Home Blog Page 19

កម្រងរូបភាព៖ មុខរបរដាំ និង​លក់បន្លែនៅរាជធានីភ្នំពេញ

អ្នកស្រី ទួន ម៉ើ ជាអ្នក​ដាំ និង​លក់បន្លែ នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រយៈពេល​៣០​ឆ្នាំ​មកហើយ​។ អ្នក​ស្រី​មានកូន​​ចំនួន​៥នាក់។ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៣ទៀប​ភ្លឺ ​អ្នកស្រី​តែងតែ​ក្រោក​ទៅ​​បេះបន្លែដើម្បី​លក់។ អ្នកស្រីចាប់ផ្ដើមលក់ចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ១១ថ្ងៃត្រង់។ ខាងក្រោមនេះគឺជាកម្រងរូបភាពនៃសកម្មភាពមុខរបរដាំ និង​លក់បន្លែរបស់អ្នកស្រី ទួន ម៉ើ ៖​

តុលាការខេត្តកំពង់ស្ពឺកំណត់បើកសវនាការជាថ្មីនៅចុងខែឧសភាករណីលោក ជា ចាន់

តុលាការខេត្តកំពង់ស្ពឺបានកំណត់បើកការជំនុំជម្រះជាថ្មីទៀត នាចុងខែឧសភាខាងមុខនេះ នៅក្នុង​​សំណុំ​រឿ​ងប្រធានសហជីពមូលដ្ឋាន ប្រចាំនៅរោងចក្រ វីង ស្តារស៊ូ(Wing Star Shoeos) ដែលក្រុមសហជីព​​ចាត់ទុករឿងក្តីនេះថាជាចេតនាមិនចង់​ឱ្យមាន សហជីពជួយការពារផលប្រយោជន៍របស់កម្មករ នៅក្នុង​​រោ​ង​​​ច​ក្រផលិតស្បែកជើងមួយនេះ​​។ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺលោក ផេង ស៊ីភ័ណ បានប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថាចៅក្រមជំនុំជម្រះ បានកំណត់ថ្ងៃនៃការបើកសវនាការឡើងវិញរួចហើយ គឺនៅចុង​ខែ​​ឧ​ស​​ភា​​ខាងមុខនេះ។បន្ថែមពីលើនេះ ការផ្អាកសវនាការកន្លងទៅ គឺដោយសារមានការស្នើសុំលើកពេល ជំ​​នុំ​ជម្រះ ពី​​មេធាវីការពារសិទ្ធិឱ្យជនសង្ស័យ ក្រោមហេតុផលខ្វះសាក្សីដែលផ្តល់សក្ខីកម្ម...

បទយកការណ៍៖ ការយកព័ត៌មានពីបរិស្ថាននៅតែរងការរិតត្បិតទោះរដ្ឋាភិបាលអះអាងពីការលើកកម្ពស់ក្តី

ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ក្រោមប្រធានបទ«សារព័ត៌មានសម្រាប់ភពផែនដី និងសារព័ត៌មានក្នុងបរិបទនៃមហន្តរាយបរិស្ថាន »ត្រូវបានរៀបចំឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដែ​ល​គេសង្កេតឃើញមានស្ថាប័នរដ្ឋាភិបាល និងស្ថាប័នសង្គមស៊ីវិលបានបង្ហាញការសិក្សារៀងៗខ្លួនពីស្ថានភា​​ពសេរីភាពសារព័ត៌មាននៅកម្ពុជា។

តុលាការ​កំពូល​​តម្កល់​សាលដីកា​​របស់ឧទ្ធរណ៍ទុកជាបាន​ការ​លើ​សំណុំ​ញុះញង់​​ក្រុម​សហជីព​ណាហ្គា​វើលដ៍

តុលាការ​កំពូល​នាព្រឹក​ថ្ងៃសុក្រ​នេះ បាន​សម្រេច​តម្កល់​សាលដីកា​របស់​តុលាការ​ជាន់​ទាប​ទុក​ជា​បាន​ការ​ និ​ង​​នាំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធ​ការងារ​បុគ្គលិក​កម្មករ​​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (LRSU) ទៅ​ឃុំ​បន្ត​នៅ​ពន្ធនាគារ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ​រយៈ​ពេល​ពីរ​ឆ្នាំ។

តុលាការកំពូលសម្រេចកាត់ទោសកញ្ញា ឈឹម សុីថរ ឲ្យបន្តជាប់ពន្ធនាគារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ តុលាការកំពូលបានសម្រេចតម្កល់ការផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ឲ្យ​ជាប់ពន្ធនាគារបន្ត​ទៀត។  កញ្ញា ឈឹម ស៊ីថរ ​ជាប្រធានសហជីព ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែលត្រូវ​បាន​អាជ្ញាធរ​​ចាប់​ខ្លួន​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ​ឆ្នាំ​២០២២ ក្រោម​ហេតុផល​ ​រំលោភ​លើ​លក្ខ​ខណ្ឌ​នៅ​ក្រៅ​ឃុំ។ យោងតាមអង្គការលីកាដូបានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះដែលមានសមាសភាព​ចៅក្រមចំនួន០៤រូប​បាន​​ប្រកាស​​សាលដីការបស់ខ្លួនដោយ​​តម្កល់សេចក្ដីសម្រេចផ្តន្ទាទោសពន្ធនាគារលើ កញ្ញា ឈឹម ស៊ីថរ...

សកម្មជន និងសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលបើកសិទ្ធិសេរី​ភាពនិងគាំទ្រ​សកម្មភាពការពារ​បរិស្ថាន​ ​

ភ្នំពេញ៖ កាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ សកម្មជនបរិស្ថាន​ អ្នកការពារព្រៃឈើ  និងអង្គការសង្គមស៊ីវិល បានស្នើឲ្យរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន​​បើក​​លំហ​​សិទ្ធិ​​សេរីភាព​ ​និងគាំទ្រ​សកម្មភាព​​​​ការពារបរិស្ថានរបស់ពួកគេ។ នៅក្នុងកិច្ចពិភាក្សាមួយក្នុង​កម្មវិធីទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោកលើកទី៣១ ក្នុងរាជធានីភ្នំពេញ ពួកគេលើកឡើងថា អាជ្ញាធរមូលដ្ឋាន​​តែងតែ​ហាមឃាត់​ និង​សួរនាំ​​ច្រើន ថែមទាំងគំរាមគំហែង រាល់ពេលដែលក្រុមសកម្មជន​បរិស្ថាន និងសង្គមស៊ីវិល​មានសកម្មភាពចុះទៅព្រៃឬល្បាតព្រៃម្ដងៗ។​​ កិច្ចពិភាក្សានេះ ក៏បាន​ផ្តោត​សំខាន់លើសារៈសំខាន់ និងតួនាទីរបស់អ្នកសារត៌មានក្នុងការរាយការណ៍ពី​បញ្ហា​បរិស្ថាន​ផងដែរ​។​ លោក ហេង គីមហុង នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)ថ្លែងថា សារព័ត៌មាន​បានចួលរួម​ចំណែកផ្សព្វផ្សាយពីបញ្ហាបរិស្ថានដូចជា​ការកាប់បំផ្លាញព្រៃឈើ...

អាកាសធាតុក្ដៅនៅកម្ពុជានឹងចុះមកធម្មតាវិញក្នុងសប្ដាហ៍ក្រោយ

មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹកនិងឧតុនិយម លើកឡើងថា អាកាសធាតុក្ដៅនៅកម្ពុជានឹងចុះថមថយមកជាធម្មតាវិញចាប់ពីសប្ដាហ៍ក្រោយ ខណៈមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាថាបានត្រៀមខ្លួនរួចជាស្រេ​​​ចក្នុងការចាត់វិធានការបង្ការ ប្រសិនបើកម្ដៅបន្តកើនឡើង។ ​រដ្ឋលេខាធិការ ​និងជា​អ្នកនាំពាក្យ​ក្រសួងធនធានទឹក និងឧតុនិយម លោក ​ចាន់ យុត្ថា មានប្រ​​សា​សន៍នៅ​ថ្ងៃទី៣ ឧសភា នេះថា ការកើនឡើងកម្ដៅចាប់ពី៤០អង្សាសេដែលបានវាយលុកនៅតំបន់អាស៊ី ជាពិសេ​​ស​អាស៊ីខាងត្បូង និងតំបន់អាស៊ីគ្នេយ៍ក្នុងរយៈ៣សប្ដាហ៍កន្លងមកនេះ ដែលបណ្តាលមកពីការបន្សល់ទុកនៃឥទ្ធិព​​ល​រប​​ស់​បាតុភូតអេលីណូ (El Nino)។ ទោះជាយ៉ាងនេះក្ដី លោកបានអះអាងថា ចាប់ពីថ្ងៃទី០៥ ខែឧសភា...

អាយ៉ៃ​ឆ្លើយ​ឆ្លងអាច​​​បាត់​បង់​ បើ​ខ្វះការយកចិត្ត​ទុក​ដាក់​ពីពលរដ្ឋខ្មែរ

តួអង្គអាយ៉ៃស្រីប្រុស​ពីររូបនៅលើឆាក​ ក្នុងសម្លៀកបំពាក់​បែប​ខ្មែរ មានហូល​ផាមួង​ ក្បិន ពណ៌ឆើតឆាយ ​និង​អាវ​មាន​ក្រវ៉ាត់​ក​ជា​ដើម អមជាមួយ​ការ​ច្រៀង​​​ សំនួន​វោ​ហា​ កំណាព្យ​កាព្យ​ឃ្លោង​ ការ​ដេញ​ប្រាជ្ញា និង​កាយ​វិការ​រាំ​ឥត​ព្រៀង​ទុក បានបង្កើត​ជា​ទស្សនិយ​ភាពប្លែក​មួយ​ ​ ធ្វើឱ្យ​អ្នក​មើល​ផ្ទុះស្នូរទះ​ដៃ​និង​សំលេង​ហ៊ោ​​។ ទស្សនិកជនខ្លះ ​លើក​ទូរស័ព្ទថតការ​សម្តែង​ហើយ​​បញ្ចេញ​អាក្ប​កិរិយា​ ញញឹម សើច​ និង​ហា​មាត់​បែប​ស្ងើច​សរសើរ​ចំពោះ​ការ​សម្តែង​សិល្បៈ​​អាយ៉ៃ​មួយ​បែប​នេះ​។ នៅលើឆាកខាងក្រោយតួអង្គអាយ៉ៃកំពុងឆ្លើយឆ្លងគ្នា គេឃើញមាន វង់ភ្លេង​បុរាណ​ខ្មែរ បន្លាន់​សម្លេង​​ឡើងពីបណ្តុំ​សម្លេងនៃឧបករណ៍ភ្លេងបុរាណ​ខ្មែរ ​រួម​មាន​...

នាយករដ្ឋមន្ត្រីថា កម្ពុជាមានគោលដៅនាំគ្រឿងបម្លាស់យានយន្តទៅក្រៅប្រទេស

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា កម្ពុជា មានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកល។ ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា កាលពីថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជាការជំរុញ​កែប្រែ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា​។ លោកបន្ត​ថា៖ «ទៅមុខទៀតយើងអាចនាំចូលភាគតិច និងផលិតក្នុងស្រុកភាគច្រើន ហើយបើថ្ងៃក្រោយយើងមានសមត្ថភាពយើងអាចក្លាយទៅជាមជ្ឈមណ្ឌលនៃការផ្គត់ផ្គង់ផ្នែកណាមួយនៅក្នុងតំបន់ផង...

កម្រង​​រូបភាព៖ កិច្ចការ​សំខាន់​ដែលគាំទ្រ​ពីក្រោយ​នៃកិច្ចការពារ​ដែនជម្រកសត្វ​ព្រៃសង្ឃ​រុក្ខាវ័ន

ដែនជម្រកសត្វ​ព្រៃសង្ឃ​រុក្ខាវ័ន ស្ថិតក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ស្រុកចុងកាល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សហគមន៍នេះ ជាសហគមន៍ការពារធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃយ៉ាងសកម្មរហូតទទួលបានជ័យលាភីរង្វាន់អេក្វាទ័រក្នុងឆ្នាំ២០១០ និងមានការទទួលស្គាល់ពីរដ្ឋាភិបាលដោយចេញអនុក្រឹតស្ដីពីការបង្កើតដែនជម្រកសត្វព្រៃ«សង្ឃរុក្ខាវ័ន»។ លទ្ធផលដ៏ល្អនេះមិនអាចខ្វះបានឡើយនូវកិច្ចការពីក្រោយឆាកដែលមានតួនាទីចាំផ្គត់ផ្គង់ និងគាំទ្រ។ កិច្ចការសំខាន់ដែលមិនអាចខ្វះបាននោះគឺ ការងារផ្ទះបាយ។

Q&A៖ តម្រូវការចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យ AI

ប្រជាជន​ខ្មែរជាច្រើននាក់ប្រើប្រាស់បណ្តាញសង្គមដើម្បីទទួលបានដំណឹង និងការកម្សាន្ត ប៉ុន្តែទន្ទឹម​​នឹងនេះការរីក​ចម្រើន​នៃបច្ចេកវិទ្យា​ បញ្ញា​សប្បនិមិត្ត ឬ AI ​ក៏បានបង្កឲ្យមានបញ្ហាប្រឈមនានាផងដែរ។​ អ្នកស្រី ឈិត​ កណិកា​ ជា​អ្នក​បណ្តុះ​បណ្តាល​ផ្នែក​សុវត្ថិភាព​ឌីជីផល​ បានផ្តល់បទសម្ភាស​ជា​សំណួរចម្លើយ​ដល់សិក្ខាកាម Newsroom Cambodia កញ្ញា តាំង ប៉ហ្គិច អំពី​តម្រូវការ​ចំណេះដឹង​​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​​យុគ​សម័យ​បច្ចេកវិទ្យាបញ្ញា​សប្បនិមិត្ត ឬ AI ជាពិសេស​ពាក់ព័ន្ធ​នឹង​ការបង្កើត​រូបភាព និងវីដេអូដែល​បង្កើតឡើង​ដោយ AI និង​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម។ Q៖...

ក្រុមយុវជនថា អាជ្ញាធរខេត្តរតនគិរី តាមឃ្លាំមើល​និងសួរនាំ​​ខណៈពួកគេចុះ​ទៅមើលព្រំដែន​កម្ពុជា-វៀតណាម

ក្រុមយុវជន និងព្រះសង្ឃ បាន​លើកឡើងថា អាជ្ញាធរខេត្ត​រតនគិរី ​បានតាមឃ្លាំមើល​ សាកសួរ និងសុំអត្តសញ្ញាណរបស់ពួកគេ នៅពេល​ដែល​​​​​ចុះទៅ​សហគមន៍ និង​ទស្សនកិច្ចមើលព្រំដែន កម្ពុជា-វៀតណាម​ ដោយពួកគេចាត់ទុកករណីនេះថាជាការរិតត្បិតសិទ្ធិសេរីភាព​របស់ពលរដ្ឋ។​ ព្រះតេជគុណ ធូ រ៉ាឃីម គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ ដែលបានទៅទស្សនកិច្ចពនៅខេត្តរតនៈគិរី មានសង្ឃដីកានៅថ្ងៃទី០២ ខែឧសភានេះថា ក្រុមយុវជន និងព្រះសង្ឃ ប្រមាណ ៣០អង្គ/នាក់ បាន​ចុះ​ទៅសហគមន៍ និង​ធ្វើ​ទស្សនកិច្ច​​នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុង​ភូមិ​សាស្ត្រស្រុកអូរយ៉ាដាវ...

សហជីពស្នើឱ្យ​មានការធ្វើវិសោធនកម្ម​ច្បាប់សហជីព ដើម្បីសម្រួលការអនុវត្តសិទ្ធិជាមូលដ្ឋានក្នុង​ការបំពេញ​ការ​ងារ

ក្រុមអង្គការសង្គមស៊ីវិល តំណាង​សហជីព និង​សមាគមដែលធ្វើការ​ក្នុងវិស័យការងារ ស្នើក្រសួងការ​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពន្លឿនការដោះស្រាយសំណើររួមរបស់ស​ហជីព​ ដែល​បាន​ដាក់​ជូនកន្លង​មក និង​ពិនិត្យលើលទ្ធភាពលើការ​ធ្វើ​​​វិសោធនកម្មច្បាប់​សហជីព ដែលជាឧបសគ្គដល់ការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីព និងសមាគម។ ការស្នើបែបនេះ​ ធ្វើឡើងតាមរយៈការប្រមូលផ្តុំ​ដាក់ញត្តិរបស់ក្រុមអង្គការ​សង្គមស៊ីវិល តំណាងសហជីព និងសមាគម រួមទាំងយុវជនប្រមាណ ១០០នាក់ នៅទីស្តីការក្រសួងការងារ នា​​ថ្ងៃប្រារព្ធ​​ទិវាពលកម្មអន្តរជាតិលើកទី១៣៨ នា​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «អនុវត្តសេរីភាពមូលដ្ឋានដើម្បីយុត្តិធម៌សង្គម»​។ នៅក្នុងញត្តិនោះ ក្រុមសហជីព និងសង្គមស៊ីវិល...

តុលាការខេត្តសៀមរាបសម្រេចចោទប្រកាន់អ្នកស្រី រ៉េត សុធីដា និងចេញដីកាឱ្យឃុំខ្លួនបណ្តោះអាសន្ន

តុលាការខេត្តសៀមរាបសម្រេចចោទប្រកាន់ស្រ្តីម្នាក់ពាក់ព័ន្ធការវិនិយោគលុយបានការប្រាក់ខ្ពស់ និង​ចេ​​ញ​​ដីកាឱ្យឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្ត នៅបន្ទាបពីនគរបាលយុត្តិធម៌ចាប់ខ្លួនបាន។ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាម បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះថាជនត្រូវចោទឈ្មោះ រ៉េត សុធីដា ត្រូវបានចៅក្របស៊ើបសួ​រចេញ​ដីកាបញ្ជូ​នឱ្យឃុំ​​ខ្លួ​​ន​បណ្តោះអាសន្នហើយ ក្រោយពីសួរចម្លើយរួចរាល់។ជាងនេះទៀត ក្រោយពី​ស្តាប់ច​​ម្លើ​យ​​សា​​រ​​ភា​​ព ពិនិត្យលើអង្គហេតុ និងអង្គច្បាប់ ចៅក្របស៊ើបសួរយល់ឃើញថា អ្នកស្រី រ៉េត សុធីដា មិនមែន​​ជា​​រង​គ្រោះ​​ដោយការវិនិយោគលុយជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៍ ទេ។ផ្ទុយទៅវិញ តុលាការរកឃើញថា...

ក្រសួងថា ករណីផ្ទុះគ្រាប់នៅយោធភូមិភាគ៣​ដោយសារបញ្ហាបច្ចេកទេស ពុំ​មែន​ជា​អំពើភេរវកម្មដូចការ​ចោទ​ពី​ក្រុម​ប្រឆាំង

ក្រសួងការពារជាតិ បញ្ជាក់ថា ឧបទ្ទវហេតុ​ផ្ទុះគ្រាប់នៅទីបញ្ជាការ​​យោធភូមិភាគ​៣ នៅខេត្តកំពង់ស្ពឺ កើត​ឡើង​ដោយ​សារ​បញ្ហា​​បច្ចេកទេស និងកត្តាអាកាសធាតុ​ក្តៅ​​ មិនមែនជាអំពើភេរវកម្ម ដូចការចោទប្រកាន់ពីសំណាក់​ក្រុម​អ្នក​ប្រឆាំង​នោះ​ឡើយ។   សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការពារជាតិ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ​២០២៤ បាន​លើកឡើង​ថា នាពេលថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បាន​ផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិតតាម​បណ្តាញ​សង្គ​ម​នានា ធ្វើឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសមានការភ័ន្តច្រឡំ អំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣។ ក្រសួងបន្តថា៖ «តាមរយៈការចុះស្រាវជ្រាវផ្ទាល់​នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ​ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសា...

កម្មករ និង​កម្មការនីមកពីខេត្តកំពង់ស្ពឺស្នើឱ្យ​ក្រសួងពន្លឿន​ដោះ​ស្រាយ​វិវាទ​​​​​ការងារ

ភ្នំពេញ៖ កាលពីថ្ងៃ០១ ខែឧសភា ឆ្នាំ២០២៤ កម្មករ​ កម្មការនីរោងចក្រ និងសហជីព​ជាច្រើនរយ​នាក់​​បាន​ជួប​ជុំ​​​គ្នា​ដើម្បី​ប្រារព្ធ​ពិធីទិវាពលកម្មអន្តរជាតិ នៅមុខ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុង​រាជធានី​ភ្នំពេញ​។ ការ​ប្រមូលផ្តុំ​គ្នានេះ មានបំណងទាមទារឱ្យរដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ ឲ្យជួយ​ពន្លឿន​​ដោះស្រាយ​​​​វិវាទ​ការងារ និងរកវិធានការឆ្លើយតបទៅនឹងការ​រំលោភ​បំពានពី​និយោជក។ អ្នកស្រី រឿន កូលាប ជាកម្មការី រោងចក្រសេងបូ ហ្គាមិន ខេមបូឌា  ដែលមានទីតាំងនៅ​ខេត្ត​កំពង់ស្ពឺ​ ឲ្យដឹងថា​អ្នកស្រីត្រូវបាននិយោជក​ខ្លួនបញ្ឈប់​ពី​ការងារ​ដោយសារអ្នកស្រីសម្រេចចូលរួម​បង្កើតសហជីពឡើង។ ជុំវិញករណីនេះ...

Latest News