16 POSTS
សួស្តីទាំងអស់គ្នា! ខ្ញុំមិនា ឈ្មោះពេញ ណឺ មិនា (Neu Minea) មានអាយុ ២៣ ឆ្នាំ សព្វថ្ងៃរៀនជំនាញគ្រប់គ្រង និងផលិតម្ហូបអាហារ (Culinary Arts)។
តាមពិតទៅបើនិយាយពីចំណង់ចំណូលចិត្ត គឺខ្ញុំចូលចិត្តខាងសង្គមច្រើន ព្រោះចូលចិត្តទើស និងឈឺឆ្អាលពីបញ្ហាដែលកើតមានឡើងក្នុងសង្គមបច្ចុប្បន្ន។ ខ្ញុំមិនធ្លាប់មានក្តីស្រមៃចង់ក្លាយជាអ្នកកាសែតអីទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ក្លាយជាផ្នែកដ៏តូចមួយដែលអាចជួយបន្លឺសំឡេង ទុក្ខលំបាករបស់ប្រជាជនរបស់យើង ឱ្យទទួលបាននូវអ្វីដែលគាត់ត្រូវការ ដែលសាកសមនឹងរស់ក្នុងប្រទេសប្រជាធិបតេយ្យ។
នេះជាហេតុផលដែលដាក់ពាក្យរៀនវគ្គបណ្តុះបណ្តាល Newsroom Cambodia ក្នុងការដុះខាត់ជំនាញសរសេរ វិជ្ជាជីវៈ និងក្រមសីលធម៌អ្នកសារព័ត៌មាន។ តាមរយៈការសរសេររបស់ខ្ញុំ ខ្ញុំសង្ឃឹមថា នឹងអាចក្លាយជាដំណោះស្រាយ គំនិត ឬជាព័ត៌មានពិតមួយដែលអាចឱ្យគ្រប់គ្នាអាចអាន និងទុកចិត្តបាន។ ដោយក្តីគោរព អរគុណច្រើន!