នាយករដ្ឋមន្ត្រីជំរុញដល់មន្ត្រីនគរបាលបន្តខិតខំអភិវឌ្ឍជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ និងលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីបុព្វហេតុសន្តិសុខ ស្របពេលសង្គមស៊ីវិលសង្កេតឃើញថា ការអនុវត្តតួនាទីរបស់មន្ត្រីនគរបាលមួយចំនួន នៅមានភាពចន្លោះប្រហោងនៅឡើយ។
ការលើកឡើងបែបនេះ ធ្វើឡើងនាឱកាសដែលលោកផ្ញើរសារជូនពរក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៩ នៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។
នៅក្នុងសារលិខិតដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ជាច្រើនឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិកម្ពុជាបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន...
ក្រសួងអំពាវនាវដល់ពលរដ្ឋចូលរួមយុទ្ធនាការដោយសម្អាតបរិវេណជុំវិញផ្ទះចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍
ក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ គ្រូបង្រៀន និងសិស្សានុសិស្ស ចូលរួមយុទ្ធនាការមួយ ដោយការសម្អាតជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន ១៥នាទី នៅរៀងរាល់ថ្ងៃសៅរ៍ ដើម្បីកម្ពុជាមានបរិស្ថានស្អាត និងការរស់នៅមានផាសុខភាព។
ការអំពាវនាវនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសដែលក្រសួងបរិស្ថានប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីទប់ស្កាត់ ការការពារប្រើប្រាស់ និងបោះចោលសំរាមប្លាស្ទិក...
កម្រងរូបភាព៖ លោក សូ ម៉ុង ២០ឆ្នាំក្នុងមុខរបរជាអ្នកធាក់ស៊ីក្លូ
លោក សូ ម៉ុង អាយុ៦៧ឆ្នាំ ជាអ្នកធាក់ស៊ីក្លូនៅម្តុំផ្សារកណ្តាល និងសារមន្ទីរជាតិ តាំងពីឆ្នាំ២០០៤ រហូតបច្ចុប្បន្ន។ លោកមកពីស្រុកពារាំង ខេត្តព្រៃវែង។ ភ្ញៀវដែលជិះស៊ីក្លូរបស់លោកភាគច្រើនជាជនបរទេស។ ក្នុងមួយថ្ងៃលោករកចំណូលបានចន្លោះពី៦,០០០ ទៅ៤០,០០០រៀល ថ្ងៃខ្លះលោករកចំណូលមិនបានទាល់តែសោះក៏មាន។ នារដូវប្រាំងនេះលោករកចំណូលពុំបាន ពេលខ្លះលោកត្រូវយកលុយសន្សំមកចំណាយលើថ្លៃម្ហូប៣ពេល ចន្លោះពី១០,០០០ទៅ១៥,០០០រៀល។ នៅពេលដែលលោកមិនអាចរកចំណូលបាន សប្បុរសជនបានផ្តល់ជាម្ហូបអាហារ គ្រឿងបរិភោគ និងសម្ភារផ្សេងៗដល់លោក។
នាយករដ្ឋមន្ត្រី ចាត់តាំងក្រុមមេធាវីរាជរដ្ឋាភិបាលជួយការពារក្តីឱ្យជនរងគ្រោះ ក្នុងសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា
នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់សិទ្ធិពេញសមត្ថភាពជូនលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ដឹកនាំរៀបចំចាត់តាំង បំពេញភារកិច្ចជាមេធាវីតំណាងការពារសិទ្ធិ និងផលប្រយោជន៍ ជូនប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា។
សមាគមធាងត្នោតរកឃើញសហគមន៍១១កន្លែងក្នុងរាជធានីភ្នំពេញកំពុងមានវិបត្តិផ្លូវចិត្តនិងជីវភាព
អង្គការសមាគមធាងត្នោតរកឃើញថា ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ចំនួន១១ទីកន្លែង ក្នុងរាជធានីភ្នំពេញ កំពុងប្រឈមនឹងការបាក់ទឹកចិត្ត បញ្ហាជីវភាព ការរំលោភបំពានដីធ្លី ការគំរាមកំហែងពីអាជ្ញាធរ និងទទួលរងបណ្ដឹងតាមផ្លូវតុលាការ ។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះអង្គការសមាគមធាងត្នោត បានចេញរបាយការណ៍របស់ខ្លួនដែលដាក់ថា៖«សុវត្ថិភាពដីធ្លីនៃសហគមន៍ក្រីក្រនៅទីក្រុង៖បញ្ហាប្រឈម និងដំណោះស្រាយ » ដោយបានបរិយាយអំពីបញ្ហានានារបស់ពលរដ្ឋកំពុងរស់នៅក្នុងសហគមន៍ចំនួន១១ កន្លែងក្នុងរាជធានីភ្នំពេញកំពុងជួបវិបត្តិទាំងផ្នែកជីវភាព និងផ្លូវចិត្តធ្ងន់ធ្ងរ។
លើសពីនេះទៀត ការស្រាវជ្រាវនៅក្នុងសហគមន៍ទាំងនោះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងស្វែងយល់អំពីឫសគល់នៃបញ្ហាដីធ្លីដែលពលរដ្ឋក្នុងសហគមន៍ទាំងនោះកំពុងជួបប្រទះ។
សមាគមធាងត្នោតលើកឡើងទៀតថា ការមិនទទួលបានព័ត៌មាន និងការមិនរាប់បញ្ចូលសហគមន៍ដែលកំពុងប្រឈមុខមុខ ដើម្បីពិភាក្សា...
តុលាការខេត្តបាត់ដំបងបង្គាប់ឲ្យស្រ្តីម្នាក់ចូលបំភឺ្លជាប់ចោទពីបទលួចរំដោះស្វាមីចេញពីមន្ទីរឃុំខ្លួន
តុលាការខេត្តបាត់ដំបងបានចេញដីកាបង្គាប់ឲ្យស្រ្តីម្នាក់ដែលជាប់ចោទពីបទផ្តល់មធ្យោបាយលួចរំដោះស្វាមី ពីការចាប់ខ្លួនដោយនគរបាល ឱ្យចូលផ្តល់សក្ខីកម្មនៅចំពោះមុខចៅក្រមស៊ើបសួរ ខណៈដែលអ្នកការពារសិទ្ធិមនុស្ស ចាត់ទុកនីតិវិធីដែលអនុវត្តដោយតុលាការថានេះជាកំហុសឆ្គងរបស់នគរបាលយុត្តិធម៌ ស្រុក ដែលខ្វះសមត្ថភាព ហើយរុញបញ្ហានេះឱ្យធ្លាក់ទៅលើជនរងគ្រោះទៅវិញ។
ដីកាបង្គាប់ឲ្យចូលខ្លួន ដែលចេញដោយសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ហើយគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃ១៥ ខែឧសភា នេះបានលើកឡើងថាបង្គាប់ឱ្យជនត្រូវចោទឈ្មោះ ហន សុគន្ធា ភេទស្រី ចូលឆ្លើយបំភ្លឺនៅថ្ងៃនេះ នៅចំពោះមុខចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង។លិខិតបន្តថា...
អ្នកវិភាគសង្គមថាការប្រើប្រាស់កម្មវិធី No Drug មិនអាចលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនទាំងស្រុងទេ
អ្នកវិភាគសង្គមមួយចំនួន យល់ថា ការប្រើប្រាស់កម្មវិធី No Drug អាចជួយទប់ស្កាត់បញ្ហាគ្រឿងញៀនបានមួយផ្នែក ប៉ុន្តែអ្វីដែលសំខាន់ គឺអាជ្ញាធរគួរចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរឹងបន្ថែមទៀត នៅក្នុងការទប់ស្កាត់ការចែកចាយ និងជួញដូរគ្រឿងញៀន។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា No Drug (App) ក្នុងគោលបំណងលើកកម្ពស់ស្មារតីជាតិរួមគ្នា ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងទៀតថា ការប្រើប្រាស់កម្មវិធីនេះ គឺដើម្បីទទួលបាននូវសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់...
បទយកការណ៍៖ រដ្ឋាភិបាលផ្តល់សេវាលិខិតថ្កោលទោសតាមប្រព័ន្ធឌីជីថល ខណៈពលរដ្ឋចង់បានការសម្រួលបន្ថែម
នៅព្រឹកថ្ងៃទី៧ខែឧសភា ពលរដ្ឋប្រមាណជា៤០នាក់កំពុងឈរតម្រង់ជួររង់ចាំទទួលលិខិតថ្កោលទោសដែលពួកគេបានដាក់ពាក្យស្នើសុំដោយផ្ទាល់ និងតាមរយៈអនឡាញពីនាយកដ្ឋានថ្កោលទោស។
ពលរដ្ឋដែលមករងចាំយក និងមកធ្វើលិខិតថ្កោលទោសខ្លះឈរ និងខ្លះទៀតអង្គុយ ដោយមានទឹកមុខមិនសូវសប្បាយចិត្តដោយសារការរងចាំយូរ ហើយទីកន្លែងធ្វើលិខិតថ្កោលទោសបណ្តោះអាសន្នដែលស្ថិតក្នុងសណ្ឋាគារកាំបូឌីយ៉ាណាមានទំហំមិនសូវធំទូលាយ។
កំពុងអង្គុយរងចាំធ្វើលិខិតថ្កោលទោសនៅនាយកដ្ឋានលិខិតថ្កោលទោស លោក ម៉ៅ លាភ ជាមេធាវីមួយរូបនៅរាជធានីភ្នំពេញលើកឡើងថា លោកបានស្នើសុំលិខិតថ្កោលទោសចំនួនពីរដងរួចមកហើយ ដោយប្រើសេវារហ័សចំនួន១២ថ្ងៃ ដើម្បីយកទៅប្រកបរបរជាមេធាវី។ លោកថា ដំណើរការផ្តល់សេវាលិខិតថ្កោលទោសតាមប្រព័ន្ធឌីជីថលមានភាពយឺតយ៉ាវជាងធ្វើដោយផ្ទាល់ ដោយសារមន្រ្ដីដែលពិនិត្យការស្នើសុំតាមឌីជីថលមានវ័យចាស់។
និយាយដោយសើចបន្តិចផង លោកបន្ថែមថា៖ «និយាយរួមទៅបើការងាររបស់គាត់ធ្វើលឿនការងារតាមអនឡាញលឿនជាង យើងគ្រាន់តែមកយកឯកសារដែលតម្រូវមានសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណទៀតហើយ បន្ទាប់មកគ្រាន់តែផ្ដិតមេដៃគាត់ពិនិត្យឯកសារម្ដងទៀតហើយ»។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣...
តុលាការខេត្តបាត់ដំបងចេញដីកាឃុំខ្លួនបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាបក្សឆន្ទៈខ្មែរពីបទញុះញង់
សាលាដំបូងខេត្តបាត់ដំបងសម្រេចឃុំខ្លួនបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាខេត្តលេខរៀងទី១របស់គណបក្សឆន្ទៈខ្មែរ ក្រោមបទចោទ ញុះញង់ឱ្យមានការរើសអើង ខណៈមន្រ្តីសង្គមស៊ីវិល អំពាវនាវឱ្យអ្នកនយោបាយតម្កល់អត្ថប្រយោជន៍ជាធំ និងដោះស្រាយគ្នាដោយសន្តិវិធីផ្អែកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
គណបក្សដើម្បីកម្ពុជានឹងរៀបចំសមាជបក្សនៅអំឡុងខែមិថុនាក្រោយចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ
គណបក្សដើម្បីកម្ពុជានឹងរៀបចំ សមាជគណបក្សវិសាមញ្ញរបស់ខ្លួន នៅអំឡុងខែមិថុនា ក្រោយចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងកំណត់ទិសដៅសម្រាប់កម្មវិធីនយោបាយ សម្រាប់ត្រៀមចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខ។
ក្រសួងបដិសេធការផ្សព្វផ្សាយរបស់ក្រុមយុវជនមួយចំនួនដែលនិយាយពីបញ្ហាបរិស្ថាន
ក្រសួងបរិស្ថាន បានបដិសេធចំពោះការផ្សព្វផ្សាយរបស់ក្រុមយុវជនមួយចំនួន ដែលលើកឡើងពីបញ្ហានានា ពាក់ព័ន្ធនឹងបរិស្ថាន និងបានចាត់ទុកពួកគេថាជាក្រុមក្រៅច្បាប់ដែលមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។
តុលាការសម្រេចឃុំខ្លួនមន្ត្រី ៣នាក់ ពាក់ព័ន្ធសំណុំរឿងរត់ការចូលក្របខ័ណ្ឌរដ្ឋ និងធ្វើសញ្ញាបត្រក្លែង
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនគ្រូបង្រៀនចំនួន ២នាក់ និងមន្ត្រីក្រសួងផែនការម្នាក់ នៅពន្ធនាគារជាបណ្តោះអាស្ន ពាក់ព័ន្ធនឹងករណីរត់ការចូលក្របខ័ណ្ឌរដ្ឋ និងធ្វើសញ្ញាបត្រក្លែង ដែលជាបទល្មើស រំលោភអំណាច នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
តុលាការសម្រេចឃុំខ្លួនប្រធានគណបក្សកម្លាំងជាតិ ពាក់ព័ន្ធនឹងបទចោទ ញុះញង់
ចៅក្រុមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ជាបណ្តោះអាសន្ននៅពន្ធនាគារ ពាក់ព័ន្ធនឹងសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
គណបក្សនយោបាយចំនួន២គាំទ្រការបង្កើតឱ្យមានមណ្ឌលអប់រំអ្នកបោះឆ្នោតដែលរៀបចំដោយគ.ជ. ប
គណបក្សនយោបាយចំនួន២គណបក្ស គាំទ្រការបង្កើតឱ្យមានមណ្ឌលអប់រំអង្គបោះឆ្នោត ដែលរៀបចំឡើងដោយស្ថាប័នជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដោយចាត់ទុកថាយន្តការនេះនឹងជួយតម្រង់ទិសឱ្យការបោះឆ្នោតនៅកម្ពុជា កាន់តែមានភាពជឿនលឿន និងល្អប្រសើរពីមួយអាណត្តិទៅមួយអាណត្តិ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ថ្លែងនៅថ្ងៃទី១០ ឧសភា នេះថាបើនិយាយពីការបោះឆ្នោត គឺគេត្រូវលើកឡើងតាំងពីមុនថ្ងៃបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតរួច។លោកបន្តថា ដើម្បីឱ្យការបោះឆ្នោតធានាបាននូវសេរី ត្រឹមត្រូវ និងយុត្តិធម៌ លុះត្រាតែបរិយាកាសនៃដំណើរការនៃការបោះឆ្នោតទាំងមូល ប្រព្រឹត្តទៅក្នុងស្ថានភាពគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ គំរាមកំហែង ជាពិសេសបើកជំហរសេរីភាព...
ក្រសួងការងារថានឹងធ្វើឱ្យប្រសើឡើងនូវស្តង់ដាររថយន្តដឹកកម្មកររោងចក្រក្នុងឆ្នាំ២០២៧
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញពីចេតនានៅក្នុងការធ្វើឱ្យមានភាពប្រសើរឡើងនូវស្តង់ដារថ្មី ល្អប្រសើរ និងមានសុវត្ថិភាពជាងមុននៃរថយន្តដឹកកម្មកររោងចក្រឱ្យបានយ៉ាងហោចណាស់ត្រឹមឆ្នាំ២០២៧ ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តែខាងសហជីពស្នើឱ្យដោះស្រាយបញ្ហានេះឱ្យបានឆាប់ជាងនេះ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានថ្លែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ថា ក្រសួងបានចាប់ផ្តើមជាបណ្តើរៗហើយ លើការណែនាំដល់អ្នកបើកបរដឹកជញ្ជូនកម្មកររោងចក្រឱ្យប្រើប្រាស់រថយន្តដែលមានស្តង់ដា ជៀសវាងប្រើប្រាស់រថយន្តកែច្នៃ ឬរថយន្តដឹកទំនិញ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពដល់ពួកគេ។
លោកបន្តថា ក្រសួងក៏បានស្វែងរកគ្រប់វិធីសាស្ត្រក្នុងការជួយសម្រួលដល់អ្នកបើកបររថយន្តដឹកកម្មករ តាមរយៈការផ្តល់កម្ចីដែលមានការប្រាក់ទាប និងរថយន្តដែលមានតម្លៃសមរម្យ ដែលពួកគេអាចមានលទ្ធភាពទិញបាន។
លោក កត្តា...
ពលរដ្ឋបឹងតាមោកជិត១០គ្រួសារត្រូវអាជ្ញាធរបណ្តេញដោយបង្ខំនិងគ្មានសំណង
ប្រជាពលរដ្ឋប្រមាណ១០គ្រួសារបន្ថែមទៀត ដែលរស់នៅតំបន់បឹងតាមោកត្រូវអាជ្ញាធរខណ្ឌព្រែកព្នៅបញ្ជាឱ្យរុះរើផ្ទះសំបែងពួកគេជាបន្ទាន់ ដោយជនរងគ្រោះចាត់ទុកការបណ្តេញចេញដោយបង្ខំនេះថាគឺជាការគំរាមកំហែង និងរំលោភសិទ្ធិធ្ងន់ធ្ងរ ទាំងដែលពួកគេមិនទាន់ទទួលបានដំណោះស្រាយជាសំណងណាមួយនៅឡើយផងនោះ។
លិខិតរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលចេញកាលពីថ្ងៃទី០៨ ខែឧសភា ដែលគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃទី១០ ឧសភា នេះឱ្យដឹងថាពលរដ្ឋបឹងតាមោកដែលនៅសេសសល់ចំនួន៦គ្រួសារទៀត ដាច់ខាតត្រូវរុះរើផ្ទះជាបន្ទាន់។លិខិតដែលមានលក្ខណៈជាបទបញ្ជា បញ្ជាក់ទៀតការរុះរើចេញពីតាំងពីភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ ត្រូវរៀបចំឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី២៤ ឧសភា ជាកំហិត។មិនតែប៉ុណ្ណោះ អាជ្ញាធរខណ្ឌតាមរយៈការចុះផ្សាយនៅក្នុងលិខិតចំហរបស់ខ្លួន ចោទប្រកាន់ថាប្រជាពលរដ្ឋទាំងនោះរស់នៅលើដីរដ្ឋដោយខុសច្បាប់។
លិខិតបានសរសេរថា៖«ទីតាំងដែលលោក-លោកស្រីកំពុងស្នាក់នៅគឺជាទីតាំងសំណង់មិនរៀបរយលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ រីឯការចូលមកតាំងលំនៅទាំងនេះបានធ្វើឡើងតាមរយៈការទិញ-លក់ និងការទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់លើដីរដ្ឋ...