15 POSTS
ខ្ញុំបាទឈ្មោះ ល័ក្ខ មករា (LEAK MAKARA) អាយុ២៤ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកនីតិសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ខ្ញុំមកពីរាជធានីភ្នំពេញ មូលហេតុដែលនាំឱ្យខ្ញុំបានមកសិក្សានៅ Newsroom Cambodia គឺដើម្បីសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីវិជ្ជាជីវៈសារព័ត៌មាន ការអនុវត្ត ការស្វែងរកព័ត៌មាន របៀបនៃការសរសេរព័ត៌មាន ការស្រាវជ្រាវតាមដានអំពីស្ថានភាពសង្គម នយោបាយ សិទ្ធិមនុស្សជាដើម។ កត្តាជំរុញម៉្យាងទៀត ខ្ញុំជឿជាក់ថាវគ្គបណ្ដុះបណ្ដាលនេះអាចពង្រឹងសមត្ថភាពក្នុងការនិយាយជាសាធារណៈដោយមានអំណះអំណាងច្បាស់លាស់ លើសពីនេះ គឺជាការរួមផ្សំគ្នារវាងការសិក្សាផ្នែកនីតិសាស្រ្ត(ច្បាប់) ផង និងសិក្សាផ្នែកព័ត៌មានផងនោះ អាចធ្វើឱ្យខ្ញុំមានមូលដ្ឋានច្បាស់លាស់ក្នុងការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ។ ដូចនេះ ទាំងកត្តាច្បាប់ និងព័ត៌មានរួមបញ្ចូលគ្នាប្រាកដជាធ្វើឱ្យព័ត៌មាន ដែលផ្សព្វផ្សាយចេញទៅមានភាពរឹងមាំ អាចជឿទុកចិត្តបាន។ ខ្ញុំសង្ឃឹមថា ការចូលរួមរបស់ខ្ញុំអាចចែករំលែកព័ត៌មានដែលវិជ្ជាជីវៈ មានប្រភពច្បាស់លាស់ ឯករាជ្យ និងគោរពតាមច្បាប់ជាតិ។ ចំណង់ចំណូលចិត្តរបស់ខ្ញុំគឺ ចូលចិត្តតាមដានព័ត៌មាន អានសៀវភៅ ជួបជុំមិត្តស្រាវជ្រាវឯកសារ ដាក់ករណីសិក្សាផ្សេងៗ។