Home Blog Page 55

ព័ត៌មានពិស្តារ៖ លោក ហ៊ុន សែន ប្រកាសដកខ្លួនពីតំណែងនាយករដ្ឋមន្ត្រីដើម្បីផ្ទេរឱ្យទៅកូន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់តំណែងនេះជិត៤០ឆ្នាំ បានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះ ពីផែ​​​​នការផ្ទេរតំណែងឱ្យទៅកូនប្រុសច្បងគឺ លោក ហ៊ុន ម៉ាណែត តាមការគ្រោងទុក ដើម្បីបើកផ្លូវឱ្យធ្វើជាមេដឹ​​ក​​នាំរដ្ឋាភិបាលសម្រាប់អា​ណត្តិ​ថ្មី ដោ​​យសំអាងថា ដើម្បីរក្សាស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។

កូនៗសកម្មជនដីធ្លីដែលជាប់ឃុំនៅខេត្តកោះកុង ប្រឈមមុខបោះបង់ការសិក្សា

កូនៗរបស់សកម្មជនដីធ្លីដែលត្រូវតុលាការខេត្តកោះកុងឃុំខ្លួនពីបទ «ញុះញង់»កំពុងប្រឈមបោះបង់ការសិក្សាទាំងវ័យកុមារភាព ដោយសារមិនមានអ្នកថែទាំដិតដល់ ក្រោយពេលម្តាយរបស់ពួកគេជា​​​ប់​​​ព​​ន្ធ​នាគារ អស់រយៈពេល ជិត១ខែមកនេះ។

ព័ត៌មានពិស្តារ៖ គណបក្សខ្លះចង់ឃើញរដ្ឋាភិបាលថ្មីកែប្រព័ន្ធយុត្តិធម៌ ដើម្បីព្យាបាលជំងឺសង្គម

គណបក្សនយោបាយដែលចូលរួមប្រកួតការបោះឆ្នោត តែមិនទទួលបានកៅអីក្នុងសភា ចង់ឃើញរដ្ឋាភិបាលថ្មីកែប្រព័ន្ធយុត្តិធម៌ជាចំនុចអាទិភាព ដើម្បីធានាការអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សប្រកបដោយការជឿទុកចិត្តដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងឈានទៅទប់ស្កាត់អំពើពុករលួយ គ្រឿងញៀន ការគំរាមកំហែងការរស់នៅរបស់ពលរដ្ឋ ដែលបានបន្សល់ទុកច្រើនឆ្នាំកន្លងទៅនេះ ។

Cambodia Fires Back at Election Censure

The government rejected international criticism of the July 23 national election, pointing to high voter turnout and the approval of 90,000 local observers as...

បទយកការណ៍៖ យុវតីជាកម្មការិនីរោងចក្រស្រមៃចង់ក្លាយជាអ្នកប្រដាល់​គុនខ្មែរ​ជម្រើស​ជាតិ

កើតក្នុងគ្រួសារដែលមានជីវភាពក្រីក្រ​ យុវតី ធឿន ស្រីនី ​ដែល​មាន​​វ័យ​១៦​ឆ្នាំ បាន​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី៦ ហើយទៅ​ធ្វើការ​នៅ​រោងចក្រ​ដើម្បី​ទទួល​បាន​ចំណូល​ខ្លះ​ដើម្បី​ជួយ​ដោះ​បំណុលឪពុកម្តាយ និងជួយសម្រាលបន្ទុក​គ្រួសារ។ យកអាវជូតទឹកភ្នែកដែលកំពុងតែស្រក់បណ្តើរ ស្រីនី​ រៀបរាប់ថា៖ «​ខ្ញុំរៀន ខ្ញុំត្រូវការចំណាយ ត្រូវការទិញសៀវភៅអីច្រើន ហើយណាមួយកូវីដទៀត ខ្ញុំក៏ប្រាប់ប៉ាថារៀនអត់ចូលទេ ម៉ែ​ជំពាក់​លុយគេ អ៊ី​ចឹងខ្ញុំចង់ជួយគ្រួសារ»។ បោះបង់ការ​សិក្សា​នៅ​ឆ្នាំ២០២០ មកធ្វើ​ជាកម្មការិនី​​រោងចក្រដើម្បីជួយផ្គត់ផ្គង់គ្រួសារ​ ស្រីនី​​មានក្តីស្រមៃ​ចង់​ក្លាយ​ជា​កីឡា​​ការិនី​ប្រដាល់​គុន​ខ្មែរ​អាជីព​ បន្ទាប់​ពីបាន​ឃើញ​កីឡា​ការិនី​​​ម្នាក់​ឡើង​​ប្រកួត​នៅ​​លើ​​កញ្ចក់​ទូរទស្សន៍​​។ ទោះបីជា​ធ្វើការ​ហត់​នឿយ​រាល់​ថ្ងៃ ស្រីនី នៅតែ​ឆ្លៀត​ខិតខំ​ហាត់គុ​ន​ខ្មែរដល់​យប់​ដោយ​មិនមាន​ពាក្យ​ថាចង់បោះបង់ ឬ​រា​ថយ​ឡើយ។ រស់នៅឃុំជើងកើប...

Q&A: ផ្នត់​គំនិត​សង្គម​លើ​ស្ត្រី​ខ្មែរ

កម្ពុជា​បាន​ធ្វើ​សច្ចាប័ន​ និង​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​នូវ​សន្ធិ​សញ្ញា​នានា​ដែល​គាំពារ​ដល់​ស្ត្រី ​និង​ក្មេង​ស្រី​ ហើយ​មាន​ទាំង​ច្បាប់​ជាតិ ​និង​អន្តរ​ជាតិ។​​ ជាក់​ស្ដែង​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​​អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី CEDAW គឺ​ជា​សន្ធិ​សញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ផ្ដោត​លើ​សិទ្ធិ​ស្ត្រី​ និង​បញ្ហា​ស្ត្រី​។​ តែ​​​យ៉ាងណា​មិញ ​សម្រាប់​ផ្នត់​គំនិត​សង្គម​គឺ​នៅ​តែ​ចាក់​ឫស​គល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​។ ហើយ​ផ្នត់​​គំនិត​ទាំង​នោះ​ ផ្នត់​គំនិត​ខ្លះ​ហាក់​​ដូច​ជា​កំពុង​តែ​រារាំង​ភាព​លូត​លាស់​របស់​​ស្ត្រី​ ​ដែល​ជា​កត្តា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​រីក​ចម្រើន​ទៅ​មុខ​ផង​​ដែរ ។ ខាងក្រោម​នេះ​ជាកិច្ច​សម្ភាសន៍​រវាង​អ្នកគ្រូ សាយ ពុទ្ធី ជា​គ្រូ​បង្រៀន​នៅ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លើ​មុខ​​វិទ្យាពង្រឹង​សិទ្ធិ​អំណាចយេនឌ័រ ​និងអំពើហិង្សា​ (Gender Power and Violence)...

តុលាការឱ្យឃុំខ្លួនសមាជិកបក្សភ្លើងទៀន លោក ចៅ វាសនា ពាក់ព័ន្ធការបោះឆ្នោតខណៈខ្លះដោះលែង

តុលាការបញ្ជាឱ្យឃុំខ្លួនប្រធានបក្សភ្លើងទៀនប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលោក ចៅ ពាក់ព័ន្ធនឹងការបោះឆ្នោត ខណៈជនសង្ស័យផ្សេងទៀត ដែលសមត្ថកិច្ចឃាត់ខ្លួននៅទីតាំងផ្សេងគ្នានៅថ្ងៃបោះឆ្នោតត្រូវបានដោះលែងវិញក្រោយធ្វើការអប់រំ។

ប្រទេសប្រជាធិបតេយ្យធំៗរិះគន់ការបោះឆ្នោតនៅកម្ពុជាថាមិនមានមានសេរីភាព និង​យុត្តិធម៌

ប្រទេសប្រជាធិបតេយ្យធំៗបានរិះគន់ទៅលើដំណើរការបោះឆ្នោតនៅកម្ពុជា​ដែល​​មិនមានការ​ចូលរួម​ពីគណបក្ស​ប្រឆាំង​ដ៏​សំខាន់​ថា មិន​សេរី និង​យុត្តិធម៌​ដោយសារ​មានការគាបសង្កត់ គំរាម​កំហែង​ប្រព័ន្ធ​ផ្ស​ព្វផ្សាយ​ សង្គមស៊ីវិល និង​គណបក្ស​ប្រឆាំង។ ប្រទេស​ប្រជាធិបតេយ្យធំៗ​ដែល​បានចេញ​សេចក្តីថ្លែងការណ៍​នោះ​​រួមមាន អូស្ត្រាលី អាមេរិក បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស​ និងសហភាពអឺរ៉ុប បានបង្ហាញពី​ក្តី​កង្វល់​ស្រដៀង​គ្នា​អំពី​ដំណើរការ​បោះឆ្នោត​​​នៅកម្ពុជាថា​មិនសេរី និងយុត្តិធម៌ ​ដោយសារ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​គណបក្ស​ប្រឆាំង ​ដែល​សំដៅ​លើ​គណបក្ស​ភ្លើងទៀន ​និង​​មានការគាបសង្កត់ គំរាម​កំហែង​ដល់​អ្នកកាសែត សង្គមស៊ីវិល និងការកែប្រែច្បាប់នៅមុន​ពេល​បោះឆ្នោត ដែល​ពួកគេ​លើក​ឡើង​ថា បាន​បង្កឲ្យមានបរិយាកាសនយោបាយមិនអំណោយផល។​​ ក្នុង​សេចក្តីថ្លែងការណ៍​របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller...

 ​Q&A៖ ស្ត្រីប្រកបរបររកស៊ី​​​​ផ្លូវភេទនៅកម្ពុជា​នៅតែប្រឈមនឹង​ការកេងប្រវ័ញ្ច

លោកស្រី ប៉ិច ប៉ូឡែត អគ្គនាយិកានៃអង្គការ​បណ្ដាញការងារស្ត្រីរួបរួមគ្នា (Women's Network for Unity) បាន​​​​​ផ្តល់​​​​​កិច្ច​​សម្ភាស​​​​​​​ន៍​ជា​​​​មួយ​​​​​​​​​សិក្ខា​កាម​​​​របស់​​​​ ​N​e​w​​​​s​​r​o​​o​​m​​​​ C​a​m​b​o​d​i​​​​​​​​​​​​​​a​​​​ គឺកញ្ញា ឆន ចន្ធី អំ​ពី​ស្ថានភាពការងារ និងស្ថានភាពរស់នៅរបស់ស្ត្រីអ្នកប្រកបរបរ​រកស៊ី​ផ្លូវភេទ​នៅកម្ពុជា។ Q៖ ជម្រាបសួរលោក​ស្រី​! A៖ ចាស ជម្រាបសួរ! Q៖ តើស្ត្រីប្រកបរបរ​ផ្តល់​សេវាផ្លូវភេទនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ​មាន​ចំនួន​ប៉ុន្មាន​​ដែរ? A៖ ចាស! បច្ចុប្បន្ននេះយើងឃើញថាសេវាកម្សាន្ត ដែលជា​សមាជិក​របស់​យើង​មាន​ប្រហែល​ជា​៥,៥០០នាក់...

ក្រុមអ្នកនាំពាក្យ គ.ជ.ប ជួបជាមួយក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុន

លោក ហង្ស ពុទ្ធា សមាជិកគ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ព នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានជួបលោក ណាអូតូ សាកាហ្គុជិ (Mr. Naoto Sakaguchi) ជាប្រធានក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិមកពីប្រទេសជប៉ុនរួមទាំងសហការីចំនួន ៧រូប ដើម្បីស្វែងយល់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

គណបក្សភ្លើងទៀនថា សកម្មជនគណបក្សមួយចំនួននៅតែរងការគាបសង្កត់ និងគំរាមកំហែង

គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានមួយកាលពីថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2023 ដោយសម្ដែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន។

ប្រព័ន្ធផ្សព្វផ្សាយចំនួន៧ នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត

0
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់យកប្រព័ន្ធផ្សព្វផ្សាយផ្លូវការចំនួន៧ ដើម្បីធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ព័ត៌មានពិស្តារ៖ ពលរដ្ឋខ្លះដឹងមិនច្បាស់​ពីគោលនយោ​បាយបក្ស​ ខណៈការបោះឆ្នោតកាន់តែកៀក

ប្រជាពលរដ្ឋមួយចំនួន លើកឡើងថាពួកគេនៅមិនទាន់ដឹងច្បាស់​អំពីគោលនយោបាយរប​ស់គ​​ណ​បក្ស​នី​​មួ​យ​​ៗ នៅក្នុងអាណត្តិទី៧នេះនៅឡើយទេ ខណៈអ្ន​កជំនា​ញ​​​​គោលនយោបាយ ចាត់ទុកការដែលពលរដ្ឋម្ចាស់ឆ្នោតយ​​ល់មិនបានស៊ីជម្រៅទៅលើកម្មវិធីនយោបាយ វាងាយនឹងឆាប់ចាញ់បោកអ្នកនយោបាយ ជាពិ​​សេ​ស​ អាចធ្វើឱ្យការសម្រេចចិត្តក្នុងការបោះឆ្នោត នាំទៅដល់ការជ្រើសរើសមេដឹកនាំខុស។

គណៈម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសថាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន

0
គណៈម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសថាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន

អ្នកឃ្លាំមើលចាត់ទុកការបិទតំបន់ភ្នំខ្នងផ្សារក្នុងថ្ងៃបោះឆ្នោតជាចេតនាយោបាយ

អ្នកឃ្លាំមើលបញ្ហាសង្គម បង្ហាញការសោកស្តាយចំពោះ អាជ្ញាធរខេត្តកំពង់ស្ពឺ ដែលសម្រេចហាមឃាត់មិនឱ្យប្រជាពលរដ្ឋដើរកំសាន្តនៅរម្មណីយដា្ឋននៅលើភ្នំខ្នងផ្សារ ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយថា នេះគឺចេតនានយោបាយរបស់បក្សកាន់អំណាចដើម្បីបង្ខំឱ្យពលរដ្ឋចេញទៅបោះឆ្នោត។

លោក ឃួង ស្រេង បើកផ្លូវឱ្យលោក គង់​ រ៉ៃយ៉ា ចាកចេញពីគណបក្សប្រជាជនកម្ពុជា

0
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ បានបើកផ្លូវឱ្យអតីតស​​មាជិកបក្សភ្លើង​​ទៀ​​នមួយរូប ដែលធ្លាប់ផ្តាច់ខ្លនចេញពីគណបក្សជំទាស់នេះ បានចាក​ចេញពីទ្រនំថ្មីដែល​​ខ្លួនទើប​​​​​​ចុះ​​ចូ​​ល​​​ក្នុងរយៈពេលខ្លី ទៅតាមការស្នើសុំ។

Latest News