសន៍រូមខេមបូឌា(Newsroom Cambodia)​ បានសម្ភាស​ប្រជាពលរដ្ឋ​ចំនួន៥រូបដែលរស់នៅ​រាជធានីភ្នំពេញ​​អំពីការយល់ឃើញចំពោះ​គុណភាពអប់រំរបស់សាលារដ្ឋ។ លោក ហែ ដារូ អាយុ ២១ឆ្នាំ ជានិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ ជំនាញ​នីតិសាស្ដ្រ​​​​​​​​​លើកឡើងថា គុណភាពអប់រំរបស់សាលារដ្ឋនៅមានកម្រិត ដោយសារកម្ពុជា​​ ជា​ប្រទេស​​​​កំពុង​អភិវឌ្ឍ។​ ចំណែកឯ​ប្រព័ន្ធអប់រំភាគច្រើនរៀនតាមតែមេរៀននៅក្នុង​សៀវភៅដោយ​មិនមាន​ការបញ្ជូល​មេរៀន​ពី​ខាងក្រៅនោះទេ។ លោកបន្ថែមថា៖ «នៅវិទ្យាល័យខ្លះក៏អត់មានសម្ភារៈ ដែរ។ មួយទៀតគុណភាព​គ្រូ​របស់​យើង​មិនទាន់ទូលំទូលាយណាស់ណាទេ...
ខ្ញុំបាទឈ្មោះ កង ថា។  ក្រោយពីបានចូលរួមជាសិក្ខាកាម នៅមជ្ឈមណ្ឌល CCIM អស់រយៈពេលពីរសប្តាហ៍ ខ្ញុំបានយល់ខ្លះអំពីបៀបយកព័ត៌មាន របៀបសរសេរ និងស្គាល់ពីរបៀបចាប់យកមុំនៃរឿង។  ខ្ញុំក៏បានដឹងខ្លះៗអំពីរបៀបសរសេរ Headline, Lead, Sublead, Paraphrase, Quote, Background។ ចំណែក ការជ្រើសរើសរឿង គឺត្រូវឲ្យថ្មី សំខាន់ ហើយត្រូវតែគួរឲ្យចាប់អារម្មណ៍។
ខ្ញុំបាទឈ្មោះ​​ យី សារ៉ាត់​ ភេទ ប្រុស ជាសិក្ខាកាមនៅ មជ្ឈមណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM​​) ខ្ញុំឃើញថា ​ការបង្រៀន ​របស់លោកគ្រូ​នៅទីនេះល្អ ​គឺបានធ្វើឲ្យខ្ញុំបានយល់ដឹង ពីរបៀបធ្វើព័ត៌មានល្អ ច្បាស់លាស់ នឹងឲ្យខ្ញុំយល់ដឹងពីជ្រុងព័ត៌មាន ក៏ដូចជា រកប្រភពនៃព័ត៌មាន ដែលខ្ញុំមិនបាន ដឹងពីមុន។ ទោះបី ខ្ញុំមិនទាន់ ចាប់បាន១០០% ក៏ដោយក៏ខ្ញុំ សប្បាយចិត្ត ព្រោះនេះ គ្រាន់តែ ជាការចាប់ផ្ដើម ក្នុងសប្តាហ៍ដំបូង តែប៉ុណ្ណោះ។ ហើយបានបងៗ ដែលបានមករៀនជាមួយគ្នា ពួកគាត់មានភាពរោះរាយ ហើយនៅពេលរៀន គឺពោពេញដោយ ស្នាមញញឹម ជាហេតុធ្វើឲ្យខ្ញុំពេញចិត្ត ក្នុងការមករៀននៅទីនេះខ្លាំងណាស់។​
សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​អាយុ​ប្រមាណ​៧​ឆ្នាំ ​បាន​ស្លាប់​ដោយ​សារ​ឧបករណ៍​ឆក់​នៅ​ភូមិ​កោះ​ជឹម​ ឃុំ​អូរ​ម្រះ​ ស្រុក​សៀម​បូក​ ខេត្ត​ស្ទឹង​ត្រែង​។ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​រដ្ឋ​បាល​ជល​ផលនៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ចេញ​នៅថ្ងៃ​​ទី​១៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣​ បាន​បញ្ជាក់​ថា ​សត្វ​ផ្សោត​ឈ្មោល​មួយ​ក្បាល​ដែល​បាន​ស្លាប់​នោះ​មាន​ភេទ​ឈ្មោល​ ប្រវែង​១,៩៤​ម៉ែត្រ ​ទម្ងន់​៦៥​គីឡូ​ក្រាម​។ សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ថា​៖ «តាម​ការ​ធ្វើ​កោសល្យ​វិច្ច័យ​របស់​មន្ត្រី​ជំនាញ​នៃ​រដ្ឋ​បាល​ជល​ផល​ និង​អង្គ​ការ​ WWF​ សន្និដ្ឋាន​ថា ​ផ្សោត​នេះ​ស្លាប់​ដោយ​ឧបករណ៍​ឆក់​ ព្រោះ​មាន​ស្នាម​ជាំ​ដុំៗ​នៅ​ផ្នែក​ក្បាល​ និង​ដង​ខ្លួន​»។ ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា ​រដ្ឋ​បាល​ជល​ផល​នឹង​សហការ​ជា​មួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ធ្វើ​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទ​ល្មើស​ឆក់​នេះ ​និង​ដាក់​ទោស​ទណ្ឌ​ធ្ងន់​ធ្ងរ​ដល់​អ្នក​ប្រព្រឹត្ត​ល្មើស​ តាម​ច្បាប់​ស្តី​ពី​ជល​ផល​។
ភ្នំពេញ៖​ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU)ស្តីពី«កិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់»។ កិច្ចសហប្រតិបត្តិការនេះ គឺ​ដើម្បីផ្ដល់ភាពងាយស្រួល ដល់ពលរដ្ឋទាំងពីរប្រទេស​អាចប្រើប្រាស់ឃ្យូអរកូត ​(QR Code) ក្នុងការទូទាត់ប្រាក់ឆ្លងដែន។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់​ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា ៖ «អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួល​ដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍ របស់ប្រទេសទាំងពីរព្រមទាំង​ជួយ​ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់»។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី បានចុះហត្ថលេខា​លើអនុស្សរណៈយោគយល់​នេះ ក្រោមអធិបតីភាព​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង...
ក្រសួងបរិស្ថានអះអាងថាស្ថានភាពនៃការបំពុលខ្យល់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃមានកម្រិតល្អប្រសើរ មិនទាន់ក្លាយជាក្ដីបារម្ភដែលនាំឱ្យមានផលប៉ះពាល់ចំពោះសុខភាពសាធារណៈនៅឡើយទេ ខណៈអ្នកធ្វើការផ្នែកអភិរក្សបរិស្ថានទាមទារឱ្យស្ថាប័នរដ្ឋមួយនេះ ត្រូវទទួលខុសក្នុងការការពារគម្របព្រៃដើម្បីធានាពីការបន្សុតខ្យល់ឱ្យបានល្អប្រសើរ និងលើកកម្ពស់សុខមាលភាពពលរដ្ឋ។